
ហ៊ីត្លែរបានប្រកាសសង្គ្រាមលើសហរដ្ឋអាមេរិកដោយនាំអាមេរិកដែលតែងតែប្រកាសខ្លួនថាជាប្រទេអព្យាក្រឹតចូលទៅក្នុងជម្លោះអឺរ៉ុបដែរ។
ការបំផ្ទុះគ្រាប់បែកមួយនៅកំពង់ផែ Pearl Harbor បានធ្វើឱ្យមានការភ្ញាក់ផ្អើល សូម្បីតែប្រទេសអាល្លឺម៉ង់។ ទោះបីជាហ៊ីត្លែរបានធ្វើកិច្ចព្រមព្រៀងផ្ទាល់មាត់ជាមួយដៃគូសម្ព័ន្ធមិត្តរបស់គាត់គឺ ប្រទេសជប៉ុន ថាអាល្លឺម៉ង់នឹងចូលរួមធ្វើសង្គ្រាមប្រឆាំងនឹងសហរដ្ឋអាមេរិកក៏ដោយ ក៏គាត់នៅមិនទាន់ច្បាស់ថា តើសង្គ្រាមនឹងត្រូវទាក់ទងយ៉ាងដូចម្តេចទេ។ នៅថ្ងៃទី ៨ ខែធ្នូឯកអគ្គរដ្ឋទូតជប៉ុនលោកអូស៊ីម៉ាបានទៅកាន់ទីស្នាកការរដ្ឋមន្រ្តីក្រសួងការបរទេសអាល្លឺម៉ង់ វ៉ុនរីបប៊្រីព ដើម្បីផ្ដលឳកាសដល់អាល្លឺម៉ង់លើការប្រកាសជាផ្លូវការនៃសង្គ្រាមប្រឆាំងនឹងអាមេរិក។

លោក Von Ribbentrop បានប្រសាសន៍ថាការជាប់គាំងសម្រាប់ពេលវេលា ដោយគាត់ដឹងថាប្រទេសអាឡឺម៉ង់មិនមានកាតព្វកិច្ចធ្វើរឿងនេះតាមល័ក្ខខ័ណ្ឌនៃកិច្ចព្រមព្រៀងត្រីភាគីដែលបានសន្យាជួយជប៉ុន ប្រសិនបើជប៉ុនត្រូវបានវាយប្រហារ ប៉ុន្តែក្នុងល័ក្ខ័ណ្ឌមិនមែនជប៉ុនជាអ្នកឈ្លានពានទេ។លោក Von Ribbentrop ក៏មានការបារម្ភថាការបន្ថែមសត្រូវមួយទៀតគឺសហរដ្ឋអាមេរិកនឹងធ្វើលើសលប់លើកិច្ចប្រឹងប្រែងខាងសង្គ្រាមរបស់អាឡឺម៉ង់ ការប្រឈមមុខខ្ពស់ក្នុងការបរាជ័យប្រសិនបើមានសង្គ្រាមជាមួយអាមេរិកពិតមែននោះ។
ប៉ុន្តែហ៊ីត្លែរបានគិតថា បើយើងមិនធ្វើដូច្នេះទេ។ គាត់នឹងត្រូវបានគេជឿជាក់ថាសហរដ្ឋអាមេរិកនឹងវាយគាត់ និង ប្រកាសសង្គ្រាមលើប្រទេសអាល្លឺម៉ង់វិញជាមិនខាន។ ដោយពេលនោះមានកងទ័ពជើងទឹកសហរដ្ឋអាមេរិកបានវាយប្រហារនាវារបស់អាល្លឺម៉ង់រួចទៅហើយ ហើយហ៊ីត្លែរបានម៉ាក់ងាយចំពោះលោកប្រធានាធិបតីសហរដ្ឋអាមេរិក Franklin D. Roosevelt ដែលជាការវាយប្រហារពាក្យសំដីម្តងហើយម្តងទៀតប្រឆាំងនឹងមនោគមវិជ្ជាណាស៊ីរបស់គាត់។
លោកក៏ជឿជាក់ដែរថាប្រទេសជប៉ុនខ្លាំងជាងប្រទេសណាៗទាំងអស់ដែលធ្លាប់វាយអាមេរិកនឹងអាចទៅជួយអាល្លឺម៉ង់ក្នុងការប្រយុទ្ធជាមួយប្រទេសរុស្ស៊ី។ ដូច្នេះនៅម៉ោង ៣ និង ៣០នាទីរសៀល (ម៉ោងនៅទីក្រុងប៊ែកឡាំង) នៅថ្ងៃទី ១១ ខែ ធ្នូ ភារធារីអាឡឺម៉ង់នៅទីក្រុងវ៉ាស៊ីនតោនបានប្រគល់ច្បាប់ចម្លងនៃសេចក្តីប្រកាសសង្រ្គាមរបស់អាឡឹម៉ង់ ទៅកាន់រដ្ឋមន្រ្តីការបរទេសអាមេរិកCordell Hull ។
នៅថ្ងៃដដែលនោះ ហ៊ីត្លែរ បានថ្លែងទៅកាន់រីចស្តាស ដើម្បីការពារការប្រកាសនេះ។ ហ៊ីត្លែរបានអះអាងថាការបរាជ័យនៃកិច្ចព្រមព្រៀងថ្មីគឺជាមូលហេតុពិតនៃសង្គ្រាមក្នុងនាមជាប្រធានាធិបតីFranklin D. Roosevelt ដែលគាំទ្រដោយពួកអ្នកមាន និង ជ្វីហ្ វបានព្យាយាមបិទបាំងការដួលរលំនៃរបៀបវារៈសេដ្ឋកិច្ចរបស់គាត់។