ព្រឹត្តិការណ៍ប្រចាំថ្ងៃ

ថ្ងៃទី១៤ ខែធ្នូ កាលពីឆ្នាំ២០១២ មានការបាញ់ប្រហារលើសិស្សបឋមសិក្សា​ Sandy Hook ជាង២០នាក់ រដ្ឋConnecticut សហរដ្ឋអាមេរិក

នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២ មានសោកនាដកម្មមួយបានកើតឡើង ដោយមានការបាញ់សម្លាប់សិស្សសាលា និង បុគ្គលិកសាលាបឋមសិក្សា Sandy Hook នៅក្នុងទីក្រុងថ្ម រដ្ឋ Conneticut ដែលបានបង្ករឡើងដោយខ្មាន់កាំភ្លើងដែលមានឈ្មោះ Adam Lanza ដោយបានសម្លាប់សិស្សសាលាចំនួន២០នាក់ និង បុគ្គលិករបស់សាលា៦នាក់ផ្សេងទៀត មុនពេលដែលគាត់បានធ្វើការបាញ់សម្លាប់ខ្លួនឯង។ ប៉ុន្តៃនៅព្រឹកព្រលឹមនៅថ្ងៃដដែលនោះ Lanza បានសម្លាប់ម្ដាយរបស់គាត់នៅឯផ្ទះ មុនពេលដែលគាត់ធ្វើការបាញ់ប្រហារនៅសាលាបឋមនេះ។

ការបាញ់ប្រហារលើសិស្សសាលាបែបនេះ វាមិនមែនជាលើកទី១ទេ ដែលនេះជាលើកទី២ហើយបន្ទាប់ពីមានការបាញ់ប្រហារទៅលើសិស្សសាលា Viginia Tech កាលពីឆ្នាំ២០០៧ ដែលបានសម្លាប់ចំនូន៣២នាក់ ដោយរួមមានសិស្ស និង គ្រូបង្រៀន មុនពេលខ្មាន់កាំភ្លើងបានសម្លាប់ខ្លួនឯង។

Chilling Look at Newtown Killer, but No 'Why' - The New York Times

ភ្លាមៗនោះនៅម៉ោង ៩ និង ៣០នាទីព្រឹក ខ្មាន់កាំភ្លើង វ័យ២០ឆ្នាំ Adam Lanza បានធ្វើការបាញ់ប្រហារតាមទ្វារកញ្ចក់សាលា ហើយបានធ្វើការផ្ដាច់សោរ នៅច្រក់ចូល ដើម្បីបន្តចូលទៅក្នុងសាលា។ ដោយបានសំឡេងអ៊ូអរ ឆរឡោឡើង នាយកសាលា គ្រូផ្នែកចិត្តសាស្ត្រដម្បីធ្វើការសង្កេតថាមានបញ្ហាអ្វីបានកើតឡើង តែត្រូវបានខ្មាន់កាំភ្លើងបានធ្វើការបាញ់សម្លាប់ ខ្មាន់កាំភ្លើង ដែលប្រដាប់ដោយកាំភ្លើងខ្លី២ដើម និង ផ្ទុកទៅដោយគ្រាប់ជាច្រើនផងនោះ។ Lanza ក៏បានបន្តបាញ៉ទៅលើបុគ្គលិកសាលាពីរនាក់ផ្សេងទៀតអោយរងរបួសយ៉ាងដំណំទៀតផង។

បន្ទាប់មកទៀង ខ្មាន់កាំភ្លើងបានដើរចូលទៅក្នុងបន្ទប់រៀនចំនួនពីរ ដោយបន្ទប់មួយ Lanza បានសម្លាប់សិស្សសាលា ១៥នាក់ នឹង គ្រូបង្រៀនចំនូន២នាក់។ ហើយក៏បានបន្តទៅថ្នាក់ផ្សេងមូយហើយបានសម្លាប់គ្រូបង្រៀនពីរនាក់ និង កូនសិស្ស៥នាក់បន្ថែមទៀត។ ក្មេងៗដែលត្រូវបានLynza សម្លាប់នោះមានក្មេងស្រីចំនូន១២នាក់ និង ក្មេងប្រុសចំនូន៨នាក់ ដែលមានអាយុចន្លោះពី៦ ទៅ ៧ឆ្នាំតែប៉ុណ្ណោះ។ ហើយសិស្សសាលា១២នាក់ផ្សេងទៀត ក្នុងចំណោមបន្ទប់ដែលត្រូវបានរងការវាយប្រហារទាំងពីរត្រូវបានជួយសង្គ្រោះអោយរស់រានមានជីវិត។

Supreme Court to allow Sandy Hook families to sue gun-maker over victims'  deaths | WGN-TV

នៅពេលដែល ខ្មាន់កាំភ្លើង Lynza បានលឺសំឡេងប៉ូលិសបានធ្វើការហ៊ុំព័ន្ធរូបគេជាប់ហើយនោះ Lynza ក៏បានសម្លាប់ឯងនៅក្នុងថ្នាក់រៀននៅម៉ោងប្រហែលជា៩ និង ៤០នាទីព្រឹក។

Sandy Hook shooting: FBI files reveal mass killer Adam Lanza had  paedophilic interest in children | The Independent | The Independent

ភ្លាមៗនោះប៉ូលិសបានដឹងហើយថា នៅព្រឹកព្រលឹមនេះ មិនពេលដែល Lynza បានមកដល់សាលាមឋមសិក្សា Sandy Hook​ នេះ Lynza បានសម្លាប់ម្ដាយរបស់គេដែលមានអាយុ៥២ឆ្នាំ​នៅឯផ្ទះរបស់គេបាត់ទៅហើយ។ ដោយប៉ូលិសក៏បានអោយដឹងដែរថា កាំភ្លើងដែលLynza​ បានយកមកប្រើក្នុងអំពើរដ៏ឃោឃៅនេះគឺជាកម្មសិទ្ធរបស់ម្ដាយរបស់ខ្មាន់កាំភ្លើងផ្ទាល់តែម្ដង។

The mystery of Adam Lanza, the Sandy Hook school gunman

ក្រុមអ្នកស៊ើបអង្កេតបានកំណត់ថា Lanza ដែលបានចូលវាយប្រហារក្នុងសាលាបឋមសិក្សា Sandy Hook គឺគេបានធ្វើសកម្មភាពតែម្នាក់ឯងក្នុងការធ្វើផែនការ និង អនុវត្តការវាយប្រហារ ប៉ុន្តែពួកគេមិនអាចរកឃើញហេតុផលសម្រាប់សកម្មភាពរបស់គាត់ ឬ ស្វែងរកមូលហេតុដែលគាត់បានកំណត់គោលដៅវាយប្រហារ Sandy Hook នោះទេ។

នៅខែវិច្ឆិកាឆ្នាំ ២០១៣ មេធាវីរបស់រដ្Connecticut បានចេញរបាយការណ៍មួយដោយកត់សម្គាល់ថា Lanza មានបញ្ហាសុខភាពផ្លូវចិត្តសំខាន់ៗដែលប៉ះពាល់ដល់សមត្ថភាពរបស់គាត់ក្នុងការរស់នៅធម្មតា និង ទាក់ទងជាមួយអ្នកដទៃ។ ទោះយ៉ាងណាអ្នកជំនាញផ្នែកសុខភាពផ្លូវចិត្តដែលបានធ្វើការជាមួយគាត់«មិនបានមើលឃើញអ្វីដែលអាចទស្សន៍ទាយពីអាកប្បកិរិយានាពេលអនាគតរបស់គាត់បានទេ” ។

បន្ទាប់ពីការបាញ់សម្លាប់នៅសាលាបឋមសិក្សា Sandy Hook លោកប្រធានាធិបតីបារ៉ាក់អូបាម៉ា បានអំពាវនាវឱ្យមានវិធានការសុវត្ថិភាពកាំភ្លើងថ្មី។ ទោះយ៉ាងណាគោលដៅច្បាប់ចម្បងរបស់គាត់ដែលបានពង្រីកការត្រួតពិនិត្យផ្ទៃខាងក្រោយសម្រាប់អ្នកទិញកាំភ្លើងត្រូវបានរារាំងដោយព្រឹទ្ធសភាសហរដ្ឋអាមេរិក។

សហគមន៍ញូវថោនដែលមានអ្នកស្រុកប្រហែល ២៧.០០០ នាក់ និង មានទីតាំងស្ថិតនៅចម្ងាយប្រមាណ ៤៥ គីឡូម៉ែត្រភាគនិរតីនៃររដ្ឋ Connecticut ទីបំផុតបានសម្រេចចិត្តបំផ្លាញសាលាបឋមសិក្សាសាន់ឌីហូក។ វាត្រូវបានគេកម្ទេចនៅរដូវស្លឹកឈើជ្រុះឆ្នាំ ២០១៣ ។ សាលារៀនថ្មីមួយត្រូវបានសាងសង់នៅលើទីតាំងតែមួយ។

Sandy Hook Elementary to reopen - CNN
Related posts
ព្រឹត្តិការណ៍ប្រចាំថ្ងៃ

ថ្ងៃទី៣១ ខែមករា កាលពីឆ្នាំ១៩៥០ ប្រធានាធិបតី Truman ប្រកាសពីការអភិវឌ្ឍគ្រាប់បែក H-bomb ដែលជាគ្រាប់បែកខ្លាំងជាង...

ព្រឹត្តិការណ៍ប្រចាំថ្ងៃ

ថ្ងៃទី២៥ ខែមករា កាលពីឆ្នាំ១៩០៥ ត្បូងពេជ្រធំបំផុតនៅលើពិភពលោកត្រូវបានរកឃើញ

ព្រឹត្តិការណ៍ប្រចាំថ្ងៃ

នៅថ្ងៃទី១៨ ខែមករា កាលពីឆ្នាំ១៩១៩ សន្និសីទសន្តិភាពក្រោយសង្គ្រាមលោកលើកទី ១ ចាប់ផ្តើមនៅទីក្រុងប៉ារីស

ព្រឹត្តិការណ៍ប្រចាំថ្ងៃ

ថ្ងៃទី១២ ខែមករា កាលពីឆ្នាំ២០១០ ប្រទេសហៃទីបានត្រូវវាយប្រហារដោយគ្រោះ រញ្ចួយដីទ្រង់ទ្រាយធំ

Leave a Reply

Your email address will not be published.