ប្រវត្តិបុគ្គលល្បីៗ

ប្រវត្តិបិតាស្ថាបនិកសឹង្ហបុរីដ៏មានឥទ្ធិពលក្នុងការបង្កើតរដ្ឋឯករាជ្យ លោក លី ក្វាន់យូ

លោក លី-ក្វាន់យូ (Lee Kuan Yew) កើតនៅថ្ងៃទី ១៦ កញ្ញា ១៩២៣។ លោកជានាយករដ្ឋមន្ត្រីដំបូងបំផុតរបស់​សាធារណរដ្ឋសិង្ហបុរី ចាប់ពីឆ្នាំ១៩៥៩ ដល់ឆ្នាំ១៩៩០។ បន្ទាប់ពីលោកបានចុះចេញពីតំណែងក៏ដោយ តែលោកនៅតែជាអ្នកនយោបាយដ៏មានឥទ្ឋិពលម្នាក់នៅសិង្ហបុរី និង ពិភពលោក។

ក្នុងរយៈពេល៣ទសវត្សរ៍ក្រោមការដឹកនាំរបស់លោកលី ក្វាន់យូ សិង្ហបុរីបានប្រែក្លាយខ្លួនពីប្រទេសកំពុងអភិវឌ្ឍមកជាប្រទេសអភិវឌ្ឍឈានមុខគេមួយនៅអាស៊ី ទោះជាប្រទេសនេះមានប្រជាជនតិច ផ្ទៃដីតូចនិងកង្វះខាតធនធានធម្មជាតិក៏ដោយ។ លោក លី ក្វាន់យូតែងពោលជារឿយៗថា ធនធានធម្មជាតិតែមួយគត់​របស់សិង្ហបុរីគឺប្រជាជនសិង្ហបុរីនិងសីលធម៌ការងាររឹងមាំរបស់វា។ លោកត្រូវបានប្រជាជនសិង្ហបុរីជាពិសេស​មនុស្សជំនាន់មុន ភាគច្រើនគោរព និងចងចាំនូវការ​ដឹកនាំដ៏ត្រឹមត្រូវរបស់លោកក្នុងសម័យទទួលបានឯករាជ្យនិងពេលផ្ដាច់ខ្លួន​ពីម៉ាឡេស៊ី។ លោកត្រូវបានគេអោយតំលៃជាស្ាថបនិកនៃវិបុលភាពសិង្ហបុរីបច្ចុប្បន្ន ទោះជាវាជាស្នាដៃរួមជាមួយឧបនាយករដ្ឋមន្ត្រី លោក ហ្គោស កេងស្វី ដែលទទួលបន្ទុកផ្នែកសេដ្ឋកិច្ចក៏ដោយ។

ជីវិតគ្រួសាររបស់លោកលី

លោក លី ក្វាន់យូ ជាកូនចៅជំនាន់ទី៤នៃគ្រួសារចិនសិង្ហបុរីមួយ។ លោកតាទួតរបស់លោកបានធ្វើអន្តោប្រវេសន៍មកពីខេត្តគ័ងដុងប្រទេសចិននៅឆ្នាំ ១៨៦២។ លោកជាកូនប្រុសច្បងរបស់លោក លី ជីនគូន (Lee Chin Koon) និងអ្នកស្រី ជួ ជីមនាវ (Chua Jim Neo)។ កាលពីកុមារភាព លោកទទួលឥទ្ឋិពល​ពី​វប្បធម៌អង់គ្លេសច្រើន ដោយសារជីតានិងឪពុករបស់លោកដែលបានរៀនសូត្រភាសាអង់គ្លេសបានជ្រៅជ្រះ។

ជីតារបស់លោកដាក់ឈ្មោះជាភាសាអង់គ្លេស មួយដល់លោកថា ហារី បន្ថែមពីលើឈ្មោះជាភាសាចិនរបស់លោកដែលឪពុកលោកដាក់អោយ។ ហេតុនេះលោកតែងត្រូវបានគេហៅថា ហារី ក្នុងចំនោម​មិត្តភក្ដិស្និទ្ឋស្នាល និងគ្រួសាររបស់លោក។

My Memories of Lee Kuan Yew | Cooler Insights

លោករៀបអាពាហ៍ពិពាហ៍ជាមួយអ្នកស្រី ក្វា ហ្គ័កចូ (Kwa Geok Choo)នៅថ្ងៃទី៣០ កញ្ញា ១៩៥០។ លោកមានកូនប្រុស២នាក់ និង កូនស្រីម្នាក់។ សមាជិក​គ្រួសារត្រកូលលី ជាច្រើនកាន់តំនែងសំខាន់ៗក្នុងសង្គមសិង្ហបុរី។ កូនប្រុសនិងកូនស្រីរបស់លោកកាន់តំនែងយ៉ាងខ្ពស់ក្នុងជូររដ្ឋាភិបាល។ កូនប្រុសច្បងរបស់លោក គឺលោក លី សៀនលូងដែលជាអតីតឧត្តមសេនីយ៍ម្នាក់ បានក្លាយជានាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីហិរញ្ញវត្ថុតាំងពីឆ្នាំ២០០៤។

លោកក៏ជាប្រធានក្រុមហ៊ុនវិនិយោគទុនរបស់រដ្ឋាភិបាលសិង្ហបុរី (Government of Singapore Investment Company) ហើយកូនប្រុសរបស់លោកជាអនុប្រធាន។ កូនប្រុសពៅរបស់លោកឈ្មោះ លី សៀនយ៉ាង ដែលជាអតីតឧត្តមសេនីយ៍ផងនោះ ជានាយកនិង​ប្រធានប្រតិបត្តិ​ក្រុមហ៊ុន SingTel (ក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំនួយនៅសិង្ហបុរី)។ កូនស្រីរបស់លោកឈ្មោះ លី វ៉ីលីង គ្រប់គ្រងវិទ្យាស្ថានវិទ្យាសាស្ត្រសសៃប្រសាទជាតិ។

ជីវិតកាលពីកុមារភាពនិងប្រវត្តិសិក្សា

លោក លី ក្វាន់យូបានចូលសិក្សានៅសាលាបឋមសិក្សាTelok Kurau មហាវិទ្យាល័យរ៉ាហ្វល។ ការសិក្សានៅមហាវិទ្យាល័យរបស់លោកត្រូវបានពន្យាពេលដោយសារសង្គ្រាមលោកលើកទី២ និង ការចូលមក​កាន់កាប់របស់ជប៉ុនពីឆ្នាំ ១៩៤២ ដល់ ១៩៤៥។

ក្នុងរយៈពេលនេះ លោកបានរកស៊ីលក់កាវវិទ្យាសាស្ត្រឈ្មោះ Stikfas យ៉ាងជោគជ័យក្នុងផ្សារងងឹត។ ដោយសារលោកបានរៀនជាភាសាចិននិងជប៉ុនតាំងពីឆ្នាំ១៩៤២ លោកមានសមត្ថភាពក្នុងការបកប្រែសារទូរលេខរបស់ពួកសម្ព័ន្ឋមិត្តអោយពួកជប៉ុន។ លោកក៏បានធ្វើជាអ្នកនិពន្ឋផ្នែកភាសាអង់គ្លេសអោយមន្ទីរពត៌មានជប៉ុនហូដូប៊ុផងដែរពីឆ្នាំ ១៩៤៣ដល់១៩៤៤។

ភាសាដំបូងរបស់គាត់គឺភាសាអង់គ្លេសហើយនៅពេលគាត់ចូលក្នុងនយោបាយ គាត់បានទទួលបញ្ជាពីចិន ក៏ដូចជា ម៉ាឡេ និង តាមិល។ បន្ទាប់ពីបានចូលរៀននៅប្រទេសសិង្ហបុរីលោកលីបានចុះឈ្មោះសិក្សានៅសាលាសេដ្ឋកិច្ច និង វិទ្យាសាស្ត្រនយោបាយនៅទីក្រុងឡុងដ៍។ មុនពេលទទួលបានសញ្ញាប័ត្រច្បាប់ នៅឆ្នាំ១៩៤៩ នៅឯ Fitzwilliam House, ខេមប្រ៊ីជ។ នៅទីនោះគាត់បានដឹកនាំបញ្ជីកិត្តិយស។ គាត់ក៏ក្លាយជាអ្នកសង្គមនិយមផងដែរ។

Lee Kuan Yew: a towering figure who crushed those who crossed him

ទោះបីជាគាត់ត្រូវបានគេអនុញ្ញាតឱ្យចូលអង់គ្លេសក៏ដោយ ឆ្នាំ១៩៥០ គាត់បានត្រឡប់ទៅប្រទេសសិង្ហបុរីវិញ។ ដោយត្រូវបានតែងតាំងជាទីប្រឹក្សាច្បាប់របស់សហភាពប្រៃសណីយ៍។ លោកបានចូលរួមក្នុងការចរចាដើម្បីទទួលបានប្រាក់ឈ្នួលខ្ពស់សម្រាប់កម្មករប្រៃសណីយ៍ហើយក្រោយមកបានធ្វើការស្រដៀងគ្នាសម្រាប់សហជីពផ្សេងទៀត។

ជីវិតនយោបាយពីឆ្នាំ ១៩៥១ ដល់ ១៩៥៩


ប្រទេសសិង្ហបុរីគឺត្រូវបានស្ថិតនៅក្រោមអាណានិគមរបស់ចក្រភពអង់គ្លេស និង ជាទីតាំងនៃមូលដ្ឋានកងទ័ពជើងទឹកចក្រភពអង់គ្លេសនៅអាស៊ីបូព៌ាដែលត្រូវបានគ្រប់គ្រងដោយអភិបាលដែលជួយដោយក្រុមប្រឹក្សានីតិប្បញ្ញត្តិ។

សមាជិកសភាមានភាគច្រើនជាពាណិជ្ជករចិន អ្នកមានដែលភាគច្រើនត្រូវបានតែងតាំងដោយផ្ទាល់ ជាជាងជាប់ឆ្នោត។ នៅពេលនៅដើមទសវត្សឆ្នាំ ១៩៥០ កំណែទម្រង់រដ្ឋធម្មនុញ្ញកំពុងត្រូវបានផ្សព្វផ្សាយនៅប្រទេសសិង្ហបុរី។ លោកលីបានបង្កើតសម្ព័ន្ធភាពជាមួយអ្នកនយោបាយថ្មីពីរនាក់ទៀតគឺមេធាវី David Saul Marshall និង Lim Yew Hockដែលជាសមាជិកសហជីព ដើម្បីប្រឆាំងនឹងការកាន់កាប់របស់ពាណិជ្ជករ។

បទពិសោធន៍នយោបាយដំបូងបំផុតរបស់លោកចាប់ផ្ដើមនៅពេលលោកធ្វើជាភ្នាក់ងារបោះឆ្នោតអោយចៅហ្វាយរបស់លោកគឺលោក ចន ឡេយខក់ (John Laycock) ក្រោមផ្លាកគណបក្សឆ្ពោះទៅមុខ (Progressive Party)ដែលជាគណបក្សមួយដែលមាននិន្នាការទៅរកអង់គ្លេស។ នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សានីតិបញ្ញត្តិ(Legislative Council Elections)​នៅឆ្នាំ ១៩៥១។ ប៉ុន្តែលោកបានសំលឹងឃើញថាអនាគតរបស់គណបក្សនេះមានភាពស្រពិចស្រពិលដោយគ្មាន​អ្នកគាំទ្រទ្រង់ទ្រាយធំ ជាពិសេស​ពី​សំនាក់វណ្ណៈកម្មករនិយាយភាសាចិន។ ការបំបែកខ្លួនរបស់លោកធ្វើឡើងនៅពេលលោកធ្វើជាទីប្រឹក្សាច្បាប់អោយសហព័ន្ឋនិស្សិតនិង​ពាណិជ្ជកម្ម ដែលការណ៍​នេះបានផ្ដល់ឱកាសដល់លោកក្នុងការធ្វើទំនាក់ទំនងជាមួយវណ្ណៈកម្មករជនជាតិចិន។

នៅថ្ងៃទី២១ វិច្ឆិកា ១៩៥៤ លោកជាមួយមិត្តភក្តិវណ្ណៈកណ្ដាលដែលមានការសិក្សាផ្នែកភាសាអង់គ្លេសមួយក្រុម បានរួមគ្នាបង្កើត​គណបក្សសង្គមនិយម​មួយ​ឈ្មោះ គណបក្សសកម្មភាពប្រជាជន (People’s Action Party ហៅកាត់ថា PAP) និងមានសំព័ន្ឋភាពជាមួយសហព័ន្ឋពាណិជ្ជកម្មដែលគាំទ្ររបបកុំម្មុយនីស។ ពួកគេមានគោលដៅរួមក្នុងការជំរុញអោយមានរដ្ឋាភិបាលផ្ទាល់ខ្លួននិងបញ្ចប់ការគ្រប់គ្រងពី​អាណានិគមអង់គ្លេស។ លោកត្រូវបានគេជ្រើសរើសអោយធ្វើជា​អគ្គលេខាធិការសម្ព័នភាពនេះ។
នៅក្នុងការបោះឆ្នោតសកលឆ្នាំ១៩៥៩ PAPដណ្ដើមបាន៤៣កៅអីក្នុងចំនោម៥១កៅអីក្នុងសភា។ សិង្ហបុរីបានទទួលស្វ័យភាពគ្រប់គ្រងលើគ្រប់ផ្នែក លើកលែង​តែវិស័យការពារជាតិ និង ទំនាក់ទំនងការបរទេសតែប៉ុណ្ណោះ។ លោក លី ក្វាន់យូ បានក្លាយជានាយករដ្ឋមន្ត្រីទី១ នៃរដ្ឋសិង្ហបុរី នៅថ្ងៃទី៣ មិថុនា ១៩៥៩។

បន្ទាប់ពី​ទទួល​បាន​ស្វ័យភាពពីអង់គ្លេស លោកបានជួបបញ្ហាជាច្រើនដូចជា វិស័យអប់រំ ការផ្ដល់ជំរក និងភាពអត់ការងារធ្វើ។ ដើម្បីឆ្លើយតបនឹងកង្វះទីជំរក លោកបានបង្កើតអោយ​មាន​គណៈកម្មាធិការផ្ដល់ជំរក និង អភិវឌ្ឍន៍។ គណៈកម្មាធិការនេះជាភ្នាក់ងារអនុវត្តកម្មវិធីសាងសង់ជំរកសាធារណៈ​ទ្រង់ទ្រាយធំ ដើម្បីកាត់បន្ថយកង្វះខាតផ្ទះសំបែង។ ឱ្យបោសសំអាតតំបន់អនាធិបតេយ្យ ការកសាងលំនៅដ្ឋានសាធារណៈថ្មី ការរំដោះខ្លួនពីការរំលោភបំពានលើស្ត្រី ការពង្រីកសេវាកម្មអប់រំនិងឧស្សាហូបនីយកម្ម។

ការចូលរួមទៅក្នុងសហព័ន្ធម៉ាឡាយ៉ា

បន្ទាប់ពីនាយករដ្ឋមន្ត្រីម៉ាឡាយ៉ា លោក Tunku Abdul Rahman ស្នើអោយមានការបង្កើតជាសហព័ន្ឋមួយដែលរួមមាន ម៉ាឡាយ៉ា សិង្ហបុរី សាបា និង សារ៉ាវ៉ាក់ នៅឆ្នាំ ១៩៦១។ លោក លី ក្វាន់យូបានចាប់ផ្ដើមយុទ្ឋនាការក្នុងការច្របាច់បញ្ចូលជាមួយម៉ាឡេស៊ីនេះ ដើម្បីបញ្ចប់ជាស្ថាពរ​របប​អាណានិគមអង់គ្លេស។ ដើម្បីបញ្ជាក់ថាប្រជាជនគាំទ្រលោក លោកបានប្រើលទ្ឋផលនៃការការបោះឆ្នោតក្នុងសមាជឆ្នាំ១៩៦២ ដែលពេលនោះលោកទទួលបាន​សំលេង​គាំទ្រ ៧០%។ តែលោកបានជួបបញ្ហាជាមួយពួកកុំម្មុយនីសដែលជំទាស់យ៉ាងដាច់អហំការចំពោះសំនើន

សិង្ហបុរីបានចូលជាផ្នែកមួយនៃសហព័ន្ឋម៉ាឡេស៊ីនៅថ្ងៃទី១៩ កញ្ញា ១៩៦៣។ ទោះយ៉ាងណានៅឆ្នាំ ១៩៦៤ គាត់បានបានបង្កើតនៅកំហុសក្នុងការបញ្ចូលសមាជិកទៅក្នុងគណបក្សរបស់គាត់ដែល ៧៥ ភាគរយនៃសមាជិករបស់ពួកគេជាជនជាតិចិននៅក្នុងការបោះឆ្នោតជាតិម៉ាឡេស៊ី។ ប៉ុន្តែចាប់ពីពេលនោះមក មានភាពរកាំរកូតជាប់ជានិច្ចស្ដីអំពីតួនាទីជនជាតិចិន​ក្នុងវិស័យនយោបាយ រហូតដល់មានកុបកម្មនិងការប្រយុទ្ឋគ្នានៅឆ្នាំ១៩៦៤ រវាងជនជាតិចិន និង ម៉ាឡេ។

Here's the story of the campaign that got Singapore kicked out of Malaysia  - Mothership.SG - News from Singapore, Asia and around the world

កុបកម្មកើតឡើងជាបន្តបន្ទាប់ ហើយទំនិញចេះតែ​ឡើង​ថ្លៃ។ ដោយមិនអាចដោយស្រាយវិបត្តិដ៏ធ្ងន់ធ្ងរនេះបាន លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីគឺលោក Abdul Rahman បានសំរេចចិត្តដកសិង្ហបុរីពីសហព័ន្ឋ។ លោក លី ក្វាន់យូបានចុះហត្ថលេខាបំបែកខ្លួននៅថ្ងៃទី ៧ សីហា ១៩៦៥ និងបានពិភាក្សាអំពីទំនាក់ទំនងសិង្ហបុរី-ម៉ាឡេស៊ី នៅក្រោយការបំបែកខ្លួន និង ធានា​នូវ​កិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម និង ការពារជាតិ។

ការបរាជ័យនៃការច្របាច់បញ្ចូលគ្នាធ្វើអោយលោក លី ក្វាន់យូមានការខកចិត្តជាខ្លាំង ព្រោះលោកជឿតាំងពីដើមមកថាការបំបែកខ្លួននេះជាបញ្ហា​អាយុជីវិតរបស់​សិង្ហបុរី។ នៅក្នុងសន្និសិទសារពត៌មានមួយដែលត្រូវបានផ្សព្វផ្សាយតាមកញ្ចក់ទូរទស្សន៍ លោកបានសំដែងនូវអារម្មណ៍នៃការខកចិត្តយ៉ាងធ្ងន់ធ្ងរ​ក្នុងពេលលោក​ប្រកាសទៅប្រជាជនសិង្ហបុរីអំពីការបំបែកខ្លួននោះ។ ខាងក្រោមនេះជាសំដីរបស់លោកក្នុងសន្និសិទនោះ៖

លោក លី ក្វាន់យូ នាយក​រដ្ឋមន្ត្រីនៃសិង្ហបុរី បានប្រកាសជាផ្លូវការជួសមុខអោយប្រជាជន និង រដ្ឋាភិបាលសិង្ហបុរីថា ចាប់ពីថ្ងៃនេះគឺថ្ងៃទី៩ ខែសីហា ឆ្នាំ១៩៦៥ ទៅ សិង្ហបុរីនឹងក្លាយជា​ប្រជាជាតិឯករាជ្យ និង ប្រជាធិបតេយ្យជារៀងរហូត។ ប្រជាជាតិនេះនិងឈរលើគោលការណ៍សេរីភាព និង យុត្តិធម៌ សំដៅស្វែងរកនូវសុខុមាលភាព​ និង ​សុភមង្គល​ជូនសង្គមមួយដែលប្រជាជនគ្រប់រូបមានសិទ្ឋិស្មើ​គ្នាយ៉ាងពិតប្រាកដ។

នៅថ្ងៃដដែល រដ្ឋាភិបាលម៉ាឡេស៊ីក៏បានអនុម័តសំរេចកាត់ផ្ដាច់សិង្ហបុរីចេញពីម៉ាឡេស៊ី ហើយសាធារណរដ្ឋសិង្ហបុរី ក៏បានលេចរូបរាងឡើង។ បញ្ហាកង្វះធនធានធម្មជាតិ​របស់សិង្ហបុរី តំរូវអោយសិង្ហបុរីពឹងផ្អែកលើម៉ាឡេស៊ីស្ទើរទាំងស្រុង ធ្វើអោយសមត្ថភាពការពារជាតិរបស់សិង្ហបុរីនៅមានមានកំរិត។ នេះជាឧបសគ្គដ៏ចំបងដែល លោក លី ក្វាន់យូ និង រដ្ឋាភិបាលសិង្ហបុរី ត្រូវប្រឈមមុខ។

ជីវិតជានាយករដ្ឋមន្ត្រី ក្រោយឯករាជ្យ

នៅក្នុងជីវប្រវត្តិរបស់លោក លី ក្វាន់យូបានពោលថាគាត់មិនដែលបានគេងលក់ស្រួល និង បានធ្លាក់ខ្លួនឈឺជាច្រើនថ្ងៃ ក្រោយពីសិង្ហបុរីបានឯករាជ្យ។ លោកចាប់​ផ្ដើម​ស្វែងរកការទទួលស្គាល់ឯករាជ្យរបស់សិង្ហបុរី ពីមជ្ឍដ្ឋានពិភពលោក។

សិង្ហបុរីបានចូលជាសមាជិកអង្គការសហប្រជាជាតិនៅថ្ងៃទី ២១ កញ្ញា ១៩៦៥ និង ​បាន​ចូលរួមជាមួយប្រទេស៤ទៀតក្នុងការបង្កើត​សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នៅថ្ងៃទី ៨ សីហា ១៩៦៧។ លោកបានធ្វើទស្សនកិច្ច​ជាលើកដំបូង​ទៅ​ប្រទេស​ឥណ្ឌូនេស៊ីនៅឆ្នាំ១៩៧៣ ធ្វើអោយទំនាក់ទំនងសិង្ហបុរី និង ឥណ្ឌូនេស៊ីកាន់តែប្រសើរឡើង។

This is what Lee Kuan Yew said during the 150th anniversary of modern  S'pore's founding in 1969 - Mothership.SG - News from Singapore, Asia and  around the world

សិង្ហបុរីគ្មានវប្បធម៌ជាធំដុំ ហើយក៏គ្មានភាសារួមដែរ។ តែក្រោមកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាល លោក លី ក្វាន់យូ បានព្យាយាមកសាងនូវអត្តសញ្ញាណរួមគ្នា​មួយសំរាប់​ប្រជាជន​សិង្ហបុរី។ លោកនិងរដ្ឋាភិបាលលោក បានសង្កត់ធ្ងន់លើសារៈសំខាន់ក្នុងការប្រកាន់គោលការណ៍នៃការអនុគ្រោះគ្នារវាងសាសនា និង ​ការចុះសំរុងគ្នារវាងជាតិសាសន៍នានា។ រដ្ឋាភិបាលបានត្រៀមខ្លួនជាស្រេចក្នុងការប្រើប្រាស់ច្បាប់ប្រឆាំងនិងអំពើទាំងឡាយណា ដែលញុះញុង​អោយមាន​អំពើហិង្សារវាងសាសនា និង ជាតិសាសន៍។

គោលនយោបាយ និង សេចក្ដីសំរេចចិត្តនៅក្នុងរដ្ឋបាលក្រោយឯករាជ្យរបស់លោក លី ក្វាន់យូមានកង្វល់សំខាន់ៗ៣គឺ សន្តិសុខជាតិ បញ្ហាសេដ្ឋកិច្ច និង បញ្ហាសង្គម។

សន្តិសុខជាតិ

សិង្ហបុរីស្ថិតនៅក្រោមការគំរាមកំហែងយ៉ាងខ្លាំងពីសំនាក់ចលនាកុំម្មុយនីសនៅឥណ្ឌូនេស៊ី និង ចលនានៅម៉ាឡេស៊ីក្នុងការទាមទារយកសិង្ហបុរីមកវិញ។ ក្រោយពី សិង្ហបុរីចូលជាសមាជិកអង្គការសហប្រជាជាតិ លោកបានស្វែងរកការទទួលស្គាល់ឯករាជ្យរបស់សិង្ហបុរីពីសំនាក់អន្តរជាតិ

គោលបំណងសំខាន់របស់លោកលី គឺដើម្បីធានាឱ្យបាននូវការរស់រានមានជីវិតរបស់រដ្ឋថ្មី និង ដើម្បីរក្សាអត្តសញ្ញាណជាតិរបស់ប្រទេសសិង្ហបុរី ដែលហ៊ុំព័ទ្ធដោយប្រទេសជិតខាងដែលមានឥទ្ធិពលជាងខ្លួន រួមទាំងចិន និង ឥណ្ឌូនេស៊ី។ លោកលី មិនបានជំរុញឱ្យមានការដកកម្លាំងជាតិសាសន៍ផ្សេងចេញពីប្រទេសសិង្ហបុរីភ្លាមៗទេ។ ផ្ទុយទៅវិញគាត់បានព្យាយាមបណ្តេញពួកម្ដងបន្តិចៗ ហើយជំនួសពួកគេដោយកម្លាំងសិង្ហបុរីដែលបានបណ្តុះបណ្តាលក្នុងស្រុក និង យកគំរូតាមអ៊ីស្រាអែល។

Lee Kuan Yew - WSJ

លោកក៏បានប្រកាសនូវគោល​នយោបាយអព្យាក្រឹត និង មិនចូលបក្សសម្ព័ន្ឋ តាមគំរូប្រទេសស្វីស។ នៅពេលជាមួយគ្នានោះ លោកបានបញ្ជាអោយលោក ហ្គោស កេងស្វី (Goh Keng Swee) បង្កើតកងកំលាំងប្រដាប់អាវុធសិង្ហបុរី (Singapore Armed Forces) និង បានសុំជំនួយពីបរទេសផ្នែកប្រឹក្សា ហ្វឹកហ្វឺន និងសំភារៈបរិក្ខារផ្សេងៗ។

ពេលដែលដឹងថាអង់គ្លេសមានគោលបំនងកាត់បន្ថយទ័ពពីសិង្ហបុរីនិងម៉ាឡេស៊ី លោក លី និង ហ្គោស បានដាក់អោយមានច្បាប់កាតព្វកិច្ចយោធា។ រដ្ឋាភិបាល​បានចាប់ផ្ដើមទិញគ្រឿងសព្វាវុធដូចជារថក្រោះនិងយន្ដហោះចំបាំង និងហ្វឹកហាត់អ្នកបើកបរយន្ដហោះផ្ទាល់ខ្លួន។ ក្រោយមកសិង្ហបុរីមានលទ្ឋភាពកសាង​ទំនាក់ទំនងផ្នែកយោធាជាមួយបណ្ដាប្រទេសអាស៊ានផ្សេងទៀត។ សិង្ហបុរីមានភាពរឹងមាំក្នុងការការពារជាតិក្រោយពីអង់គ្លេសបានដកទ័ពចេញនៅថ្ងៃទី ៣១ តុលា ១៩៧១។

បញ្ហាសេដ្ឋកិច្ច

លោក លី ក្វាន់យូ បាននាំសិង្ហបុរីឆ្ពោះទៅរកឧស្សាហនីយកម្ម។ នៅឆ្នាំ ១៩៦១ គណៈកម្មាធិការអភិវឌ្ឍសេដ្ឋកិច្ច ត្រូវបានបង្កើតក្នុងនាទីទាក់ទាញវិនិយោគទុនបរទេស ដែលអាចផ្ដល់ចំនូលពន្ឋជូនរដ្ឋ ក៏ដូចជាផ្ដល់ការងារដល់កំលាំងពលកម្មមានជំនាញខ្ពស់ មានវិន័យតែយក​ប្រាក់ខែទាប។

Dun Talk Cock Lah!: Lee Kuan Yew and Singapore's Future

រដ្ឋាភិបាលបានកសាងហេដ្ឋារចនាសម្ព័ន្ឋទំនើបៗដូចជា អាកាសយាន្តដ្ឋាន កំពង់ផែ ផ្លូវថ្នល់ និង បណ្ដាញទូរគមនាគមន៍ជាដើម។ គណៈកម្មាធិការជំរុញវិស័យទេសចរណ៍សិង្ហបុរី (t ត្រូវបានបង្កើតក្នុងនាទីជំរុញវិស័យទេសចរណ៍ ដែលក្រោយមក​បាន​បង្កើតការងារយ៉ាងច្រើនដល់ប្រជាពលរដ្ឋ និង ចំនូលថវិការជាតិយ៉ាងសំបើម។

រដ្ឋាភិបាលសំរេចបានការកាត់បន្ថយអត្រានៃអ្នកអត់ការងារធ្វើពី ១៤%ក្នុងឆ្នាំ១៩៦៥ មកត្រឹម៤.៥%ក្នុងឆ្នាំ១៩៧៣។ ទោះជាយ៉ាងណាក៏ដោយ នៅមានបញ្ហាមួយចំនួនទៀតដូចជាមូលធនភាគច្រើនស្ថិតក្នុងកណ្ដាប់ដៃជន​បរទេស

ការបង្កើតភាសាផ្លូវការ

លោកលី បន្តអោយប្រើភាសាអង់គ្លេស រួមគ្នានៅកន្លែងធ្វើការ និង ទំនាក់ទំនង រវាងជាតិសាសន៍ផ្សេងគ្នា។ ជាមួយគ្នានោះ លោកក៏ទទួលស្គាល់ភាសាម៉ាឡេ ភាសាចិន និង ភាសាតាមិល ថាជាភាសាផ្លូវការទាំង៣ផ្សេងទៀត។ សាលាសាធារណៈទាំងអស់ប្រើប្រាស់ភាសាអង់គ្លេស ជាភាសាយាន្តក្នុងការអប់រំ។ តែក៏មានមេរៀនជាភាសាកំនើតរបស់ពួកគេដែរ។

លោកលី ក្វាន់យូ ជំរុញអោយមានការប្រើតែ​ភាសាចិនកុកងឺជាភាសាកំនើតសំរាប់ជនជាតិចិន ដើម្បីអោយមានឯកភាពភាសាក្ នុងទំនាក់ទំនងក្នុងសហគមន៍ចិន។

លោកបានចាប់ផ្ដើម​យុទ្ឋនាការនិយាយភាសាចិនកុកងឺ ជាផ្លូវការ។ លោកបានបំបិទកម្មវិធីផ្សព្វផ្សាយតាមទូរទស្សន៍ដែលមិនប្រើភាសាចិនកុកងឺ លើកលែង​តែពត៌មាននិងរឿងភាគ ដើម្បីតំរូវចិត្តទូរទស្សនិកជនចំនាស់ៗ។

តែទោះជាយ៉ាងណាយុទ្ឋនាការនេះពិតជាមានប្រសិទ្ឋភាព។ ចាប់តាំងពីពេលនោះ​មកយុវជនជនជាតិចិនសិង្ហបុរី មិនអាចនិយាយភាសាចិនកំនើតរបស់ខ្លួនដែលមិនមែនកុកងឺបានល្អទេ។ បន្តិចម្ដងៗ ពួកគេមានការពិបាកក្នុងការទំនាក់ទំនង​ជាមួយជីដូនជីតារបស់ពួកគេ។

នៅទសវត្សរ៍ឆ្នាំ៧០ និស្សិតដែលបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យណានយ៉ាង ដែលនៅពេលនោះប្រើប្រាស់ភាសាចិននៅឡើយ ជួបនឹងបញ្ហាពិបាករកការងារធ្វើព្រោះពួកគេខ្សោយភាសាអង់គ្លេស។ សា្ថប័នសាធារណៈនានាត្រូវការតែកំលាំងពលកម្មដែលអាចប្រើប្រាស់​ភាសាអង់គ្លេស​ប៉ុណ្ណោះ។

ដើម្បីឆ្លើយតបនឹងបញ្ហានេះ លោកលី ក្វាន់យូ បានច្របាច់បញ្ជូនសាកលវិទ្យាល័យណានយ៉ាងចូលក្នុងសាកលវិទ្យាល័យសិង្ហបុរី និងដាក់ឈ្មោះថ្មី​អោយស្ថាប័នទាំង២នេះថា សាកលវិទ្យាល័យជាតិសិង្ហបុរី (National University of Singapore)។ ចលនានេះផ្ដល់ផលប៉ះពាល់យ៉ាងខ្លាំងដល់​សាស្ត្រាចារ្យ និង ​គ្រូដែលនិយាយភាសាចិន ដោយពួកគេត្រូវប្ដូរមកបង្រៀនជាភាសាអង់គ្លេសវិញ។

គោលនយោបាយរដ្ឋាភិបាល

ដូចបណ្ដាប្រទេសមួយចំនួនដែរ សិង្ហបុរីបានជៀសផុតពីជំងឺពុករលួយ។ លោក លី ក្វាន់យូបានដឹងយ៉ាងច្បាស់ថាអំពើពុករលួយពិតជាធ្វើអោយ​ប្រទេសជាតិ​អន្តរាយ តួយ៉ាងដូចជារដ្ឋាភិបាលអ្នកជាតិនិយម នៅប្រទេសចិនជាដើម។ លោកបានបង្កើតច្បាប់ដែលផ្ដល់អំនាចដ៏ខ្លាំងដល់ ការិយាល័យស៊ើបអង្កេតអំពើពុករលួយ (Corrupt Practices Investigation Bureau) ក្នុងការឃាត់ខ្លួន ស្វែងរក ហៅសាក្សី និង ស៊ើបអង្កេតគណនីធនាគារ​ និង ពន្ឋពីចំនូលរបស់បុគ្គល និង គ្រួសារដែលគេសង្ស័យថាបាន​ប្រព្រឹត្តអំពើពុករលួយ។

ដោយមានការគាំទ្រពីលោក លី ក្វាន់យូ ការិយាល័យនេះមានអំនាច​ស៊ើបអង្កេតលើមន្ត្រី និង រដ្ឋមន្ត្រីទាំងអស់។ គេបានរកឃើញរដ្ឋមន្ត្រីជាច្រើនដែលបានប្រព្រឹត្តអំពើពុករលួយ។ លោកជឿថារដ្ឋមន្ត្រីទាំងអស់គួរតែមាន​ប្រាក់ខែ​សមរម្យ ដើម្បីអោយពួកគេស្អាតស្អំ និង ស្មោះត្រង់នឹងរដ្ឋាភិបាល។

នៅឆ្នាំ១៩៩៤ លោកបានស្នើតំលើងប្រាក់ខែដល់រដ្ឋមន្ត្រី ចៅក្រម និង មន្ត្រីរាជការកំពូលៗ អោយមានប្រាក់ខែស្មើនឹងអ្នកជំនាញកំពូលៗក្នុងវិស័យឯកជនដែរ។ លោកអះអាងថាការធ្វើបែបនេះនិងទាក់ទាញ​អ្នកមានទេពកោសល្យ​ពិតប្រាកដ​អោយចូលបំរើការងាររដ្ឋបាន។

នៅក្នុងទសវត្សរ៍៦០ ដោយភ័យខ្លាចថាកំនើនប្រជាជនអាចជាឧបសគ្គដល់ការរីកចំរើនសេដ្ឋកិច្ច លោកលី ក្វាន់យូ បានបើកយុទ្ឋនាការផែនការគ្រួសារ​ដែលតំរូវ​អោយមានកូនត្រឹមតែ២នាក់។ គូស្វាមីភរិយានានាត្រូវបានគេលើកទឹកចិត្តអោយពន្យាកំនើត បន្ទាប់ពីមានកូនលើកទី២។ កូនទី៣និងទី៤ត្រូវបានគេផ្ដល់អាទិភាព​ទាបជាងក្នុងវិស័យអប់រំ ហើយគ្រួសារបែបនោះទទួលបានប្រាក់សំនងពន្ឋ្ឋ តិចជាងគ្រួសារធម្មតា។

នៅឆ្នាំ ១៩៨៣ លោកលី ក្វាន់យូ បានបង្កើតកិច្ចពិភាក្សាទ្រង់ទ្រាយធំអំពីការរៀបការ ដែលនៅពេលនោះលោកបាន​ជំរុញអោយ​បុរសៗ​យកភរិយាដែលមានការសិក្សាខ្ពស់។ លោកមានការបារម្ភអំពីកំនើនស្ត្រីដែលរៀនសូត្រជ្រៅជ្រះ តែមិនរៀបការ។ ទស្សនៈនេះបានធ្វើអោយ​មជ្ឍដ្ឋាន​ស្ត្រី​ចប់ឧត្តមសិក្សាមានការខកចិត្ត។

ទោះជាយ៉ាងណាក៏ដោយ អង្គភាពអភិវឌ្ឍសង្គម ត្រូវបានបង្កើតដើម្បីធ្វើមេអណ្ដើកដល់​បុរស និង ​ស្ត្រីដែលបញ្ចប់ការសិក្សាថ្នាក់ឧត្តម។ លោកក៏បានផ្ដល់ការលើកទឹកចិត្តដូចជាសំណងពន្ឋអាទិភាពសិក្សា និង ផ្ទះសំបែងដល់ស្ត្រី​ជាម្ដាយ​ដែលបញ្ចប់ការសិក្សាថ្នាក់ឧត្តម និង មានកូនលើសពី២នាក់។

មកទល់ចុងទសវត្សរ៍៩០ អត្រាកំនើតបានធ្លាក់ចុះទាបរហូតធ្វើអោយរដ្ឋាភិបាលលោក ហ្គោស ចុកតុង ដែលជានាយករដ្ឋមន្ត្រីបន្តពីលោក លី ក្វាន់យូ មានលទ្ឋភាពពង្រីកការលើកទឹកចិត្តនេះដល់ស្ត្រីដែលរៀបការទាំងអស់ និង បានបន្ថែមអោយមាន ប្រាក់លើកទឹកចិត្តបន្ថែមពេលមានកូន(Baby bonus)។

បន្ទាប់ពីដឹកនាំគណបក្សសកម្មភាពប្រជាជន PAP អោយទទួលជោគជ័យក្នុងការបោះឆ្នោត៧ដងរួចមក លោក លី ក្វាន់យូ បានចុះចេញពីតំណែងនៅថ្ងៃទី ២៨ វិច្ឆិកា ១៩៩០ និង ប្រគល់តំណែង​នាយករដ្ឋមន្ត្រី បន្តអោយលោកហ្គោស ចុកតុង។

លោក លី ក្វាន់យូបានក្លាយជានាយករដ្ឋមន្ត្រីដែលកាន់តំណែងយូរជាងគេនៅលើពិភពលោក។ ការផ្ទេរតំណែ​នេះ បញ្ជាក់ពីការផ្ទេរអំនាចដល់អ្នកដឹកនាំជំនាន់ក្រោយ ហើយអ្នកដឹកនាំមុនៗក៏ចូលនិវត្តន៍។

លោក លី ក្វាន់យូចុះចេញពីតំណែង​ដោយមានសុខភាព​នៅតែរឹងមាំ និង មានសតិបញ្ញារហ័សរហួន។ លោកបានដកខ្លួនឆ្ងាយពីមេដឹកនាំអាស៊ីដទៃទៀតដូចជា ម៉ៅ សេទុង, ស៊ូហារតូ, ហ្វើឌីណាន់ ម៉ារកូស និង នេ វីន ជាដើម

ពេលលោក ហ្គោស ចុកតុងក្លាយជាប្រមុខរដ្ឋាភិបាលក៏ដោយ ក៏លោក លី ក្វាន់យូ នៅតែមានតំណែងក្នុងគណរដ្ឋមន្ត្រី ក្នុងឋានៈជាទេសរដ្ឋមន្ត្រី មាននាទីជាទីប្រឹក្សារដ្ឋាភិបាល។ នៅចំពោះមុខសាធារណជនលោក លី ក្វាន់យូ ហៅលោកហ្គោ ចុងតុង ថាជា «នាយករដ្ឋមន្ត្រីរបស់ខ្ញុំ» ជាការគោរពដល់លោកហ្គោស ចុកតុង។

យោបល់របស់លោក លី ក្វាន់យូ នៅតែមានឥទ្ឋិពលចំពោះសាធារណជន និង គណរដ្ឋមន្ត្រី។ លោកត្រៀមខ្លួនជានិច្ចនៅពេលដែលប្រទេសជាតិត្រូវការលោក ដូចកាលលោកមានប្រសាសន៍នៅថ្ងៃបុណ្យជាតិ(National Day)ឆ្នាំ ១៩៨៨ថា៖ «ទោះបីជាខ្ញុំធ្លាក់ខ្លួនឈឺ និង រៀបចូលមជ្ឈូសក៏ដោយ ខ្ញុំនឹងងើបឡើងវិញបើខ្ញុំមានអារម្មណ៍ថាប្រទេសជាតិខ្ញុំជួបបញ្ហា»។

លោកបានចុះចេញពីតំណែងជាអគ្គលេខាធិការរបស់គណបក្សសកម្មភាពប្រជាជន និង បន្តតំណែងនេះអោយលោក ហ្គោស ចុកតុង នៅខែវិច្ឆិកា ឆ្នាំ១៩៩២។ លោកបានដកខ្លួនថយ​ឈប់ប្រលូកទំនាក់ទំនងផ្លូវរដ្ឋជាមួយរដ្ឋាភិបាលនានានៅអាស៊ាន ដើម្បីកុំអោយមានការខ្វែងគ្នាជាមួយអ្នកបន្តតំណែងពីលោក គឺលោក ហ្គោស ចុកតុង។
នៅថ្ងៃទី១២ សីហា ២០០៤ លោក ហ្គោស ចុកតុងបានផ្ទេរតំណែងដល់កូនប្រុសច្បងរបស់លោក លី ក្វាន់យូ គឺលោក លី សៀនលូង។ លោក ហ្គោស ចុកតុងបានក្លាយជាទេសរដ្ឋមន្ត្រី ហើយលោកលី ក្វាន់យូ បានទទួលតំណែងថ្មីជារដ្ឋមន្ត្រីគំរូដែលមាននាទីផ្ទេរបទពិសោធន៍ដល់អ្នកដឹកនាំវ័យក្មេងជំនាន់ក្រោយ។

Lee Kuan Yew lauded for critical role in China's reform and opening-up,  Asia News & Top Stories - The Straits Times
Forum: Review which rankings matter to Singapore, Letters in Print News &  Top Stories - The Straits Times
The 15 Best Places with Scenic Views in Singapore
A Great Singapore Vacation is Not Just for the "Crazy Rich" | Goway
Related posts
ប្រវត្តិបុគ្គលល្បីៗ

មកដឹងពីប្រវត្តិបុរស់ខ្លាំងរុស្សី លោក វ្លាឌីមៀរ ពូទីន​

ប្រវត្តិបុគ្គលល្បីៗ

ប្រវត្តិក្រុមហ៊ុនរថយន្តតូយូតាដ៏ល្បីល្បាញ ក្រោមការដឹកនាំ លោក អីជី តូយូដា(Eiji Toyoda)

ប្រវត្តិបុគ្គលល្បីៗ

ពីក្មេងដែលយាយីដោយជំងឺតស៊ូរហូតក្លាយជាប្រធានាធិបតីអាមេរិកទី២៨

ប្រវត្តិបុគ្គលល្បីៗ

តើអ្នកណាដែលជាអ្នកបង្កើតមុខងារ Copy Paste និង ​Cut ងាយស្រួលប្រើដល់សព្វថ្ងៃ?

Leave a Reply

Your email address will not be published.