ព្រឹត្តិការណ៍ប្រចាំថ្ងៃ

នៅថ្ងៃទី៦ ខែធ្នូ កាលពីឆ្នាំ១៩៩០ លោក Tunku Abdul Rahman អតិតប្រធានាធិបតីម៉ាឡេស៊ី បានទទួលមរណភាព

Tunku Abdul Rahman Putra Alhaj, កើតនៅថ្ងៃទី ៨ ខែកុម្ភះឆ្នាំ ១៩០៣,Alor Star, Kedah, ម៉ាឡាយ៉ា, បានទទួលមរណភាពនៅថ្ងៃទី ៦ ខែធ្នូឆ្នាំ ១៩៩០ ទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលជានាយករដ្ឋមន្រ្តីទីមួយ នៃម៉ាឡាយ៉ា បន្ទាប់ពីទទួលបានឯករាជ្យនៅឆ្នាំ១៩៥៧-១៩៦៣ និង បន្ទាប់មកគឺប្ដូរឈ្នោះទៅជាប្រទេសម៉ាឡេស៊ី ១៩៦៣-១៩៧០ ក្រោមការដឹកនាំរបស់រដ្ឋាភិបាលដែលបានបង្កើតថ្មីដលត្រូវបានធ្វើឱ្យមានស្ថេរភាពនៅទូទាំងប្រទេស។

បន្ទាប់ពីសិក្សានៅប្រទេសអង់គ្លេស នៅឆ្នាំ១៩២០-១៩៣១ Abdul Rahmanបានវិលត្រឡប់ទៅម៉ាឡាយ៉ាវិញ ដើម្បីចូលបម្រើការងាររដ្ឋKedah។ គាត់បានក្លាយជាប្រធានអង្គការជាតិម៉ាឡេស៊ីយូអិមអិននិងបានធ្វើឱ្យមានឥទ្ធិពលដល់សម្ព័ន្ធមិត្តរបស់United Malays National Organization (UMNO)ជាមួយសមាគមចិនម៉ាឡេ ១៩៥១ និង ជាមួយសភាឥណ្ឌាម៉ាឡេន ឆ្នាំ១៩៥៥។ គណបក្សសម្ព័ន្ធភាពរបស់លោកបានឈ្នះសំឡេងភាគច្រើនលើសលប់នៅក្នុងការបោះឆ្នោតឆ្នាំ ១៩៥៥ ហើយអាប់ឌុលរ៉ាម៉ាន់បានក្លាយជានាយករដ្ឋមន្រ្តីនិង ជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៃម៉ាឡាយ៉ា។

បេសកកម្មដែលគាត់បានដឹកនាំទៅទីក្រុងឡុង ខែមករា ឆ្នាំ១៩៥៦ ដើម្បីចរចាដើម្បីឯករាជ្យ បានធានានូវរដ្ឋាភិបាលខ្លួនឯងភ្លាមៗ និង ការសន្យាឯករាជ្យរបស់ប្រទេស នៅខែសីហា ឆ្នាំ១៩៥៧។ ហើយបន្ទាប់មកទៀតសហព័ន្ធម៉ាឡេស៊ីត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦៣ ។

នៅខែកញ្ញាឆ្នាំ ១៩៧០ មួយឆ្នាំបន្ទាប់ពីការផ្ទុះ នៃកុបកម្មរវាងជនជាតិចិន និង ម៉ាឡេស៊ី បន្ទាប់ពីការបោះឆ្នោតដែលចិនបានទទួលបានជោគជ័យ។ លោកAbdul Rahmanបានលាឈប់ពីតំណែងជានាយករដ្ឋមន្ត្រីហើយត្រូវបានស្នងតំណែងដោយអាប់ឌុលរ៉ាហ្សាក់។

ប៉ុន្តែលោក Tunku Abdul Rahman អតិតប្រធានាធិបតីម៉ាឡេស៊ី ដែលបានទាមទារឯករាជ្យ បានទទួលមរណភាពនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ១៩៩០ នៅក្នុងវ័យ៨៧ឆ្នាំ។

Historical streets of legendary Malaysians: Jalan Tunku Abdul Rahman
Tunku Abdul Rahman Putra Al-Haj: A Prince Beloved by All
Related posts
ព្រឹត្តិការណ៍ប្រចាំថ្ងៃ

ថ្ងៃទី៣១ ខែមករា កាលពីឆ្នាំ១៩៥០ ប្រធានាធិបតី Truman ប្រកាសពីការអភិវឌ្ឍគ្រាប់បែក H-bomb ដែលជាគ្រាប់បែកខ្លាំងជាង...

ព្រឹត្តិការណ៍ប្រចាំថ្ងៃ

ថ្ងៃទី២៥ ខែមករា កាលពីឆ្នាំ១៩០៥ ត្បូងពេជ្រធំបំផុតនៅលើពិភពលោកត្រូវបានរកឃើញ

ព្រឹត្តិការណ៍ប្រចាំថ្ងៃ

នៅថ្ងៃទី១៨ ខែមករា កាលពីឆ្នាំ១៩១៩ សន្និសីទសន្តិភាពក្រោយសង្គ្រាមលោកលើកទី ១ ចាប់ផ្តើមនៅទីក្រុងប៉ារីស

ព្រឹត្តិការណ៍ប្រចាំថ្ងៃ

ថ្ងៃទី១២ ខែមករា កាលពីឆ្នាំ២០១០ ប្រទេសហៃទីបានត្រូវវាយប្រហារដោយគ្រោះ រញ្ចួយដីទ្រង់ទ្រាយធំ

Leave a Reply

Your email address will not be published. Required fields are marked *