ប្រវត្តិសាស្រ្តពិភពលោក

តើអ្វីទៅជាក្បួន ”សម្លាប់មាន់ គំរាមស្វា”?

ពីព្រេងនាយមកគេនិយាយតគ្នាថា៖ស្វាជាសត្វឈ្លាសវៃបំផុត តែខ្លាចឈាមអ្នកដែលបង្ហាត់ស្វាជាដំបូងត្រូវតែចាប់មាន់មកសម្លាប់នៅនិងមុខវា ឲ្យវាឃើញមេរៀនឈាមដែលកំពុងស្រក់តក់ៗ។ ទើបចាប់ផ្តើមបង្ហាត់វា អ្នកដែលរកស៊ីចាប់ស្វាក៏ប្រើវិធីនេះដើម្បីបំភ័យស្វាដែរ។ មិនថាស្វារឹងរូសប៉ុណ្ណាទេឲ្យតែឮសម្លេងមាន់ស្រែក“កាក“ឈាមមាន់បាញ់វូ, នោះស្វាឃើញភ្លាមពិតជាទន់ខ្លួនតែម្តង។

ដែលហៅថា“សម្លាប់មាន់ បំភ័យស្វា“ ក៏បានន័យថា“ សម្លាប់មួយបំភ័យមួយរយ“ ដែលមានន័យគំរាមកំហែង នេះគឺជាយុទ្ធវិធី ឬ ជាមធ្យោបាយគ្រប់គ្រងសមូហភាព។ នៅពេលដែលមានយោបល់ ខែ្វងគ្នាសន្ធឹកសន្ធាប់ ពេលដែល ការងារត្រូវជួបការរាំងស្ទះនិងឧបសគ្គដើម្បីឈានដល់ការឯកភាពត្រូវអនុវត្តដាច់ខាតតាមច្បាប់ត្រូវប្រើវិធីដាច់ខាតបំផុតដើម្បីទប់ទល់ដោយមានពាក្យមួយឃ្លានិយាយថា “ បើមិនប្រើវិធីឃោរឃៅម្តេចនិងអាចសំដែងឲ្យឃើញចិត្តត្រាប្រណីរបស់ព្រះពោធិសត្វបាន“។

ការបង្រា្កបសង្គមដែលច្របូកច្របល់ត្រូវតែប្រើច្បាប់ឲ្យតឹងរឹង បង្រ្កាបកងទ័ពដែលខ្វះវិន័យត្រូវតែប្រើទ័ណ្ឌកម្មដ៏ម៉ឺងមាត់។ ខុងជឺសម្លាប់សាវ,ចិនយីងមួយកាំបិតនេះបានធ្ចើឲ្យមន្រ្តីទាំងតូច ទាំងធំបាក់បប់ខ្លបខ្លាច រាស្រ្តបានរស់នៅយ៉ាងសុខសាន្ត។ ខុងម៉េងនៅពេលដែលសម្លាប់ម៉ាជីននិយាយថាពីដើមស៊ុនវូ ដែលអាចគ្រប់គ្រងផែនដីបានគឺការប្រើច្បាប់ដ៏ម៉ឺងមាត់ពេលនេះ គ្រប់ទិសទីកើតចលាចល ទាហាន,ជនខិលខូចមានគ្រប់ទីកន្លែង បើបោះបង់ច្បាប់ចោលម្តេចនិងបង្រ្កបជនខិលខូចបាន?

បើមិនប្រើវិន័យតឹងតែងម្តេចនិងអាចបង្រ្កាបទាហានខិលខូចបាន? នេះហើយគឺជាយុទ្ធវិធីដើម្បីបង្រ្កាបភាពចលាចលគឺជាល្បិច(សម្លាប់មាន់បំភ័យស្វា) ដ៏អស្ចារ្យនេះឯង។

មនុស្សគឺអាថ៌កំបាំងណាស់ ហើយសង្គមរឹតតែជឿនលឿន ភាពក្រឡិចក្រឡុចរឹតតែសំបូរបែប ម្នាក់ៗមានគំនិតរៀងខ្លួនមានផ្លូវដើរទីទៃពីគ្នា បើមិនធ្វើការកំណត់នូវព្រំដែនមួយប្រាកដ ជាការបែងចែកមិនច្បាស់អ្វី ដែលល្អត្រឹមត្រូវ និង អ្វីដែលមិនត្រឹមត្រូវបានទេ មនុស្សកាន់តែអាក្រក់ឡើងៗ។

សណ្តាប់ធ្នាប់សង្គមរឹងមាំ ប្រជារាស្រ្តរស់នៅបានសុខសាន្ត លុត្រាណាតែគ្មានមនុស្សដែលបង្កចលាចលបែបនេះ ដូច្នេការអនុវត្ត ត្រូវតែប្រើទ័ណ្ឌកម្មឲ្យបានធ្ងន់ធ្ងរបំផុត ខី្ចក្បាលមនុស្សមួយចំនួនឲ្យគេមើល។នេះហើយគឺថា មិនឃើញ ក្តាម្ឈូស មិនស្រក់ទឹកភ្នែក ឃើញក្តាម្ឈូសពេលណាទើបយំមិនព្រមឈប់។ អត្ថន័យសម្លាប់មាន់បំភ័យស្វាគឺ នៅត្រង់នេះឯង។

យុទ្ធវិធីរបស់ ជាងថៃកុង

ក្រោយការសម្លាបសានហ្វូ កសាងឡើងនគរចូវ ជាងថៃកុង ត្រូវការប្រមូលអ្នកចេះដឹង ដើម្បីជួយកសាងនគរ។ នៅនគរឈីមានមនុស្សម្នាក់ប្រកបដោយការចេះដឹងឈ្មោះវ៉ាង អ៊ិ ត្រូវបានការសរសើរពីសំណាក់ប្រជារាស្រ្តនៅទីនោះ ជាងថៃកុង ល្បីឈ្មោះក៏មានបំណងអញ្ញើញគាត់ឲ្យចេញមកជួយធ្វើកិច្ចការរាជការ។ ដោយ ជាងថៃកុង បានទៅអញ្ជើញវ៉ាំង អ៊ី ដល់ទៅបីដងសុទ្ធតែមិនត្រូវបានទទួលពីវ៉ាងអ៊ីក្នុងការបម្រើរាជការ។ ស្រាប់តែ ជាងថៃកុង បានបញ្ជាអោយមនុស្សជនិតរបស់គាត់ទៅសម្លាប់ វ៉ាង អ៊ី ចោលតែម្តង។

ចូវ-កុង ចង់ជូយក៏មិនទាន់ដែរ ហើយក៏សួរ ជាង ថៃកុង ថា៖ វ៉ាងជាមនុស្សចេះដឹងខ្ពងខ្ពស់ម្នាក់ មិនទាមទារចង់មាន ចង់បាន សុខចិត្តផឹកស៊ីតែឯង ធ្វើស្រែចិញ្ចឹមក្រពះ គឺពិតជារស់នៅស្ងៀមស្ងប់មិនសួរនាំពីរឿងមនុស្សលោក ហេតុអ្វីបានជាសម្លាប់គេចោល?

ជាងថៃកុងតបតបទៅវិញថា៖ ក្នុងសមុទ្រទាំងបួនគឺជាទឹកដីរបស់ព្រះអង្គអ្នកដែលដឹកនាំលើទឹកដីទាំងនោះគឺសុទ្ធសឹងជាមន្រ្តី របស់ព្រះអង្គនៅពេលដែលនគរទើបទទួលបានសន្តិភាព ម្នាក់ៗត្រូវតែមានភារៈកិច្ចជួយកសាងនគរគឺ មានជំហរតែពីរប៉ុណ្ណោះ បើមិនគាំទ្រទេ គឺមានតែប្រឆាំង។ ដោយមិនអនុញ្ញាតិឲ្យមានភាពស្ទាក់ស្ទើរ ឬ អព្យាក្រិត្យ ឡើយអាកប្បកិរិយាមិនព្រមសហការណ៍របស់វ៉ាង អ៊ី។ បើម្នាក់ៗយកគេធ្វើជាគំរូ តើមានប្រជារាស្រ្តណា ដែលអាចប្រើការបាននោះ? ហេតុនេះបានជាយើងសម្លាប់គេចោល ដើម្បីទុកជាមេរៀនសំរាប់អ្នកដទៃ។ ពិតជាអ៊ីចឹងមែន ក្រោយពីសម្លាប់វ៉ាង អ៊ីហើយ មន្ត្រីក្នុងវាំងដែលប្រុងលាឈប់គ្រប់គ្នា ពិតជាលែងហ៊ាន និង ធ្វើឫកពារបែបហំហាន ចង់សម្ងំលាក់ខ្លួនតទៅទៀតហើយ។

យុទ្ធវិធីរបស់ ហាង ស៊ីង

ហាង ស៊ីង ក្នុងរជ្ឋកាលហានកើតក្នុងត្រកូលក្រខ្សត់ក្រោយពីបានស្តេចលីវ ប៉ាង លើកឲ្យធ្វើ ជាមេទ័ព្វត្រូវទទួលការមើលស្រាលពីរពួកមន្រ្តីចាស់ៗមានយោបល់ក្រោយខ្នងមិនចេះចប់។ ក្រោយឡើងកាន់តំណែងក៏ប្រើច្បាប់តឹងតែងម៉ឺងម៉ាត់បំផុត។

ថ្ងៃមួយត្រូវជុំគ្នាដើម្បីហ្វឹកហាត់កំណត់យាមប្រាំត្រូវតែជុំគ្នា ហៅឈ្មោះចប់សព្វគ្រប់បាត់តែមេបញ្ជាការ ភីកាយ ម្នាក់គត់ដែលមិនទាន់ឃើញមក។ តែមេទ័ព ហាង ស៊ីង ក៏មិនសួរដេញដោលដែរហើយក៏ចាប់ផ្តើមហ្វឹកហាត់។ ថ្ងៃត្រង់បានកន្លងផុតទៅទើបឃើញមេបញ្ជាការ ភី កាយ ត្រឡប់មកវិញ មកដល់មាត់ទ្វាច្រកចូលបន្ទាយ រៀបដើរចូលទៅ តែត្រូវអ្នកយាមឃាត់ជាប់ៈ

កូនទាហាន៖ លោកអគ្គមេបញ្ជាការកងទ័ពធំបាននឹងកំពុងតែហ្វឹកហាត់អស់រយៈពេលជាងកន្លះថ្ងៃទៅហើយ គ្មានបញ្ជាមិនអនុញ្ញាតិឲ្យចូលទេ។

ភីកាយក្តៅឆេវ៖ អគ្គមេបញ្ជាការ ឬ មិនមេនបញ្ជាការស្អី ពិតជាអំពិលដុះពីអាចម៌គោ ហ៊ានធ្វើផ្តេសផ្តាស់ផង! ល្អណាស់ ឯងចូលទៅប្រាប់មួយម៉ាត់ទៅ ថាយើងនេះជាមេបញ្ជាការកងទ័ព

锦衣卫与禁军有区别吗-历史朝政-中华五千年

មួយសន្ទុះក្រោយមក សេនាកាន់ផ្លាកបញ្ជាមក ហើយស្រែកប្រាប់ថា៖ សូមអញ្ជើញលោកមេបញ្ជាការ!

ភីកាយដើរចូលដោយឫកពារក្រអឺតក្រទមជួប ហាង ស៊ីង គ្រាន់តែលើកដៃហាក់ដូចជានៅមានកំហឹង។

ហាង ស៊ីងសួរៈ ទ័ពមានបទបញ្ជា ស្តេចហាន ក៏បានឡាយព្រះហត្ថលេខាដែរ ក្នុងនាមលោកជាមេបញ្ជាការ ហេតុម្តេចបានជាមកយឺតពេល?

ហើយក៏បែរមកសួរសេនា “ យាម “ ៖ ឥឡូវថ្មើណាហើយ?

សេនាយាមឆ្លើយ៖ ហួសពេលថ្ងៃត្រង់ហើយ ។

ហាង-ស៊ីង និយាយយ៉ាងម៉ឺងមាត់ដាក់ភីកាយ ៖ ពេលនេះគឺយាមមួយ រសៀលហើយ បទបញ្ជាកំណត់យាមប្រាំភ្លឺមកជួបជុំ ឥឡូវនវឯងមកយឺតពេល៧-៨យាមឯណ្ណោះ!គឺជាអំពើមើលស្រាលបទបញ្ជាររបស់កងទ័ព្ តាមច្បាប់ត្រូវតែសម្លាប់ចោល។

ភីកាយមិនចាប់អារ្មមណ៍ទេ នៅតែវែកញ៉ែកយ៉ាងចចេស មិនចាត់ទុក ហាង ស៊ីង ក្នុងកែវភ្នែកឡើយ ។ ហាង ស៊ីង ក្តៅឆាវ ស្រែកបញ្ជាឲ្យសេនាឆ្វេងស្តាំចាប់ ភីកាយ ចង ហើយឲ្យលុតជង្គង់ រួចសូត្រពីទោស កំហុស ដោយបាននិយាយថា ក្នុងនាមឯងជាមេទ័ព ភ្លេចថ្ងៃដែលទទួលបញ្ជាបានន័យថា៖ គឺភ្លេចលំនៅខ្លួន មិនគោរព វិន័យកងទ័ព គឺភ្លេចសាច់សារលោហិត ពេលប្រយុទ្ធជាមួយសត្រូវ ឬ ក៏ភ្លេចរួបខ្លួនដែរ?

ក្នុងនាមជាខ្សែលោហិតក្សត្រ ធ្វើបែបនេះ បានគិតពីទំនាក់ទំនងឪពុក និង កូនដែរឬទេ ?

ហាង-ស៊ីង ហៅទាហានផ្នែកច្បាប់មកសួរ៖ ភិកាយ មិនគោរពបញ្ជា ត្រូវទទួលទោសអ្វី?

ទាហានផ្នែកច្បាប់ស្រែកខ្លាំងៗ៖ មិនគោរពបទបញ្ជាដឹងពេលវេលា ហើយមានចេតនាមកយឺតពេល គឺមើលស្រាលបញ្ជាកងទ័ពត្រូវកាត់ទោសប្រហារជីវិតនៅនិងកន្លែង។

ពេលនេះភីកាយដឹងថាពិតជាធ្វើឲ្យកើតរឿងធំហើយភ័យព្រលឹងរត់ចេញពីខ្លួនបាត់ ប្រញ៉ាប់សម្លឹងមើលមុខឈី-ហ៊ូយចង់ឲ្យជួយនិយាយសុំការយោគយល់តែឈី-ហ៊ួយក៏មិនហ៊ានចេញស្តី ហើយក៏មិនអាចញពីបន្ទាយបានបានត្រឹមជ្រួលច្របល់ប៉ុណ្ណោះ។

ខាងក្រៅបន្ទាយមានអ្នកដឹងពីរឿងនេះក៏បំបោលសេះយ៉ាងលឿនទៅទូលស្តេចហានលីវ-ប៉ាង។ លី-ប៉ាងភ្ញាក់ក្រញ៉ាង ប្រញ៉ាប់បញ្ជាទៅលី-ស៊ីងយករាជសារ ទៅសុំការលើកលែងទោស។ លី-ស៊ីនជាមួយនិងកូនចៅបោះពួយសេះលឿនស្លេវដូចហោះដល់ច្រក់ទ្វាបន្ទាយភ្លាម ក្រឡេកឃើញ ភីកាយ កំពុងតែលុតជង្គង់រង់ចាំទទួលទោសក៏ស្រែកពីចម្ងាយៈ មានសាររបស់ព្រះអង្គសូមផ្អាកការកាត់ទោសសិន! សេះទាំងពីរក៏បោលយ៉ាងលឿនសំរុកចូលក្នុងបន្ទាយ តែត្រូវអ្នកយាមទ្វាឃាត់ជាប់ ទើបដឹកសំដៅទៅជួប ហាង-ស៊ីង ។

ហាង-ស៊ីង និយាយ ៖ នៅក្នុងបន្ទាយមិនអនុញ្ញាតិឲ្យបំផាយសេះ លោកម្ចាស់លីដឹងពីវិន័យនេះច្បាស់ណាស់ ហេតុអ្វីបានជាប្រព្រឹត្តិល្មើសនិងបញ្ជាដោយចេតនា?

លី-ស៊ីនតបៈ គឺទទួលរាជបញ្ជារបស់ព្រះអង្គឲ្យមកកាន់ទីនេះ។

ត្បិតតែទទួលរាជបញ្ជាឲ្យមកផ្អែកតាមច្បាប់នៅតែមានការប៉ះពាល់និយាយចប់ក៏សួរទៅផ្នែកនិតិកម្មៈ តើលោកម្ចាស់លីត្រូវទទួលទោសអ្វី?

ទាហានផ្នែកច្បាប់៖ អ្នកដែលហ៊ានបំបោលសេះនៅក្នុងបន្ទាយត្រូវទទួលទោសពីបទមើលងាយ បទបញ្ជាកងទ័ពគឺត្រូវតែកាត់ទោសប្រហារជីវិតនិងកន្លែង ដើម្បីបង្ហាញជាមេរៀនដល់កងទ័ពទាំង៣ប្រភេទ។

ហាង-ស៊ីងបាននិយាយថា៖ ដោយមានរាជសារនៅជាប់និងខ្លួន អាចឲ្យរួចផុតពីសេចក្តីស្លាប់ខ្លួនឯង បានតែត្រូវតែសម្លាប់អ្នកបរសេះ ដើម្បីបញ្ជាក់ប្រសិទ្ធភាពរបស់បទបញ្ជាកងទ័ព។ មួយសន្ទុះក្រោយ ភីកាយ និងអ្នកបរសេះត្រូវកាត់ក្បាលនៅនិងកន្លែងតែម្តង។ ចាប់ពីពេលនោះមកមេទ័ព កូនទាហ៊ានទាំងអស់ក៏លែងហ៊ានប្រព្រឹត្តល្មើសនិងវិន័យទៀតហើយ គោរពតាមការដឹកនាំរបស់ហាង-ស៊ីងគ្រប់ដប់។

អាស្រ័យហេតុនេះហើយបានជាទ័ពរបស់ហាង-ស៊ីងអាចកំទេចស្តេចស៊ាង-យី ឲ្យស្លាប់នៅទន្លេខ្មៅបាន និង បានជួយបើកផ្លូវ លីវ-ប៉ាង គ្រប់គ្រង់ទឹកដីនាពេលនោះ។ នៅសម័យចាន់-គួកយ៉ាងជាក៏ធ្លាប់ប្រើវិធីនេះសម្លាប់ជួន-ជៀកសាងនគរឈីឡើងវិញដែរ។ សម័យសាម-កុក, លី-ម៉ុងបានសម្លាប់មិត្តរួមអាវុធម្នាក់ដែលមានស្រុកកំណើតជាមួយគ្នាធ្វើឲ្យវិន័យកងទ័ពមានប្រសិទ្ធភាព។

យុទ្ធសាស្ត្ររបស់ ស៊ុន អ៊ូ

ឃើញថាល្បិចលកនេះគោលបំណងរបស់វានៅត្រង់ “ កម្លា“ និងមានចរិតគៀបសង្កត់ឲ្យនៅស្ងប់ស្ងៀម។ សម៍យស្ដេចអ៊ូ ស៊ុន អ៊ូជាអ្នករៀបរៀងសៀវភៅក្បួនទ័ពដែលមាន១៣ជំពួក។ ក្រោយពីស្តេចអ៊ូទតចប់ក៏សរសើរថា ពិតជាអស្ចារ្យកម្រមាន ហើយក៏ឲ្យអ៊ូ-ជីស៊ី ទៅអញ្ជើញគាត់ជួយធ្វើកិច្ចការ។ ពេលជួបមុខស្តេចអ៊ូ ក៏បានប្រាប់អំពីភាពទន់ខ្សោយរបស់កងទ័ពហើយសួរថា៖ តើធ្វើយ៉ាងណាទើបអាចពង្រឹងសម្ថភាពកងទ័ពប្រែក្លាយនគរឲ្យខ្លាំងបាន?

ក្រោយពីធ្វើការវិភាគទៅលើសភាពការណ៍ចប់សព្វគ្រប់ហើយស៊ុន អ៊ូបាននិយាយថា៖ក្បួបទ័ព១៣ជំពូករបស់ទូលបង្គំមិនត្រិមតែអាចអនុវត្តក្នុងជួរកងទ័ពបានប៉ុណ្ណោះទេ តែក៏អាច បង្ហាត់ឲ្យស្រ្តីភេទ ប្រើការបានយ៉ាងពូកែទៀតផង។ ស្តេចអ៊ូសើចក្អាកក្អាយហើយមានបន្ទូល ៖ យើងពិតជាមិនដែលឮថាអាចបង្ហាត់ស្រ្តីភេទឲ្យចូលសមរភូមិសម្លាប់សត្រូវបានសោះ។ ស្តេចអ៊ូមានបន្ទូលក្នុងន័យរបៀបមើលស្រាល។ ស៊ុន អ៊ូ តប៖ បើព្រះអង្គមិនជឿអាចសាកល្បងចំពោះមុខតែម្តង បើមិនបានជោគជ័យទេទូលបង្គំសុខចិត្តទទួលទោស បានបោកប្រាស់ព្រះអង្គ។ ស្តេចអ៊ូមានបន្ទូលៈល្អយើងរងចាំមើលសមត្ថភាពរបស់ឯង។

ហើយក៏ជ្រើសរើសនារីចំនួនបីរយនាក់នៅក្នុងរាជវាំង ប្រគល់ឲ្យទៅ ស៊ុន អូ ធ្វើការហ្វឹកហាត់។ ស៊ុន អ៊ូ ក៏បានសំណូមពរស្នើរសុំស្នំពីនាក់របស់ព្រះអង្គ មកចូលរួមទទួលមុខងារជាមេកងដើម្បីដឹកនាំ។ ស្តេចអ៊ូក៏យល់ព្រមតាមសំណូមពរហើយក៏ឲ្យទៅហៅស្នំទាំងពីរ អ៊ីវ ជី និង ចរ ជី មកគាល់។ រួចមានបន្ទូលទៅកាន់ស៊ុន អ៊ូ៖ ស្នំដ៏ស្រស់ស្អាតទាំងពីរនាក់នេះ យើងស្រឡាញ់ជាងគេ។ តើអាចទទួលនាទីជាមេកងបានឬទេ?

ស៊ុន អ៊ូតប៖ ប្រាកដជាបាន តែក្នុងកិច្ចការងារនេះមានវិន័យតឹងតែងណាស់ មានសរសើរ ហើយក៏មានពិន័យបែបនេះ បទបញ្ជាទើបមានប្រសិទ្ធភាព។ ជាមួយគ្នានោះក៏បានតែងតាំងអ្នកទាំងពីរជាមេកង ហើយតែងតាំងអ្នកផ្សេងម្នាក់ទៀត កាន់ផ្នែកច្បាប់ពិរនាក ពីរនាក់ទៀតទទួលបន្ទុកផ្នែកបទបញ្ជា និង ជ្រើសរើសអ្នកដែលមានមាឌមាំប៉ុន្មាននាក់ផ្សេងទៀត ទទួលវាយស្គរ បញ្ជាទ័ព។

ស៊ុន អ៊ូបែងចែកនារីទាំងនោះជាពីរកងកង ខាងឆ្វេង និង កងខាងស្តាំ ស្នំអ៊ីវ ជី ទទួលខាងស្តាំ ស្នំចរ ជី ទទួលខាងឆ្វេង។​ គ្រប់គ្នាបានបំពាក់ដោយអាវុធ ហើយប្រកាសពីវិន័យទ័ព ៖

>>>ទី១ ហាមមិនឲ្យច្របួកច្របល់ជួរពេលហ្វឹកហាត់

>>>ទី២ ហាមមិនឲ្យជជែកគ្នា

>>>ទី៣ ហាមល្មើសវិន័យធ្វើសកម្មភាពដោយចិត្តឯង។

ព្រឹកឡើងទាំងអស់គ្នាបានមកជួបជុំនៅទីលានហ្វឹកហាត់ ហើយស្តេចអ៊ូក៏អង្គុយទតពីរាជតំណាក់ខាងលើ នារីបីរយនាក់ក្នុងឯកសណ្ឋានកងទ័ព ដៃស្តាំកានដាវ ដៃឆ្វេងកាន់ខែល ចែកគ្នាឈរជាពីរជួរ។ ស្តេចអ៊ូ ទតឃើញស្នំទាំងពីរជាទីស្រឡាញ់របស់ខ្លួនមានឫកពារយ៉ាងអង់អាចពិតជាគួរឲ្យពេញព្រះទ័យ។

ស៊ុន អ៊ូ ចាប់ផ្តើមហើយដាក់បញ្ជាឲ្យរៀបចំក្បួនបានយកទង់លឿងពីរប្រគល់ឲ្យទៅមេកងទាំងពីរ បញ្ជាឲ្យជាអ្នកដឹកនាំដើរមុខនារីទាំងអស់ ត្រូវដើរតាមពីក្រោយមេកងប្រាំនាក់ ជាផ្នែកដប់នាក់ជាក្រុមត្រូវដើរតាមឲ្យជាប់បន្តរបន្ទាប់គ្នាមិនត្រូវឃ្លាតគ្នា ហើយត្រូវស្តាប់សំលេងស្គ ថយក្រោយ ឬ ទៅមុខ ជំហានដាច់ខាតមិនត្រូវច្របួកច្របល់។ ពេលសូត្រចប់បញ្ជាអ្នកទាំងអស់គ្នាឲ្យលុតជង្គង់រងចាំស្តាប់បញ្ជា។ មួយសន្ទុះស៊ុន អ៊ូ បញ្ជាមកម្តងទៀត៖

​​​​​ >>>ពេលស្គរវាយលើកទី១.ទាំងពីរកងត្រូវងើបឈរ ឲ្យបានព្រមគ្នា

>>>វាយស្គរលើកទី២ កងឆ្វេងត្រូវស្តាំបែរ ឯកងស្តាំត្រូវឆ្វេងបែរ

>>>វាយស្គរ.លើកទី៣ ត្រូវចាប់ផ្តើមប្រយុទ្ធ

>>>ពេលឮសូរអាគាំង ត្រូវដកថយជាបន្ទាន់

ស៊ុន អ៊ូ៖ បើគ្រាន់តែរឿងតូចតាចក៏អាចធ្វើឲ្យយើងខឹងមិនអាចគ្រប់គ្រងអារម្មណ៍បាន  តើអ្នកមានមុខមាត់អីធ្វើជាស្តេចផែនដី? – Dr-Business

គ្រាន់តែចេញបញ្ជានារីទាំងអស់ខ្ទប់មាត់សើចស្ញេញស្ញាញ។ អ្នកវាយស្គរាយការណ៍ថា៖ ស្គទី១. បានវាយរួចទៅហើយ តែអ្នកខ្លះអង្គុយ រញ៉េរញ៉ៃគ្មានរបៀប។ ស៊ុន អ៊ូ ងើបពីជើងម៉ា ហើយនិយាយដោយម៉ឺងម៉ាត់៖ -មិនគោរពវិន័យ មិនស្តាប់បទបញ្ជាជាកំហុសរបស់មេដឹកនាំ ឥឡូវសូត្របទបញ្ជាឡើងវិញម្តងទៀតហើយពន្យល់ឲ្យបានច្បាស់លាស់។ ផ្នែកបទបញ្ជាក៏សូត្របញ្ជាឡើងវិញម្តងទៀត។

អ្នកវាយស្គរក៏ចាប់ផ្តើមវាយស្គឡើងវិញ តែនារីទាំងអស់នៅតែសើចលេង ខ្សឹបខ្សៀវ ហើយខ្លះផ្អៀងស្មាទៅឆ្វេង ខ្លះទៅស្តាំ ដូចកំពុងនាំគ្នាគយគន់ផ្កាអ៊ីងចឹងដែរ។ ស៊ុន អ៊ូ រលាស់ដៃអាវហើយងើបឈររួចទៅទូងស្គខ្លួនឯងម្តង ហើយឲ្យចាប់សូត្របទបញ្ជាឡើងវិញម្តងទៀត តែចាប់ពីថ្នាក់ក្រោមមេកងគ្មាននណាម្នាក់ ដែលថាមិនសើចក្អាក់ក្អាយនោះទេ។ សំលេងខ្ញៀវខ្ញាដូចចាបចូលសំបុក។

ស៊ុន អ៊ូ បើកភ្នែកសំលក់ត្មែរ ស្រែកគំហក៖ ផ្នែកច្បា់មនៅទីណា ?

ផ្នែកច្បាប់៖ ចា! មិនគោរពវិន័យមិនស្តាប់បទបញ្ជាជាទោសកំហុសរបស់អ្នកដឹកនាំ ពេលនេះបានប្រកាសយ៉ាងម៉ឺងម៉ាត់បីដងទៅហើយ តែទាហានមិនស្តាប់តាម វិន័យត្រូវទទួលទោសបែបណា? វិន័យគឺត្រូវសម្លាប់នៅនិងកន្លែង។ កងទ័ពមិនអាចសម្លាប់ទាំងអស់បានទេ ទោសកំហុសត្រូវធ្លាក់ទៅលើអ្នកដឹកនាំ ដោយស៊ុន អ៊ូ បានបញ្ជាទៅសេនាចាប់យកមេកងមកសម្លាប់ចោលភ្លាម។ សេនាឃើញស៊ុន អ៊ូ កំពុងតែមានកំហឹងមិនហ៊ានប្រឆាំងទេក៏ចាប់ស្នំទាំងពីរចងយ៉ាងជាប់។

ស្តេចអ៊ូទតឃើញ ភ្ញាក់ក្រញ៉ាង បញ្ជាមនុស្សឲ្យប្រញ៉ាប់ទៅជួយដោយបញ្ជាថា៖. យើងដឹងពីសមត្ថភាពបញ្ជាទ័ពរបស់លោកហើយ តែអ្នកទាំងពីរគឺជាស្នំជាទីស្រឡាញ់របស់យើង បើគ្មានអ្នកទាំងពីរយើងពិតជាសោយមិនឆ្ងាញ់ ផ្ទុំមិនលក់ទេ សួមយោគយល់ចំពោះយើង លើកសែងទោសឲ្យគេម្តងចុះ។ តែស៊ុន អ៊ូ បានបដិសេធ៖ ក្នុងកងទ័ពគ្មានពាក្យភូតកុហក់ ទូលបង្គំត្រូវព្រះអង្គតែងតាំងជាមេទ័ព មេទ័ពនៅផ្ទាល់ជាមួយទាហាន។

ដោយសារតែឃើញស្ថានភាពកាន់តែតានតឹង ដោយ ស៊ុន អ៊ូ កំពុងតែចង់សម្លាប់ស្រីទាំងពីររបស់ទ្រង់។ ស្ដេចអ៊ូ បានអោយរាជបុត្ររបស់ទ្រង់ទៅឃាត់តែត្រូវបរាជ័យ ដោយសារតែស៊ុន មានដាវអជ្ញារសឹកដែលព្រះអង្គបានប្រទាន។ ការដែលមានដាវនេះគឺប្រៀបបានព្រះអង្គគង់នៅអញ្ចឹង ដូច្នេះអ្នកដែលមានដាវនេះគឺអាចប្រហារជីវិតដល់អ្នកដែលមិនគោរពបទបញ្ជារបាន។

ស៊ុន អ៊ូ ក៏បានបញ្ជារអោយសេនា សម្លាប់ស្រីស្នំទាំងពីររបស់ស្ដេចអ៊ូនាពេលនោះតែម្ដង។ បន្ទាប់ពីសម្លាប់មេកងទាំងរួចមក កងទ័ពនារីទាំងអស់គឺត្រូវបានក្រោកឈរ ហើយធ្វើតាមបញ្ជារដោយភាពស្វាហាប់ អង់អាច ក្លាហាន ដែលធ្វើអោយពួកមន្រ្តី ស្ដេចអ៊ូ នៅក្រោកឈរមើលពីក្បួនដ៏អស្ចារ្យរបស់ស៊ុន អ៊ូ ដែលបញ្ជារកងទ័ពទាំងនេះ ត្រឹមតែរយះពេលខ្លី ដែលមិនគួរអោយជឿ។

សរុបសេចក្ដីមកវិញ នេះបានន័យថា សម្លាប់់មួយ គំរាមមួយរយ ដោយខណៈពេលនោះ​ ប់ើសិនជាសស៊ុន អ៊ូ មិនសម្លាប់មេកងទាំងនោះទេ អ្នកផ្សេងទៀតក៏មិនគោរពតាម ហើយកងទ័ពក៏មិនខ្លាំងដែរ។ ទាំងអស់នេះហើយ គឺជាន័យប្រៀបដែលគេចង់និយាយអំពី សម្លាប់មាន់ គំរាមស្វា។

Related posts
ប្រវត្តិសាស្រ្តពិភពលោក

ការឡើងកាន់អំណាចរបស់អ៊ីត្លែ និង វិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ១៩២៩ (The Great Depression)

ប្រវត្តិសាស្រ្តពិភពលោក

តើក្រុមឧទ្ទាមតាលីបង់ជាអ្នកណា នឹងមានប្រភពមកពីណា?

ប្រវត្តិសាស្រ្តពិភពលោក

ព្រុយណេ៖ ដំណើរក្នុងការទទួលឯករាជ្យពីអង់គ្លេស

ប្រវត្តិសាស្រ្តពិភពលោក

តើវីរុសកូរ៉ូណា អាចធ្វើអោយអស្ថេរភាពនៅក្នុងប្រទេសកូរ៉េខាងជើងបានដែរឬទេ?

Leave a Reply

Your email address will not be published.