
ឈ្មោះជាភាសាខ្មែរ ឈុន សុធារ៉ា ឬ ភាសារអង់គ្លេស Sotheara Chhun or Cody Chhun ដែលគាត់ធំឡើងជាមួយនឹងកីឡាបុរាណផ្នែកចំបាប់អាជីពជាមួយជីតា និង ពូរបស់គាត់។
អាយុ ២២ ឆ្នាំឥឡូវជាអ្នកចំបាប់អាជីពមួយររូបដែលមានឈាមជ័រជាជនជាតិខ្មែរ។ តាមពិតគាត់ជាជនជាតិខ្មែរ អាមេរិកដែលគាត់បានសារភាពថាម្ដាយរបស់គាត់មិនមែនជាអ្នកគាំទ្រជម្រើសអាជីពរបស់គាត់ផ្នែកចំបាច់នេះទេ។ ទោះបីជាឈុនបានហ្វឹកហាត់ជាមួយជីតារបស់គាត់ តាំងតែពីគាត់នៅក្មេងក៏ដោយ ក៏ឈុនបានសារភាពថាជីតារបស់គាត់មានការព្រួយបារម្ភថាគាត់នឹងឈឺចាប់ ហើយអាចប្រឈមនឹងមានរបួសនៅក្នុងសង្វៀនប្រកួត។
ដោយម្ដាយរបស់គាត់បានព្រមានថា“ កូននឹងត្រូវឈឺចាប់ ប្រសិនបើកូនជ្រើសរើសយកកីលាមួយនេះ”។ ទោះបីជាយ៉ាងណាក៏ដោយកីឡាចំបាប់អាជីពមួយនេះរួមបញ្ចូលទាំងចលនារាងកាយជាមួយនឹងសក្តានុពលនៃអាចបង្ករអោយមានការរងរបួស។ ប៉ុន្តែរហូតមកដល់ពេលនេះ លោកឈុនមិនមានរងរបួសធ្ងន់ធ្ងរទេក្នុងប្រភេទកីឡាចំបាប់អាជីពរយៈពេលជាង៥ឆ្នាំរបស់គាត់កន្លងមកនេះ។
ឪពុកម្តាយរបស់ឈុនបានធ្វើចំណាកស្រុកទៅសហរដ្ឋអាមេរិកនៅទសវត្សឆ្នាំ ១៩៧០ ក្នុងអំឡុងការគ្រប់គ្រងប្រទេសរបស់ខ្មែរក្រហមនៅកម្ពុជា។ ខណៈពេលដែលគាត់នៅជិតជួបជុំគ្រួសារ ដោយគាត់សង្ឃឹមថាថ្ងៃណាមួយពួកឪពុកម្ដាយរបស់គាត់នឹងគាំទ្រក្តីសុបិន្តរបស់គាត់ដែលនិងក្លាយជាកីឡាករអាជីព ផ្នែកចំបាច់ ដែលជាទូទៅគ្រប់គ្នាតែងតែហៅថាកីឡាកាសទាំងស្រុង។
ប្រជាប្រិយភាពរបស់កីឡាចំបាប់អាជីពចាប់ផ្ដើមមានការគាំទ្រខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានការចាក់ផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយ FOX។ ដែលបច្ចុប្បន្ននេះមានការចាក់ផ្សាយប្រហែលជា២ម៉ោង នៅប្រភេទកីឡាកាសមួយនេះនៅរៀងរាល់យប់ថ្ងៃសុក្រ។
ពិភពកីឡាចំបាប់កំសាន្ត ឬ ត្រូវបានហៅថាស្ថាប័នកីឡាកាស WWE ដែលជាអ្នកផ្សព្វផ្សាយដ៏ធំបំផុត នៅក្នុងឧស្សាហកម្មនេះគឺជាក្រុមហ៊ុនដែលលក់ដូរជាសាធារណៈនិងអ្នកចំបាប់អាជីពជាច្រើនដូចជា Dwayne“ The Rock” Johnson និង John Cena បានបន្តអាជីពជាតារាភាពយន្ត។ ការសម្តែងកីឡាចំបាប់ត្រូវបានទទួលការគាំទ្រពាសពេញប្រទេស ហើយពួកគេបានទទួលការពេញនិយមពីសំណាក់អ្នកគាំទ្រវ័យក្មេង។

ឈុនគឺជាអ្នកចំបាប់ស្ម័គ្រចិត្តម្នាក់នៅវិទ្យាល័យGlobal Connections High School ដែលពីមុនត្រូវបានគេស្គាល់ថាជាវិទ្យាល័យ Tye ក្នុងតំបន់ SeaTac។ គាត់មិនបានឈ្នះការប្រកួតតែមួយទេ។ ប៉ុន្តែពេលវេលារបស់ឈុននៅពេលនេះនឹងជួយគាត់ដើម្បីយកជ័យជំនះនៅពេលក្រោយ។
ពេលជិតបញ្ចប់ការសិក្សា ឈុនបានផ្អាកការសិក្សានៅមហាវិទ្យាល័យ ហើយឆ្លៀតពេលដើម្បីស្វែងយល់ពីអ្វីដែលគាត់ចង់ធ្វើក្នុងជីវិតរបស់គាត់។ ដោយគាត់បានឃើញប្រជាប្រិយភាពនៃកីឡាចំបាប់អាជីព ហើយគិតថាគាតត្រូវតែប្រឹងប្រែងដើម្បីទៅដល់គោលដៅរបស់គាត់។
ឈុនបានធ្វើការស្រាវជ្រាវខ្លះពីក្បាច់គុននៃកីឡាចំបាប់ ហើយបានរកឃើញសាលា Buddy Wayne នៅ Edmonds ដែលជាសាលាដែលត្រូវបានគេទទួលស្គាល់ថាជាសាលាដែលបណ្ដុះបណ្ដាលថ្នាលកីឡាចំបាប់បានយ៉ាងល្អ។ សាលាបានជួយកីឡាករចំបាប់ ឲ្យ រៀនពីរបៀបដួល វាយ និង ការវាយ បង្ហាញនៅលើសង្វៀន។
លោកឈុនក៏បានរំលឹកពីការសំងាត់ និងចាកឆ្ងាញពីមិត្តភក្តិ និង ក្រុមគ្រួសារ ដើម្បីឱ្យគាត់អាចហ្វឹកហាត់បានល្អ។ ដោយគាត់ចង់អោយវាជាការសម្ងាត់ជាមួយនឹងក្តីសង្ឃឹម ដែលត្រូវលេចមុខលើកញ្ចក់ទូរទស្សន៍ដើម្បីបង្ហាញឪពុកម្តាយរបស់គាត់។ បន្ទាប់ពីហ្វឹកហាត់បានតែ ៦ ខែឈុនបានទទួលឱកាសប្រកួតនៅក្នុងព្រឹត្តិការណ៍មួយនៅទីក្រុងស៊ីថល។
នាពេលថ្មីៗនេះ កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ ២០២០នេះ នៅសង្វៀនកីឡាកាសកម្រិតពិភពលោក AEW ដោយមានការចូលរួមពីកីឡាករម្នាក ដោយបង្ហាញរូបទង់ជាតិខ្មែរនៅលើអេក្រង់LED ដ៏ធំនៅពេលអ្នកកីឡាកាសរូបនេះបង្ហាញខ្លួន នៅក្នុងការប្រកួតជាល្ខណៈ Tag Team ដោយមានស្លៀកខោពណ៍មាស និង រូបប្រសាទអង្គវត្តនៅខាងមុខ ដោយមានចាប់ដៃគូរជាមួយអ្នកកីឡាកាសម្នាក់ទៀតគឺ VSK។

ការប្រកួតនេះបានធ្វើអោយមជ្ឈដ្ឋាននានាជុំវិញពិភពលោក ជាពិសេសប្រជាជនកម្ពុជាមានចម្ងល់យ៉ាងខ្លាំងទាក់ទងនិងអ្នកកីឡាកាសរូបនេះ។ ដោយធ្វើអោយគ្រប់គ្នាចង់ដឹងពីអត្តសញ្ញាណពិតប្រាកដចំពោះអ្នកកីឡាកាសរូបនេះ បើទោះបីជាបង្ហាញខ្លួនរបស់ពុំទទួលបានជោយក៏ពិតមែន តែគាត់បានបង្ហាញក្បាច់គុន នៅលើសង្វៀនដ៏អស្ចារ្យ។ ហើយអ្នកចំបាច់ម្នាក់នោះគឺ ឈុន សុធារ៉ា ដែលមានឈាមជ័រជាជនខ្មែរ ដោយបានប្រឹងប្រែង និង ការតស៊ូរហូតបានក្លាយជាសមាជិកកីឡាកាសនៅស្ថាប័នកីឡាកាសកម្រិតពិភពលោក AEW។