ប្រវត្តិសាស្រ្តពិភពលោក

ប្រវត្តិនៃការបង្កើតកីឡាអូឡាំពិចទំនើប

កីឡាអូឡាំពិក ​គឺជា​ប្រភេទកីឡាអន្តរជាតិចំរុះ​ដែលត្រូវបានបែងចែក​ជាពីរព្រឹត្តិការណ៍គឺ ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ និង ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារ។ ព្រឹតិ្តការណ៍ទាំងពីរនេះត្រូវបានប្រារព្ធឡើងជារៀងរាល់បួនឆ្នាំម្តង។ ព្រឹត្តិការណ៍កីឡាទាំង២នេះ​ត្រូវបានប្រារព្ធធ្វើឡើង​ក្នុងឆ្នាំជាមួយគ្នារហូតដល់ឆ្នាំ ១៩៩២។ ប៉ុន្តែក្រោយមក ពួកព្រឹត្តិការណ៍ទាំងពីរក៏ត្រូវប្រារព្ធផ្សេងពីគ្នាចំនួន២ឆ្នាំ។ ដើមកំនើតកីឡាអូឡាំពិក (ភាសាក្រិច Olympiakoi Agones) ត្រូវបានកត់ត្រាទុកដំបូងក្នុងឆ្នាំ ៧៧៦មុនគ.ស ក្នុងទីក្រុងអូឡាំព្យ៉ានៃប្រទេសក្រិច។ ហើយត្រូវបានប្រារព្ធធ្វើឡើងរហូតដល់ឆ្នាំ៣៩៣នៃគ.ស។

ចំនាប់អារម្មណ៍អំពីការរស់ឡើងវិញនៃកីឡាអូឡាំពិក ត្រូវបានសរសេរដំបូងដោយកវីនិពន្ធកំនាព្យជនជាតិក្រិច និងជានិពន្ធនាយកកាសែត លោក Alexandros Soutsos ក្នុងកំនាព្យរបស់គាត់ដែលមានចំនងជើងថា “Dialogue of the Dead” ក្នុងឆ្នាំ១៨៣៣។

លោក អេវ៉ង់ងហ្គេឡូស ហ្សាបប៉ា (Evangelos Zappas) គឺជាអ្នកឧបត្ថមគាំទ្រដំបូងចំពោះកីឡាអូឡាំពិកទំនើបក្នុងឆ្នាំ១៨៥៩។ គាត់បានចំនាយទៅលើការតុបតែងពហុកីឡាដ្ឋានPanathinaiko Stadium សំរាប់ការប្រកួតកីឡាអូឡាំពិក​ដែលបានប្រារព្ធធ្វើឡើងនៅទីនោះក្នុងឆ្នាំ១៨៧០ និងឆ្នាំ១៨៧៥។

បន្ទាប់មកទៀតក៏មានការបង្កើតជាគណកម្មការកីឡាអូឡាំពិកអន្តរជាតិត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៩៤ ដោយអ្នកដែលបានទទួលពាន់រង្វាន់ណូបែលជនជាតិបារាំង ជាអ្នកផ្តួចផ្តើមគំនិតបង្កើតគឺលោក ព្យែរ ហ្វេ្រឌី បារុន ដឺ គូប៊ែរតាំង (Pierre Frédy, Baron de Coubertin)។ គណកម្មការរៀបចំកីឡាអូពិកអន្តរជាតិ​បានរៀបចំកីឡាអូឡាំពិកលើកដំបូងនៅឆ្នាំ១៨៩៦ ដែលប្រារព្ធធ្វើនៅក្រុងអាតែន ប្រទេសក្រិច។

Athens 1896 Olympic Games | Britannica

ការៀបចំដោយគណកម្មាធិការអូឡាំពិកអន្តរជាតិលើកទី១ នៅទីក្រុង អាថែន ប្រទេសក្រិច ឆ្នាំ១៨៩៦

ព្រឹត្តិការណ៍បើកការប្រកួតកីឡាអូឡាំពិកសម័យទំនើបមានការចូលរួមពីអត្តពលិកចំនួន ២៨០ នាក់ ដែលសុទ្ធតែជាមនុស្សប្រុសទាំងអស់ ដែលមកពី ១២ ប្រទេស។ អត្តពលិកបានចូលរួមប្រកួតចំនួន ៤៣ វិញ្ញាសាដែលរួមមានទាំងអត្តពលកម្ម ជិះកង់ ហែលទឹក ហាត់កាយសម្ព័ន្ធ អត្តពលកម្កការលើកមទម្ងន់ កីឡាចំបាប់ ការបាញ់ និង ការវាយកូនបាល់។ បរិយាកាសសប្បាយរីករាយបានកើតឡើងនៅពេលដែលអត្តពលិកបរទេសត្រូវបានស្វាគមន៍ដោយក្បួនដង្ហែរ និង ពិធីជប់លៀង។ ហ្វូងមនុស្សដែលប៉ាន់ស្មានថាមានចំនួនជាង ៦ ម៉ឺននាក់បានចូលរួមនៅថ្ងៃបើកការប្រកួត។ សមាជិកនៃគ្រួសាររាជវង្សក្រិកបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរៀបចំ និង គ្រប់គ្រងកីឡា ហើយជាអ្នកទស្សនាជាទៀងទាត់ក្នុងរយៈពេល ១០ ថ្ងៃនៃព្រឹត្តិការណ៍អូឡាំពិក។ ហុងគ្រីបានបញ្ជូនក្រុមជម្រើសជាតិតែមួយគត់។ អត្តពលិកបរទេសភាគច្រើនជានិស្សិតមហាវិទ្យាល័យដែលបានចូលរួមប្រកួត និង សមាជិកក្លឹបកីឡាដែលទាក់ទាញដោយភាពថ្មីថ្មោងនៃកីឡាអូឡាំពិកដែលទើបបង្កើតមួយនេះ។

ព្រឹត្តិការណ៍អូឡាំពិកនះ ត្រូវបានទស្សនា និង ទីលានត្រូវបានធ្វើឡើងនៅឯពហុកីឡដ្ឋាន Panathenaic ។ ពហុកីឡាដ្ឋានដែលត្រូវបានសាងសង់ដំបូងក្នុងឆ្នាំ ៣៣០ មុនគ ស។ ត្រូវបានគេជីកឡើង ប៉ុន្តែវាមិនត្រូវបានបានសាងសង់ឡើងវិញសម្រាប់ព្រឹត្តិការណ៍អូឡាំពិកក្រិកឆ្នាំ ១៨៧០ និង បានបាក់បែកនៅមុនព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ ១៨៩៦។ ប៉ុន្តែតាមរយៈទិសដៅ និងជំនួយហិរញ្ញវត្ថុរបស់លោក Georgios Averoff ដែលជាជនជាតិក្រិច អេហ្ស៊ីប ដែលមានទ្រព្យស្តុកស្តម្ ភត្រូវបានជួសជុលឡើងវិញដោយថ្មម៉ាប។

ការប្រកួតនៅលើទីលានត្រូវបានត្រួតត្រាដោយអត្តពលិកមកពីសហរដ្ឋអាមេរិកដែលបានឈ្នះ ៩ ក្នុងចំណោម ១២ ព្រឹត្តិការណ៍។ ព្រឹត្តិការណ៍ហែលទឹក ត្រូវបានធ្វើឡើងនៅក្នុងចរន្តទឹកត្រជាក់នៃឈូងសមុទ្រហ្សាហ្សា។ ការប្រណាំងហែលទឹកពីរក្នុងចំណោម ៤ ត្រូវបានឈ្នះដោយ AlfrédHajós របស់ហុងគ្រី។ Paul Masson របស់បារាំងបានឈ្នះព្រឹត្តិការណ៍ប្រណាំងកង់ ៣ ក្នុងចំណោមព្រឹត្តិការណ៍ប្រណាំងកង់ចំនួន ៦ ។

6 April 1896: the 100m opens the first Olympic Games of the modern era -  Olympic News
Gymnastics at the 1896 Summer Olympics – Men's team horizontal bar -  Wikipedia
Revival of Modern Olympics | Pleasanton Express
Related posts
ប្រវត្តិសាស្រ្តពិភពលោក

ការឡើងកាន់អំណាចរបស់អ៊ីត្លែ និង វិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ១៩២៩ (The Great Depression)

ប្រវត្តិសាស្រ្តពិភពលោក

តើក្រុមឧទ្ទាមតាលីបង់ជាអ្នកណា នឹងមានប្រភពមកពីណា?

ប្រវត្តិសាស្រ្តពិភពលោក

ព្រុយណេ៖ ដំណើរក្នុងការទទួលឯករាជ្យពីអង់គ្លេស

ប្រវត្តិសាស្រ្តពិភពលោក

តើវីរុសកូរ៉ូណា អាចធ្វើអោយអស្ថេរភាពនៅក្នុងប្រទេសកូរ៉េខាងជើងបានដែរឬទេ?

Leave a Reply

Your email address will not be published.