
ការធ្វើការពីផ្ទះដំបូងស្តាប់ទៅដូចជាគំនិតដ៏អស្ចារ្យមួយ មិនមានការធ្វើដំណើរ និង មិនមានការស្លៀកពាក់ ឬ ឯកសណ្ឋានការងារ ឬ ត្រូវពាក់ក្រវ៉ាត់ករទៀតទេ។ មិត្តរួមការងារដែលធ្លាប់តែបញ្ចេញសំឡេង និង ការរំខាននៅក្នុងការិយាល័យផ្សេងទៀត លែងមានបន្តទៀតហើយ។ បញ្ហាគឺនៅត្រង់ថាភាពរំភើប និង ភាពថ្មីថ្មោង នៃការធ្វើការពីចម្ងាយនឹងរសាត់ទៅឆ្ងាយ ជាពិសេសប្រសិនបើអ្នកបានធ្វើវាអស់រយៈពេលជាយូរមកហើយ។ ដើម្បីបន្តផលិតភាពអ្នកត្រូវរៀនពីរបៀបរក្សាទឹកចិត្តនៅកន្លែងធ្វើការ នៅពេលផ្ទះរបស់អ្នកបានក្លាយជាការិយាល័យថ្មីរបស់អ្នក។
ការខកខានមិនបានដឹងថាការលើកទឹកចិត្ពពិតជាសំខាន់ ដោយអាចនាំឱ្យមានការពន្យារពេលផលិតភាពថយចុះ និង អាចប្រឈមទៅនឹងបញ្ហាផ្លូវចិត្ត។ នេះគឺជាគន្លឺះដ៏មានប្រយោជន៍មួយចំនួនអំពីវិធីរក្សាការលើកទឹកចិត្ត ដូច្នេះអ្នកអាចរីករាយ មានសុខភាពល្អ និង មានផលិតភាពខណៈពេលធ្វើការពីផ្ទះ។
1. រៀបចំការិយាល័យនៅគេហដ្ឋានរបស់អ្នក
ប្រសិនបើអាចធ្វើបាន ចូរបង្កើតកន្លែងធ្វើការរបស់អ្នកនៅក្នុងបន្ទប់ដែលមានទ្វារដែលអ្នកអាចបិទបាន ដូច្នេះអ្នកនឹងមានភាពឯកជនកាន់តែច្រើន។ ត្រូវប្រាកដថាអ្នកមានឧបករណ៍ការិយាល័យផ្ទះល្អៗមួយចំនួន។ យ៉ាងហោចណាស់ក៏មានកៅអីដែលមានគុណភាពខ្ពស់ កុំព្យូទ័រ កន្លែងកុំព្យូទ័រយួរដៃ និង តុល្អមួយ ក្តារចុចកុំព្យូទ័រ និង Mouse ល្អមួយ ដើម្បីបង្កើតនូវភាពងាយស្រួលសម្រាប់ធ្វើការងារផងដែរ។
ការរៀបចំទីតាំងការងាររបស់អ្នកឱ្យបានត្រឹមត្រូវ។ ត្រូវមានភាពត្រឹមត្រូវនៃស្ថានភាពធ្វើការរបស់អ្នក ដើម្បីកាត់បន្ថយសំពាធលើកញ្ចឹងក ស្មា ខ្នង និង ផ្នែកផ្សេងទៀតនៃរាងកាយជាពិសេសចាប់តាំងពីអ្នកធ្វើការច្រើនម៉ោងជាប់គ្នា។ អ្នកអាចបង្កើតស្ថានភាពការងាររបស់អ្នកតាមវិធីជាក់លាក់ដែលនឹងជួយអ្នកបង្កើនផលិតភាពដូចទៅនឹងការិយាល័យនៅកន្លែងធ្វើការពិតៗ។

2. អនុវត្តសិល្បៈនៃការរៀបចំសណ្ដាប់ធ្នាប់
នៅក្នុងអត្ថបទមួយពីទស្សនាវដ្តីThe Journal of Neuroscience អ្នកស្រាវជ្រាវ ពីវិទ្យាស្ថានវិទ្យាសាស្ត្រប្រសាទសាកលវិទ្យាល័យព្រីនស្តុន បានរកឃើញថាមនុស្សមិនសូវមានផលិតភាពទេ នៅពេលដែលពួកគេប្រឈមនឹងការប៉ះទង្គិចផ្លូវអារម្មណ៍ច្រើនជ្រុលចំពោះបញ្ហាបរិស្ថានជុំវិញនៅក្នុងកន្លែងធ្វើការ។ ដោយហេតុពួកគេមានការលំបាកក្នុងការផ្តោតអារម្មណ៍ និង ដំណើរការព័ត៌មាននិង ការាំងស្ទះក្នុងការបង្កើតផលិតភាពថ្មីៗ។

បរិយាកាសការិយាល័យផ្ទះរបស់អ្នក
បរិស្ថាននៃការិយាល័យផ្ទះរបស់អ្នកត្រូវតែស្អាត ដោយការប្រមូលក្រដាសសំរាមរបស់របរសំភារៈការិយាល័យ ពែង និង របស់របរផ្សេងៗដែលមិនចាំបាច់។ នេះនឹងជួយឱ្យអ្នកមានភាពងាយស្រួលក្នុងការស្វែងរករបស់ដែលអ្នកត្រូវការចាំបាច់ និង ត្រូវការក្នុងពេលកំពុងធ្វើការ។ អនុវត្តម្ដងបន្តិច ត្រូវប្រាកដថាកន្លែងធ្វើការរបស់អ្នកមានតែរបស់សំខាន់ៗដែលអ្នកត្រូវការដើម្បីបំពញការងារ។
កាត់បន្ថយការពង្រាយឌីជីថល
ការពង្រាយមិនត្រឹមតែសំដៅទៅលើបរិស្ថានខាងក្រៅប៉ុណ្ណោះទេ ប៉ុន្តែឯកសារដែលមានការរៀបចំ និង សូហ្វវែរកម្មវិធីផ្សេងៗ នៅក្នុងកុំព្យួទ័ររបស់អ្នកក៏អាចត្រូវបានគេចាត់ទុកថាជាពង្រាយផងដែរ ពោលគឺ ជាការពង្រាយឌីជីថល។ ការរៀបចំកម្មវិធីដែលមាននៅលើកុំព្យួទ័រអោយមានរបៀបរៀបរយក៏ជាកត្តាមួយជំរុញការងាររបស់អ្នកឱ្យធ្វើការកាន់តែមានផលិតភាព។
ទាំងនេះគឺជាអ្វីដែលអ្នកអាចធ្វើបានដើម្បីកាត់បន្ថយការពង្រាយនៅលើឌីជីថល៖
- តើអ្នកមានឯកសារចំនួន ១២០ នៅលើដេស៍ថបរបស់អ្នកទេ? បើសិនជាមាន អ្នករៀបចំពួកវានៅក្នុងប្រភេទឯកសារផ្សេងៗគ្នា ដើម្បីងាយស្រួលក្នុងការធ្វើការ និង ការស្វែងរក ក៏ដូចគ្នាទៅសណ្ដាប់ធ្នាប់នៅលើអេក្រង់កុំព្យូទ័រដែរ។
- ដាក់ឯកសារខុសដែលជាប្រភេទគ្នា ទៅក្នុងថតឯកសារដែលដូចគ្នា ហើយធ្វើការដាក់ឈ្មោះនៅរាល់ប្រភេទឯកសារទាំងនោះអោយបានត្រឹមត្រូវ ដើម្បីងាយស្រួលក្នុងការស្វែងរក។
- លុបឯកសារ និង ថតឯកសារដែលមិនចាំបាច់ដែលមានទំហំផ្ទុកធំ ឬ តូចចេញពីកុំព្យូទ័រ។
- សម្អាតអ៊ីមែលការងាររបស់អ្នក។ ឆ្លងកាត់ប្រអប់ទទួលសារអេឡិចត្រូនិចរបស់អ្នក និង ផ្ញើសារអ៊ីមែលសំខាន់ៗ ទុកក្នុងប័ណ្ណសារ។ រួចធ្វើការលុបអ៊ីមែល ឬ សារណាដែលមិនចាំបាច់។
3. បង្កើតទម្លាប់ពេលព្រឹក
ការដែលមានទម្លាប់ល្អនៅពេលព្រឹក គឺជាវិធីដ៏ល្អមួយដើម្បីជម្រុញជីវិតរបស់អ្នកប្រចាំថ្ងៃ។ វាក៏ជាវិធិកំណត់សម្លេងវិជ្ជមានសម្រាប់ពេលវេលាពេញមួយថ្ងៃរបស់អ្នក និង ជួយអ្នកឱ្យមានកម្លាំងចិត្តនៅកន្លែងធ្វើការ។ ហើយវាក៏ជាដំណើរការដែលបានរៀបចំ ដោយការអនុវត្តិម្ដងហើយ ម្តងទៀតដែលនឹងធ្វើឱ្យអ្នកមានទម្លាប់។ ចាប់ផ្តើមធ្វើរាល់ថ្ងៃ វានិងធ្វើអោយអ្នករឹងមាំ និង ត្រៀមខ្លួនបានល្អដើម្បីដោះស្រាយបញ្ហាប្រឈម។

ការក្រោកពីព្រលឹម
ត្រូវប្រាកដថាអ្នកក្រោកពីព្រលឹម។ ជាធម្មតាពេលដែលធ្វើការងារនៅក្រុមហ៊ុន យើងត្រូវចំណាយពេលធ្វើដំណើរ៥០នាទី ដើម្បីទៅដល់កន្លែងធ្វើការ។ បន្ទាប់ពីធ្វើការពីចម្ងាយយើងមានពេលច្រើនជាងមុន ដូច្នេះយើងក៏ចាប់ផ្តើមងើបឡើងពីគេងយូបន្តិច។ ក្រោយមកទៀត យើងបានផ្លាស់ប្ដូរទំលាប់នេះចោល ព្រោះយើងសំគាល់ឃើញថា យើងមិនមានផលិតភាពដូចពេលដែលយើងឹក្រោកពីព្រលឹមទៅធ្វើការនោះទេ។
ការសិក្សាបានបង្ហាញថាមនុស្សដែលក្រោកពីព្រលឹមគឺពិតជាសកម្មជាងអ្នកដែលក្រោកឡើងយឺត។ ដូច្នេះប្រសិនបើអ្នកចង់ចាប់ផ្តើមថ្ងៃរបស់អ្នកជាផលវិជ្ជមាន ការក្រោកពីព្រលឹមគឺជាជំហានដំបូងដ៏ល្អបំផុតមួយ។
ដាស់រាងកាយរបស់អ្នកឡើង
ការក្រោកពីព្រលឹមគឺខុសគ្នាពីការភ្ញាក់ពីគេងរបស់អ្នក។ អ្នកអាចក្រោកពីព្រលឹមបានតែផ្នែកបញ្ញាស្មារតីប៉ុណ្ណោះ ប៉ុន្តែរាងកាយរបស់អ្នកនៅតែមានអារម្មណ៍ដូចជាកំពុងគេង។ ការចាប់ផ្ដើមស្ទុះក្រោករាលថ្ងៃរបស់អ្នក ដោយដាស់ខ្លួនអ្នកអោយក្រោកពីព្រលឹម។
ការដើរជុំវិញទីធ្លាផ្ទះពីរបីជុំ គឺជាវិធីដ៏អស្ចារ្យមួយដើម្បីធ្វើឱ្យចរន្តឈាមនៅក្នុងខ្លួនរបស់អ្នកហូរស្រូលល្អ និង សាច់ដុំធ្វើចលនា។ យើងគួរព្យាយាមដើរនៅពេលព្រឹកយ៉ាងហោចណាស់បីដងក្នុងមួយសប្តាហ៍នៃថ្ងៃធ្វើការងាររបស់អ្នក។ មធ្យោបាយដ៏ល្អមួយទៀត ដើម្បីរៀបចំខ្លួនអ្នកសម្រាប់ថ្ងៃដែលអ្នកធ្វើការរវល់ខ្លាំង គឺការធ្វើយ៉ូហ្គា ដោយចំណាយពេលត្រឹមតែ៥ ទៅ ១០ នាទីតែប៉ុណ្ណោះ។
ការញាំអាហារពេលព្រឹក
អាហារពេលព្រឹកគឺមានសារៈសំខាន់ណាស់។ ប្រសិនបើអ្នកញ៉ាំអាហារពេលព្រឹកបានលឿន រាងកាយរបស់អ្នកនឹងស្រូបយក និង ផ្ដល់នូវសារធាតុចិញ្ចឹមដែលផ្ដលនូវសុខភាពល្អទៅក្នុងរាងកាយរបស់អ្នក នៅពេលអ្នកក្រោកពីគេងពេលព្រឹក។ គ្រាប់ធញ្ញជាតិមានជាតិសរសៃខ្ពស់ និង ទឹកផ្លែឈើ គឺជាជម្រើសដែលមានជីវជាតិដែលនឹងផ្តល់ឱ្យអ្នកនូវថាមពលដែលអ្នកត្រូវការដើម្បីចាប់ផ្តើមថ្ថ្ងៃថ្មីរបស់អ្នក។ ម្យ៉ាងវិញទៀតការផឹកកាហ្វេ តែ ឬ ទឹកក៏ល្អដែរសម្រាប់អ្នកផងដែរ។
ទម្លាប់ផ្សេងៗទៀត
មនុស្សគ្រប់គ្នាតែងតែមានទម្លាប់ពេលព្រឹកខុសៗគ្នា។ អ្នកអាចចាប់ផ្តើមអភិវឌ្ឍទម្លាប់ផ្ទាល់ខ្លួនរបស់អ្នកឱ្យមានពេលព្រឹកដ៏អស្ចារ្យ ហើយធ្វើអ្វីដែលសម្យនឹងរបៀបរស់នៅរបស់អ្នក។ អ្វីដែលសំខាន់បំផុតនោះគឺថាទម្លាប់របស់អ្នកគួរតែផ្តល់ថាមពល រៀបចំ ផ្ដល់ថាមពល នឹង អារម្មណ៍ដល់អ្នកសម្រាប់ថ្ងៃធ្វើការ។
4. ស្លៀកសម្លៀកបំពាក់ត្រឹមត្រូវ
មានហេតុផលដែលយើងស្លៀកសំលៀកបំពាក់ប្លែកៗសម្រាប់ឱកាស និង សកម្មភាពផ្សេងៗគ្នា។ សម្លៀកបំពាក់ក៏មានឥទ្ធិពលផ្លូវចិត្តយ៉ាងខ្លាំង ទៅលើការលើកទឹកចិត្ត និង សមត្ថភាពធ្វើការ។ ការស្លៀកពាក់ធម្មតាពេកពិតជាធ្វើឱ្យយើងមិនសូវផ្តោតអារម្មណ៍ និង ប្រុងប្រយ័ត្នក្នុងពេលបំពេញការងារ នេះបើយោងតាមលោកវេជ្ជបណ្ឌិត Karen Pine ផ្នែកចិត្តសាស្ត្រ និង ជាសាស្រ្តាចារ្យផ្នែកចិត្តវិទ្យានៅសាកលវិទ្យាល័យ Hertfordshire ។
“ខ្ញុំពិតជាអាចទាក់ទងនឹងរឿងនេះ។ នៅពេលដែលខ្ញុំធ្វើការពីផ្ទះក្នុងសម្លៀកបំពាក់ ខោខ្លី និង អាវយឺត ខ្ញុំមានអារម្មណ៍មិនសូវមានកម្លាំងចិត្តទេ។ ខ្ញុំមានអារម្មណ៍ថាខ្ញុំគួរតែបន្ធូរអារម្មណ៍មើលទូរទស្សន៍ ទូរស័ព្ទ ឬ ធ្វើអ្វីផ្សេងទៀតក្រៅពីការងារ។ ប៉ុន្តែនៅពេលដែលខ្ញុំចាប់ផ្តើមស្លៀកខោខូវប៊យ និង អាវធំធម្មតាមួយរបស់ខ្ញុំ។ ខ្ញុំចាប់ផ្ដើមមានអារម្មណ៍ជំរុញទឹកចិត្តភ្លាមៗ ដោយខ្ញុំមានអារម្មណ៍ថាខ្ញុំគួរតែធ្វើការ ដែលមិនមែនជាពេលលំហែរខួរក្បាលន៉ោះទេ។
វិធានដ៏ល្អមួយគឺត្រូវស្លៀកប្រភេទសម្លៀកបំពាក់ដែលអ្នកតែងតែពាក់សម្រាប់ការងារ។ អ្នកមិនចាំបាច់ស្លៀកឈុត និង ក្រវ៉ាត់កទេ ប៉ុន្តែព្យាយាមស្លៀកពាក់តាមរបៀបដែលអ្នកចង់ធ្វើបំផុត។

5. បង្កើតកាលវិភាគ
បង្កើតកាលវិភាគដែលមានបញ្ជីភារកិច្ចអាទិភាព គឺជាមធ្យោបាយដ៏ល្អ ដើម្បីបង្កើនពេលវេលារបស់អ្នក។ លើសពីនេះទៀតវាក៏អាចជួយឱ្យអ្នកមានកម្លាំងចិត្តនៅកន្លែងធ្វើការផងដែរ។ ការមិនមានបញ្ជីអាទិភាពនៃអ្វីដែលអ្នកត្រូវធ្វើរាល់ថ្ងៃធ្វើការ អាចបណ្តាលឱ្យមានការពន្យារពេល ការរៀបចំរចនាសម្ព័ន្ធខុសអាទិភាព ដែលជាហេតុអោយមានការថយចុះនៃផលិតភាព។
ខាងក្រោមនេះគឺជាការណែនាំជាជំហាន ៗ អំពីរបៀបដែលអ្នកអាចបង្កើតកាលវិភាគប្រចាំថ្ងៃ៖
- រាល់ព្រឹកសូមកត់ត្រានូវអ្វីដែលអ្នកត្រូវធ្វើនៅថ្ងៃនោះ ហើយអ្នកក៏អាចបង្កើតកាលវិភាគល្ងាចមុនថ្ងៃបន្ទាប់។
- បង្កើតបញ្ជីភារកិច្ចតាមកាលប្បវត្តិ (ពីកិច្ចការដំបូងនៅពេលព្រឹករហូតដល់ភារកិច្ចចុងក្រោយនៅចុងបញ្ចប់នៃថ្ងៃ) ។
- បំបែកភារកិច្ចធំៗ ទៅជាជំហានតូចៗ
- ដាក់ផ្កាយ ឬ សញ្ញាសម្គាល់ផ្សេងទៀតនៅជាប់នឹងភារកិច្ចដែលមានអាទិភាពខ្ពស់បំផុត។
- កម្មវិធីទូរស័ព្ទខ្លះអាចជួយអ្នកកំណត់ពេលភារកិច្ច ប៉ុន្តែអ្នកក៏អាចប្រើ Microsoft Excel ឬ Word ដើម្បីបង្កើតកាលវិភាគរបស់អ្នកបានដែរ។

6. ដឹងពីថាមពលកំពូល និង ពេលវេលាធ្លាក់ចុះ
យើងម្នាក់ៗមានកម្រិតថាមពលខុសៗគ្នានៅពេលវេលាខុសគ្នានៃថ្ងៃនីមួយៗ។ គ្មាននរណាម្នាក់ស្វាហាប់ និង លើកទឹកចិត្តគ្រប់ពេលនៅកន្លែងធ្វើការទេ។ តែលោកអ្នកត្រូវដឹងថាពេលណាអ្នកមានថាមពលច្រើនបំផុត ហើយនៅពេលណាដែលមានកម្រិតថាមពលរបស់អ្នកទាបជាង។ ទាំងនេះនឹងជួយអ្នកបង្កើនប្រសិទ្ធភាពកាលវិភាគប្រចាំថ្ងៃរបស់អ្នក និង បង្កើនផលិតភាព។ ការធ្វើកិច្ចការដែលពិបាកបំផុតនៅពេលកម្រិតថាមពលរបស់អ្នកដល់កម្រិតកំពូល។ ធ្វើអ្វីៗដែលសាមញ្ញ និង មិនទាមទារនៅពេលកម្រិតថាមពលរបស់អ្នកទាប។

7. ផ្តល់រង្វាន់ដល់ខ្លួនឯង
រង្វាន់ គឺជាអ្នកលើកទឹកចិត្តដ៏ល្អបំផុតមួយ។ ដោយដឹងថាយើងមានអ្វីដែលត្រូវទន្ទឹងរង់ចាំដើម្បីបង្កើនកម្រិតថាមពលផ្លូវចិត្ត និង រាងកាយ។ ផ្តល់រង្វាន់ដល់ខ្លួនអ្នកជានិច្ច បន្ទាប់ពីបំពេញការងារមួយចំនួនជាក់លាក់ ឬ បញ្ចប់ការខិតខំពេញមួយថ្ងៃ។ មានវិធីផ្សេងៗគ្នាជាច្រើនដើម្បីផ្តល់រង្វាន់ដល់អ្នកដូចជាការឈប់សម្រាក កាផឹកហ្វេ មើលកម្មវិធីទូរទស្សន៍ ស្តាប់ចម្រៀង បរិភោគអ្វីដែលអ្នកចូលចិត្ត ឬ ទស្សនាគេហទំព័រដែលអ្នកចូលចិត្ត។
គ្រាន់តែធ្វើឱ្យប្រាកដថារង្វាន់គឺធំល្មមដើម្បីធ្វើឱ្យអ្នកមានកម្លាំងចិត្ត ប៉ុន្តែមិនធំពេកទេដែលវាក្លាយជាការរំខាន។ វាអាចមានភាពងាយស្រួលក្នុងការមើលវីដេអូយូធ្យូបពីរ បន្ទាប់មកពីរបន្ថែមទៀត ហើយបន្ទាប់មកពីរទៀត។ ក្រោយមកទៀតអ្នកនឹងដឹងថាអ្នកបានចំណាយពេលមួយម៉ោងតាមអ៊ិនធរណេត ហើយមិនទាន់បានបំពេញការងាររបស់អ្នកនៅឡើយទេ។ នេះជាមូលហេតុដែលកាលវិភាគមានសារៈសំខាន់ណាស់ ជាពិសេសប្រសិនបើអ្នកងាយនឹងមានអារម្មណ៍ច្របូកច្របល់ ឬ ពេលខ្លះតស៊ូជាមួយការគ្រប់គ្រងពេលវេលា។

8. គេងឱ្យបានគ្រប់គ្រាន់
ត្រូវប្រាកដថាអ្នកគេងបានពី ៧ ទៅ ៩ ម៉ោងរាល់យប់។ នៅពេលដែលយើងគេងមិនបានស្កប់ស្កល់ថាមពលផ្លូវចិត្ត និង រាងកាយរបស់យើងត្រូវបានកាត់បន្ថយយ៉ាងឆាប់រហ័ស។ យើងបាត់បង់ការលើកទឹកចិត្ត ភាពរឹងមាំ និង ផលិតភាពការងារ។ នៅពេលយើងគេងលក់មិនបានស្កប់ស្កល់ សូម្បីតែរឿងសាមញ្ញក៏ពិបាកដែរ។ វាចាំបាច់ដែលអ្នកត្រូវសម្រាកឱ្យបានត្រឹមត្រូវ។ បើមិនដូច្នោះទេអ្នកនឹងត្រូវប្រយុទ្ធឡើងភ្នំជាក់ជាមិនខាន។

9. សម្រាកឱ្យបានទៀងទាត់
ការធ្វើការពីចម្ងាយតែងតែធ្វើឱ្យយើងមានអារម្មណ៍ស្ងប់ខុសពីធ្វើការនៅការិយាល័យធម្មតា។ ប៉ុន្តែបរិយាកាសផ្តោតអារម្មណ៍ខ្ពស់នេះ ក៏អាចធ្វើឱ្យយើងធ្វើការបានយូរដែរដោយមិនឈប់ឈរ
តើអ្នកធ្លាប់ធ្វើការដោយមិនឈប់សម្រាកហើយមានអារម្មណ៍ថខ្សោះកម្លាំងដែរទេ? តើអ្នកធ្លាប់ឈឺសាច់ដុំ និង ឈឺសន្លាក់ទេ បន្ទាប់ពីធ្វើការយូរពេកដោយគ្មានការសម្រាក? ការមិនទទួលយកការសំរាកទៀងទាត់អាចបណ្តាលឱ្យមានបញ្ហាសាច់ដុំ និង សន្លាក់ ហើយថែមទាំងបណ្តាលឱ្យមានរបួសច្រំដែលទៀតផង។
ការឈប់សម្រាកទៀងទាត់ជួយបង្កើនថាមពល និង ភាពរឹងមាំ បង្កើនការលើកទឹកចិត្ត បង្កើនការផ្តោតអារម្មណ៍ និង ធ្វើឱ្យយើងកាន់តែមានផលិតភាព។ ចូរទម្លាប់ឈប់សម្រាក ៥ ទៅ ៧ នាទីរៀងរាល់ម៉ោង។ ក្រោកឡើងហើយធ្វើអ្វីមួយដែលអនុញ្ញាតឱ្យអ្នក មានបញ្ញា ស្មារតី និង រាងកាយផ្តាច់ចេញពីការងាររបស់អ្នក។ ដើរលេង ដើរទៅផ្ទះបាយ និង ធ្វើអាហារសម្រន់ ឬ ភេសជ្ជៈដែលមានសុខភាពល្អ ឬ ចំណាយពេលខ្លះជាមួយសត្វចិញ្ចឹមរបស់អ្នក។ មើលវីដេអូខ្លីៗ ខលទៅមិត្តភក្តិ ធ្វើសមាធិ ឬ រៀបចំផែនការសកម្មភាពសប្បាយខ្លះៗ។ ត្រូវប្រាកដថាអ្នកបានឈប់សម្រាកទាំងនោះជាប់លាប់រាល់ថ្ងៃធ្វើការ។

10. ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់
ការធ្វើលំហាត់ប្រាណទៀងទាត់គឺជាអ្វីមួយដែលយើងទាំងអស់គ្នាត្រូវធ្វើ។ ហេតុអ្វីរឿងនេះសំខាន់។ គិតអំពីពេលវេលាទាំងនោះនៅពេលអ្នកកំពុងធ្វើការខណៈពេលដែលអ្នកអស់កម្លាំងខាងរាងកាយហត់នឿយផ្នែកស្មារតី ឬ ស្ថិតក្នុងស្ថានភាពផ្លូវចិត្តមិនល្អ។ រាល់ម៉ោងមានអារម្មណ៍ដូចជាពីរម៉ោង។ អ្វីដែលធម្មតាងាយស្រួលចាប់ផ្តើមត្រូវការខិតខំច្រើន ហើយវាពិបាកក្នុងការផ្តោតអារម្មណ៍។
ការធ្វើលំហាត់ប្រាណទៀងទាត់ត្រូវបានបង្ហាញជាលក្ខណៈវិទ្យាសាស្ត្រ ដើម្បីបង្កើនថាមពលបន្ថយសម្ពាធឈាមជួយគ្រប់គ្រងទម្ងន់ និង ពង្រឹងប្រព័ន្ធភាពស៊ាំរបស់យើង។ វាក៏ជួយកាត់បន្ថយស្ត្រេសបង្កើនទំនុកចិត្តជួយឱ្យយើងគេងលក់ស្រួល កាត់បន្ថយការធ្លាក់ទឹកចិត្ត ថប់បារម្ភ និង ធ្វើអោយលំហូរឈាមទៅកាន់ខួរក្បាលរបស់យើងប្រសើរឡើង។
ក្នុងនាមជាមនុស្សពេញវ័យ ជាទូទៅយើងត្រូវការសកម្មភាពរាងកាយពី ១៥០ នាទីឡើងទៅដល់កម្រិតខ្លាំងក្លាក្នុងមួយសប្តាហ៍ក៏ដូចជាលំហាត់ពង្រឹងសាច់ដុំ។ មានវិធីជាច្រើនដើម្បីធ្វើដូចនេះដូចជា ចូលរួមជាមួយកន្លែងហាត់ប្រាណក្នុងតំបន់ ឬ មជ្ឈមណ្ឌលហាត់ សមចូលរួមសកម្មភាពក្រៅ ឬ ចូលរួមក្រុមដែលធ្វើសកម្មភាពរាងកាយ។ អ្នកក៏អាចបង្កើតកន្លែងហាត់ប្រាណនៅក្នុងផ្ទះរបស់អ្នកផ្ទាល់ផងដែរ។
មនុស្សជាច្រើននិយាយថាពួកគេមិនមានពេលវេលាដើម្បីហាត់ប្រាណទេ។ ប៉ុន្តែឥឡូវនេះអ្នកមិនចំណាយពេលធ្វើដំណើរទៅធ្វើការទៀតទេ។ អ្នកមានពេលច្រើនដើម្បីធ្វើអ្វីផ្សេងទៀត។ ប្រើពេលវេលាបន្ថែមនេះ ដើម្បីធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់។ វានឹងធ្វើអោយរាងកាយ និង ចិត្តរបស់អ្នកប្រសើរឡើង ហើយអ្នកអាចមានភាពសប្បាយរីករាយខណៈពេលដែលអ្នកនៅធ្វើការ។

11. ធ្វើឱ្យប្រាកដថាអ្នកស្រឡាញ់ការងាររបស់អ្នក
នេះគឺជាគន្លឺះដ៏សំខាន់បំផុតស្តីពីវិធីរក្សាកំលាំងចិត្តនៅកន្លែងធ្វើការ ត្រូវប្រាកដថាអ្នកស្រឡាញ់ការងារ តែពិតជាពិបាកក្នុងការលើកទឹកចិត្តនៅពេលដែលអ្នកមិនពេញចិត្តនឹងអ្វីដែលអ្នកកំពុងធ្វើ។
ការស្ទង់មតិរបស់ Gallup នាពេលថ្មីៗនេះបានបង្ហាញថាមានជនជាតិអាមេរិកតែ ៣៤% ប៉ុណ្ណោះដែលបានចូលរួមនៅក្នុងការងារ។ នេះជាភាពប្លែកនៃជីវិត៖ មនុស្សភាគច្រើនចំណាយពេលច្រើនពេកក្នុងការធ្វើអ្វីដែលពួកគេមិនចូលចិត្ត និង មិនបានធ្វើអ្វីដែលពួកគេនិយាយថាខ្លួនស្រលាញ់។ នៅពេលអ្នកស្រឡាញ់អ្វីដែលអ្នកធ្វើ អ្នកមានអារម្មណ៍ថាមានថាមពល អ្នកមានគំនិតច្នៃប្រឌិតខ្ពស់ ហើយអ្នកត្រូវបានជំរុញទឹកចិត្ត ឲ្យ ចូលធ្វើការទាំងអស់អោយអស់ពីសមត្ថភាព។
នេះគឺជាដំបូន្មានខ្លះៗអំពីសារៈសំខាន់នៃការធ្វើអ្វីមួយដែលអ្នកចូលចិត្តពីបិតាស្ថាបនិកក្រុមហ៊ុន Apple លោក Steve Jobs៖
“ ការងាររបស់អ្នកនឹងបំពេញមួយភាគធំនៃជីវិតរបស់អ្នក ហើយវិធីតែមួយគត់ដែលធ្វើអោយអ្នកពេញចិត្ត គឺធ្វើអ្វីដែលអ្នកជឿថាជាការងារដ៏អស្ចារ្យ។ ហើយវិធីតែមួយគត់ដើម្បីធ្វើការងារអស្ចារ្យ គឺត្រូវស្រលាញ់អ្វីដែលអ្នកធ្វើ។ ប្រសិនបើអ្នកមិនទាន់រកឃើញវាទេ សូមបន្តស្វែងរកបន្តទៀត សូមកុំបោះបង់ចោលអោយសោះ”។
តើអ្នកដឹងយ៉ាងម៉េចនៅពេលអ្នករកការងារដែលអ្នកចូលចិត្ត?
- អ្នកកំពុងប្រើអំណោយពីធម្មជាតិ កម្លាំង និង ទេពកោសល្យពីធម្មជាតិរបស់អ្នក
- វាត្រូវនឹងតម្លៃស្នូលរបស់អ្នក
- នៅពេលអ្នកធ្វើវា ពេលវេលាធ្វើដោយរហ័ស និង មានប្រសិទ្ធភាព។ អ្នកអាចធ្វើធ្វើវាបានក្នុងរយៈពេលយូរ និង មានអារម្មណ៍ថាមានថាមពល ដោយមិនមានភាពខ្សោះ
- អ្នករីករាយនឹងវាខ្លាំងណាស់ដែលអ្នករំភើបពេលក្រោកពីគេងពេលព្រឹកដើម្បីធ្វើវា
- ប្រសិនបើអ្នកមិនធ្វើអ្វីដែលអ្នកស្រលាញ់ទេ ឥឡូវនេះសូមទទួលយកដំបូន្មានរបស់ Steve Jobs ហើយបន្តសម្លឹងមើល កុំបោះបង់ចោលអោយសោះ។

12. អភិវឌ្ឍផ្នត់គំនិតវិជ្ជមាន
ប្រសិនបើអ្នកមិនអាចផ្លាស់ប្តូរការពិតដែលថាអ្នកកំពុងធ្វើការពីចម្ងាយ ដោយផ្លាស់ប្តូររបៀបដែលអ្នកមើលស្ថានភាព។ ជាការពិតការធ្វើការងារពីចម្ងាយវាមានភាពឯកោ ជាងពេលដែលអ្នកស្ថិតនៅក្នងបរិយាកាសការិយាល័យដែលមានរចនាសម្ព័ន្ធ ហើយអ្នកប្រហែលជាត្រូវឆ្លងកាត់រយៈពេលកែសំរួល។ ទោះយ៉ាងណាក៏ដោយអ្នកអាចផ្លាស់ប្តូរទស្សនៈរបស់អ្នកឆ្ពោះទៅរកចំណុចវិជ្ជមានទាំងនេះបាន។
អភិវឌ្ឍផ្នត់គំនិតវិជ្ជមានដូច្នេះ អ្នកអាចយល់ពីអត្ថប្រយោជន៍នៃស្ថានភាពថ្មីរបស់អ្នក។ អ្នកមិនចាំបាច់ធ្វើដំណើរទេ អ្នកកំពុងសន្សំលុយលើហ្គាស លើសាំងឡាន ម៉ូតូ។ ដូចគ្នានេះផងដែរអ្នកមិនចាំបាច់ព្រួយបារម្ភអំពីថ្លៃចតរថយន្ត ម៉ូតូ ឬ ថ្លៃឆ្លងស្ពាន សាឡាងទៀតទេ។
អ្នកក៏មិនមានការរំខានពីបុគ្គលិកការិយាល័យធម្មតាទេ។ អ្នកមានពេលច្រើនដើម្បីផ្តោតលើអ្វីដែលអ្នកកំពុងធ្វើដោយមិនចាំបាច់ព្រួយបារម្ភអំពីការរំខាន។ វាជាឱកាសដើម្បីបញ្ចេញគំនិតច្នៃប្រឌិតរបស់អ្នកបន្ថែមទៀត។ អ្នកមានការគ្រប់គ្រងបរិស្ថានរបស់អ្នក៖ សីតុណ្ហភាព ភ្លើងបំភ្លឺ អាហារ និង កាលវិភាគរបស់អ្នក។

សរុបសេចក្ដីមក៖ ការងារពីចម្ងាយគឺជារឿងធម្មតាថ្មីសម្រាប់មនុស្សជាច្រើន ជាពិសេសនាពេលបច្ចុប្បន្ននេះដែលកំពុងតែមានការរីករាលដាលនៃការច្លងជម្ងឺកូវីដ ១៩ បានបញ្ឈប់ការងាររបស់មនុស្សរាប់សិបលាននាក់មិនឱ្យបំពេញការងាររបស់ខ្លួននៅក្នុងការិយាល័យ។
ការសិក្សាមួយដែលធ្វើឡើងដោយការស្រាវជ្រាវបានបង្ហាញថា ៦៧% នៃអាជីវកម្មដែលបានអនុវត្ត ឬ ពង្រីកការងារពីគោលនយោបាយនៅផ្ទះ ដោយសារកូវីដ -១៩ ជឿជាក់ថាគោលនយោបាយទាំងនេះនឹងស្ថិតនៅជាអចិន្ត្រៃយ៍ឬយូរអង្វែង។ នៅពេលដែលអ្នកធ្វើជាម្ចាស់នៃការណែនាំទាំងនេះអំពីវិធីដើម្បីជំរុញទឹកចិត្ តនៅកន្លែងធ្វើការ អ្នកនឹងឃើញថាការធ្វើការពីផ្ទះអាចមានភាពរីករាយការបំពេញនិងផលិតភាពខ្ពស់។ វាក៏អាចជាឱកាសមួយសម្រាប់អ្នកដើម្បីធ្វើឱ្យអស់ពីសមត្ថភាពរបស់អ្នកនៅក្នុងប្រកបដោយផាសុខភាពនៃផ្ទះផ្ទាល់ខ្លួនរបស់អ្នក។

