
រងយន្តដ៏ទំនើបដេលមានកេរិ៍ឈ្មោះល្បីល្បាញពាសពេញពិភពលោក ឈ្មោះថា Toyota ដែលជារថយន្តទំនើប និង មានភាពស្រស់ឆើតឆាយ មានសុវត្ថិភាព និង មានគុណភាពដ៏ល្អ ត្រូវបានបង្កើតដោយវិស្វករជនជាតិជប៉ុន។ ដោយពួកគេបានបង្កើតជាស្លាកយីហោមួយដែលត្រូវបានគេស្គាល់ និង ចង់ចាំពាសពេញពិភពលោក។ ម៉ាករថយន្តដែលត្រូវបានបង្កើតឡើងដោយបុរស់ដែលមានភាពជោគជ័យខ្លាំងគឺលោក អីជី តូយូដា ដែលបានដាក់ទីតាំងនៃរថយន្តនេះអោយឈរនៅលំដាប់កំពូល នៃវិស័យរថយន្តនៅក្នុងពិភពលោកអស់រយៈពេលជាច្រើនទស្សវត្សមកហើយ។
លោកអូតូដា បានកើតនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ១៩១៣ នៅណាហ្គាយ៉ា ប្រទេសជប៉ុន ដោយលោកបានកើតក្នុងនាមជាសមាជិកគ្រួសារត្រកូល តូយូដា ដោយមានមុខជំនួញរោងចក្រវាយនភ័ណ្ឌ នៃប្រទេសជប៉ុន។
នៅដើមឆ្នាំ១៩០២ លោក សាគីឆិ តូយូដា ដែលជាពូរបស់លោក អូជី បានបង្កើតក្រុមហ៊ុនតូយូដា ដែលជាក្រុមហ៊ុនមួយដែលមានភាពល្បីល្បាញណាស់។ ជំនួញវាយនភ័ណ្ឌមានត្រូវបានដាក់ដំណើរការបានយ៉ាងល្អ ហើយសមាជិកក្នុងគ្រួសារគ្រប់គ្នា តែងតែរំពឹងថា អូជី នឹងចូលទៅធ្វើការក្នុងក្រុមហ៊ុនគ្រួសាររបស់គេ ក្រោយពីបញ្ចប់ការសិក្សា។ ហើយលោកបានបញ្ចប់ការសិក្សាផ្នែកវិស្វកម្ម នៅសាកលវិទ្យាល័យអធិរាជតូក្យូ (Tokyo Imperial University)ក្នុងឆ្នាំ១៩៣៦។។ ភ្លាមៗនោះបន្ទាប់ពីបញ្ចប់ការសិក្សាលោកបានបន្តចូលធ្វើការក្នុងក្រុមហ៊ុនគ្រួសាររបស់គាត់គឺ Toyota Automatic Loom Works។

ក្នុងឆ្នាំ១៩២៦ លោក សាគិឆិ តូយូដា បានបង្កើតប្រព័ន្ធម៉ាស៊ីនវៃពិសេសមួយដែលអាចរកឃើញកន្លែងខ្វះនៃខ្សែរអំបោះ ដើម្បីអភិវឌ្ឈន៍គុណភាពវាយនភ៍ណ្ឌ ហើយមានតម្រូវការធំមួយដែលគេចង់អោយប្រកាសនីយប័ត្រនេះ តែលោក សាគិឆិ បានបដិសេធមិនបញ្ចេញប្រព័ន្ធនោះទេ។
ទោះបីជាយ៉ាងណាក្ដី ឆ្នាំ១៩៣៦ កូនប្រុសរបស់គាត់ឈ្មោះ គីឆីរ៉ូ បានបបួលលោកផ្លាសប្ដូររោងចក្រវាយន៌័ណ្ឌអោយក្លាយទៅជារោងចក្រផលិតរថយន្ត។ លោក គិឆិរ៉ូ និង បងប្អូនជីដូនមួយរបស់លោកគឺ លោក អូជី ដែលមានបំណងបង្កើតម៉ាស៊ីនឡាន ដែលមានភាពល្អជាងការបង្កើតម៉ាស៊ីនវៃ ហើយចុងក្រោយ លោក សាគិឆិ បានយល់ព្រមតាមសំណើររបស់កូន និង ក្មួយរបស់គាត់ ហើយបានធ្វើការលក់ម៉ាស៊ីនវៃទៅកាន់ក្រុមហ៊ុនផ្សេង។
បន្ទាប់ពីការលក់ផលិតផលក្នុងកម្រៃដ៏សមរម្យហើយ លោក សាគីឆិ និង ក្មួយ បានបង្កើតក្រុហ៊ុន តូយូតា ដែលជាក្រុមហ៊ុនផលិតឡាន។ លោក គីឆិរ៉ូ បានក្លាយជានាយកគ្រប់គ្រងសម្រាប់ក្រុមហ៊ុនតូយូតាថ្មីមួយនេះ។ ហើយភ្លាមៗនោះ គាត់បានធ្វើដំណើរទៅក្រុមហ៊ុន Ford Motor នៅអាមេរិក ដែលជាក្រុមហ៊ុនឧស្សាហកម្មផលិតរថយន្តឈានមុខគេនាពេលនោះ។
ក្រុមហ៊ុនរបស់លោក Henry Ford បានកំពុងតែផលិតឡានដែមានសន្ទុះយ៉ាងខ្លាំងក្លា និង បានផ្សព្វផ្សាយ ម៉ូដែលT របស់ពួកគេ ហើយនៅពេលនោះ ហ្វដ មានរោងចក្រផលិតរថយន្តដ៏ធំមូយនៅ Yokohama ប្រទេសជប៉ុន និង ជាក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយនៅប្រទេសជប៉ុន។
លោក គីឆិរ៉ូ បានស្នាក់នៅទីក្រុង Detroit រយះពេលជិតមួយឆ្នាំ និង បានសិក្សាអំពីឧស្សាកម្មគ្រឿងយន្តយ៉ាងស៊ីជម្រៅបំផុត ហើយគាត់ក៏បានត្រលប់ទៅប្រទេសជប៉ុនវិញនៅឆ្នាំ១៩៣៨ ដោយនាំយកចំណេះដឹងមិនចេះរីងស្ងួត អំពីប្រព័ន្ធផលិតឡានហ្វដ ហើយពួកគេបានបង្កើតទៅតាមដូចគ្នានៅក្នុងក្រុមហ៊ុនតូយូតា។
គាត់បានចំណាយពេលជាច្រើនថ្ងៃជាមួយលោក អីជី ដើម្បីត្រួតពិនិត្យអោយបានច្បាស់នៅក្នុងរោងចក្រហ្វដ។ ហើយពួកគេបានសម្រេចចិត្តធ្វើការផ្លាស់ប្ដូរប្រព័ន្ធ និង ផលិតចំនួនទំនិញតិចជាងការសាកល្បង ប៉ុន្តែក៏បានប្រតិបត្តិការផលិតលើដំណើរការផ្សេងទៀត ដែលក្រុមហ៊ុនហ្វដមិនមានផងដែរ។

ក្រុមហ៊ុនតូយូតា បានផលិតយានយន្ត ដោយបាននាំចូលគ្រឿងម៉ាស៊ីន និង សមាសធាតុពីក្រុមហ៊ុនផ្សេងៗមកផ្គំជារថយន្តមួយ។ រថយន្តទាំងឡាយដែលបានផលិតដោយលោក គិឆិរ៉ូ និង អិជី ដោយរថយន្តទាំងឡាយដែលចញពីរោថក្ររបស់ពួកគេ គឺសុទ្ធតែមានគុណភាពល្អ និង មានតម្លៃសមរម្យ។
បើទោះបីជាយ៉ាងណានៅឆ្នាំ១៩៤១ អ្វីៗទាំងអស់បានផ្លាស់ប្ដូរដោយការមកដល់នៃសង្គ្រាមលោកលើកទី២ ដោយប្រទេសជប៉ុនគឺបានដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គ្រាមនេះ ហើយតូយូតា ត្រូវបានរដ្ឋាភិបាលជប៉ុនបង្ខំអោយធ្វើការផលិត ដោយបង្វែរអោយទៅផលិតរថយន្តធំៗ សម្រាប់តម្រូវការប្រើប្រាស់សង្គ្រាមនាពេលនោះ។

បន្ទាប់ពីបញ្ចប់សង្គ្រាម ជប៉ុនត្រូវបានរងការវិនាសកម្មយ៉ាងអាក្រក់បំផុត ដោយសារការទម្លាកគ្រាប់បែកបរមាណូ នៅទីក្រុងហ៊ូរ៉ុស៊ីមា និង ណាហ្គាសាគី។ ដូច្នេះជប៉ុនត្រូវបានធ្លាក់ចុះយ៉ាងខ្លាំង ក្នុងវិស័យសេដ្ឋកិច្ច ក្នុងការជួសជុលឡើងវិញផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដែលជាវិស័យអាទិភាព។ ដោយសារតែបែបនេះហើយ ទើបក្រុមហ៊ុនតូយុតា បានផលិតឡានធំៗ ត្រាក់ទ័រ និង ឡានសម្រាប់ពានិជ្ជកម្មផ្សេងៗ ដោយការផលិតបែបនេះ បានធ្វើអោយក្រុមហ៊ុនជាប់បំណុល និង ការសងបំណុលគេ។
ទោះបីជាយ៉ាងណាក្រុមហ៊ុនត្រូវបានសង្គ្រោះឡើងវិញ ដោយសារការកាត់បន្ថយកម្មករជាច្រើន ដើម្បីបន្តការរស់រានមានជីវិតមកដល់បច្ចុប្បន្ននេះ។ វិបត្តិនៅក្នុងក្រុមហ៊ុនជាប្រវត្តិសាស្ត្រដោយសារចលនាទាមទាររបស់កម្មករ ផ្នែកហិរញ្ញវត្ថុ និង ការជ្រៀតជ្រែកពីរដ្ឋាភិបាលទៅក្នុងក្រុមហ៊ុន។ តែដោយសារភាពវៃឆ្លាត និង សមត្ថភាពរបស់លោក គីឆីរ៉ូ និង លោក អូជិ ពួកគាត់បានគ្រប់គ្រងស្ថានការ និង បានដឹកនាំក្រុមហ៊ុនយ៉ាងមានប្រសិទ្ធភាព។
នៅឆ្នាំ១៩៥០ លោក គិឆិរ៉ូ បានចែកផ្លូវជាមួយក្រុមហ៊ុនតូយូតា ដោយ លោក អីជី តូយូដា បានឡើងជានាយកគ្រប់គ្រង់ទូទៅរបស់ក្រុមហ៊ុន ដោយលោកជាមនុស្សមានសមត្ថភាពខ្ពស់ ដែលមានទស្សនៈវិស័យ ព្រមទាំងអាចព្យាករណ៍ពីសក្ដានុពលក្រុមហ៊ុន នៃរថយន្តតូយូតា ក្នុងថ្ងៃអនាគត់បាន។

ពេលនេះជាដំណាក់កាលកាច់ចង្កុតក្រុមហ៊ុន ដូច្នេះគាត់បានសម្រេចបង្កើនល្បឿន ការលូតលាស់ក្នុងក្រុមហ៊ុន ហើយភ្លាមនោះគាត់ធ្វើដំណើរការទៅរោងចក្រផលិតរបស់ក្រុមហ៊ុនហ្វដ នៅ Dearborn ដើម្បីសង្កេតពីដំណើរការផលិតរបស់ហ្វដ។ នៅពេលដែលគាត់ទៅដល់ទីនោះ គាត់បានសម្គាល់ឃើញថាការផលិតគឺមិនមានភាពខុសគ្នាច្រើននោះទេ គ្រាន់តែចំនួននៃការផលិតប៉ុណ្ណោះ។ ដោយក្រុមហ៊ុនតូយូតា ផលិតរយៈពេល១៣ឆ្នាំ គឺស្មើរទៅនឹងក្រុមហ៊ុនហ្វដ ផលិតត្រឹមតែមួយថ្ងៃប៉ុណ្ណោះ។
បន្ទាប់ពីនោះ លោក អីជី តូយូដា បានសម្រេចចិត្តបង្កើនក្នុងការផលិតនៅក្នុងប្រទេសជប៉ុន ដោយសុំចូលរួមសហការផលិតជាមួយក្រុមហ៊ុនហ្វដ ប៉ុន្តែវាមិនបានជោគជ័យនោះទ ដូច្នេះគាត់បានសម្រេចចិត្តធ្វើដោយខ្លួនឯងតែម្ដង។
ក្រុមហ៊ុន General Motor និង ក្រុមហ៊ុនហ្វដ ដែលបានគ្រប់គ្រងដណ្ដប់លើទីផ្សាររថយន្តនៅប្រទេសជប៉ុន ចាប់ផ្ដើមមានការពិបាកក្នុងការប្រកួតប្រជែងជាមួយក្រុមហ៊ុនតូយូតា ដោយសារប្រព័ន្ធផលិតរបស់តូយូតា ត្រូវបានគេដឹងថាមានការគាំទ្រពីអ្នកជំនាញពីររូបគឺ Shingo និង Edward Deming ជួយឧបត្ថម្ភ ដោយពួកគេទាំងពីរជាទីប្រឹក្សាដ៏សំខាន់ដែល លោក អីជី បានជួលដោយបានតម្លៃពលកម្មខ្ពស់ដើម្បីបង្កើនប្រសីទ្ធភាពផលិត។
ក្រោយមកទៀតក្រុមហ៊ុនតូយូតា ចាប់ផ្ដើមផលិតរថយន្តយ៉ាងមមាញឹក ហើយផលិតផលនៃ Toyota Crown បានបោះជំហានខ្ពស់ឡើងជុំវិញតម្រូវការដ៏ច្រើនពីអតិថិជន ជាបន្តបន្ទាប់។

នៅក្នុងឆ្នាំ១៩៥៧ Toyota Crown បានដាក់លក់នៅសហរដ្ឋអាមេរិក ដោយរថយន្តនេះមានភាពល្បីល្បាញនៅប្រទេសជប៉ុន ប៉ុន្តែត្រូវរងការបរាជ័យ។ បន្ទាប់មកទៀត នៅដើមទស្សវត្សទី៦០ ម៉ាករថយន្ត Corona និង Corolla ក៏ត្រូវបាននាំចូលទៅសហរដ្ឋអាមេរិកទៀត តែត្រូវរងបរាជ័យបន្តទៀត ដោយសារតែពេលនោះ ក្រុមហ៊ុនហ្វដ Chevrolts, Buicks កំពុងតែដំណើរការ និង លក់ដាច់បំផុតនៅក្នុងអាមរិក។
ដោយសារការបរាជ័យក្នុងការនាំចូលសហរដ្ឋអាមេរិក ទើបក្រុមហ៊ុនតូយូតាចាប់ផ្ដើមនាំចូលទៅប្រទេសផ្សេងវិញ ទើបធ្វើអោយតូយូតាចាប់ផ្ដើមជោយគជ័យ និង ត្រូវបានគេទទួលស្គាល់ពីក្រុមហ៊ុនផលិតរថយន្តដែលមានគុណភាពរបស់ប្រទេសជប៉ុន។
នៅឆ្នាំ១៩៨៣ ក្រុមហ៊ុន តូយូតា បានសហការជាមួយក្រុមហ៊ុន General Motor ក្នុងការផលិតរថយន្តម៉ាក់ Corolla នៅក្នុងប្រទេសសហរដ្ឋអាមេរិក ដោយមុខជំនូញនះមានឈ្មោះថា NUMMI យ៉ាងជោគជ័យ។

នៅឆ្នាំ១៩៨៧ លោក អីជី តូយូដា បានសម្ភោធរោងចក្រដំបូងដែលជាកម្មសិទ្ធរបស់ជនជាតិអាមេរិកខាងជើង នៅប្រទេសកាណាដា ហើយនៅឆ្នាំ១៩៨៨ គាត់បានបើកក្រុមហ៊ុនតូយូតាដំបូងក្នុងប្រវត្តិសាស្ត្រក្នុងទឹកដិអាមេរិក នៅ Kentucky។
នៅឆ្នាំ១៩៨៨ ដដែល ក្រុមហ៊ុនតូយូតា បានបើករោងចក្រមួយទៀតនៅ Indiana ហើយនឹងមានគម្រោងបើករោងចក្រយ៉ាងសំខាន់ទីបីនៅ រដ្ឋតិចសាស ក្នុងអាមេរិក ដែលជាគម្រោងចាប់ផ្ដើមផលិតនៅឆ្នាំ២០០៦។
នៅក្នុងឆ្នាំ ១៩៩៤ លោក អីជី តូយូដា បានលាលែងពីតំណែងជានាយកប្រត្តិបត្តិនៃសាជីវកម្ម Toyota Motor គឺនៅពេលដែលគាត់មានអាយុ៨១ឆ្នាំ។ ដោយលោកបានដឹកនាំក្រុមហ៊ុន ដោយធ្វើការលើកមុខ លើកមាត់ លើកស្ទួយវាសនារបស់ក្រុមហ៊ុនតូយូតា អោយក្លាយជាក្រុមហ៊ុនដ៏ធំបំផុតក្នុងពិភពលោក ដែលអាចប្រកួតប្រជែងជាមួយដៃគូរផ្សេងៗក្នងការផលិតរថយន្តទំនើប ស៊ីវីល័យរហូតដល់បច្ចុប្បន្ននេះ។
បច្ចុប្បន្ននេះ សាជីវកម្មគ្រឿងម៉ាស៊ីនតូយូតា ជាកន្លែងផលិតរថយន្តឈានមុខគេមួយនៅក្នុងប្រទេសជប៉ុន និង ជាអ្នកផលិតរថយន្តដ៏ធំបំផុតមួយនៅក្នុងពិភពលោកផងដែរ។ ដោយដំណើរការនៃភាពជោគជ័យនេះកើតមានមិនមែនតែមួយយប់នោះទេ គឺ លោក អីជី តូយូដា ទទួលបាននូវសក្ដានុពលតាមរយៈស្នាដៃបង្កើតថ្មីៗជាច្រើនក្នុងរោងចក្ររថយន្ត។ ដែលរួមមាន៖
- ការធ្វើអោយប្រសើរឡើងគ្រប់ផ្នែក ស្លាកយីហោ កាន់តែមានភាពល្បីល្បាញ
- ការគ្រប់គ្រង លើការផ្គត់ផ្គង់ជាបន្តបន្ទាប់
- ការត្រួតពិនិត្យលើការបង្កើតថ្មី
- និងដំណ់រការដែលមានគុណភាពផ្សេងៗទៀត ជាច្រើនផងដែរ
- ការពង្រីកបាននូវទីផ្សាររថយន្តនៅសហរដ្ឋអាមេរិក
- ការពង្រីកនូវរោងចក្រផលិតរថយន្តទៅកាន់ប្រទេសផ្សេងៗ
- ធ្វើអោយមានការទទួលស្គាល់ពីគុណភាពម៉ាស៊ីននៅទូទាំងពិភពលោក
- តូយូតា



.jpg&ehk=%2bfnSPrvbgGxWsBpgAR763iO7YDxVZXBkYAFKvGZSJbQ%3d&risl=&pid=ImgRaw)
