ប្រវត្តិសាស្រ្តពិភពលោក

ដើមកំណើតដំបូងនៃរថយន្តប្រណាំង ហ្វដ ជំរុញឲ្យមានការវិវន្ត៍រូបរាងរថយន្តដូចសព្វថ្ងៃ

តាមរយៈ​ជីវប្រវត្តិ​របស់​លោក Henry Ford អ្នក​ប្រហែល​អាច​នឹង​ដឹង​ត្រឹម​តែ​ភាព​ជោគជ័យ​របស់​គាត់ ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​ម៉ូតូ​ម៉ាក Ford​ដ៏​ល្បីល្បាញ​ជុំវិញ​ពិភពលោក​របស់​គាត់​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ មុន​នឹង​គាត់​ផ្ដល់​នូវ​ដង្ហើម​សម្រាប់​ក្រុមហ៊ុន​មួយ​នេះ ឲ្យ​មាន​ជីវិត​រស់​រាន​ឡើង​ដោយ​មាន​ការ​ទទួល​ស្គាល់​នូវ​ស្នាដៃ​ដ៏​លេចធ្លោ​របស់​លោក​នោះ លោក​បាន​បរាជ័យ​ជាមួយ​នឹង​ការ​ក្ស័យធន​ដោយ​ព្យាយាម​បង្កើត​នូវ​ក្រុមហ៊ុន​គ្រឿងយន្ត​របស់​លោក​យ៉ាង​ដុនដាប​ចំនួន​២​ដង​រួច​មក​ហើយ។

ក្នុង​ឆ្នាំ​១៨៩៩ ក្នុង​វ័យ​៣៦​ឆ្នាំ​របស់​លោក លោក​បាន​ព្យាយាម​បង្កើត​នូវ​ក្រុមហ៊ុន​គ្រឿងយន្ត​ដំបូង​របស់​លោក មាន​ឈ្មោះ​ថា Detroit Automobile Company ព្រម​ទាំង​មាន​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ពី​អភិជន​ដ៏​ល្បី​ឈ្មោះ​ដែល​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំងក្លា​ទៅលើ​ឧស្សាហកម្ម​ឈើ​ម្នាក់ផង​ដែរ។ តែ​ជា​អកុសល ក្រុមហ៊ុន​នេះ​បាន​ប្រឈម​នឹង​វិបត្តិ​ក្ស័យធន​នា​ពេល​ក្រោយ​មក។

ការ​ខិតខំ​ប្រឹងប្រែង​របស់​លោក​ជា​លើក​ទី​២ គឺ​នៅ​ក្នុង​ឆ្នាំ​១៩០១ ដោយ​បង្កើត​នូវ​ក្រុមហ៊ុន​មួយ​ឈ្មោះ Henry Ford Company ដែល​ចុងក្រោយ​គាត់​បាន​ត្រឹមតែ​មាន​សិទ្ធិ​ជា​កម្មសិទ្ធិ​ទៅលើ​ឈ្មោះ​របស់​ខ្លួន​ប៉ុណ្ណោះ ហើយ​ក្រោយ​មក​ក្រុមហ៊ុន​នេះ ក៏​បាន​ប្ដូរ​ឈ្មោះ​ទៅ​ជា Cadillac Automobile Company។

រហូត​ដល់​ការ​ខិតខំ​ជា​លើក​ទី​៣​របស់​លោក​ជាមួយ​នឹង​ក្រុមហ៊ុន Ford Motor Company ដែល​ដំណើរការណ៍​ឆ្ពោះ​ទៅ​រក​ការ​សាង​សមិទ្ធផល​ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​មាន​ប្រសិទ្ធភាព។ លោក Ford គឺ​ជា​បុគ្គល​មួយ​រូប​ដែល​បាន​ធ្វើ​បដិវត្ត​ឧស្សាហកម្ម​គ្រឿងយន្ត និង​មិន​ត្រឹមតែ​ជា​អ្នក​ផ្ដួចផ្ដើម​គំនិត​ដំបូង​ទៅលើ​ម៉ូដែលT (Model T) និង​ដំណើរការណ៍​ផលិត​ក្នុង​រោងចក្រ​នោះ​ឡើយ តែ​គាត់​ថែម​ទាំង​ជា​អ្នក​ផ្ដួចផ្ដើម​គំនិត​ទៅលើ​ការ​ប្រើប្រាស់​គ្រឿងយន្ត​នៅ​តាម​គ្រប់​គេហដ្ឋាន​នីមួយៗ​ផង​ដែរ។ ដូច្នេះ នា​ពេល​ក្រោយ​មក សមិទ្ធផល​របស់​លោក បាន​ដុះ​ពន្លក​ឡើង ហើយ​ម៉ូដែលT​របស់​លោក ត្រូវ​បាន​លក់​ដាច់​អស់​ជាង​១៧​លាន​គ្រឿងឯណោះ។

ប្រវត្តិនៃការប្រណាំង

ការប្រណាំងដោយប្រើយានជំនិះ បានបង្កើតឡើងតាំងសម័យបុរាណមកម៉្លេះ ចាប់ផ្ដើមពីការប្រណាំងរទេះ ដែលមានដើមកំណើតនៅ ប្រទេសក្រិក​ និង ទីក្រុងរ៉ូម ដែលបច្ចុប្បន្នបានវិវត្តន៍​មកដល់ការប្រណាំង រថយន្តប្រភេទ Formula 1 និង Grand Prix ជាដើម។ ការប្រណាំងរថយន្តបែបនេះ នៅតែអាចទាក់ទាញចំណាប់អារម្មណ៍ មនុស្សជុំវិញពិភពលោក។

ការវិវត្តន៍នៃបច្ចេកវិទ្យានៃចុងសតវត្សទី១៩ បានបង្កើតរថយន្តដែលប្រើប្រេងឥន្ធនៈជាលើកដំបូង។ ក្រោយមកគេក៏បានបង្កើតព្រឹត្តិការណ៍ ប្រណាំងរថយន្តជាលើកទីមួយនៅក្នុងប្រវត្តិសាស្រ្ត​ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ១៨៨៧ នៅឯទីក្រុងប៉ារីស។

ចាប់តាំងពីពេលនោះមក រថយន្តជំនាន់ក្រោយៗមកទៀត ត្រូវបានផលិតឡើង ជាមួយនឹងកម្លាំងម៉ាស៊ីនខ្ពស់ និង មានអនុភាពខ្លាំងជាងមុន។ ការប្រណាំងរថយន្តក៏បានក្លាយជាចំនូលចិត្ត និង ជាចំណាប់អារម្មណ៍ថ្មីមួយ របស់មនុស្សទូទាំងពិភពលោក។ ព្រឹត្តិការណ៍ប្រណាំង រថយន្ត​ Le Mans នៅឯប្រទេសបារាំង និង Grand Prix នៅម៉ាកាវ ​បានទាក់ទាញចំណាប់អារម្មណ៍មនុស្ស រាប់រយរាប់ពាន់នាក់ ជារៀងរាល់ឆ្នាំ។

នៅក្នុងអំឡុងពេលដែលប្រារព្ធកម្មវិធី កេរដំណែលរបស់ក្រុមហ៊ុនហ្វដ ដែលថាការប្រណាំរថយន្ត វាគឺជាឱកាសដ៏ល្អមួយ ដើម្បីយល់បន្ថែមទៀត អំពីទំនាក់ទំនងរវាងក្រុមហ៊ុនហ្វដ និង ការប្រណាំងរថយន្ត ក៏ដូចជាដើមកំណើតរបស់ក្រុមហ៊ុន ហ្វដ និង កត្តាដែលជំរុញ ឲ្យមានការវិវត្តន៍រហូតដល់សព្វថ្ងៃនេះ។

ការចាប់ផ្ដើមដំបូងបង្អស់

កេរដំដែលនៃការប្រណាំរថយន្តរបស់​ ហ្វដ ចាប់ផ្ដើមដំបូងនៅឆ្នាំ ១៩០១ ក្រោយមកទៀតទើបមានការបង្កើតក្រុមហ៊ុន ហ្វដម៉ូទ័រ នៅឆ្នាំ​១៩០៣។​ ក្នុងឆ្នាំនោះ លោក ហេនរី ហ្វដ មានអាយុ៣៨ឆ្នាំ។ លោកបានចាប់ផ្ដើម បង្កើតក្រុមហ៊ុនជាលើកដំបូង ប៉ុន្តែលោកបានទទួលការបរាជ័យ និងខាតបង់ប្រាក់អស់រាប់ម៉ឺនដុល្លារ។ ប៉ុន្តែលោកមិនបានបោះបង់ចោល​ឡើយ លោក ហេនរី ហ្វដ បានបង្កើតជាក្រុមមួយក្នុងគោលបំណង បង្កើតរថយន្តដំបូងបង្អស់ដែលគាត់ ឲ្យឈ្មោះថា Sweepstakes។​ នៅពេលដែលរំលឹកអំពីប្រវត្តិសាស្រ្​នៃការប្រណាំងរថយន្ត រថយន្ត Sweepstakes នាំមកនូវអារម្មណ៍ជាច្រើនដល់ក្រុមអ្នកគាំទ្រ។

Sweepstakes - The Henry Ford

លោក ហេនរី ហ្វដ បានឲ្យដឹងថា ការប្រណាំងឡានអាចទាក់ទាញចំណាប់អារម្មណ៍ យ៉ាងខ្លាំងពីសាធារណៈជន។ គាត់ក៏បានឆ្លៀតឳកាស នោះចូលរូមការប្រកួតដោយបានប្រើរថយន្ត Sweepstake ដែលមានកម្លាំង ២៦សេះ ប្រកួតជាមួយនឹងលោក Alexander Winton កីឡាករប្រណាំងរថយន្តដែលមានប្រជាប្រិយភាពបំផុតកាលពីឆ្នាំនោះ។

ការប្រកួតប្រជែងនេះ បានប្រារព្ធឡើងនៅរដ្ឋ ដេឌ្រត បានទាក់ទាញចំណាប់អារម្មណ៍សាធារណៈជនបានជាង៨០០០នាក់។ ហើយលោក ហេនរី ក៏បានឈ្នះនាការប្រកួតនោះ ដោយទទួលបានប្រាក់រង្វាន់ចំនួន មួយពាន់ដុល្លារទៀតផង។

រថយន្ត Ford Model T

ខ្សែរស្រឡាយរថយន្តប្រណាំងរបស់ហ្វដ រាប់ចាប់ផ្ដើមពី Ford Model T ដែលជារថយន្តទីមួយដែលបានចូលរួម ការប្រណាំងរថយន្ត Ocean to Ocean ក្នុងឆ្នាំ១៩០៩ គោលដៅចេញពី New York ទៅ Seattle ចាប់តាំងពីពេលនោះមកក្រុមហ៊ុន ហ្វដ បានចាប់ផ្ដើមគាំទ្រវិស័យប្រណាំងរថយន្ត។

Model T - HISTORY

ក្រុមហ៊ុនហ្វដ ផលិតរថយន្ត ហ្វដ Model T ១៥ លាន គ្រឿង នៅក្នុងកំឡុងឆ្នាំ ១៩០៨ និង ១៩២៧។​ ផលិតកម្មមិនត្រឹមតែបានចាប់ផ្តើមនៅក្នុងសហរដ្ឋអាមេរិកបានទេ ប៉ុន្តែបានពង្រីកនៅទូទាំងពិភពលោក យ៉ាងឆាប់រហ័ស​​រួមបញ្ចូលទាំង រោងចក្រដំឡើងនៅប្រទេសដាណឺម៉ាក អាល្លឺម៉ង់ អៀរឡង់ អេស្ប៉ាញ និង ចក្រភពអង់គ្លេស។

ហ្វដ Model​ T​ គឺជារថយន្តដំបូងបង្អស់ ដែល បានដាក់លក់នៅលើទីផ្សារ ជាមួយនឹងតម្លៃសមរម្យ រក្សាបាននូវស្តង់ដា និង មានគ្រឿងបន្លាស់គ្រប់ប្រភេទ។ ទោះបីជាការផលិត រថយន្តនេះបានបញ្ឈប់ជាងមួយសតវត្សមកហើយ រថយន្តនេះបានក្លាយជានិមិត្តរូប សម្រាប់អ្នកគាំទ្ររថយន្តហ្វដសព្វថ្ងៃ។

រថយន្ត​ Ford​ Mustang

រថយន្ត Ford Mustang បានចាប់កំណើតមកជារថយន្តប្រណាំងស្រាប់ទៅហើយ រថយន្តនេះបានលេចមុខដំបូង នៅទីលានប្រណាំងរថយន្ត Indianapolis ៥០០។ មួយខែក្រោយពីដាក់សម្ភោធជាផ្លូវការ នៅក្នុងឆ្នាំ ១៩៦៤។ នៅឆ្នាំដដែលនោះ រថយន្ត Ford Mustang បានក៏បានឈ្នះការប្រណាំងរថយន្ត Tour de France rally ផងដែរ។ នោះគឺ ជាការចាប់ផ្តើមនៃអាជីពប្រណាំងរថយន្ត របស់ Ford Mustang វាបាននាំមកនូវភាពរំភើបជាមួយនឹង ការរចនាបទថ្មីទាក់ភ្នែក រួមជាមួយនឹងតម្លៃសមរម្យផងដែរ។

1 Tuning American retro car Ford Mustang 1964 - YouTube

សញ្ញារូបសេះដែលមាននៅផ្នែកខាងមុខ រថយន្តគឺជាតំណាងរបស់ Ford ហើយក៏ជានិមិត្តរូបតំណាង Pop Culture​ ផងដែរ។ ក្នុងអំឡុង ពេល ៥២ ឆ្នាំមកនេះ រថយន្ត Ford Mustang បានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្ត និង កម្មវិធីទូរទស្សន៍មិនតិចជាង ៣០០០ កម្មវិធីនោះទេ រថយន្តនេះក៍ធ្លាប់បានលេចមុខ នៅក្នុងភាពយន្តដ៏ល្បីល្បាញ Need for Speed ផងដែរ​ ជាមួយនឹងការរចនារូបរាងយ៉ាងប្រណិត ជាមួយនឹងដែលមានតួខ្លួនពណ៌សឆ្នូតខៀវ ដែលមានទំហំយ៉ាន់កង់រហូតដល់ ២២ អ៊ីញ ជាមួយនឹងម៉ាស៊ីន V8។

រថយន្ត Ford GT

រថយន្ត Ford GT នៅឆ្នាំ ១៩៦០ ក្រុមហ៊ុនហ្វដ ចាប់ផ្តើមបន្តការប្រណាំងរយៈចម្ងាយឆ្ងាយ ហើយបានសម្រេចចិត្តធ្វើការវិនិយោគ លើការបង្កើតរថយន្តប្រណាំង ជាលើកដំបូងរបស់ខ្លួន។ ចុងក្រោយពួកគេបានបង្កើតរថយន្តមួយ ដែលគេឲ្យឈ្មោះថា Ford GT40 ប្រាំមួយឆ្នាំក្រោយមក រថយន្តនេះក៏បានទទួលចំណាត់ថ្នាក់លេខ ១​ ២ និង លេខ ៣ នៅក្នុងព្រឹត្តិការណ៍ប្រណាំងរថយន្ត Le Mans 24 Hours។ ក្រោយមកទៀត Ford GT ក៏បានទទួលជ័យជម្នះការប្រណាំងរថយន្ត Le Mans 3 ឆ្នាំជាប់គ្នា ១៩៦៧, ១៩៦៨ និង​ ១៩៦៩។

Ferrari-beating 1960's Ford GT race car for sale - Business Insider

​រថយន្ត Ford GTបានត្រឡប់មកវិញនៅក្នុងឆ្នាំនេះ ជាមួយនឹងបួនម៉ូដែលខុសគ្នា និងបានជាប់ឈ្មោះនៅក្នុងបញ្ជីនៃការប្រណាំងរថយន្ត Le Mans 24 ម៉ោង សម្រាប់ឆ្នាំ ២០១៦ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ១៨ និង ១៩ កាលពីខែមិថុនា។

រថយន្ត Ford GT ស៊េរីថ្មីគឺជាសមិទ្ធិផលកំពូលរបស់ Ford Performance។ ជាមួយនឹងការរចនារូបរាងខាងក្រៅតាមបែប aerodynamics តួរថយន្តបំពាក់ដោយដែក carbon fiber ដែលស្រាលនិងស្វិតជាងដែកធម្មតា និងបំពាក់ដោយម៉ាស៊ីន​ Ecoboost​​ ដែលមានកម្លាំងខ្លាំង រថយន្ត Ford GT នេះគឺជាដៃគូរប្រកួតប្រជែងដ៏ខ្លាំងក្លារបស់រថយន្តប្រណាំង Ferrari, Corvette, Porsche, and Aston Martin នៅលើទីលានប្រណាំងរថយន្តផងដែរ។

រថយន្ត​ប្រណាំងដែលល្បីល្បាញជុំវិញពិភពលោកមកដល់បច្ចុប្បន្ននេះ កេរតំណែលនៃការប្រណាំងរថយន្តរបស់ Ford រយះពេល១១៥ ឆ្នាំ ដោយបានឈ្នះ៖កម្មវិធីប្រណាំងរថយន្ត NASCAR ជាង ១០០០ដង និងបានឈ្នះការប្រកួត F1 ២០០ ដងថែមទៀត។ តាំងពីប្រវត្តិសាស្រ្ត នៃការប្រណាំងរថយន្ត​របស់ Ford ក្រុមហ៊ុន Ford តែងតែធ្វើការកែច្នៃប្រភេទរថយន្តប្រណាំងរបស់ខ្លួន និងបង្កើតរថយន្តប្រណាំងជាច្រើន ប្រភេទ ដូចជា​ Purple Hog ដែលធ្លាប់ឈ្នះការប្រណាំងរថយ​ន្ត NASCAR និង​ Ford Focus RS WRC T គឺជារថយន្តដែលធ្លាប់ ឈ្នះការប្រណាំងរថយន្តជាង​៤០ដង ក្នុងរយៈពេល ១១ឆ្នាំ។

2020 Ford Mustang Buyer's Guide: Reviews, Specs, Comparisons
Related posts
ប្រវត្តិសាស្រ្តពិភពលោក

ការឡើងកាន់អំណាចរបស់អ៊ីត្លែ និង វិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ១៩២៩ (The Great Depression)

ប្រវត្តិសាស្រ្តពិភពលោក

តើក្រុមឧទ្ទាមតាលីបង់ជាអ្នកណា នឹងមានប្រភពមកពីណា?

ប្រវត្តិសាស្រ្តពិភពលោក

ព្រុយណេ៖ ដំណើរក្នុងការទទួលឯករាជ្យពីអង់គ្លេស

ប្រវត្តិសាស្រ្តពិភពលោក

តើវីរុសកូរ៉ូណា អាចធ្វើអោយអស្ថេរភាពនៅក្នុងប្រទេសកូរ៉េខាងជើងបានដែរឬទេ?

Leave a Reply

Your email address will not be published.