ប្រវត្តិសាស្រ្តខ្មែរ

ប្រវត្តិសង្ខេបអំពីប្រវត្តិសាស្ត្រប្រទេសកម្ពុជា (ភាគ ១)

ដោយសារ​តែ​ការ​អាក់ខាន​នៃ​ការ​សិក្សា​ស្រាវជ្រាវ​ពី​បុរេប្រវត្តិ​របស់​ប្រទេស​កម្ពុជា​ ទើប​មិន​មាន​អ្នក​ណា​ម្នាក់​បាន​ ​ដឹង​អោយ​ប្រាកដ​ថា​ ​តើ​ប្រជាជន​ខ្មែរ​បាន​រស់នៅ​លើ​ទឹកដី​របស់​ខ្លួន​តាំងពី​ពេល​ណា​មក​។ ​បើ​តាម​ផ្ទាំង​សិលាចារឹក​ស្ថិត​ក្នុង​ ​រូងភ្នំ​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា​បានអោយ​ដឹង​ថា​មនុស្ស​ដែល​បាន​ប្រើប្រាស់​ដុំ​ថ្ម​ធ្វើ​ជា​ឧបករណ៍​បាន​រស់នៅ​ ​ក្នុង​រូងភ្នំ​តាំងពី​៤០០០​មុន​គ​.ស​មកម្លេះ។

ហើយ​ដំណាំ​ស្រូវ​ត្រូវ​បាន​ដាំ​ដុះ​នៅ​លើ​ទឹក​ដី​កម្ពុជា​តាំង​តែ​ពី​មុន​សតវត្ស​ ​ទី​១​នៃ​ព​.សម​ក​ម្លេះ​។​ ហើយប្រជាជន​កម្ពុជា​ដំបូង​បាន​មក​រស់នៅ​ទី​នេះ​មុន​កាលបរិច្ឆេទ​ខាងលើ​ទៅ​ទៀត។​ ​ហើយ​ប្រហែលជា​និរទេស​ខ្លួន​មក​ពី​ភាគ​ខាងជើង​ ​ទោះបីជា​ពុំ​បានដឹង​ពី​ភាសា​និយាយ​ ​និង ​ជីវិត​រស់នៅ​របស់​ពួក​គេ​ក៏​ដោយ​។​

​នៅ​ដើម​សតវត្ស​ទី​១​នៃ​ព​.ស​. ពួក​អ្នកជំនាញ​ជនជាតិ​ចិន​ក៏​បាន​ចាប់ផ្តើម​សរសេរ​អំពី​វត្តមាន​អាណាចក្រ​មួយ​ក្នុង​ ​ប្រទេស​កម្ពុជា​ដែល​ស្ថិត​លើ​ឆ្នេរ​ ​និង​នៅ​ឆ្ងាយ​ពី​មាត់សមុទ្រ​។​ ​អាណាចក្រ​នេះ​មាន​លក្ខណៈ​ពាក់ព័ន្ធ​រួច​ទៅ​ហើយ​ ​ជាមួយនឹង​វប្បធម៌ឥ​ណ្ឌា​ ​ដែល​បាន​ផ្តល់​នូវ​អក្ខរក្រម​ ​ទំរង់​សិល្បៈ​ ​រចនា​បទ​នៃ​ស្ថាបត្យកម្ម​ ​សាសនា​(ហិណ្ឌូ​ ​និង​ព្រះពុទ្ធ​) និង​ប្រព័ន្ធ​នែ​ការ​បែងចែក​ថ្នាក់ និង ឋានានុក្រមថ្នាក់ដឹកនាំ​។​

​បើ​តាម​ជំនឿ​អ្នកស្រុក​វិញ​ថា​ លក្ខណៈ​សំខាន់​នៃ​ព្រលឹង​វិញ្ញាណ​ក្ខ័​ន្ធ​របស់់បុព្វបុរស ​គឺ​វា​មានការ​ពាក់ព័ន្ធ​ ​ឬ ​លាយ​ទ្បំ​ជាមួយនឹង​សាសនា​ឥណ្ឌា​ ​ហើយ​វា​ពិតជា​បាន​បន្សល់​ទុក​នូវឥ​ទ្ធិ​ពល​របស់​ខ្លួន​ ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​។​ ​

វប្បធម៌​ ​អរិយធម៌​របស់​ប្រទេស​កម្ពុ​ជានា​សម័យ​បច្ចុប្បន្ន​នេះ​ ​មាន​ឬ​ស​គល់​តាំងពី​សតវត្ស​ទី​១​ រហូត​ដល់ សតវត្ស​ ទី​៦​មក​ម្លេះ​ ​ដែល​ពេល​នោះ​ត្រូវ​បាន​គេ​ហៅ​ថា​សម័យ​ហ្វូ​ណ​ន​ ​ជា​សម័យមួយ​ដែល​មាន​ភាព​ចំណាស់​ជាងគេ​ក្នុង​តំបន់អាស៊ី​ ​អា​គ្នេ​យិ៍​ មួយនេះ​។​ ​ចាប់ពី​ពេល​នោះ​ហើយ​ ​គឺជា​ពេល​នៃ​ការ​វិវត្តន៍​ភាសា​ខ្មែរ​ ​ដែល​ជា​ផ្នែក​មួយ​នៃ​អំបូរ​មន​ខ្មែរ​ ​ហើយ​ ​មាន​លាយ​ជាមួយនឹង​ភាសាបាលី​សំស្ក្រឹត​។​

​ជា​ឧទាហរណ៍​ ​ពួក​ប្រវត្តិវិទូ​បាន​កត់​សំគាល់ថា​ប្រជាជន​កម្ពុជា​មាន​ ​លក្ខណៈ​ខុស​ប្លែក​ពី​ប្រទេស​ជិតខាង​ដោយសារ​សំលៀក​បំពាក់​ ​ដូច​ជា​ការ​ប្រើប្រាស់​ក្រមា​ ​យក​មក​ជួតក្បាល​ជំនួស​ ​អោយ​ការ​ពាក់មួក​ជាដើម​។​ ​សម័យ​ហ្វូ​ណ​ន​បាន​ត្រួសត្រាយ​ផ្លូវ​ខ្មែរ​អោយ​បាន​ឈាន​ឆ្ពោះទៅ​រក​អាណាចក្រ​អង្គរ​ ​ជាមួយនឹង​ការ​កាន់កាប់​អំណាច​ ​ដោយ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​២​ក្នុង​ឆ្នាំ​៨០២​។​ ​

៦០០ឆ្នាំបន្ទាប់បានបង្ហាញអោយឃើញពីឥទ្ធិពលដ៏ខ្លាំងក្លានៃ អាណាចក្រខ្មែរ ដែល​ពេល​នោះ​មាន​ផ្ទៃដី​លាត​សន្ធឹង​យ៉ាង​ធំធេង​ក្នុង​ភូមិភាគ​អាស៊ី​អា​គ្នេ​យិ៍​។ ​ដោយ​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​ភូមា​ ​ភាគ​ខាងកើត​ជាប់​នឹង​សមុ​ទ្រ​ចិន​ខាងត្បូង​ ​រីឯ​ភាគ​ខាងជើងវិញ​ជាប់​នឹង​ប្រទេស​លាវ​។​ ​

ព្រះមហាក្សត្រ​នា​អំ​ទ្បុ​ង​ពេល​ ​នោះ​បាន​សាង​សង់​ប្រាសាទបុរាណ​ជា​ច្រើន​ ​ដូច​ជា​ប្រាសាទអង្គរវត្ត​ ​ដែល​ជា​អច្ឆរិយៈវត្ថុ​ទី​៧​នៅ​លើ​ពិភពលោក​។​ ​ព្រះមហាក្សត្រ​ដែល​បាន​សម្រេច​បាន​នូវ​ជោគជ័យ​ដ៏​ធំធេង​អស្ចារ្យ​នេះ​ ​រួម​មាន៖

  • ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​២​
  • ​ព្រះបាទ​ន្ទ្រ​វរ្ម័ន​ទី​១​ ​
  • ព្រះបាទ​សូរយ្យ​វរ្ម័ន​ទី​២​ ​
  • និង​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧​ ជាដើម

ដោយមិនត្រឹមតែកសាងប្រាសាទតែមួយមុខប៉ុណ្ណោះទេ ពួកទ្រង់ក៏បានចូល​រួម​ក្នុង​ការ​បង្កើត​នូវ​ស្នាដៃឯក​វិស្វកម្ម​បែប​បុរាណ​ ​ដូច​ជា​ ​ប្រព័ន្ធ​ធារាសាស្ត្រ​ដ៏​មាន​អត្ថប្រយោជន៍​បំផុត​ ​ដែល​ក្នុង​នោះ​មាន​បា​រា​យិ៍​ ដែលជាបឹង​ដ៏​ធំ​មួយ​ដែល​បង្កើត​ទ្បើ​ង​ដោយ​មនុស្ស​សុទ្ធសាធ ដោយមិនមានគ្រឿងយន្តកសិកម្មនោះទេ និង ​ព្រែកជីក​ដែល​អាច​ផ្តល់​ដល់​ប្រជាជន៍​នូវ​លទ្ធភាព​ធ្វើស្រែ​បាន​៣​ដង​ក្នុង​មួយ​ឆ្នាំ​ ​ហើយ​ជាង​នេះ​ទៀត​សោត​ ​ផ្នែក​ខ្លះ​ ​នៃ​ប្រព័ន្ធ​នេះ​ត្រូវ​បាន​យក​មក​ប្រើប្រាស់​រហូត​មក​ដល់​សព្វថ្ងៃ​ទៀត​ផង​។​ ​

១. ស្ថានភាព​សង្គម​មុន​សម័យ​អង្គរ នគរភ្នំ និង នគរចេនឡា

នៅ​ដើម​គ្រឹស្តសករាជ​មាន​រដ្ឋ​មួយ​ដែល​សំខាន់​ជាងគេ​បាន​កើតឡើង​នៅ​អាស៊ី​ អាគ្នេយ៍​ ​មានឈ្មោះ​ថា​អាណាចក្រ​ភ្នំ​។​ ​នេះបើយោងតាម​​ឯកសារ​អ្នកការទូត​កាំ​ង​ថៃ​ ​បឋម​ក្សត្រ​នៃ​អាណាចក្រ​ភ្នំ​ឈ្មោះ​ហ៊ុនទៀន​ ​នៅ​ឧបទ្វីបឥ​ណ្ឌូ​ចិន​ក្នុង​កំឡុង​សតវត្ស​ទី១ ​អាណាចក្រ​ភ្នំ​ ជា​មហាអំណាច​មួយ​ដែល​មាន​រដ្ឋ​ចំណុះ​មួយ​ចំនួន​។​ ​

ដោយឆ្លៀតឱកាស​នៃ​ការ​ធ្លាក់​ចុះ​ខ្សោយ​នៃ​អាណាចក្រ​ភ្នំ​ ​ព្រះរាជា​នគរ​ ​ចេ​ន​ឡា ព្រះ​នាម​ភ​វ​វរ្ម័ន​ ​បាន​លើកទ័ព​មក​វាយ​ និង ​ដាក់​អាណាចក្រ​ភ្នំ​ជា​ចំណុះ​។​ ​ក្រោយមក​ចេ​ន​ឡា​ក៏​បាន​ទទួល​ឋានៈ​ជា​រដ្ឋ​អ​ធិ​តេ​យ្យរ​ហូត​ដល់​ពាក់កណ្តាល​ទី​២​នៃ​សតវត្ស​ទី​៨​។​ ​

នៅ​សតវត្ស​ទី​៨​ ​ចេ​ន​ឡា​ស្ថិត​ក្នុង​សម័យកាល​ខ្មៅ​ងងឹត​ ​គ្មាន​ស្ថេ​រ​ភាព​ ​នយោបាយ​ដោយ​ការ​បែកបាក់​ផ្ទៃក្នុង​។​ ​នេះ​ជា​មូលហេតុ​ដែល​នាំ​អោយប្រទេស​ជ្វា​ហ៊ាន​លូកដៃ​មក​វាយលុក និង លូកលាន់កិច្ចការ​ផ្ទៃក្នុង​របស់​ ​ប្រទេស​ជាតិ​ខ្មែរនាសម័យនោះ។

២. ស្ថានភាព​សង្គម​សម័យ​អង្គរ​ ​

​ ​ពី​ឆ្នាំ​ ​៨០២ ដល់​ឆ្នាំ​ ​៩៤៤ ជាដំណាក់កាលនៃការកសាងជាតិឡើងវិញ តែ​រហូត​ដល់​ពាក់ដំណាក់កាល​ទី​១ ​នៃ​សតវត្ស​ទី​៩​ ​ការ​បង្កើត​ក្រុង​អង្គរ​គឺជា​ការ​បង្កើត​របប​គ្រប់គ្រង​ថ្មី​មួយ ​ដោយ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​២​។​ ​ទ្រង់​បាន​រៀបចំ​សន្តិ​វង្ស​អង្គរ​មុន​គេ​បង្អស់ ​ព្រមទាំង​បាន​គ្រងរាជ្យ​យូរ​ជាង​ក្សត្រ​មុនៗ​ទៀត​ផង​ ពីឆ្នាំ៨០២ ដល់ឆ្នាំ ៨៥០។ ក្នុង​ដំនាក់​កាលនោះ​មាន​ព្រឹត្តិការណ៍​ជា​ ​ច្រើន​ដូច​ជា​៖

  • ការ​រំដោះជាតិ​ចេញពី​ការ​ត្រួតត្រា​របស់​ជ្វា​ ​
  • ការ​បង្រួបបង្រួម​ជាតិ​ ​
  • ការ​កសាង​រាជធានី​ ​សោ​ធ​បុ​រៈ
  • ការ​ខិតខំ​ ​ពង្រីក​នយោបាយ​ដើម្បី​ពង្រីក​វិស័យ​កសិកម្ម​ ​និង ​សេដ្ឋកិច្ច​នៅ​សម័យ​នោះ​
  • ពី​ឆ្នាំ​ ​៩៤៤ ដល់​ ​១១៧៧ ជា​ដំណាក់​រុងរឿង​ និង ​រីក​ចម្រើន​របស់​ចក្រភព​អង្គរ​។
  • ពី​ឆ្នាំ​ ​១១៧៧ ដល់​ ​១២១៨ ជា​ដំនាក់កាល​រុងរឿង​បំផុត​របស់​ប្រវត្តិសាស្ត្រ​កម្ពុជា​ដែល​ពុំ​ធ្លាប់​មាន​មក​ក្នុង​ ​ប្រវត្តិសាស្ត្រ​ជាតិ​ ​ហើយ​ដែល​ផ្តើម​ឡើង​ដោយ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧​។ ​ព្រះ​អង្គជា​វីរបុរស​រំដោះជាតិ​អោយ​ផុត​ ចេញពី​ចាម​ឈ្លានពាន​ ​ហើយ​បាន​ដឹកនាំ​ប្រទេស​ជាតិ​ឆ្ពោះទៅ​កាន់​យុគ​មួយ​នៃ​ប្រវត្តិសាស្ត្រ​ជាតិ​ដែល​គេ​ហៅ​ថា​ ​យុគមាស​។​
25 Interesting Angkor Wat Facts Everyone Should Know | Travel Guide,  Stories, and Reviews | The Broad Life

សូមរង់ចាំការអានភាគ២ ជាបន្តទៀត……………………..

Related posts
ប្រវត្តិសាស្រ្តខ្មែរ

បើ​តាមកំណត់ត្រា​លោក ជីវ តាក្វាន់ ខ្មែរ​ប្រារព្ធពិធីចូលឆ្នាំយ៉ាង​ដូចម្ដេច?​

ប្រវត្តិសាស្រ្តខ្មែរ

មកដឹងពីប្រវត្តិរបាំព្រះរាជទ្រព្យដែលជាបេតិកភ័ណ្ឌមរតជាតិខ្មែរ

ប្រវត្តិសាស្រ្តខ្មែរ

រឿងដំណាលនៃរឿង «កូរសមុទ្រទឹកដោះ» ដែលជាទីពេញនិយមឆ្លាក់នៅលើជញ្ជាំងប្រសាទបុរាណខ្មែរ

ប្រវត្តិសាស្រ្តខ្មែរ

ហេតុអ្វីបានជាបញ្ហាព្រំដែន បានក្លាយជាទំនាស់ជាតិសាសន៍?

Leave a Reply

Your email address will not be published.