
ការបែងចែកប្រទេសកូរ៉េ
កូរ៉េខាងជើង និង កូរ៉េខាងត្បូង ត្រូវបានបែកបាក់អស់រយៈពេលជាង ៧០ ឆ្នាំមកហើយ ចាប់តាំងពីឧបទ្វីបកូរ៉េបានទទួលនៅឧប្បត្តិហេតុដែលមិននឹកស្មានដល់ នៃសង្គ្រាមត្រជាក់ដែលបាននិងកំពុងកើនឡើងរវាងប្រទេសមហាអំណាចទាំងពីរគឺ សហភាពសូវៀត និង សហរដ្ឋអាមេរិក។

ការបង្រួបបង្រួមកូរ៉េ
អស់រយៈពេលជាច្រើនសតវត្សរ៍ មុនការបែងចែកឧបទ្វីបនេះគឺជាប្រទេសកូរ៉េតែមួយបង្រួបបង្រួមគ្រប់គ្រងដោយខ្សររាជវង្ឃអស់ជាច្រើនជំនាន់។ ប្រទេសកូរ៉េបានចាប់ផ្ដើមកាន់កាប់ដោយជប៉ុន បន្ទាប់ពីសង្គ្រាមរ៉ូហ្សូ – ជប៉ុនក្នុងឆ្នាំ ១៩០៥ និង បានបញ្ចូលកូរ៉េជាឧបសម្ព័ន្ធជាផ្លូវការនៅ ៥ឆ្នាំក្រោយមក ហើយប្រទេសកូរ៉េបានស្ថិតនៅក្រោមអាណានិគមរបស់ជប៉ុនអស់រយៈពេល ៣៥ ឆ្នាំរហូតដល់ចុងបញ្ចប់នៃសង្គ្រាមលោកលើកទី ២ នៅពេលដែលមានការបែងចែកប្រទេសជាពីរត្រូវបានចាប់ផ្តើម។
លោក Michael Robinson សាស្រ្តាចារ្យគឺជាអ្នកសិក្សាស្រាវជ្រាវ និង ប្រវត្តិសាស្ត្រអាស៊ីបូព៌ា នៅសាកលវិទ្យាល័យ Indiana មានប្រសាសន៍ថា“ ឧប្បត្តិហេតុដែលកើតឡើងដោយសារកត្តានេះគឺជាការសម្រេចចិត្តដែលមិនមានកូរ៉េចូលរួម រវាងសហភាពសូវៀត និង សហរដ្ឋអាមេរិក ដើម្បីបែងចែកប្រទេសកូរ៉េទៅជាតំបន់កាន់កាប់ពីរនោះទេ។ ដែលគាតបានសរសេរយ៉ាងទូលំទូលាយទាំងនៅកូរ៉េសម័យទំនើប និង ប្រវត្តិសាស្រ្ត។

ហេតុអ្វីបានជាកូរ៉េត្រូវបែកបាក់?
នៅខែសីហាឆ្នាំ ១៩៤៥ សម្ព័ន្ធមិត្តទាំង ២“ ក្នុងនាមត្រឹមតែជាឈ្មោះ” (ដូចRobinson បានសរសេរ) ដោយបានបែងចែកការគ្រប់គ្រងលើឧបទ្វីបកូរ៉េ។ ក្នុងរយៈពេលបីឆ្នាំបន្ទាប់ (១៩៤៥-១៩៤៨) កងទ័ពសូវៀត និង ប្រូកស៊ីរបស់ខ្លួនបានបង្កើតរបបកុម្មុយនិស្តនៅតំបន់ខាងជើង តាមរយៈទទឹងលេខ៣៨ រឺ ខ្សែរស្របទី ៣៨ ។ ហើយចំណែកខាងត្បូងនៃបន្ទាត់នោះរដ្ឋាភិបាលយោធាមួយត្រូវបានបង្កើតឡើងដែលគាំទ្រដោយផ្ទាល់ពីសហរដ្ឋអាមេរិក។
ខណៈពេលដែលគោលនយោបាយសូវៀតមានប្រជាប្រិយភាពជាទូទៅជាមួយកម្មករកូរ៉េខាងជើង និង ប្រជាជនកសិករភាគច្រើន ប្រជាជនកូរ៉េវណ្ណៈកណ្តាល បានភៀសខ្លួនទៅភាគខាងត្បូងនៃខ្សែរស្របទី ៣៨ ដែលប្រជាជនកូរ៉េភាគច្រើនរស់នៅសព្វថ្ងៃ។ ទន្ទឹមនឹងនេះដែររបបដែលគាំទ្រដោយសហរដ្ឋអាមេរិកនៅភាគខាងត្បូងបានគាំទ្រយ៉ាងយ់ាងពេញទំហឹងទៅនឹងការប្រឆាំងនឹងរបបកុម្មុយនិស្ត និង ពួកស្តាំនិយម។
“ គោលបំណងចុងក្រោយដែលប្រជាជនកូរ៉េចង់បានគឺ ឲ្យសហភាពសូវៀត និង សហរដ្ឋអាមេរិកចាកចេញហើយ ទុកឲ្យ ជនជាតិកូរ៉េដោះស្រាយបញ្ហាដោយខ្លួនឯង។ បញ្ហាគឺថាសង្គ្រាមត្រជាក់បានធ្វើអន្តរាគមន៍ ហើយអ្វីគ្រប់យ៉ាងដែលត្រូវបានព្យាយាមដើម្បីបង្កើតមូលដ្ឋានកណ្តាល ឬ ដើម្បីព្យាយាមបង្រួបបង្រួមឧបទ្វីបនេះត្រូវបានរារាំងដោយទាំងសហភាពសូវៀត និង សហរដ្ឋអាមេរិកដែលមិនចង់ចុះចាញ់គ្នាទៅវិញទៅមក។

នៅឆ្នាំ ១៩៤៨ សហរដ្ឋអាមេរិកបានអំពាវនាវឱ្យមានការបោះឆ្នោតគាំទ្រដោយអង្គការសហប្រជាជាតិសម្រាប់ជនជាតិកូរ៉េទាំងអស់ ដើម្បីកំណត់អនាគតនៃឧបទ្វីបនេះ។ បន្ទាប់ពីកូរ៉េខាងជើងបដិសេធមិនចូលរួមជាមួយប្រទេសកូរ៉េខាងត្បូង ដោយបានបង្កើតរដ្ឋាភិបាលរបស់ខ្លួននៅក្នុងទីក្រុងសេអ៊ូលដឹកនាំដោយក្រុមប្រឆាំងកុម្មុយនិស្តយ៉ាងខ្លាំងខ្លា។
ចំណែកប្រទេសកូរ៉េខាងជើង បានឆ្លើយតបជាលក្ខណៈដោយដំឡើងអតីតទ័ពព្រៃកុម្មុយនិស្ត គីមអ៊ីលស៊ុង ជានាយករដ្ឋមន្ត្រីទីមួយនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ នៅរដ្ឋធានីព្យុងយ៉ាង។
សង្គ្រាមរវាងបងប្អូនកូរ៉េទាំងពីរ
សង្គ្រាមកូរ៉េ នៅឆ្នាំ១៩៥០-១៩៥៣ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២.៥ លាននាក់ មិនបានដោះស្រាយសំណួរថាតើរបបមួយណាតំណាងឱ្យប្រទេសកូរ៉េ“ ពិត” នោះទេ។ ទោះយ៉ាងណាវាបានបង្កើតមូលដ្ឋានទ័ពសហរដ្ឋអាមេរិកយ៉ាងរឹងមាំជាអចិន្រ្តៃយ៍នៅប្រទេសកូរ៉េខាងជើង នៅពេលដែលយោធាអាមេរិកបានទម្លាក់គ្រាប់បែកទៅលើភូមិ ទីក្រុង និង ទីក្រុងនានានៅទូទាំងភាគខាងជើងនៃឧបទ្វីបនេះ។
លោក Robinson បាននិយាយថា នៅពេលនោះពួកគេបានកំណត់ប្រទេសហើយ ដោយពួកគេបានបំផ្លាញទីក្រុងស្ទើរតែទាំងអស់ពីសំណាក់អាមេរិក។ ហើយសន្ធិសញ្ញាពី បទឈប់បាញ់ដែលបានបញ្ចប់ជម្លោះនោះក្នុងឆ្នាំ ១៩៥៣ បានធ្វើឱ្យឧបទ្វីបបែកចែកគ្នាដូចពីមុនដោយតំបន់គ្មានយោធា (DMZ) កំពុងរត់តាមបណ្តោយខ្សែរស្របទី៣៨។
មិនដូចការបំបែកនៅសម័យសង្រ្គាមត្រជាក់មួយទៀតរវាងអាឡឺម៉ង់ខាងកើត និង ខាងលិច មានចលនាតិចតួចបំផុតឆ្លងកាត់DMZ ដែលជាតំបន់គ្មានកងទ័ពរវាងកូរ៉េខាងជើងនិងកូរ៉េខាងត្បូងចាប់តាំងពីឆ្នាំ ១៩៥៣។ ប្រជាជាតិទាំងពីរបានចាប់យកនិងការបែងចែកគ្នាជាបន្តបន្ទាប់រហួតមកដល់បច្ចុប្បន្ននេះ។

អាណាចក្រប្រទេស
ជាមួយនឹងការបន្តចំណងមិត្តភាពរឹងមាំជាមួយបស្ចឹមប្រទេស និង វត្តមានយោធាអាមេរិកកំពុងបន្ត។ ប្រទេសកូរ៉េខាងត្បូងបានអភិវឌ្ឍសេដ្ឋកិច្ចរឹងមាំហើយក្នុងប៉ុន្មានទសវត្សថ្មីៗនេះមានជំហានឆ្ពោះទៅរកការក្លាយជាប្រទេសប្រជាធិបតេយ្យពេញលេញ។
ទន្ទឹមនឹងនេះដែរប្រទេសកូរ៉េខាងជើងនៅតែជាអាណាចក្រដែលស្ថិតនៅដាច់ដោយឡែកតែឯង ជាពិសេសបន្ទាប់ពីការដួលរលំនៃប្លុកសូវៀតនៅដើមទសវត្សឆ្នាំ ១៩៩០ និង មានការអភិវឌ្ឍសេដ្ឋកិច្ចក៏ដូចជារដ្ឋប៉ូលីសជាក់ស្តែងដែលគ្រប់គ្រងដោយក្រុមគ្រួសារតែមួយអស់រយៈពេលបីជំនាន់។ កិច្ចខិតខំប្រឹងប្រែងលះបង់របស់កូរ៉េខាងជើងក្នុងការបង្កើតកម្មវិធីនុយក្លេអ៊ែរក៏បានបង្កើនភាពតានតឹងយ៉ាងខ្លាំងជាមួយកូរ៉េខាងត្បូង និង សម្ព័ន្ធមិត្ត ជាពិសេសអាមេរិក។
ប្រទេសកូរ៉េនាពេលបច្ចុប្បន្ន
កូរ៉េបច្ចុប្បន្ននេះ ទោះបីជាមានការខិតខំប្រឹងប្រែងផ្នែកការទូតនាពេលថ្មីៗនេះ ក្រោមការដឹកនាំរបស់ប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូងគឺលោកមូនជេអ៊ីនក៏ដោយក៏ភាពខុសគ្នាស្រឡះរវាងកូរ៉េទាំងពីរបានបង្ហាញយ៉ាងពេញលេញនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារឆ្នាំ ២០១៨ ។
ទោះបីជាប្រជាជនកូរ៉េខាងត្បូងចាប់ផ្តើមស្វាគមន៍អត្តពលិកមកពីជុំវិញពិភពលោកមកចូលរួមព្រឹត្តិការណ៍កីឡារដូវរងាក៏ដោយ ក៏របបរបស់លោកគីមជុងអ៊ុននៅប្រទេសកូរ៉េខាងជើងបានធ្វើព្យុហយាត្រាយោធានៅទីលានគីមអ៊ីលស៊ុងជាប្រវត្តិសាស្ត្ររបស់ទីក្រុងព្យុងយ៉ាង។

ដូចដែលទូរទស្សន៍ស៊ីអិនអិនបានរាយការណ៍ពីមីស៊ីល Hwasong-15 ថ្មីចំនួន ៤ របស់ប្រទេសកូរ៉េខាងជើង បានដាក់បង្ហាញនៅក្នុងព្យុហយាត្រានៅពេលដែលលោកគីមមើលពីយ៉រនៃកន្លែងគណអធិបតី។ បន្ទាប់មកនិយាយអំពីអំពើអាក្រក់នៃចក្រពត្តិនិយម។
សមហេតុផលដែលក្បួនដង្ហែររំលឹកដល់ថ្ងៃលោកតាគីមអ៊ីលស៊ុងបានបង្កើតកងទ័ពប្រជាជនកូរ៉េ (KPA) ក្នុងឆ្នាំ ១៩៤៨ ជាឆ្នាំចារក្នុងប្រវត្តិសាស្ត្រនៃការបែងចែកកូរ៉េជាពិរ។ លោក រ៉ូប៊ីនសុនបាននិយាយថា“ ចាប់ផ្តើមក្នុងឆ្នាំ ១៩៤៨ មានអង្គការរដ្ឋចំនួនពីរដែលបង្កើតឡើងដោយជនជាតិកូរ៉េដែលនីមួយៗអះអាងថាជាមេដឹកនាំស្របច្បាប់របស់ប្រជាជនជាតិទាំងមូល” ។ ហើយនិយាយដោយត្រង់ទៅគ្មានអ្វីផ្លាស់ប្តូរចាប់តាំងពីពេលនោះមកប្រទេសដឹកត្រកូលគីម ដែលបានបន្តជាង៣ជំនាន់មកទល់នឹងពេលនេះ។ “

ដោយៈ សុវណ្ណាឌី