
១. ទីបញ្ចុៈសពរបស់អធិរាជឈិនសុីនហួងគឺធំជាងគេលើពិភពលោក
កសិករកំពុងជីកអណ្តូងនៅក្នុងវាលស្រែមួយចម្ងាយប្រមាណ ២០ម៉ាយល៍ នៅភាគខាងកើតនៃទីក្រុងស៊ីបានជំពប់ដួលលើរណ្តៅមួយដែលមានរូបទាហ៊ានដី ដែលមានចំនួន ៦០០០ នៅខែមីនា ឆ្នាំ១៩៧៤។ កន្លែងនោះត្រូវបានគេកំណត់ថាជាកន្លែងបញ្ចុះសពអធិរាជឈិន ហើយមានការជីករុករកបានចាប់ផ្តើមភ្លាមៗ។ អ្នកប្រវត្តិវិទូឥឡូវនេះជឿជាក់ថាមានកម្មករប្រហែល ៧០០.០០០ នាក់បានធ្វើការជិត ៣ ទសវត្សរ៍លើផ្នូរនោៈ។
រហូតមកដល់ពេលនេះអ្នកបុរាណវិទ្យាបានរកឃើញបរិវេណទំហំ ២០គីឡូម៉ែត្ររាប់បញ្ចូលទាំងទាហាន ៨០០០ នាក់នៅលើផ្ទៃដី រួមជាមួយសេះ និងរទេះជាច្រើន។ ក្រៅពីរណ្តៅធំដែលមានទាហាន ៦០០០ នាក់រណ្តៅទីពីរត្រូវបានគេរកឃើញមាន ទ័ពសេះ ទ័ពថ្មើរជើង និងទី៣ មានមន្ត្រីជាន់ខ្ពស់ និងរទេះសេះ រណ្តៅទីបួននៅទំនេរដដែលបង្ហាញថារណ្ដៅបញ្ចុះនោះមិនទាន់បានបញ្ចប់ទេនៅពេលអធិរាជសោយទិវង្គត។
២. អធិរាជឈីនគឺជាអ្នកគ្រប់គ្រងដែលមានប្រសិទ្ធភាព និងមានអំណាច ប៉ុន្ដែគាត់ក៏ត្រូវបានគេទទួលស្គាល់ថាជាស្តេចឃោឃៅផ្តាច់ការម្នាក់ផងដែរ
បន្ទាប់ពីរយៈពេល ២០០ ឆ្នាំនៃជំលោះនៅតាមខេត្តហៅថាសម័យរដ្ឋសង្គ្រាម Qin Shi Huang ត្រូវបានគេទទួលស្គាល់ថាបានបង្រួបបង្រួមខេត្តក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលកណ្តាលតែមួយនិងបង្កើតរដ្ឋធានីនៅ Xianyang។ ស្ថេរភាពនៃការគ្រប់គ្រងរបស់គាត់បានធ្វើឱ្យប្រទេសចិនមានការជឿនលឿនទៅមុខយ៉ាងខ្លាំងផ្នែកនយោបាយ សេដ្ឋកិច្ចនិងវប្បធម៌ ប្រព័ន្ធប្រឡាយផ្លូវ ការរីកចម្រើនផ្នែកលោហធាតុទំងន់ និងវិធានការស្តង់ដារនិងគំរោងការងារសាធារណៈខ្នាតធំដូចជា មហាកំផែងដំបូង ទោះយ៉ាងណាឈិនក៏ត្រូវបានគេស្គាល់ផងដែរចំពោះភាពព្រៃផ្សៃរបស់គាត់។ គាត់បានបញ្ជាឱ្យសម្លាប់អ្នកប្រាជ្ញដែលមានគំនិតប្រឆាំងគាត់ និងបានបង្ហាញការយកចិត្តទុកដាក់តិចតួចចំពោះជីវិតរបស់អ្នកដែលបានសាងសង់គំរោងការងារសាធារណៈទាំងនោះ រួមទាំងការបញ្ចុះសពរបស់គាត់។ កម្មករនិងសិប្បករជាច្រើនបានបាត់បង់ជីវិតក្នុងកំឡុងពេលសាងសង់, អ្នកផ្សេងទៀតត្រូវបានគេរាយការណ៍ថាត្រូវបានគេសម្លាប់ក្នុងគោលបំណងដើម្បីរក្សាការសម្ងាត់នៃទីតាំងផ្នូរនិងកំណប់ទ្រព្យដែលបានកប់។
២. ទាហានដីម្នាក់ៗដែលនៅក្នុងផ្នូរនោះ មានមុខមាត់ប្លែកៗពីគ្នា
កងទ័ពនៃក្រុមទាហានមានព្រួញ សេះ និងរទេះចម្បាំងមានទីតាំងស្ថិតនៅក្នុងទ្រង់ទ្រាយយោធានៅក្បែរផ្នូរអធិរាជឈិនដើម្បីការពារអធិរាជក្នុងជីវិតក្រោយមរណភាព។ ទោះបីជាភាគច្រើននៃដៃរបស់ពួកគេគឺដូចគ្នាបេះបិទ ប៉ុន្តែទាហានដីមួួយៗមើលទៅដូចជាមានលក្ខណៈពិសេសប្លែកលើមុខមាត់របស់ពួកគេ។
៤. អាវុធរបស់ពួកគេត្រូវបានថែរក្សាយ៉ាងពិសេស
ក្នុងអំឡុងពេលជីករណ្តៅដែលមានក្រុម Terra Cotta Warriors បុរាណវិទូបានរកឃើញអាវុធសំរិទ្ធប្រហែល ៤០០០០ រួមទាំងពូថៅប្រយុទ្ធ ធ្នូ ក្បាលព្រួញ និងលំពែង។ សូម្បីតែបន្ទាប់ពីជាង ២០០០ ឆ្នាំក៏ដោយអាវុធទាំងនេះនៅតែត្រូវបានថែរក្សាយ៉ាងល្អដោយសារបន្ទះការពារពិសេស(chrome plating) បច្ចេកទេសមើលទៅហាក់ដូចជាទំនើប (ប្រើដំបូងនៅប្រទេសអាឡឺម៉ង់ក្នុងឆ្នាំ ១៩៣៧ និងសហរដ្ឋអាមេរិកក្នុងឆ្នាំ ១៩៥០) ដែលបង្ហាញពីភាពទំនើបនៃលោហធាតុចិនបុរាណ ។
៥. ផ្នូររបស់អធិរាជនៅតែមិនទាន់ត្រូវបានគេជីកនៅឡើយ
សូម្បីតែ ៤០ ឆ្នាំក្រោយការរកឃើញក៏ដោយ, ផ្នូររបស់អធិរាជឈីននេះត្រូវបានជីកទើបតែបាន ១ ភាគរយតែប៉ុន្មោះ។ ការភ័យខ្លាចដំបូងចំពោះការជីកនេះគឺ ការបំផ្លាញសាកសព និងវត្ថុបុរាណនៅក្នុងផ្នូរក្រោយមកបានផ្តល់នូវការព្រួយបារម្ភអំពីគ្រោះថ្នាក់សុវត្ថិភាពសក្តានុពលដែលទាក់ទងនឹងការជីករុករក។ បើយោងតាមកំណត់ត្រាមួយនៅសតវត្សរ៍ទី ១ ប្រវត្ដិវិទូជនជាតិចិន Sima Qian ដែលមានចំណងជើងថា“ កំណត់ត្រារបស់អ្នកនិពន្ធធំ ៗ ” ទឹកអម្រឹតត្រូវបានដាក់នៅជាន់ក្រោមនៃកន្លែងបញ្ចុះសពរបស់អធិរាជឈីន ដើម្បីធ្វើត្រាប់តាមទន្លេក្នុងតំបន់ដែលហូរកាត់ផ្នូររបស់គាត់។