
Diego Maradona ឈ្មោះពេញរបស់គាត់គឺ Diego Diego Armando Maradona ដោយបានកើតថ្ងៃទី ៣០ ខែតុលា ឆ្នាំ១៩៦០ នៅ Lanus, Buenos Aires ប្រទេសអាហ្សង់ទីន ដោយបានទទួលមរណភាពនៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅស្រុកកំណើតរបស់លោក។ កីឡាករបាល់ទាត់អាហ្សង់ទីនដែលជាទូទៅត្រូវបានគេចាត់ទុកថាជាកីឡាករបាល់ទាត់កំពូលរបស់ ទសវត្សឆ្នាំ ១៩៨០ និង ជាពេលវេលាមួយដ៏អស្ចារ្យបំផុតនៅក្នុងវិស័យបាល់ទាត់។
ភាពល្បីល្បាញដោយសារសមត្ថភាពគ្រប់គ្រងបាល់ និង បង្កើតឱកាសស៊ុតបាល់បញ្ចូលទីសម្រាប់ខ្លួនគាត់ និង ការបញ្ជូនបាល់ទៅមិត្តរួមក្រុម។ គាត់បានដឹកនាំក្រុមក្លឹបទៅឈានទៅរកជើងឯកនៅប្រទេសអាហ្សង់ទីន អ៊ីតាលី និង អេស្បាញ ហើយគាត់ក៏បានលេងអោយក្រុមជម្រើសជាតិអាហ្សង់ទីនដែលបានឈ្នះពានរង្វាន់ជើងឯកពិភពលោកWorld Cup ឆ្នាំ១៩៨៦។
ការប្រកបអាជីពក្នុងក្លឹបបាល់ទាត់
ម៉ារ៉ាដូណាបានបង្ហាញទេពកោសល្យក្នងការលេងបាល់ទាត់តាំងពីកុមារភាព ដោយដំបូងឡើយនៅអាយុ ៨ ឆ្នាំគាត់បានចូលរួមជាមួយក្រុម Las Cebollitas ដែលជាក្រុមយុវជនផ្នែកបុរស់ដែលបានឈ្នះ ១៣៦ ប្រកួតជាប់ៗគ្នា និង ជាជើងឯកថ្នាក់ជាតិផងដែរ។
គាត់បានចុះកុងត្រាជាមួយក្លឹបនៅអាហ្សង់ទីន Juniors នៅអាយុ ១៤ឆ្នាំ និងបានបង្ហាញខ្លួនជាលើកដំបូងនៅឆ្នាំ១៩៧៦ គឺ១០ថ្ងៃមុនថ្ងៃកំណើតគម្រប់១៦ឆ្នាំរបស់គាត់។ ត្រឹមតែបួនខែក្រោយមកគាត់បានបង្ហាញខ្លួនជាលើកដំបូងជាមួយក្រុមជម្រើសជាតិដែលបានក្លាយជាកីឡាករអាហ្សង់ទីនក្មេងជាងគេបំផុតដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ។
ទោះបីជាគាត់ត្រូវបានគេដកខ្លួនចេញពីក្រុមដែលឈ្នះពានរង្វាន់ World Cup ឆ្នាំ ១៩៧៨ ក៏ដោយព្រោះគេយល់ថាគាត់នៅវ័យក្មេងពេក។ តែ១ឆ្នាំក្រោយមក គាត់បានដឹកនាំក្រុមជម្រើសជាតិអាយុក្រោម ២០ ឆ្នាំទទួលបានពានរង្វាន់ជើងឯកពិភពលោក។

ម៉ារ៉ាដូណាបានផ្លាស់ទៅនៅក្លឹប Boca Juniors ក្នុងឆ្នាំ ១៩៨១ ហើយបានជួយក្រុមទទួលបានជើងឯកក្នុងឆ្នាំនោះ។ បន្ទាប់មកគាត់បានផ្លាស់ទៅទ្វីបអឺរ៉ុបដោយលេងជាមួយក្លឹប FC Barcelona ក្នុងឆ្នាំ ១៩៨២ និងឈ្នះពានរង្វាន់អេស្ប៉ាញនៅឆ្នាំ ១៩៨៣។

ហើយបន្ទាប់មកគាត់បានផ្លាស់ទៅក្រុមSSC Napoli នៅ១៩៨៤ដល់១៩៩១ ដែលជាកន្លែងដែលគាត់ទទួលបានជោគជ័យដ៏អស្ចារ្យ ដោយលើកស្ទួយក្រុមNapoli ជាក្រុមដែលខ្សោយ អោយក្លាយក្រុមដែលខ្លាំង និង ក្រុមយក្សមួយនៃបាល់ទាត់អ៊ីតាលី។
ជាមួយនឹងការបង្ហាញខ្លួនរបស់ ម៉ារ៉ាដូណា ក្រុមនេះបានឈ្នះពានរង្វាន់លីក និង លីក cup ក្នុងឆ្នាំ ១៩៨៧ និងជាជើងឯកលីកម្តងទៀតក្នុងឆ្នាំ ១៩៩០។ កុងត្រារបស់ម៉ារ៉ាដូណាជាមួយនឹងក្រុមណាប៉ូលីត្រូវបានបញ្ចប់ នៅពេលដែលគាត់ត្រូវបានចាប់ខ្លួននៅអាហ្សង់ទីនពីបទកាន់កាប់កូកាអ៊ីន និង ត្រូវបានព្យួររយៈពេល ១៥ ខែពីការលេងបាល់ទាត់។
បន្ទាប់មកទៀតគាត់បានលេងឱ្យ Sevilla នៅអេស្បាញ និង Newell’s Old Boys នៅអាហ្សង់ទីន។ នៅឆ្នាំ ១៩៩៥ គាត់បានវិលត្រឡប់មក Boca Juniors និងលេងការប្រកួតចុងក្រោយរបស់គាត់នៅថ្ងៃទី ២៥ ខែតុលាឆ្នាំ ១៩៩៧។
ការប្រកបអាជីពក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន
អាជីពរបស់ម៉ារ៉ាដូណាជាមួយក្រុមជម្រើសជាតិអាហ្សង់ទីនរួមមានការបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនៅឆ្នាំ ១៩៨២, ១៩៨៦, ១៩៩០ និង ១៩៩៤។ ក្នុងការទទួលជ័យជម្នះក្នុងវគ្គ ១/២ លើក្រុមអង់គ្លេសគាត់បានស៊ុតបាល់បញ្ចូលទី ២ គ្រាប់តែម្នាកឯង ដែលជាគ្រាប់បាល់ដែលមិនអាចបំភ្លេចបានក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោក។

ដោយគ្រាប់បាល់ទីមួយ ត្រូវបានគេបញ្ចូលទីដោយប៉ះដៃរបស់គាត់ តែអាជ្ញាកណ្តាលគិតថាបាល់បានប៉ះចំក្បាលរបស់គាត់ទៅវិញ។ រឿងនេះត្រូវបានគេចងចាំថាជា“ ដៃរបស់ព្រះ, Hand of God”។ គ្រាប់បាល់លើកទី ២ បានកើតឡើងបន្ទាប់ពីម៉ារ៉ាដូណាទទួលបានបាល់នៅតំបន់កណ្តាល និង បានញ៉ាក់ដាច់ខ្សែការពារអង់គ្លេស និង អ្នកចាំទី ហើយបានធ្វើការទាត់បាល់បញ្ចូលទី។

ទោះជាយ៉ាងគាត់មិនបានបញ្ចប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ១៩៩៤ទេ ពីព្រោះគាត់បានធ្វើតេស្តិ៍វិជ្ជមានចំពោះថ្នាំephedrineហើយត្រូវបានព្យួរមិនអោយចូលរួមលេងបាល់ទាត់ម្តងទៀត។ ម៉ារ៉ាដូណាក៏ធ្លាប់លេងជាក្រុមឈ្នះជើងឯកអាមេរិកខាងត្បូងនៅឆ្នាំ ១៩៨៧ និង ១៩៨៩ផងដរ។
ខ្សែបម្រើឆ្នើម និងមានកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញ ម៉ារ៉ាដូណាបានក្លាយជាវីរបុរសនៃប្រទេសអាហ្សង់ទីន និង នៅភាគខាងត្បូងនៃប្រទេសអ៊ីតាលី ដែលជាកន្លែងដែលគាត់បានដឹកនាំក្រុមខ្សោយ និង មិនជាក្លឹបខ្សោយធនធាន ណាប៉ូលីទទួលបានជ័យជំនះ លើក្លឹបភាគខាងជើងដែលមានទ្រព្យសម្បត្តិច្រើន។
គាត់បានចូលរួមលេងបាល់ទាត់ផ្លូវការចំនួន ៤៩០ប្រកួតនៅក្នុងអាជីពអាជីពរយៈពេល ២១ឆ្នាំរបស់គាត់ ដោយរកគ្រាប់បាល់បាន ២៥៩ គ្រាប់។ សម្រាប់ក្រុមជម្រើសជាតិអាហ្សង់ទីនគាត់ចូលរយមលេងបាន ៩១ ប្រកួត និង ស៊ុតបញ្ចូលទីបាន ៣៤ គ្រាប់។ ការស្ទង់មតិតាមអ៊ិនធឺរណែតធ្វើឡើងដោយសមាគមន៍បាល់ទាត់ពិភពលោក ហៅកាត់ថា FIFA បានទទួលស្គាល់ថា ម៉ារ៉ាដូណា ជាកីឡាករពិភពលោកដ៏កំពូលនៃសតវត្សរ៍ទី ២០។
អាជីពជាគ្រូបង្វឹក
ក្នុងឆ្នាំ ២០០៨ ម៉ារ៉ាដូណា ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីន។ ភ្លាមៗបន្ទាប់ពីដឹកនាំអាហ្សង់ទីនទៅវគ្គ ១/៤ នៃព្រឹត្តិការណ៍ World Cup ឆ្នាំ ២០១០ គាត់ និង ស្ថាប័នគ្រប់គ្រងបាល់ទាត់របស់ប្រទេសនេះមិនអាចយល់ព្រមលើការបន្តកិច្ចសន្យាបានទេ ហើយការកាន់តំណែងរបស់គាត់ត្រូវបានបញ្ចប់ នៅពេលការប្រកួតបានចប់សព្វគ្រប់។

ក្នុងឆ្នាំ ២០១១ ម៉ារ៉ាដូណាត្រូវបានចុះកុងត្រាឱ្យធ្វើជាគ្រូបង្វឹកក្លិបAl Waslរបស់អារ៉ាប់រួម។ ទោះយ៉ាងណាក្រុមនេះបានតស៊ូហ្វឹកហាត់ និង ការប្រកួតក្រោមការដឹកនាំដោយម៉ារ៉ាណូណា ប៉ុន្តែលទ្ធផលពុំសូវទទួលបានជោគជ័យនោះទេ។ បន្ទាប់មក ម៉ារ៉ាដូណាត្រូវបានបណ្តេញចេញពីគ្រូបង្វឹកនៅឆ្នាំបន្ទាប់។ ក្រោមមកគាត់បានធ្វើការនៅក្លិបជាច្រើនទៀតមុនពេលក្លាយជាគ្រូបង្វឹករបស់ Dorados de Sinaloa របស់ម៉ិកស៊ិកនៅឆ្នាំ ២០១៨។
និយាយពីគ្រូបង្វឹករបស់ម៉ារ៉ាដូណា គឺមិនបានជោគជ័យនោះទេ បើប្រៀបធៀបជាមួយនឹងពេលដែលគាត់នៅជាកីឡាករបាល់ទាត់ដោយជួយអោយក្រុមជម្រើសជាតិ ក៏ដូចជាក្លឹបដែលគាត់ប្រកបអាជីពតែងតែឈ្នះជើងឯកជារឿយៗ។ តែទោះបីជាយ៉ាងណា ការបាត់បង់រូបលោកជាការបាត់បង់នៅធនធានមនុស្សដ៏កម្រ ដែលជាវរបុរស់នៃពិភពបាល់ទាត់ នាសតវត្សទី២០។