ព្រឹត្តិការណ៍ប្រចាំថ្ងៃ

ថ្ងៃទី៣ ខែធ្នូ កាលពីឆ្នាំ១៩៦៧ ការប្តូរសិរីរាង្គបេះដូងដំបូងរបស់មនុស្សបានទទួលជោគជ័យ

នៅថ្ងៃទី ៣ ខែធ្នូ ឆ្នាំ១៩៦៧ លោក Louis Washkansky អាយុ ៥៣ឆ្នាំ បានទទួលការវះកាត់ប្តូរបេះដូងមនុស្សដំបូងគេ នៅមន្ទីរពេទ្យ Groote Schuur នៅ ទីក្រុងCape ប្រទេសអាហ្វ្រិកខាងត្បូង។

Washkansky ជាអ្នកលក់គ្រឿងទេសនៅអាហ្វ្រិកខាងត្បូង ដែលរស់នៅដោយមានបញ្ហាជំងឺបេះដូងរ៉ាំរ៉ៃ ហើយបានបានទទួលការបរិច្ចាកប្តូរបេះដូងពីអ្នកនាង Denise Darvall ភេទស្រី ដែលមានអាយុត្រឹមតែ ២៥ ឆ្នាំប៉ុណ្ណោះ ដែលបានរងរបួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍។

គ្រូពេទ្យវះកាត់លោកវេជ្ជបណ្ឌិត Christiaan Barnard ដែលធ្លាប់បានបណ្តុះបណ្តាល នៅសាកលវិទ្យាល័យ Cape Town និង នៅសហរដ្ឋអាមេរិក ហើយលោកក៏បានធ្វើការបដិវត្តផ្នែកវេជ្ជសាស្ត្រវះកាត់។ ក្រុមបច្ចេកទេសរបស់លោកវេជ្ជបណ្ឌិត Barnard ត្រូវបានបង្កើតឡើងដំបូង ដោយត្រូវបានបង្កើតឡើងដោយក្រុមអ្នកស្រាវជ្រាវអាមេរិកមួយក្រុម នៅទសវត្សឆ្នាំ ១៩៥០។

ក្នុងគ្រានោះដែរ គ្រូពេទ្យវះកាត់ជនជាតិអាមេរិក លោកវេជ្ជបណ្ឌិត Norman Shumway បានទទួលការវះកាត់ប្តូរបេះដូងដំបូងបង្អស់ដោយជោគជ័យនៅទៅលើសត្វឆ្កែមួយក្បាល នៅឯសាកលវិទ្យាល័យ Stanford ក្នុងរដ្ឋ California ក្នុងឆ្នាំ ១៩៥៨ ។

បន្ទាប់ពីការវះកាត់របស់Washkansky គាត់ត្រូវបានគ្រូពេទ្យវះកាត់អោយថ្នាំ ដើម្បីទប់ស្កាត់ប្រព័ន្ធភាពស៊ាំរបស់គាត់ និង ការពាររាងកាយរបស់គាត់ពីការឆ្លើយតបទៅនឹងបេះដូងដែលទើបផ្លាស់ប្ដូររួច។ ដោយសារតែគ្រូពេទ្យយល់ថា បេះដូងថ្មីគឹមិនទាន់មានភាពស៊ាំជាមួយនឹងរាងកាយរបស់គាត់នៅឡើយ។ ប៉ុន្តែថ្នាំទាំងនេះក៏ធ្វើឱ្យគាត់ងាយនឹងទទួលនូវជំងឺផ្សេងៗផងដែរ ហើយ ១៨ ថ្ងៃក្រោយមកគាត់បានស្លាប់ដោយសារជំងឺរលាកសួតធ្ងន់ធ្ងរ។ បើទោះបីជាមានការថយចុះនៃសិរីរាង្គផ្សេងក៏ដោយ ក៏បេះដូងថ្មីរបស់លោកWashkansky បានដំណើរការជាធម្មតារហូតដល់គាត់ទទួលមរណភាព។

នៅទសវត្សឆ្នាំ ១៩៧០ ការវិវត្តនៃការវះកាត់ប្ដូរសិរីរាង្គកាន់តែមានភាពប្រសើរ ដែលធ្វើឱ្យការប្តូរសរីរាង្គអាចមានលទ្ធភាពគ្រប់គ្រាន់ និង ជោគជ័យ។ ហើយលោកវេជ្ជបណ្ឌិត Barnard បានបន្តធ្វើប្រតិបត្តិការក្នុងការប្តូរសិរីរាង្គបេះដូង។

ហើយនៅចុងទសវត្សឆ្នាំ ១៩៧០ អ្នកជំងឺជាច្រើនរបស់គាត់បានរស់នៅរហូតដល់ ៥ឆ្នាំដោយមានបេះដូងថ្មីរបស់ពួកគេ។ ការវះកាត់ប្តូរបេះដូងដោយជោគជ័យនៅតែបន្តធ្វើរហូតដល់សព្វថ្ងៃនេះ ប៉ុន្តែការស្វែងរកអ្នកបរិច្ចាកសិរីរាង្គពិតជាពិបាកខ្លាំងណាស់។

Louis Washkansky (1913-67) | First heart transplant, Heart transplant,  Donate life
Today In History, Dec. 3: Heart Transplant | History | madison.com
Mr Louis Washkansky the first recipient of a heart transplant - Selftours
Related posts
ព្រឹត្តិការណ៍ប្រចាំថ្ងៃ

ថ្ងៃទី៣១ ខែមករា កាលពីឆ្នាំ១៩៥០ ប្រធានាធិបតី Truman ប្រកាសពីការអភិវឌ្ឍគ្រាប់បែក H-bomb ដែលជាគ្រាប់បែកខ្លាំងជាង...

ព្រឹត្តិការណ៍ប្រចាំថ្ងៃ

ថ្ងៃទី២៥ ខែមករា កាលពីឆ្នាំ១៩០៥ ត្បូងពេជ្រធំបំផុតនៅលើពិភពលោកត្រូវបានរកឃើញ

ព្រឹត្តិការណ៍ប្រចាំថ្ងៃ

នៅថ្ងៃទី១៨ ខែមករា កាលពីឆ្នាំ១៩១៩ សន្និសីទសន្តិភាពក្រោយសង្គ្រាមលោកលើកទី ១ ចាប់ផ្តើមនៅទីក្រុងប៉ារីស

ព្រឹត្តិការណ៍ប្រចាំថ្ងៃ

ថ្ងៃទី១២ ខែមករា កាលពីឆ្នាំ២០១០ ប្រទេសហៃទីបានត្រូវវាយប្រហារដោយគ្រោះ រញ្ចួយដីទ្រង់ទ្រាយធំ

Leave a Reply

Your email address will not be published.