
Evander Holyfield ដែលមានរហសនាមថា Real Deal កើតនៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ ១៩៦២នៅAtmore, Alabama, សហរដ្ឋអាមេរិក។ លោកជាអ្នកប្រដាល់អាមេរិច និង ជាអ្នកប្រដាល់អាជីពតែមួយគត់ដែលឈ្នះជើងឯកទម្ងន់ធ្ងន់ ៤ ដងដាច់ដោយឡែកពីគ្នា ហើយដោយហេតុនេះ Evander Holyfield បានបំបែកកំណត់ត្រារបស់ Muhammad Ali ដែលបានឈ្នះខ្សែរក្រវ៉ាត់ប្រភេទទម្ងន់ធ្ងន់ ត្រឹមតែ៣ដងប៉ុណ្ណោះ។
ក្នុងនាមជាកីឡាករប្រដាល់ស្ម័គ្រចិត្ត Holyfield បានចងក្រងកំណត់ត្រាឈ្នះ ១៦០ដង និង ចាញ់១៤ និង បានឈ្នះជើងឯកស្រោមដៃមាសថ្នាក់ជាតិក្នុងឆ្នាំ ១៩៨៤។ ដោយប្រកួតក្នុងប្រភេទទម្ងន់ធ្ងន់នៅអូឡាំពិកឆ្នាំ ១៩៨៤ នៅទីក្រុងឡូសអង់ចាឡែស គាត់ត្រូវបានគេដកសិទ្ធិក្នុងការប្រកួតនៅពាក់កណ្តាលផ្តាច់ព្រ័ត្រដើម្បីផ្តួលគូប្រជែងរបស់គាត់ គឺ កីឡាករ Kevin Barry នៃប្រទេសនូវែលសេឡង់ ខណៈដែលអាជ្ញាកណ្តាលកំពុងព្យាយាមបំបែកនៃការប្រកួតហើយចំពេលមានភាពចម្រូងចម្រាស ដូច្នេះគណៈកម្មាធិការអូឡាំពិកអន្តរជាតិបានប្រគល់មេដាយសំរឹទ្ធទៅអោយ Holifield។
ការប្រឡូកចូលក្នុងប្រដាល់សកលអាជីព
- នៅខែវិច្ឆិកា ឆ្នាំ១៩៨៤ Holyfield បានក្លាយជាអ្នកអ្នកប្រដាល់សកលអាជីព ហើយនៅឆ្នាំ ១៩៨៦ គាត់បានឈ្នះពានរង្វាន់ទម្ងន់ធ្ងន់ ដោយធ្វើឱ្យឈ្នះខ្សែរក្រវ៉ាត់ពី សមាគមប្រដាល់ពិភពលោក ហៅកាត់ថា WBA លើកីឡាករ Dwight Muhammad Qawi ដោយឈ្នះជាឯកច្ឆ័ន។
- នៅខែមេសាឆ្នាំ ១៩៨៨ បានធ្វើការផ្តួលគូប្រកួតឲ្យសន្លប់ក្នុងទឹកទី៨ លើកីឡាករ Carlos DeLeon ពេលនោះ Holyfield បានក្លាយជាម្ចាស់ជើងឯកប្រដាល់ទម្ងន់ស្រាល។
- បីខែក្រោយមកគាត់បានប្រកួតប្រដាល់ក្នុងប្រភេទទម្ងន់ធ្ងន់លើកទី ១ របស់គាត់ដោយផ្តួលកីឡាករ James Tillis ក្នុងទឹកទី៥។

កីឡាករ Holyfield មានកម្ពស់ ១.៨៨ម៉ែត្រ និង មានទម្ងន់ ៩៨.៨គីឡូក្រាម។ Holyfield តែងតែប្រឈមជាមួយនឹងគូរប្រកួតដែលកម្ពស់ខ្ពស់ ប៉ុន្តែគាត់បានខំប្រឹងប្រែង និង ទម្លាប់ហ្វឹកហាត់ឧស្សាហ៍ព្យាយាមរបស់គាត់ និង ភាពធន់ពិសេសក្នុងការប្រកួតនៅសង្វៀន ដើម្បីបំពេញបន្ថែបក្នុងនាមជាកីឡាករដែលមានតូច។
នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ១៩៩០ គាត់បានផ្ដួលកីឡាករ James រហស្សនាម “Buster” អោយសន្លប់ក្នុងទឹកទី៣ ដើម្បីឈ្នះខ្សែក្រវ៉ាត់ទម្ងន់ធ្ងន់ពិភពលោកចំនួន៣ក្នុងប្រភេទទម្ងន់តែមួយគឺ WBA, WBC, IBF។ បន្ទាប់ទៀត Holyfield បានការពារខ្សែរក្រវ៉ាត់ ពីការមកដណ្ដើមពីកីឡាករ George Foreman និង កីឡាករ Larry Holmes។ បើទោះបីជាគាត់បានការពារបានជោគជ័យបាន២ដងក៏ដោយចុះ តែនៅថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ១៩៩២ គាត់បានចាញ់ដោយពិន្ទុដោយឯកច្ឆ័ន និង បាត់បង់ខ្សែរក្រវ៉ាត់ទៅលើកីឡាករ Riddick Bowe។ មួយឆ្នាំក្រោយមក គាត់បានប្រកួតដណ្ដើមខ្សែរក្រវ៉ាត់ពីកីឡាករ Riddick Bowe ម្ដងទៀត ហើយជាលទ្ធផល Holyfield បានសងសឹកបានសម្រចដោយពិន្ទុ ហើយបានគ្រប់គ្រង់ខ្សែរក្រវ៉ាត់ WBA និង IBF ឡើងវិញ។

នៅថ្ងៃទី២២ ខែមេសា ឆ្នាំ ១៩៩៤ នៅក្នុងការប្រកួតការពារខ្សែរក្រវ៉ាត់ពិភពលោក WBO កីឡាករ Holyfield បានធ្វើការលើកដំបូងដោយបានចាញ់ពិន្ទុកីឡាករ Michael Moorer។ បន្ទាប់ពីការប្រកួតគាត់ត្រូវបានគ្រូពេទ្យធ្វើរោកវិនិច្ឆ័យថាមានជម្ងឺបេះដូង ហើយគាត់ក៏បានប្រកាសចូលនិវត្តន៍នាពេលនោះ។
តែក្រោយមកត្រូវបានរកឃើញថាការធ្វើរោគវិនិច្ឆ័យនោះមិនត្រឹមត្រូវនោះទេ។ តែទោះជាយ៉ាងណា Holyfield បានប្រឡូកក្នុងសង្វៀនឡើងវិញ នៅថ្ងៃទី២០ ខ ឧសភា ឆ្នាំ១៩៩៥ដោយបានយកឈ្នះលើកីឡាករ Ray Merer។
ការប្រកួតលើកទី៣ រវាងHolyfield ជាមួយនឹងកីឡាករ Riddick Bowe នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ១៩៩៥ Holyfield បានផ្ដួល Bowe ដោយត្រូវអាជ្ញារកណ្ដាលធ្វើការរាប់នៅក្នុងទឹកទី៦ ហើយបន្តការប្រកួត ហើយ Holyfield បានផ្ដួល Riddick អោយសន្លប់នៅក្នុងទឹ៨តែម្ដង។
បន្ទាប់ពីការការពារខ្សែរក្រវ៉ាតទម្ងន់ធ្ងន់ពិភពលោកម្ដងទៀតពីកីឡាករ Bobby Czyz។ ការប្រកួតបន្ទាប់គឺត្រូវជួបជាមួយជើងខ្លាំង និង ជាម្ចាស់ខ្សែរក្រវ៉ាត់ទម្ងន់ធ្ងន់មួយដែរនោះ គឺ Mike Tyson ហើយបានការពារខ្សែរក្រវ៉ាត់បានជោគជ័យនាការក្រកួតលើកទី១ នៅថ្ងៃទី៩ ខវិច្ឆិកាឆ្នាំ១៩៩៦។ ដោយការស្រេកឃ្លានចង់់ឈ្នះ Holyfieldពេក នាការប្រកួតលើកទី២ Mike Tyson ត្រូវបានសន្លប់ធ្ងន់ដោយកណ្ដាប់ដៃ Holyfield នៅត្រឹមទឹកទី១១ប៉ុណ្ណោះ។ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៩៧ ការប្រកួតរបស់អ្នកទាំងពីរត្រូវបានរៀបចំឡើង ហើយការចាប់ផ្ដើមដោយការប្ដូរកណ្ដាប់គ្នាទៅវិញទៅមក រហូតដល់ជិតចប់ទឹកទី៣ Mike Tyson បានខាំស្លឹកត្រចៀករបស់ Holyfield ហើយលទ្ធផលត្រូវបានទុកជាមោឃៈ។
