
ផ្សែងអ័ព្ទដ៏ខ្លាំងមួយបានចាប់ផ្តើមកក្រើកនៅទីក្រុងឡុង ប្រទេសអង់គ្លេស នៅថ្ងៃទី ៤ ខែធ្នូឆ្នាំ ១៩៥២។ ហើយវានៅតែបន្តកើតមានរយៈពេល ៥ ថ្ងៃដែលបណ្តាលឱ្យមានមនុស្សស្លាប់យ៉ាងតិច ៤.០០០ នាក់។
វាជារសៀលថ្ងៃព្រហស្បតិ៍ នៅពេលដែលខ្យល់មានសម្ពាធខ្ពស់ និង បានម្រមូលផ្ដុំគាំងនៅលើជ្រលងទន្លេថេម។ នៅពេលដែលខ្យល់ត្រជាក់មកដល់ភ្លាមៗខ្យល់បានបកពីទិសខាងលិច តម្រង់ទៅទីក្រុងឡុង ដោយបានប្កអោយទីក្រុងក្លាយជាកន្លែងដែលប្រមូលផ្ដុំទៅដោយផ្សែង។ បញ្ហានេះកាន់តែធ្ងន់ធ្ងរទៅៗ ដោយសារសីតុណ្ហភាពទាបដែលបណ្តាលឱ្យអ្នកស្រុកដុតធ្យូងថ្មបន្ថែមនៅក្នុងឡចំហាយរបស់ពួកគេដើម្បីបង្កើនកំដៅ។ មិនតែប៉ុណ្ណោះក៏ក៏មានផ្សែង និង ស្ពាន់ធ័រឌីអុកស៊ីត ពីរោងចក្រឧស្សាហកម្មនៅតំបន់នោះរួមជាមួយ រថយន្ត និង ការប្រើប្រាស់ថាមពលផ្សេងៗ របស់អ្នកប្រើប្រាស់បណ្តាលឱ្យមានផ្សែងអ័ព្ទខ្លាំងខុសពីធម្មតា ក្នុងទីក្រុង។ នៅព្រឹកថ្ងៃទី ៥ ធ្នូ គេឃើញមានបរិយាកាសដ៏អាប់អ៊ួរ ដែលពោពេញទៅដោយផ្សែងអ័ព្ទដែលអាចមើលឃើញលើផ្ទៃដីរាប់រយម៉ាយការ៉េ។
ផ្សែងអ័ព្ទដ៏អាក្រក់មួយនេះនៅឆ្នាំ ១៩៥២ ប្រែជាក្រាស់ និង ក្រាស់រហូតដល់ថ្ងៃទី ៧ ខែធ្នូ ស្ទើរតែមិនមានពន្លឺព្រះអាទិត្យទាល់តែសោះ។ នៅទីបំផុតរាល់ការដឹកជញ្ជូនក្នុងតំបន់ត្រូវបានបញ្ឈប់ ដោយសារតែពេលដែលមានវត្តមានផ្សែងអ័ព្នបានបង្កនូវគ្រោះថ្នាក់ចរាចរណ៍ជាច្រើន រួមទាំងការប៉ះទង្គិចគ្នារវាងរថភ្លើងពីរនៅជិតស្ពាននៃទីក្រុងឡុង។ ឥទ្ធិពលអាក្រក់បំផុតនៃផ្សែងអ័ព្ទគឺវាបានធ្វើអោយមានសញ្ញាការថប់ដង្ហើម ដែលវាបណ្តាលអោយមនុស្សនិងសត្វ មានការពិបាកដកដង្ហើម និង ក្អួត ជាដើម។ ចំនួនប្រជាជនជាច្រើនចាប់ផ្ដើមមានសភាពខុសពីធម្មតានៅតំបន់នោះ ហើយវាក៏ធ្វើអាយមានមនុស្សរាប់ពាន់នាក់បានស្លាប់នៅក្នុងពេលកំពុងទទួលដំណេករបស់ពួកគេនៅនាពេលនោះដែរ។