ប្រវត្តិសាស្រ្តខ្មែរ

ប្រវត្តិសង្ខេបអំពីប្រវត្តិសាស្ត្រប្រទេសកម្ពុជា (ភាគ ២)

៣. ស្ថានភាព​សង្គម​ក្រោយ​សម័យ​អង្គរ​

ឆ្នាំ​ ​១៤៣១ ព្រះបាទ​ពញាយ៉ាត​បាន​សម្រេច​ព្រះ​ទ័យ​លើក​រាជធានី​ចេញពី​អង្គរ​មក​តាំងនៅ​ទួល​បា​សាន​ ​បន្ទាប់​មក​ ព្រះអង្គក៏បាន​លើក​ពី​ទួល​បា​សាន​ ទៅ​តាំងនៅ​ភ្នំ​ដូនពេញ​​ឬហៅថាក្រុងចតុមុខ​វិញ​។​ ​

លុះ​សម្រេចការ​កសាង​ហើយ​ ​ព្រះរាជា​ទ្រង់​តាំង​ប្រទាន​នាម​នគរ​ ​ថា​ ​ក្រុង​ចតុមុខ​មង្គល​មហានគរ ហើយនៅ​ឆ្នាំ​១៤៣៧​ ​ព្រះ​អង្គ​បាន​សម្ពោធ​រាជធានី​នេះជាផ្លូវការ។​ ​ក្រោយ​ពី​ព្រះបាទ​ពញាយ៉ាត​សុគត​ទៅ​ ​សង្គម​ខ្មែរ​ត្រូវ​បែកខ្ញែក​ជា​បក្សពួក​ឈ្លោះប្រកែក​គ្នា​ឥត​ឈប់​ឈរ​ ​រាស្ត្រ​រង​ទុក្ខ​ ​វេទនា​ រហូត​ដល់​ប្រទេស​ត្រូវ​បាន​បែក​ចែក​ជា​បី​អាណាចក្រ៖

  • អាណាចក្រ​ខាងជើង​ ​មាន​រាជធានី​នៅ​កំពង់សៀម​គ្រប់គ្រង​ដោយ​ព្រះបាទ​ស្រី​រាជា​ ​
  • អាណាចក្រ​ខាងកើត​ ​មាន​រាជធានី​នៅ​ស្រី​ស​ឈរ​គ្រប់គ្រង​ដោយ​ព្រះ​បាន​ស្រីសុរិយោទ័យ​ ​
  • អាណាចក្រ​ខាងត្បូង​ ​មាន​រាជា​ធានី​នៅ​ចតុមុខ​គ្រប់គ្រង​ដោយ​ព្រះបាទ​ធម្ម​រាជា​ ​

ការ​បែកបាក់​ ​និង​ ចំបាំងរាំងជល់ឥត​ឈប់​ឈរ​រវាង​បក្សពួក​ខ្មែរ​ទាំង​បី​នេះ​ បាន​ផ្តល់​ផលវិបាក​ដល់​សង្គម​ខ្មែរ​ ​ដូច​ជា​ ​ចោរកម្ម​ ​ការ​កាប់សម្លាប់​ ​គ្រោះ​ទុរ្ភិក្ស ភាពអត់ឃ្លាន អាណាធិបតេយ្យ និង ភាពចលាចលទូទាំងប្រទេស​។ ខ្មែរ​រស់នៅ​ក្នុង​ភាព​ខ្លោចផ្សា​បែប​នេះ​អស់​រយៈពេល​១០​ឆ្នាំ​គឺ​ពី​ ​១៤៧៥ ដល់​ ​១៤៨៥ ទើប​ព្រះបាទ​ធម្ម​រាជា​ខិតខំ​បញ្ចប់សង្គ្រាម​គ្នា​ឯង​នេះ​ដោយ​ពឹង​សៀម​អោយមក​ជួយ​។​ ​នៅ​ក្នុង​ឆ្នាំ​១៥២៩​ ​ព្រះមហាក្សត្រ​ខ្មែរ​យាង​ទៅ​គង់នៅ​ក្នុង​បន្ទាយលង្វែក​។​ ​

ព្រះបាទ​អង្គចន្ទរាជា​បាន​ស្តារ​ប្រទេស​ជាតិ​ឡើង​វិញ​លើ​គ្រប់​ ​វិស័យ​។​ ​ក្នុង​វិស័យ​យោធា ​កងទ័ព​ខ្មែរ​បាន​ចូល​វាយលុក​នៅ​ប្រទេស​សៀម​រហូត​ដល់​ក្រុង​អយុធ្យា​។​ ​ក៏​ប៉ុន្តែ​នៅ​ចុង​ ​សតវត្ស​ទី​១៦​ ​រឹទ្ធានុភាព​អាណាចក្រ​កម្ពុជា ​ត្រូវ​ថយ​ចុះ​ ​ជា​ហេតុ​នាំ​អោយ​សៀម​លើកទ័ព​ចូល​មក​វាយ​ក្រុង​លង្វែក​បាន​ ​ក្នុង​ឆ្នាំ​ ​១៥៩៣។

ការ​បែក​បន្ទាយលង្វែក​ជា​ឱកាស​មួយ​ដែល​នាំ​អោយ​សៀម​ពង្រីក​ទ្ធិ​ពល​កាន់តែ​ខ្លាំង​ឡើងៗ​ មក​លើ​ ​ប្រទេស​កម្ពុជា​។​ ​ម្យ៉ាងទៀត​ធ្វើ​អោយ​ខ្មែរ​បាត់បង់​ទ្រព្យសម្បត្តិ ​ក្បួនច្បាប់​ អ្ន់កប្រាជ្ញ​ បណ្ឌិត​ ​ហើយ​វប្ប​ធ​ម៍​ខ្មែរ​ក៏​ត្រូវ​ ​ហូរ​ចូល​ក្នុង​ប្រទេស​សៀម​អស់​។​ ​ភាព​បរាជ័យ​ក្នុង​សម័យ​លង្វែក​បាន​ធ្វើ​អោយ​កម្ពុជា​ធ្លាក់ជា​ចំនុះ​សៀម​។​ ​

នៅ​ឆ្នាំ​១៦១៣​ ​ព្រះបាទ​ស្រី​សុរិយោ​ពណ៌​បាន​ដាក់រាជ្យ​អោយ​បុត្រា​នាម​ ​ជ័យ​ជេដ្ឋា​ទី​២​ ដោយសោយរាជ្យពីឆ្នាំ១៦១៨ ដល់ឆ្នាំ ១៦២៨។ បន្ទាប់ពីបានសោយរាជ្យ ព្រះ​អង្គ​បាន​ ​លើក​រាជធានី​មក​តាំងនៅទីក្រុង​ឧត្តុង្គ​វិញ។​ ​

នៅ​ន្លោះ​ឆ្នាំ​១៦២០ ដល់ឆ្នាំ ១៨៦៣ មាន​ព្រឹត្តិការណ៍​ជា​ច្រើន​កើតឡើង​ ​ដូច​ជា​ ​ទំនាក់ទំនង​ ​ខ្មែរ​-ថៃ​ ​និង​ ​ខ្មែរ​-យួន​ ​ព្រមទាំង​ព្រឹត្តិការណ៍​ចំបង​ពីរ​ទៀត​គឺ​សម្ព័ន្ធភាព​រវាង​ខ្មែរ​នឹង​យួន​ ​និង​ការ​ ​ដណ្តើម​អំនាច​គ្នា​ ​រវាង​យួន​ ​និង​សៀម​លើ​ប្រទេស​កម្ពុជា​។​ ​

៤. កម្ពុជា​ក្រោម​អាណាព្យាបាល​បារាំង​

សន្ធិសញ្ញា​ថ្ងៃ​ទី​ ​១១ សីហា​ ​១៨៦៣ ស្តី​ពី​អាណាព្យាបាល​បារាំង​លើ​ប្រទេស​កម្ពុជា​ត្រូវ​បាន​សៀម​ដែល​ជា​គូរ​ប្រជែង​ ​នឹង​បារាំង​ប្រឆាំង​យ៉ាង​ខ្លាំង​ខ្លា។​ ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​បារាំង​បាន​យល់ព្រម​ប្រគល់​ខេត្តបាត់ដំបង​ ​និង​ សៀមរាប​ ទៅ​​អោយ​សៀម​។​ ​

រហូត​ដល់​ឆ្នាំ​១៨៦៧ ទើប​សៀម​ទទួលស្គាល់​សិទ្ធិ​ត្រួតត្រា​របស់​បារាំង​លើ​កម្ពុជា​។​ ​ក្នុង​ការ​ត្រួតត្រា​ ​ដំបូង​ ​បារាំង​ធ្វើ​វិធី​ត្រជាក់​។​ ​បន្ទាប់​មក​នៅ​ថ្ងៃ​ទី​ ​១៧ មិថុនា​ ​១៨៨៤ បារាំង​បាន​ឡោម​ព័ទ្ធ​រាជវាំង​ ​ហើយ​គំរាម​គំ​ហែង​ ​ព្រះបាទ​ នរោត្តម​ បង្ខំ​អោយ​ព្រះ​អង្គ​ចុះ​ព្រះ​ហស្ត​លេខា​លើ​អនុសញ្ញា​មួយ​ ​ដែល​បាន​ដកហូត​អំណាច​ទាំងឡាយ​របស់​ ​ព្រះ​អង្គ​។​

​ដំណាក់កាល​ចុង​ក្រោយ​ ​បារាំង​បាន​ធ្វើ​អោយ​កម្ពុជា​ក្លាយជា​ដែនដី​សម្រាប់​ផ្គត់ផ្គង់​ផលិតផល​កសិកម្ម​អោយ​បារាំង​ ​ដោយ​បញ្ចូល​ ​កម្ពុជា​ទៅ​ក្នុង​សហព័ន្ធ​ឥណ្ឌូ​ចិន​បារាំង​។​ ​ដោយសារ​ការ​កេងប្រវ័ញ្ច​ ​និង ​ការ​គាបសង្កត់​ពី​ពួក​បារាំង​ខ្លាំង​ពេក​ ​ប្រជារាស្ត្រ​ ​ខ្មែរ​បាន​ងើប​បះបោរ​ប្រឆាំង​នឹង​បា​រាំងជា​បន្តបន្ទាប់​ ​ដូច​ជា៖

  • ចលនា​ ​តស៊ូ​របស់សម្ដេច​ក្រឡាហោមគង់​ នៅឆ្នាំ១៨៨៥ ដល់ឆ្នាំ ១៨៨៦
  • ចលនា​តស៊ូ​របស់​ពិស្ណុលោក​ឈូក​នៅឆ្នាំ១៨៨៥​ ដល់ឆ្នាំ ១៨៨៦
  • ទោះបី​ជាចល​នា​តស៊ូ​ទាំងនេះ​ត្រូវ​បាន​បង្ក្រាប​យ៉ាង​ ឃោរឃៅ​ពី​សំណាក់​ ​កងទ័ព​បារាំង​ក៏​ដោយ​ ​តែ​បាន​រីក​ផុសផុល​មិន​ឈប់​ឈរ​រហូត​ដល់​រជ្ជកាល​ព្រះបាទ​ស៊ី​សុវត្ថិ​មុនី​វង្ស​ ​ពីឆ្នាំ១៩២៧ ​ដល់ឆ្នាំ១៩៤១
  • ​រជ្ជកាល​ព្រះបាទ​នរោត្តម​សីហ​នុ​វរ្ម័ន​ក្នុង​រាជ្យ​ទី​១​ ​ក្នុងចន្លោះឆ្នាំ១៩៤១ ដល់ឆ្នាំ ១៩៥៥

៥. កម្ពុជា​នៅ​ចុង​សម័យ​អាណានិគមនិយម​បារាំង​

ព្រះបាទ​នរោត្តម​សីហ​នុ​វរ្ម័ន​ ​បាន​សោយរាជ្យ​ក្នុងអំលុងពេល​នៃ​សង្គ្រាមលោក​លើក​ទី​២​។​ ​ពេល​នោះ​ដោយ​ជប៉ុន​ទទួលបាន​ជោគជ័យក្នុងសង្គ្រាម​នៅ​ចុង​បូព៌ា​ ​និង​ អាស៊ី​អាគ្នេយ៍​។ ដោយកាលនោះប្រទេស​កម្ពុជា​ក៏​បាន​ធ្លាក់​ក្រោម​ការ​ត្រួតត្រា​ពីរ​ជាន់​គឺ​ ​បារាំង​ ​និង​ ជប៉ុន​។​ ​

ក្រោយ​​មក​មាន​ចលនា​តស៊ូ​បាន​កើត​ឡើងជា​បន្តបន្ទាប់​ ដោយមាន​ក្រុម​ដែល​លំអៀង​ទៅ​ខាង​ជប៉ុន​ ​មាន​សឺ​ង​ង៉ុ​កថា​ញ់​ជា​មេដឹកនាំ​ ហើយ ​នៅ​ដើមឆ្នាំ​ ​១៩៥២ សឺ​ង​ង៉ុ​កថា​ញ់ ​បាន​បង្កើត​ចលនា​ខ្មែរ​សេរី​។​ ​ក្រុម​មួយទៀត​លំអៀង​ទៅ​កាន់​កុំ​ម្មុយ​នី​ស​ ​បាន​ក្លាយ​ ​ជា​រណសិរ្ស​ ​អ្នក​ស្នេហា​មា​តិ​ភូមិ​ខ្មែរ​ ​ហៅ​កាត់​ថា​ខ្មែរ​ឥស្សរៈ មាន​ លោក ទូ​ សា​មុត ​ជា​ប្រធាន​។​ ​

ព្រះរាជ​បូជនីយកិច្ច​ដើម្បី​ឯករាជ្យ​ជាតិ​

នៅ​ឆ្នាំ​ ​១៩៤៥ ជប៉ុន​បាន​ធ្វើ​រដ្ឋប្រហារ​បណ្តេញ​បារាំង​ចេញពី​កម្ពុជា​។​ ​ពេល​នោះ​ជប៉ុន​ ​បាន​លើក​សឺ​ង​ង៉ុកថាញ់​ ធ្វើ​ការ​ប្រយុទ្ធ​ប្រឆាំង​កងទ័ព​បារាំង​ ​ដោយ​សហការ​ជាមួយ​ចលនា​តស៊ូ​នៃ​ជនជាតិ​លាវ​ ​និង​ យួន​។​ ​

ព្រះបាទ​នរោត្តម​ ​សីហ​នុ​ ​តែងតែ​រិះរក​គ្រប់​លទ្ធភាព​ ដើម្បី​រំដោះប្រទេស​ជាតិ​ពី​អាណានិគម​បារាំង​ជា​និ​ច្ច។​ ​ចំណែក​បារាំង​បាន​បន្ថែម​ទ័ព​ ​មក​កម្ពុជា​យ៉ាងច្រើន​ដើម្បី​ទប់ទល់​ការ​បះបោរ​នេះ។​ ​អសន្តិសុខ​កើត​មាន​ទូទាំង​ផ្ទៃ​ប្រទេស​ ​ធ្វើ​អោយ​ប្រជារាស្ត្រ​រង​ទុក្ខ​​វេទនា​ដោយសារ​សង្គ្រាម​។

ដោយ​យល់​ថា​ការ​ទាមទារ​ឯករាជ្យ​ដោយ​អាវុធ​បណ្តាល​អោយ​ប្រជារាស្ត្រ​រង​ទុក្ខ​ខ្លាំង​ពេក​ ​ព្រះមហាក្សត្រ​ចាប់ផ្តើម​ធ្វើការ​តស៊ូ​តាម​ផ្លូវ​ទូត​ ​ដើម្បី​ទាមទារ​ឯករាជ្យ​នៃ​ប្រទេស​កម្ពុជា​។​ ​ពី​ឆ្នាំ​១៩៥១​-១៩៥៣ ដោយសារ​មានការ​គាបសង្កត់​ពី​មតិ​សកលលោក​ ​និង​ ដោយសារ​ស្ថានភាព​របស់​ខ្លួន​ចុះ​ខ្សោយ​ទាំង​ផ្នែក​នយោបាយ​ ​និង​ ​យោធា​នៅ​ឥណ្ឌូ​ចិន​។​ ​ទីបំផុត​បារាំង​ក៏​បាន​យល់ព្រម​ប្រគល់​ឯករាជ្យ​ពេញលេញ​ដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​ ​៩ ខែវិច្ឆិកា​ ​ឆ្នាំ​ ​១៩៥៣។

៦. សម័យសង្គមរាស្ត្រនិយម​

ក្រោយ​ពី​បារាំង​បាន​ប្រគល់​ឯករាជ្យ​ពេញ​បរិបូរ​ណ៍​មក​ ​នៅ​ខែ​មិ​នា​ ​ឆ្នាំ​១៩៥៥​ ​ព្រះបាទ​នរោត្តម​សីហ​នុ​បាន​ ​ចាក​ចេញពី​រាជ្យ​បល្ល័ង្ក​ ​ហើយ​យាង​ព្រះបាទ​នរោត្តម​សុរា​ម្រិ​ត​ ​ជា​ព្រះ​បិតា​ឡើង​សោយរាជ្យ​បន្ត។​ ​

ប្រទេស​កម្ពុជា​បាន​ ស្គាល់​ពន្លឺ​ ដែលគេទទួលស្គាល់ថាជាសម័យដ៏រុងរឿងមួយ ដែលមានរោងចក្រ ផលិតផលជាច្រើននៅក្នុងប្រទេស ត្រូវបានផលិតដោយខ្លួនឯង។ ប៉ុន្តែភាពរីកលូតលាស់បានត្រឹមតែ​រយៈពេល​១៧​ឆ្នាំ​គឺ​ពី​ឆ្នាំ​១៩៥៣​ ដល់​ឆ្នាំ​ ១៩៧០​ ​ក្នុង​រាជ​សង្គមរាស្ត្រនិយម​ ​ដែល​មាន​សម្តេច​ ​ព្រះ​នរោត្តម​ ​សីហ​នុ​ ​ជា​ព្រះ​ប្រមុខរដ្ឋ​។​

​ក្រោយ​ពី​ប្រទេស​កម្ពុជា​មាន​វិ​បត្ត​សេដ្ឋកិច្ច​ ​និង​ នយោបាយ​ដ៏​ធ្ងន់​ធរ។​ ​យោង​តាម​សមាជជាតិ​នា​ ខែសីហា​ ​ឆ្នាំ​១៩៦៩​ ​ព្រះបាទ​សម្តេច​នរោត្តម​ ​សីហ​នុ​ ​បាន​ប្រគល់​ភារកិច្ច​អោយ​ ​លោក​ ​ឧត្តមសេនីយ​ ​លន់​ ​ណុ​ល​ ​និង​ទ្រង់​សិរិ​មតៈ​ ​ជា​អ្នក​រៀបចំ​បង្កើត​រដ្ឋាភិបាល​ស្រោចស្រង់​ជាតិ​។​ ​លុះដល់​ ​ថ្ងៃ​១៨​ ​មិ​នា​ ​ឆ្នាំ​១៩៧០​ ​ក្រុមប្រឹក្សា​ព្រះរាជាណាចក្រ​ ​និង​រដ្ឋសភា​បាន​ប្រកាស​ទម្លាក់​នរោត្តម​សីហ​នុ​ចេញពី​ឋានៈ​ព្រះ​ ​ប្រមុខរដ្ឋ​។​

៧. សម័យ​សាធារណរដ្ឋ​ខ្មែរ

ថ្ងៃ​ទី​ ​៩ ឧសភា​ ​១៩៧០ ព្រះរាជាណាចក្រ​កម្ពុជា​ ​ត្រូវ​ដូរ​ឈ្មោះ​ជា​សាធារណរដ្ឋ​ខ្មែរ​នៅ​ក្រោយ​រដ្ឋប្រហារ​ ​យោធា​ក្រោម​ការ​ដឺ​ក​នាំ​របស់​លន់​ណុ​ល​ ​និង ​ទ្រង់​សិរិ​ម​តះ​។​ ​

សម្តេចព្រះ​ ​នរោត្តម​សីហ​នុ​បាន​ថ្លែង​ប្រកាស​មិន​ ​ទទួលស្គាល់​របប​ភ្នំពេញ​ហើយ​ប្រកាស​បង្កើត​រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា​ ​និង​ បង្កើត​កំលាំងប្រដាប់អាវុធ​រំដោះ​​ជាតិ​កម្ពុជា​។​ ​ចាប់តាំងពី​ថ្ងៃ​ទី​ ​៣០ ខែមេសា​ ​១៩៧០ កងទ័ព​រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា​បាន​ធ្វើការ​​វាយប្រហារ​យ៉ាង​ខ្លាំង​ក្លា​លើ​កងទ័ព​លន់​ ​ណុ​ល​ ​និង​ បរទេស​។​ ​

ប្រទេស​កម្ពុជា​រង​ភាព​ខ្ទេចខ្ទាំ​ដោយសារ​តែ​សង្គ្រាម​ក្នុងស្រុក​រហូត​មក​ដល់​ថ្ងៃ​ទី​ ​១៧ ខែ​ ​មេ​សា​ ​១៩៧៥ ទើប​កងទ័ព​រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា​ ​បាន​ផ្តួល​រំលំ​របប​សាធារណរដ្ឋ​ ​ខ្មែរ​របស់​លន់​ណុ​ល​។​ ​

៨. សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​

ប៉ុល ពត ចេញ ពី ព្រៃ ចូល មក ដល់ ភ្នំពេញ នៅ ថ្ងៃ ២២ មេសា ១៩៧៥ -  ភូមិសាស្រ្តនយោបាយ

ពី​ថ្ងៃ​ទី​ ​២៥ ខែមេសា​ ​ឆ្នាំ​ ​១៩៧៥ ក្រុម​ខ្មែរក្រហម​បាន​ធ្វើ​មហាសន្និបាត​វិ​សាម​ញ្ញោ​ដី​ម្បី​រៀបចំ​រដ្ឋធម្មនុញ្ញ​ ​ថ្មី​ហើយ​បាន​ដាក់​ឈ្មោះ​ប្រទេស​ថា​ ​កម្ពុជា​ប្រជាធិបតេយ្យ​។​ ​រដ្ឋាភិបាល​របស់​កម្ពុជា​ប្រជាធិបតេយ្យ​ត្រូវ​បាន​ ​បង្កើត​ឡើង​ដោយ​មាន​ ​ប៉ុ​ល​ពត​ ​ជា​អ្នកដឹកនាំ​របប​នោះ​។​ បើទោះបីជាការផ្ដូលរលំនៃរបបលន់ ណុល ក៏ពិតមែនតែប្រទេសកម្ពុជានៅតែមិនអាចទទួលបានសុខសន្តិភាពដែរ។ ដោយប្រជាជននៅក្នុងភ្នំពេញ ត្រូវបានធ្វើការជម្លៀសចេញទាំងស្រុង ដោយបង្ខំអោយធ្វើស្រែ ចម្ការ ជីកប្រឡាយ ជាដើម។ មិនតែប៉ុណ្ណោះនៅសម័យនេះគ្មានឡើយវត្ថុជាកម្មសិទ្ធ គឺមានតែថ្នាក់ដឹកនាំអង្កការតែមួយគត់ សូម្បីតែការទទួលទានអាហារក៏រួមគ្នាដែរ ដោយមានត្រឹមត បបរ រ៉ាវទៅដោយទឹកតែប៉ុណ្ណោះ។ នៅទីបំផុតនៅក្នុងសម័យនេះគ្មានទេ សាសនា គ្មានទេ អ្នកចេះដឹង ដោយ​ប្រជារាស្ត្រ​ខ្មែរ​ស្លូតត្រង់​ត្រូវ​ទទួល​ការ​កាប់សម្លាប់​ ​យ៉ាង​រង្គាល និង ធ្វើទារុណកម្មយ៉ាងឃោឃៅបំផុត ហើយមនុស្សជាង២លាននាក់ត្រូវបានសម្លាប់​។​ ​

៩. សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​

ក្រោយ​ពី​ផ្តួលរំលំ​របប​ ​ប៉ុ​ល​ពត​ ​នៅ​ថ្ងៃ​ ​៧ មក​រា​ ​១៩៧៩ រណសិរ្ស​សង្គ្រោះ​ជាតិ​កម្ពុជា​ ​ដែល​កើតឡើង​ ​នៅ​ថ្ងៃ​ទី​ ​២ ខែ​ ​ធ្នូ​ ​១៩៧៨ បាន​ប្រកាស​ប្រទេស​កម្ពុជា​ជា​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​។​ ​បន្ទាប់​មក​ដូរ​ជា​ ​រដ្ឋ​កម្ពុជា​ ​ដែល​មាន​បក្ស​ប្រជា​ជន​បដិវត្តន៍​កម្ពុជា​ជា​អ្នកដឹកនាំ​។​ ​មាន​រដ្ឋ​កម្ពុជា​នេះ​ហើយ​ទើប​មានព្រះ​រាជាណាចក្រ​កម្ពុជា​សា​ជា​ថ្មី​នៅក្នុង​ស្រុក​ខ្មែរ​ម្ដង​ទៀត

១០. ព្រះរាជាណាចក្រ​កម្ពុជា​ ​

នៅ​ថ្ងៃ​ទី​ ​២៣ តុលា​ ​១៩៩១ សន្ធិសញ្ញា​ក្រុង​បារី​ស​ ​ស្តី​ពី​ការ​រួបរួម​ជាតិ​បាន​ផ្តល់​លទ្ធភាព​ដល់​ការ​យាង​និវត្ត​ ​មាតុភូមិ​វិញ​របស់​ព្រះបាទ​សម្តេចព្រះ​នរោត្តម​សីហ​នុ​។​ ​ព្រះ​អង្គ​ឡើង​គ្រងរាជ្យ​សា​ជា​ថ្មី​នៅ​ថ្ងៃ​ ​ទី​ ​២៤ កញ្ញា​ ​១៩៩៣ ព្រមទាំង​ប្តូរ​ឈ្មោះ​ប្រទេស​ជា​ព្រះរាជាណាចក្រ​កម្ពុជា​វិ​ញ។​ ​រាជរដ្ឋាភិបាល​ក្នុង​អណ​ត្តិ​នោះ​ ​ដឹកនាំ​ដោយ​សហ​នាយក​ ​រដ្ឋមន្ត្រី​ពីរ​រូប​គឺ​ ​សម្តេចក្រុមព្រះ​ ​នរោត្តម​ ​រណ​ឬ​ទ្ធិ​ ​ជា​នាយក​មន្ត្រី​ទី​១​ ​និង​ សម្តេច​ ​ហ៊ុន​ ​សែន​ ​ជា​នាយក​មន្ត្រី​ទី​២​។

Related posts
ប្រវត្តិសាស្រ្តខ្មែរ

បើ​តាមកំណត់ត្រា​លោក ជីវ តាក្វាន់ ខ្មែរ​ប្រារព្ធពិធីចូលឆ្នាំយ៉ាង​ដូចម្ដេច?​

ប្រវត្តិសាស្រ្តខ្មែរ

មកដឹងពីប្រវត្តិរបាំព្រះរាជទ្រព្យដែលជាបេតិកភ័ណ្ឌមរតជាតិខ្មែរ

ប្រវត្តិសាស្រ្តខ្មែរ

រឿងដំណាលនៃរឿង «កូរសមុទ្រទឹកដោះ» ដែលជាទីពេញនិយមឆ្លាក់នៅលើជញ្ជាំងប្រសាទបុរាណខ្មែរ

ប្រវត្តិសាស្រ្តខ្មែរ

ហេតុអ្វីបានជាបញ្ហាព្រំដែន បានក្លាយជាទំនាស់ជាតិសាសន៍?

Leave a Reply

Your email address will not be published.