ព្រឹត្តិការណ៍ប្រចាំថ្ងៃ

ថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៤៨ ទិវាសិទ្ធិមនុស្សអន្តរជាតិត្រូវបានចូលជាធរមានក្នុងរដ្ឋធម្មនុញ្ញនៃអង្គការសហប្រជាជាតិ

ការកកើត និង ការវិវត្តន៍នៃទ្រឹស្តីសិទ្ធិមនុស្សអន្តរជាតិគឺបានកើតឡើងពីការបញ្ជ្រាបពីសាសនាទៅក្នុងរដ្ឋរួចទៅសាកលដែលមានដូចតទៅ ៖

សញ្ញាណនៃសិទ្ធិមនុស្សត្រូវបានលេចឡើងនៅក្នុងទស្សនៈវិទូ ជនជាតិក្រិច (Greek Philosophy) និង តំបន់ផ្សេងទៀតនៅ​ក្នុង ពិភពលោកនាសតវត្សទី១៨ ។ ទស្សនៈវិទូជាច្រើនបានធ្វើការពង្រីកនូវសញ្ញាណនៃសិទ្ធិមនុស្សដូចជា លោក John Loké, Samuel Von Pufendorf ជាដើម ។ ហើយ​ម្យ៉ាងទៀតការប្រកាសឯករាជ្យរបស់អាមេរិកនៅថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ១៧៧៦ បានសន្មតថា មនុស្សជាតិទាំងអស់គឺ ស្មើភាពគ្នា ដោយសិទ្ធិរស់រានមាន ជីវិត សិទ្ធិសេរីភាពជាដើម។ ហើយសិទ្ធមនុស្សក៏​បានជ្រាតចូលដែរក្នុង រដ្ឋធម្មនុញ្ញបារាំងក្នុងឆ្នាំ ១៧៨៩ ។ ការប្រកាសរបស់អាមេរិក និង បារាំងបាន បង្ហាញនូវទ្រឹស្តីនៃសិទ្ធិជាសាកល។

នាសតវត្សទី១៨ និង ១៩ Classic Right ដែលទាក់ទងនឹងសេរីភាពបុគ្គល ហាមការជ្រៀតជ្រែកពីរដ្ឋ ហើយអ្នកខ្លះជឿថា​រដ្ឋាភិបាលត្រូវប្រឹងប្រែងធ្វើយ៉ាងណាឲ្យការរស់នៅរបស់ពលរដ្ឋបានប្រសើរឡើង ។

នៅចុងសតវត្សទី ១៩ ប្រទេសឧស្សាហកម្មបានចាប់ផ្តើមបង្ហាញនូវច្បាប់ការងារ គឺលេចឡើងលើថ្លៃពលកម្ម នៃកាតិកាសញ្ញាប៊ែន Bern Convention ១៩០៦ បានហាមប្រាមការធ្វើការយប់ ដើម្បីការពារសុវត្ថិភាពសិទ្ធសង្គម ហើយកាតិកាសញ្ញា ឬ អនុសញ្ញាជា​ច្រើនត្រូវបានបង្កើតឡើងដោយ អង្គការពលកម្មអន្តរជាតិ ហៅកាត់ថា ILO ១៩១៩។

បន្ទាប់ពីសង្គ្រាមលោកលើកទី២ ត្រូវបានបញ្ចប់ រដ្ឋមានសេរីភាពពេញលេញដោយបានចុះហត្ថលេខា នូវអង្គការសហប្រជាជាតិ Charter of the United Nation នាថ្ងៃទី ២៦ ខែមិថុនា ១៩៤៥ សមាជិកនៃ អ.ស.ប ទាំងអស់បានយល់ព្រមទទួលនូវច្បាប់ការពារ​ សិទ្ធិមនុស្ស។ ២ឆ្នាំក្រោយបេសកកម្មនៃអង្គការសហប្រជាជាតិ( UN Commission on Human Right ហៅកាត់ថា UNCHR)។ បានបង្កើតនៅឆ្នាំ ១៩៤៦ និង បានចេញនូវ សេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស UDHR ដែលសភាធម្មនុញ្ញនៃអង្គការសហប្រជាជាតិ បានអនុម័តប្រកាសនៅទីក្រុងប៉ារីស នាថ្ងៃទី ១០ ធ្នូ ឆ្នាំ១៩៤៨ ជាថ្ងៃនៃទិវាសិទ្ធិមនុស្សទូទាំងពិភពលោក។

Human Rights Day | UCLG

ទិវាសិទ្ធិមនុស្សគឺជាថ្ងៃនៅឆ្នាំ ១៩៤៨ មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស។ ការចាប់ផ្តើមជាផ្លូវការនៃទិវាសិទិ្ធមនុស្សចាប់ពីឆ្នាំ ១៩៥០ បន្ទាប់ពីសភានៃអង្គការសហប្រជាជាតិបានអនុម័តសេចក្តីសំរេចចិត្តលេខ ៤២៣ ដែលបានអញ្ជើញរប្រទេសទាំងអស់ដែលជាសមាជិក និង អង្គការដែលធ្វើការទៅលើសិទ្ធមនុស្សឱ្យយកថ្ងៃ ១០ ធ្នូ នៃឆ្នាំនីមួយៗជាទិវាសិទ្ធិមនុស្សអន្តរជាតិ។

Related posts
ព្រឹត្តិការណ៍ប្រចាំថ្ងៃ

ថ្ងៃទី៣១ ខែមករា កាលពីឆ្នាំ១៩៥០ ប្រធានាធិបតី Truman ប្រកាសពីការអភិវឌ្ឍគ្រាប់បែក H-bomb ដែលជាគ្រាប់បែកខ្លាំងជាង...

ព្រឹត្តិការណ៍ប្រចាំថ្ងៃ

ថ្ងៃទី២៥ ខែមករា កាលពីឆ្នាំ១៩០៥ ត្បូងពេជ្រធំបំផុតនៅលើពិភពលោកត្រូវបានរកឃើញ

ព្រឹត្តិការណ៍ប្រចាំថ្ងៃ

នៅថ្ងៃទី១៨ ខែមករា កាលពីឆ្នាំ១៩១៩ សន្និសីទសន្តិភាពក្រោយសង្គ្រាមលោកលើកទី ១ ចាប់ផ្តើមនៅទីក្រុងប៉ារីស

ព្រឹត្តិការណ៍ប្រចាំថ្ងៃ

ថ្ងៃទី១២ ខែមករា កាលពីឆ្នាំ២០១០ ប្រទេសហៃទីបានត្រូវវាយប្រហារដោយគ្រោះ រញ្ចួយដីទ្រង់ទ្រាយធំ

Leave a Reply

Your email address will not be published.