
នៅជិតទីក្រុង Kitty Hawk នៅភាគខាងជើងរដ្ឋ Carolina, បងប្អូនប្រុសពីរនាក់គឺលោក Orville និង Wilbur Wright ដោយបានធ្វើឱ្យការហោះហើរទទួលបានជោគជ័យជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តនៃយន្ដហោះ ដែលមានកម្លាំងធ្ងន់ជាងខ្យល់។ លោក Ovil បានធ្វើតេស្តិ៍កម្លាំងម៉ាស៊ីនដែលជំរុញដោយថាមពលសាំងដែលបានស្នាក់នៅលើអាកាសអស់រយៈពេល ១២ វិនាទី និង មានចម្ងាយ ១២០ ហ្វីតលើជើងហោះហើរដំបូងរបស់យន្តហោះមួយនេះ។

លោក Orville និង Wilbur Wright ធំធាត់នៅទីក្រុង Dayton រដ្ឋOhio និង បានបង្កើតចំណាប់អារម្មណ៍ក្នុងវិស័យអាកាសចរណ៍ បន្ទាប់ពីបានដឹងអំពីការហោះហើរដ៏រអាក់រអួលរបស់វិស្វករអាឡឺម៉ង់លោក Otto Lilienthal ក្នុងទសវត្សឆ្នាំ ១៨៩០។ ដែលផ្ទុយពីបងប្អូនប្រុសរបស់ពួកគេគឺ លោក Orville និង Wilbur Wright ពួកគាត់មិនបានចូលរៀននៅមហាវិទ្យាល័យទេ ប៉ុន្តែពួកគេមានសមត្ថភាពបច្ចេកទេសមិនធម្មតា និង វិធីសាស្រ្តស្មុគស្មាញក្នុងការដោះស្រាយបញ្ហានៅក្នុងការរចនាបរព័ន្ធមេកានិច។
ពួកគេបានសាងសង់រោងពុម្ពហើយនៅឆ្នាំ ១៨៩២ បានបើកហាងលក់ និង ជួសជុលកង់។ មិនយូរប៉ុន្មានពួកគេបានសាងសាង់និង ផលិតកង់ផ្ទាល់ខ្លួន។ ហើយបទពិសោធន៍នេះរួមជាមួយនឹងប្រាក់ចំណេញពីអាជីវកម្មផ្សេងៗរបស់ពួកគេបានអនុញ្ញាតឱ្យពួកគេបន្តសុបិន្តយ៉ាងសកម្មក្នុងការកសាងយន្តហោះដំបូងរបស់ពិភពលោក។

បន្ទាប់ពីបានស្រាវជ្រាវយ៉ាងហ្មត់ចត់នូវការខិតខំប្រឹងប្រែងរបស់វិស្វករដទៃទៀតក្នុងការបង្កើតយន្តហោះដែលគ្រប់គ្រងដោយកម្លាំងធ្ងន់ជាងអាកាសនោះបងប្អូនប្រុស Wright បានសរសេរលិខិតស្នើរសុំនៅការិយាល័យឧតុនិយមសហរដ្ឋអាមេរិកដោយធ្វើការសាកសួរអំពីកន្លែងសមស្របដើម្បីធ្វើការពិសោធន៍។
ពួកគេក៏បានតាំងទីលំនៅនៅកោះ Kitty Hawk ដែលជាភូមិដាច់ស្រយាលមួយនៅឆ្នេរខាងជើងអូរី Carolina’s Bank ដែលបានផ្តល់នូវខ្យល់បក់យ៉ាងទៀងទាត់ និង ដីខ្សាច់ដែលហូរហើយចុះយ៉ាងរលូន។ យន្តហោះធន់ស្រាលដំបូងរបស់ពួកគេដែលត្រូវបានសាកល្បងនៅឆ្នាំ ១៩០០ ដំណើរការមិនបានល្អ ប៉ុន្តែការរចនាថ្មីដែលត្រូវបានសាកល្បងនៅឆ្នាំ ១៩០១ ទទួលបានជោគជ័យជាង។ នៅចុងឆ្នាំនោះពួកគេបានសាងសង់ផ្លូវរូងក្រោមដីដែលពួកគេបានសាកល្បងស្លាបនិងស្លាបយន្តហោះជិត ២០០ សន្លឹកដែលមានរាង និង រចនាខុសៗគ្នា។ ការពិសោធន៍ជាលក្ខណៈរបស់បងប្អូនទាំងពីរនាក់នេះបានទទួលជោគជ័យ។

ពួកគេបានហោះហើររាប់រយជើងដែលទទួលបានជោគជ័យក្នុងការហោះហើរនៅឆ្នាំ ១៩០២ របស់ពួកគេនៅ Kill Devils Hills ក្បែរ Kitty Hawk ។ យន្តហោះដែលបំពាក់ទៅដោយស្លាបពីរជាន់របស់ពួកគេ ត្រូវបានបំពាក់ប្រព័ន្ធចង្កូត ដែលមានមូលដ្ឋានលើចង្កូតដែលអាចចល័តបាន ដោយបានដោះស្រាយបញ្ហានៃគ្រប់គ្រងក្នុងការហោះហើរ។ ពួកគេក៏បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការហោះហើរដោយកម្លាំងថាមពល។
នៅ Dayton ពួកគេបានឌីហ្សាញម៉ាស៊ីនចំហេះខាងក្នុងដែលមានកម្លាំង ១២ សេះដោយមានជំនួយពីអ្នកជំនាញផ្នែកគ្រឿងម៉ាស៊ីន Charles Taylor ហើយបានសាងសង់យន្ដហោះថ្មីមួយសម្រាប់ដាក់វា។ ពួកគេបានដឹកជញ្ជូននៅបំណែកយន្ដហោះរបស់ពួកគេទៅជាបំណែក ៗ ទៅ Kitty Hawk នៅរដូវស្លឹកឈើជ្រុះឆ្នាំ ១៩០៣ បានប្រមូលផ្តុំវា ធ្វើការសាកល្បងពីរបីដងហើយនៅថ្ងៃទី ១៤ ធ្នូ លោក Orville បានធ្វើការលាកល្បងលើកដំបូងដោយហោះហើរដោយថាមពល។ ប៉ុន្តែម៉ាស៊ីនបានជាប់គាំងកំឡុងពេលហោះឡើង ហើយយន្ដហោះបានខូចខាតហើយពួកគេបានចំណាយពេល ៣ ថ្ងៃដើម្បីជួសជុលវាឡើងវិញ។

បន្ទាប់មកនៅម៉ោង ១០ និង ៣៥ នាទីព្រឹកថ្ងៃទី ១៧ ធ្នូ នៅចំពោះមុខសាក្សី ៥ នាក់ យន្តហោះបានរត់តាមផ្លូវដែកមួយហើយហើរចូលទៅក្នុងលំហរអាកាសដោយស្នាក់នៅយ៉ាងខ្ពស់អស់រយៈពេល ១២ វិនាទី និង ហោះកម្ពស់ ១២០ ហ្វីត។ អាកាសចរណ៍ដ៏ទំនើបបានកើតឡើង។ ការធ្វើតេស្តចំនួន ៣ លើកទៀតត្រូវបានធ្វើឡើងនៅថ្ងៃនោះ ដោយលោក Orville និង Wilbur Wright បានហោះយន្ដហោះជំនួស។ លោក Wilbur បានហោះហើរចុងក្រោយដោយគ្របដណ្តប់លើកម្ពស់ ៨៥២ ហ្វីតក្នុងរយៈពេល ៥៩ វិនាទី។
ក្នុងរយៈពេលពីរបីឆ្នាំក្រោយបងប្អូនប្រុសរ៉ាយបានអភិវឌ្ឍយន្ដហោះរបស់ពួកគេបន្ថែមទៀតប៉ុន្តែបានរក្សាភាពល្បីល្បាញអំពីជោគជ័យរបស់ពួកគេដើម្បីទទួលបានប៉ាតង់ និង កិច្ចសន្យាសម្រាប់ផលិតម៉ាស៊ីនយន្តហោះរបស់ពួកគេ។ នៅឆ្នាំ ១៩០៥ យន្ដហោះរបស់ពួកគេអាចធ្វើសមាហរណកម្មស្មុគស្មាញ និង នៅដដែលរហូតដល់ ៣៩ នាទីក្នុងមួយដង។
នៅឆ្នាំ ១៩០៨ ពួកគេបានធ្វើដំណើរទៅកាន់ប្រទេសបារាំង និង ធ្វើការហោះហើរជាសាធារណៈលើកដំបូងរបស់ពួកគេ ដែលបង្កឱ្យមានការភ្ញាក់ផ្អើលជាសាធារណៈ។ នៅឆ្នាំ ១៩០៩ ទីភ្នាក់ងាររបស់កងទ័ពសហរដ្ឋអាមេរិកបានទិញយន្ដហោះដែលបានសាងសង់ និង ផលិតយ៉ាងពិសេសហើយបងប្អូន Wright បានបង្កើតក្រុមហ៊ុន Wright ដើម្បីផលិត និង លក់យន្ដហោះរបស់ពួកគេ។ លោក Wilbur Wright បានស្លាប់ដោយសារជំងឺគ្រុនពោះវៀនក្នុងឆ្នាំ ១៩១២ និង លោក អូលវីល បានមានជីវិតរស់នៅរហូតដល់ឆ្នាំ ១៩៤៨ ។
យន្ដហោះរបស់បងប្អូនប្រុស Wright ប្រវត្ដិសាស្ដ្រនៅឆ្នាំ ១៩០៣ ត្រូវបានដាក់បង្ហាញជាអចិន្ត្រៃយ៍នៅសារមន្ទីរអាកាសនិងអវកាសជាតិក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី។



