ព្រឹត្តិការណ៍ប្រចាំថ្ងៃ

នៅថ្ងៃទី២ ខែធ្នូ កាលពីឆ្នាំ១៩៩៣ ស្ដេចគ្រឿងញ៉ៀន កូឡុំប៊ីត្រូវបានគេសម្លាប់ Pablo Escobar

នៅពេលដែលស្ដេចគ្រឿងញៀនដ៏សាហាវឃោរឃៅត្រូវបានសម្លាប់ និង ការចរាចណ៍គ្រឿងញ៉ៀនក៏បានធ្លាក់ចុះ ហើយពិភពលោកក៏បានដកដង្ហើមធំ ៗ ផងដែរ។ មនុស្សជាច្រើនបានកោតសរសើរចំពោះការសម្លាប់នេះ ប៉ុន្តែក៏នៅមានចម្ងល់ដែរថា តើនរណាជាអ្នកទទួលខុសត្រូវពិតប្រាកដចំពោះការស្លាប់របស់ Pablo Escobar?

នៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ១៩៩៣ Pablo Escobar ត្រូវបានគេបាញ់ចំក្បាល នៅពេលដែលគាត់ព្យាយាមរត់គេចពីលើដំបូលនៃផ្ទះរបស់អ្នកលេងល្បែងឈ្មោះ Los Olivos នៅឯស្រុកកំណើតរបស់គាត់ឈ្មោះMedellínដែលគាត់បានលាក់ខ្លួនទីនោះ។

Pablo Escobar: The one driver you don't want to pass

ក្រុមស្រាវជ្រាវដែលជាភ្នាក់ងារពិសេសរបស់ប្រទេសកូឡុំប៊ី ដែលត្រូវបានបង្កើតឡើងដោយប៉ូលីសជាតិកូឡុំប៊ី។ ដោយត្រូវបានតាមដាន និង ស្វែងរកទីតាំង ដោយត្រូវចំណាយពេលតាមចាប់ស្ដេចគ្រឿងញៀនមួយនេះអស់រយៈពេល ១៦ខែ ចាប់តាំងពីគាត់បានរត់គេចពីពន្ធនាគារ La Catedral។ ទីបំផុតក្រុមឃ្លាំមើលតាមប្រព័ន្ធអ៊ីនធើណេតកូឡុំប៊ី បានស្ទាក់ចាប់បានការហៅទូរស័ព្ទមកពីអ្នកលេងម្នាក់ ដែលជាគូកនរបស់Pablo Escobar នៅទីក្រុងMedellín។

កម្លាំងសមត្ថកិច្ចបានដឹងភ្លាមៗថាសំលេងនោះជា Escobar នៅពេលដែលគាត់បានធ្វើការខលទៅកូនប្រុសរបស់គាត់ឈ្មោះ Juan Pablo Escobar។ ហើយវាហាក់ដូចជា Escobar បានដឹងថាប៉ូលិសបាននឹងកំពុងតាមដានការសន្ទនារបស់គាត់ ដូច្នេះការទំនាក់ទំនងខលហៅត្រូវបានកាត់បន្ថយ។ តែមិនយូរប៉ុន្មានអាជ្ញាធរប៉ូលិសបានដឹងពីទីតាំងរបស់គាត់ ហើយបានបិទទ្វារខាងក្រៅនៃផ្ទះដែលគាត់បាននឹងកំពុងស្នាក់នៅ។ ភ្លាមៗនោះ Escobar និង អង្គរក្សរបស់គាត់ឈ្មោះ Alvaro de Jesus Agudelo ដែលគេស្គាល់ថា“ El Lim “n” បានភៀសខ្លួនចេញពីលើដំបូលផ្ទះ។

គោលដៅរបស់ពួកគេគឺគេចនៅតាមផ្លូវចំហៀងខាងក្រោយផ្ទះ ប៉ុន្តែនៅពេលដែលពួកគេកំពុងរត់ដើម្បីរកទីតាំសុវត្ថិភាពនោះ ប៉ូលិសបានបើកការបាញ់ប្រហារដោយបានបាញ់ទៅលើEl Lim “n” និង Escobar។ នៅទីបំផុត Pablo Escobar ត្រូវបានគេបាញ់សម្លាប់ដោយកាំភ្លើងដោយបានបាញ់ចំជើង, ដងខ្លួន និង ការបាញ់ប្រហារចំត្រចៀក។

Surrender, Escape and Death of Pablo Escobar - Medellin abraza su historia
Related posts
ព្រឹត្តិការណ៍ប្រចាំថ្ងៃ

ថ្ងៃទី៣១ ខែមករា កាលពីឆ្នាំ១៩៥០ ប្រធានាធិបតី Truman ប្រកាសពីការអភិវឌ្ឍគ្រាប់បែក H-bomb ដែលជាគ្រាប់បែកខ្លាំងជាង...

ព្រឹត្តិការណ៍ប្រចាំថ្ងៃ

ថ្ងៃទី២៥ ខែមករា កាលពីឆ្នាំ១៩០៥ ត្បូងពេជ្រធំបំផុតនៅលើពិភពលោកត្រូវបានរកឃើញ

ព្រឹត្តិការណ៍ប្រចាំថ្ងៃ

នៅថ្ងៃទី១៨ ខែមករា កាលពីឆ្នាំ១៩១៩ សន្និសីទសន្តិភាពក្រោយសង្គ្រាមលោកលើកទី ១ ចាប់ផ្តើមនៅទីក្រុងប៉ារីស

ព្រឹត្តិការណ៍ប្រចាំថ្ងៃ

ថ្ងៃទី១២ ខែមករា កាលពីឆ្នាំ២០១០ ប្រទេសហៃទីបានត្រូវវាយប្រហារដោយគ្រោះ រញ្ចួយដីទ្រង់ទ្រាយធំ

Leave a Reply

Your email address will not be published.