
តើគីមយូជុងជានរណា?
គីមយ៉ូជុង គឺជាប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន។ លោកស្រីបានចូលរួមក្នុងគណបក្សពលករកូរ៉េ (WPK) ក្នុងឆ្នាំ ២០០៧ ហើយទីបំផុតបានចូលបម្រើការជាលេខាធិការរបស់ឪពុកលោកស្រី គឺលោកគីម ជុងអ៊ីល រហូតដល់លោកទទួលមរណភាពក្នុងឆ្នាំ ២០១១។ រូបភាពរបស់គាត់ជាអនុប្រធាននាយកដ្ឋានទីមួយនៃនាយកដ្ឋានឃោសនា និង កេងប្រវ័ញ្ច ហើយក្រោយមកក្លាយជាសមាជិកជំនួសនៃការិយាល័យនយោបាយដ៏មានឥទ្ធិពលរបស់ គណបក្សពលករកូរ៉េ (WPK)។ បន្ទាប់ពីបង្ហាញមុខជាសាធារណៈក្នុងព្រឹត្តិការណ៍អូឡាំពិករដូវរងារឆ្នាំ ២០១៨ លោកស្រីគីមក៏បានចូលរួមជាមួយបងប្រុសរបស់នាងសម្រាប់កិច្ចប្រជុំកំពូលនៃការបញ្ឈប់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ជាមួយប្រធានាធិបតីអាមេរិកដូណាល់ត្រាំទៀតផង។

ជីវិតដំបូង និង ការអប់រំ
ថ្ងៃកំណើតរបស់ គីម យ៉ូជុង ត្រូវបានចុះបញ្ជីនៅថ្ងៃទី ២៦ ខែកញ្ញាឆ្នាំ ១៩៨៧។ នាងបានចំណាយពេលប៉ុន្មានឆ្នាំដំបូងនៅឯគេហដ្ឋានម្តាយឈ្មោះ ជៀងកាងហ៊ីង នៅកណ្តាលទីក្រុងព្យុងយ៉ាង ជាមួយបងប្អូនប្រុសពីរនាក់របស់នាង។ យោងតាមមេចុងភៅគ្រួសារលោក Kenji Fujimoto បានឱ្យដឹងថាក្រុមគ្រួសារនឹងប្រារព្ធពិធីខួបកំណើតរបស់នាងនៅឯផ្ទះមួយផ្សេងទៀតនៅ Wonsa។

នៅឆ្នាំ ១៩៩៦ អ្នកស្រីគីម ត្រូវបានបញ្ជូនទៅប្រទេសស្វីស ដើម្បីបន្តការសិក្សារបស់នាង។ នាងបានចាប់ផ្តើមចូលរៀននៅសាលារដ្ឋ Liebefeld Hessgut ហើយក្រោយមកបងប្រុសរបស់នាង លោកគីម ជុងអ៊ុន ក៏ត្រូវបានចូលរួមបន្តការសិក្សានៅសាលារដ្ឋសាធារណៈ Liebefeld-Steinh thelzli ដែលអ្នកទាំងពីរបានចុះឈ្មោះចូលរៀនក្រោមក្រេឌីត។ ទោះបីពួកគេរស់នៅជាមួយមីងនិង ពូ ហើយត្រូវបានបុគ្គលិកផ្នែកឆ្មាំផ្ទះនិងអង្គរក្សចំណាយពេលនៅបរទេសត្រូវបានគេនិយាយថាជាបទពិសោធន៍ដាច់ដោយឡែកមួយដែលទាក់ទាញបងប្អូនបង្កើតឱ្យនៅជិតគ្នា។
ស្ទើរតែគ្មានអ្វីត្រូវបានគេដឹងអំពីសកម្មភាពរបស់អ្នកស្រី គីម យូជុង នៅក្នុងប៉ុន្មានឆ្នាំដែលបានវិលត្រឡប់ទៅប្រទេសកូរ៉េខាងជើងវិញក្នុងឆ្នាំ ២០០០ ឬ ២០០១ ទោះបីជានាងត្រូវបានគេរាយការណ៍ថាបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យគីមអ៊ីលស៊ុង នៅទីក្រុងព្យុងយ៉ាងក្នុងឆ្នាំ ២០០៧ ដោយទទួលបានសញ្ញាបត្រវិទ្យាសាស្ត្រកុំព្យូទ័រក៏ដោយ។
ជីវិតក្នុងគ្រួសារ
ប្អូនស្រីបង្កើត របស់លោក គីម ជុងអ៊ុន លោកស្រី គីម យ៉ូជុង គឺជាប្អូនស្រីរបស់លោកគីមជុងអ៊ុនមេដឹកនាំកំពូលនៃប្រទេសកូរ៉េខាងជើង ហើយត្រូវបានគេរាយការណ៍ថាជាជំនួយការម្នាក់ក្នុងចំណោមមនុស្សជិតស្និទ្ធបំផុតរបស់គាត់។ ក្នុងនាមជាអនុប្រធាននាយកដ្ឋានទីមួយនៃនាយកដ្ឋានឃោសនានិងកេងប្រវ័ញ្ច នៃគណបក្សពលករកូរ៉េ (WPK) នាងត្រូវបានគេនិយាយថាទទួលបន្ទុកគ្រប់គ្រងមុខមាត់បងប្រុសរបស់នាង និង លើកកម្ពស់“ការវាយលុកដោយមន្តស្នេហ៍” ដែលបង្ហាញពីការផ្សព្វផ្សាយរបស់គាត់ដល់ប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae -in និងប្រធានាធិបតីអាមេរិកដូណាល់ត្រាំ ទោះបីជាគាត់នៅតែបន្តគំរាមសត្រូវរបស់គាត់ដោយការវាយប្រហារនុយក្លេអ៊ែរក៏ដោយ។

នៅពេលដែលរបាយការណ៍បង្ហាញអំពីសុខភាពអន់ថយរបស់លោក គីម ជុងអ៊ុន ដែលបានកើតឡើងនៅខែមេសាឆ្នាំ ២០២០ ប្រព័ន្ធផ្សព្វផ្សាយនានាបានផ្តោតយកចិត្តទុកដាកើទៅលើលោកស្រី គីម យូជុង អាចនឹងជាអ្នកស្នងតំណែងដែលអាចទៅរួចប្រសិនបើលោក គឹម ជុនអ៊ុន ពិតជាមានបញ្ហាសុខភាពហើយមិនអាចវិលត្រលប់មកធ្វើការវិញបានមែននោះ។ អ្នកវិភាគខ្លះបានលើកឡើងថានាងគឺជាជំរើសដែលទំនងបំផុតក្នុងការដើរតាមបងប្រុសរបស់នាងដែលបានផ្តល់ឱ្យនាងនូវខ្សែបន្ទាត់ឈាម “Paektu” ដែលក្រុមគ្រួសារទាមទារសិទ្ធិគ្រប់គ្រង ខណៈអ្នកផ្សេងទៀតបានអះអាងថា សមាជិកគណបក្សពលករកូរ៉េ (WPK)ដែលគ្រប់គ្រងដោយបុរសនឹងចូលចិត្តថ្នាក់ដឹកនាំសមូហភាពប្រសិនបើមានស្ត្រីជាមេដឹកនាំ។
លោកស្រី គីម យ៉ូជុង គឺជាកូនពៅរបស់មេដឹកនាំទី ២ របស់កូរ៉េខាងជើងគឺ លោក គីម ជុងអ៊ីល និង លោកស្រី កូយ៉ុងហួយ ដែលជាអ្នករបាំជនជាតិជប៉ុនកាត់ កូរ៉េ។ រួមជាមួយគីមជុងអ៊ុន លោក គីម ជុងអ៊ីល និង ភរិយារបស់គាត់នេះ នៅមានកូនប្រុសច្បងម្នាក់ទៀតគឺ គឹម ជុងឆុល រីឯ គីម យូជុង ក៏មានប្អូនប្រុស ស្រី ដលមានម្ដាយផ្សេងគ្នា គឺឈ្មោះគីមសុង បងប្អូនបង្កើតម្នាក់ទៀតគឺលោក គីម ជុងណាម ត្រូវបានសម្លាប់នៅប្រទេសម៉ាឡេស៊ី ក្នុងឆ្នាំ ២០១៧ ដែលត្រូវបានគេចោទប្រកាន់ថាបានទទួលសិទ្ធិអំណាចខ្ពស់បំផុត។
មរណភាពរបស់ឪពុក និង ការកើនឡើងដល់ភាពជាអ្នកដឹកនាំ
លោកគីមយូជុងត្រូវបានគេតែងតាំងជាកម្មាភិបាលជាន់ខ្ពស់នៅ WKP ក្នុងឆ្នាំ ២០០៧។ លោកស្រី គីម យ៉ូជុង ក៏ត្រូវបានគេរាយការណ៍ថាបានចូលរួមក្នុងផែនការស្នងតំណែង បន្ទាប់ពីលោកគីម ជុងអ៊ីល បានទទួលរងនូវជំងឺដាច់សរសៃឈាមខួរក្បាលមួយនៅឆ្នាំបន្ទាប់និងបានកាន់តួនាទីជាលេខាធិការដ្ឋានរបស់ឪពុកនាងរហូតដល់គាត់ទទួលមរណភាពនៅខែធ្នូ ឆ្នាំ ២០១១ ។
លោកស្រី គីម យូជុង ត្រូបានគេរាយការណ៍ថាចាប់ផ្ដើមមានឥទ្ធិពល សម្រាប់ការបំពេញមុខងារសាធារណៈ ដោយលោក គីម យូជុង បានជំនួសតំណងមីងរបស់លោកស្រី ក្នុងនាមជាឥស្សរជនស្ត្រីឈានមុខគេមួយរូបនៃគណបក្សកាន់អំណាច បន្ទាប់ពីការប្រហារជីវិតប្តីរបស់លោកស្រី គីម យ៉ុងហី គឺលោក ចាងសុង ថាក នៅចុងឆ្នាំ ២០១៣។

ក្រោមការគ្រប់គ្រងរបស់បងប្រុសនាង អ្នកស្រី គីមបានក្លាយជាប្រធានស្តីទីនៃគណៈកម្មាធិការការពារជាតិ មុនពេលទទួលបានការតែងតាំងទៅនាយកដ្ឋានឃោសនានិងកេងប្រវ័ញ្ចនៅចុងឆ្នាំ ២០១៤ ។ ៣ឆ្នាំក្រោយមកអ្នកស្រីត្រូវបានគេបោះឆ្នោតជារដ្ឋសភាប្រជាជនជាន់ខ្ពស់ ក្នុងនាមជាអ្នកតំណាងអោយស្រុក Killimgil ក្នុងការបោះឆ្នោតសភាឆ្នាំ ២០១៩។
ដោយបញ្ជាក់ពីភាពលេចធ្លោរបស់នាងនៅ គណបក្សពលករកូរ៉េ (WPK) លោកស្រី គីម បានចេញបទបញ្ជាដំបូងដល់អង្គភាពស្ត្រីទាំងអស់នៃកងទ័ពប្រជាជនកូរ៉េនៅចុងឆ្នាំ ២០១៩។ នៅខែមីនាបន្ទាប់លោកស្រីបានចេញសេចក្តីថ្លែងការណ៍ជាសាធារណៈលើកដំបូងរបស់លោកស្រីក្នុងការការពារគោលនយោបាយដោយបានវាយប្រហារទៅលើកូរ៉េខាងត្បូង ចំពោះបណ្តឹងរបស់ពួកគេអំពីកូរ៉េខាងជើង នៅក្នុងពិធីសមយុទ្ធយោធារបស់ប្រទេសកូរ៉េ។
អូឡាំពិកឆ្នាំ ២០១៨
ការប្រកួតកីឡាអូឡាំពិករដូវរងារឆ្នាំ ២០១៨ នៅទីក្រុង Pyeongchang ប្រទេសកូរ៉េខាងត្បូង បានប្រារព្ធពិធីជប់លៀងដ៏ពិសេសមូយដើម្បីទទួលដែលនឹងមកដល់សម្រាប់លោកគីមដែលជាសមាជិកជាន់ខ្ពស់បំផុតនៃគ្រួសារដែលកំពុងកាន់អំណាចរបស់កូរ៉េខាងជើងបានមកធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូងជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមកូរ៉េក្នុងឆ្នាំ ១៩៥៣មកម្លេះ។

ប្រសិនបើមិនមែនជាប្រមុខផ្លូវការនៃគណៈប្រតិភូកូរ៉េខាងជើងទេនោះលោកស្រីបានទាក់ទាញការចាប់អារម្មណ៍សម្រាប់ការប្រជុំរបស់លោកស្រីជាមួយប្រធានាធិបតី Moon និង សម្រាប់ការដាក់យុទ្ធសាស្ត្ររបស់លោកស្រីនៅពីក្រោយអនុប្រធានាធិបតីអាមេរិក Mike Pence ក្នុងពិធីបើកការប្រកួតអូឡាំពិក។
ការរៀបចំអោយមានកិច្ចប្រជុំកំពូលជាមួយលោកដូណាល់ត្រាំ
លោកស្រី គីម យ៉ូជុង បានអមដំណើរបងប្រុសរបស់លោកស្រីទៅប្រជុំក្នុងកិច្ចពិភាក្សាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ ដែលមានភាពលេចធ្លោជាមួយលោកប្រធានាធិបតី Trump ដែលបានប្រារព្ធធ្វើលើកដំបូងនៅប្រទេសសិង្ហបុរី ក្នុងខែមិថុនាឆ្នាំ ២០១៨ និងលើកទី ២ នៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅខែកុម្ភៈ ឆ្នាំ ២០១៩ បន្ទាប់ពីភាគីទាំងពីរបានបញ្ចប់ការចរចារភ្លាមៗក្នុងជំនួបកំពូលចុងក្រោយ។ តាមសេចក្តីរាយការណ៍លោក គីម ជុងអ៊ុន បានស្តីបន្ទោសប្អូនស្រីរបស់លោកចំពោះការបរាជ័យនេះហើយបានដកនាងចេញពីការិយាល័យនយោបាយមុនពេលសម្រេចអោយចូលធ្វើការវិញនៅខែមេសាឆ្នាំ ២០២០។

