
ក្រុមហ៊ុន Levi Strauss & Co ដែលជាក្រុមហ៊ុនផលិតខោធំជាងគេបំផុតនៅលើពិភពលោកបានកត់សម្គាល់ជាពិសេសសម្រាប់ខោខូវប៊យពណ៌ខៀវដែលត្រូវបានគេហៅថា Levi’s ជាឈ្មោះដែលត្រូវបានចុះបញ្ជីពាណិជ្ជកម្ម។ ក្រុមហ៊ុននេះមិនត្រឹមតែផលិត ខោខៅប៊យ តែប៉ុណ្ណោះទេ ថែមទាំងផលិតផលផ្សេងទៀតរួមមាន អាវធំ អាវរងារ មួក អាវយឺត និង ខ្សែក្រវ៉ាត់ ហើយវាផ្តល់សិទ្ធិផលិតនូវរបស់របរថ្មីៗជាច្រើនទៀត។ ហើយក្រុមហ៊ុនមានទីស្នាក់ការកណ្តាលនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ។
បើនិយាយពីក្រុមហ៊ុនយើងត្រូវតាមដានប្រភពដើមរបស់វា ទៅលោក Levi Strauss ដែលបានកើតនៅឆ្នាំ១៨២៩ នឹងបានស្លាប់នៅឆ្នាំ១៩០២។ លោកគឺជាជនអន្តោប្រវេសន៍ Bavarian ដែលបានមកដល់សាន់ហ្វ្រាន់ស៊ីស្កូ ក្នុងឆ្នាំ ១៨៥០ ក្នុងកំឡុងពេលមានចលនានៃការជីករ៉មាស ដោយលោកមិនចង់ធ្វើជាអ្នកជីករ៉ែទេ ដូច្នេះគាត់មានគំនិតបង្កើតអាជីវកម្មមួយគឺ លក់ផលិតផលទៅអោយអ្នកជីករ៉ែមាស។

ដោយពេលនោះលោកបានលឺពីការត្អួញត្អែ និង តំរូវការរបស់អ្នករុករករ៉ែ ដែលត្រូវការខោទ្រនាប់ លឺដូច្នេះ លោក Strauss បានជួលជាងកាត់ដេរអោយធ្វើសំលៀកបំពាក់ដែលកាត់ចេញពីផ្ទាំងក្រណាត់តង់។ ក្រោយមកគាត់មានផែនការរបស់គាត់ គឺធ្វើការផ្គត់ផ្គង់សម្លៀកបំពាក់ដល់អ្នកដែលនៅកន្លែងជីកកំណប់់មាសទាំងនោះ។ ដោយពេលនោះគាត់បានធ្វើការបញ្ចុះបញ្ចូលបងប្រុសរបស់គាត់អោយជឿថា នេះអាជីវកម្មដ៏ល្អដែលអាចសម្រេចជោគជ័យ ហើយគាត់នឹងក្លាយជាអ្នកតំណាងអាជីវកម្មគ្រួសារនៅតំបន់ឆ្នេរខាងលិច។
នៅខែមករា ឆ្នាំ១៨៥៣ លោក លីវ៉ាយ បានក្លាយជាពលរដ្ឋអាមេរិក និង នៅខែមិនា នាឆ្នាំដដែលនោះ លោក លីវ៉ាយ បានមកដល់សាន់ហ្វ្រាន់ស៊ីស្កូ ដែលជាទីក្រុងអ៊ូអរ ដោយក្ដីរំភើបរីករាយជាមួយការជីករ៉ែមាសជារៀងរាល់ថ្ងៃ។ លោក លីវ៉ាយ ក៏សប្បាយចិត្តនឹងឃើញពីសក្ដានុពលនៃអាជិវកម្មកាន់តែប្រសើរជាងអ្វីដែលគាត់បានរំពឹងទុក។ ហើយគាត់បានបង្កើតអាជីវកម្មលក់ទំនិញតំណាងទីក្រុងញ៉ូយ៉កនៅតំបន់ឆ្នេរខាងលិចដោយមានហាងនៅផ្ទះលេខ៩០ វីថី Sacramento ហើយឈ្មោះក្រុមហ៊ុនរបស់គាតត្រូវបានគេស្គាល់ថា Levi Strauss ដែលមានទីតាំងនៅកំពង់ផែ។
លីវ៉ាយ បានជ្រ់ើសរើសទីតាំងនះ ដោយសារវាមានភាពងាយស្រួលក្នុងការទទួលទំនិញដែលបងប្រុសរបស់គាត់ផ្ញើរតាមកប៉ាល់ ហើយនៅទីនោះគាត់អាចល់ទំនិញទៅអោយប្រជាជនដែលបានធ្វើដំណើរតាមផ្លូវនោះយ៉ាងច្រើន និង រៀងរាល់ថ្ងៃ។ អាជិវកម្មរបស់ លីវ៉ាយ បានដើរសន្សឹមៗ តែមានស្ថេរភាព ទំនិញបានមកដល់តាមកប៉ាល់ពីហាងបងប្រុសរបស់គាត់ឈ្មោះ Jonas នៅទីក្រុងញ៉ូយ៉ក់។
ក្នុងឆ្នាំ១៨៥៦ អាជីវកម្មបានរីកចម្រើន ដូច្នេះហើយ ហាងរបស់លីវ៉ាយ ត្រូវប្ដូរទៅហាងធំ ដោយសារតែហាងបច្ចុប្បន្នដែលគាត់កំពុងតែលក់វាមានទំហំតូច ដែលមិនល្មមក្នុងការស្តុកទំនិញរបស់គាត់ដើម្បីបំពេញសេចក្ដីត្រូវការរបស់អតិថិនជន។ គាត់បានប្ដូរទីតាំងថ្មីទៅកាន់វិថីSacramento ផ្ទះលខ៦២ បន្ទាប់មកបានប្ដូរទៅផ្ទះលេខ៦៣ និង ៦៥វិញ។ ពីមួយថ្ងៃទៅមួយថ្ងៃ អាជីវកម្មរបស់គាត់កាន់តែរីកចម្រើន នឹងកាន់តែធំជាងមុន ដូច្នេះគាត់តែម្នាល់ឯងមិនអាចគ្រប់គ្រងបានទេ ដូច្នេះគាត់បានអញ្ជើញបងថ្លៃរបស់គាត់ឈ្មោះ David អោយមកជួយក្នុងជំនួញរបស់គាត់មួយនេះ។ បន្ទាប់ពីការមកដល់របស់ David គាត់បានផ្ដល់នូវជំនាញរបសើគាត់ដែលធ្វើអោយអាជីវកម្មកាន់តែមានការរីកចម្រើនជាងមុនទៀត។
ក្រោយមកទៀតក្នុងឆ្នាំ១៨៦៣ ក្រុមហ៊ុននេះត្រូវបានកែរឈ្មោះទៅជាLevi Strauss and Company ដោយក្រុមហ៊ុនបានប្ដូរទៅការិយាល័យកណ្ដាលនៅអាគារដ៏ធំមួយនៅតាមដងវិថី Battery ដែលគង់វង្សក្នុងរយះពេល៤០ឆ្នាំ។ មូលហេតុដែលអាជីវកម្មនះទទួលបានជោគជ័យពីព្រោះថា នៅពេលដែលសាន់ហ្វ្រាន់ស៊ូស្កូ ដែលទីក្រុងរតនសម្បត្តិ ដោយជាកន្លែងដែលត្រូវបានគេរកឃើញរ៉ែមាស ដូច្នេះទីក្រុងនះបានក្លាយជាទីក្រុងអ្នកមាន។

ម្យ៉ាងវិញទៀតដោយសារមានមនុស្សជាង៤០០០០នាក់បានមកទីក្រុងនេះ មួយវិញនៅមុខហាងអាជីវកម្មរបស់គាត់មានមនុស្សឆ្លងកាត់ជាង ៣០០០០នាក់ជារៀងរាល់ថ្ងៃ និង មានមនុស្សជាង៩០០០នាក់ផ្សេងទៀតបានធ្វើដំណើរពីទិសខាងជើងមកពីប្រទេសម៉ិចសិច។
នៅឆ្នាំ១៨៥១ នាវាជាង ៨០០គ្រឿងត្រូវបានចត់នៅឆកសមុទ្រមួយដែលក្រុមនាវិកបានធ្វើការបោះបង់ចោល។ ហើយនាឆ្នាំ១៨៥៩ គេបានរកឃើញរ៉ែប្រាក់ នៅតំបន់ណាវ៉ាដា។ ហើយការធ្វើអាជីវកម្មនោះបានធ្វើអោយទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ មានចំណូលជាង៣០០ ០០០ ០០០លានដុល្លារ ហើយបានក្លាយជាទីក្រុងអ្នកមាន។ បុគ្គលដែលមានមុខមាត់នៅទីក្រុងគឺជា បុគ្គលិកធនាគារ អ្នករកស៊ី និង មេធាវី។
លីវ៉ាយ ក៏ជាសមាជិកនៃសមាគមន៍សាន់ហ្វ្រាន់ស៊ីស្កូ ហើយបានទទួលការចូលរួមយ៉ាងសកម្មនៅក្នុងព្រឹត្តិការណ៍សាសនា និង វប្បធម៌សង្គម ហើយការិយាល័យរបស់គាតើនៅតាមដងវិថី Battery បានក្លាយទៅជាមជ្ឈមណ្ឌលសំខាន់សម្រាប់អាជីវកម្ម លីវ៉ាយ ស្រ្តូស។ ប៉ុន្តែJonas នៅតែបន្តនៅទីក្រុងញ៉ូយ៉ក់ដើម្បីគ្រប់គ្រងការិយាល័យផ្នែកលក់នៅប៉ែកខាងកើត។
លីវ៉ាយ បានតម្លើងចង្កៀងពិដាន ជណ្ដើរយន្ត និង បរិក្ខារទំនើបជាច្រើនផ្សេងទៀត ដែលធ្វើអោយហាងនេះកាន់តមានភាពទាក់ទាញ និង ស្រស់ស្អាត។
លីវ៉ាយ បានទទួលការបណ្ដុះបណ្ដាលជាជាងកាត់ដែរដោយដំបូងគាត់មានផែនការផលិតតង់ និង ក្រណាត់គ្រប រ៉ាហ្គុង សម្រាប់កម្មករជីករ៉មាស ប៉ុន្តែគាត់ដឹងថា វាគ្មានទីផ្សារទសម្រាប់ផលិតផលទាំងនះ បន្ទាប់មកគាត់បានប្រើក្រណាត់ក្រាស់ដើម្បីកាត់ជាខផធន់ដែលប្រើបានយូរ ដោយគាត់បានដឹងថាខោដលកម្មករទាំងអស់នោះពាក់ពុំសុវជាទីពេញចិត្តសម្រាប់ពួកគេទេ។
ការមើលឃើញពីសារសំខាន់នៃសម្លៀកបំពាក់សម្រាប់កម្មកររ៉ែមាស លីវ៉ាយ បានចាប់ផ្ដើមកសាងរោងចក្រពីរកន្លែង ដំបូងគាត់បានជួលជាងកាត់ដេរ ដើម្បីដេរក្រណាត់ដែលធ្វើឡើងពីក្រណាត់តង់ ដោយសម័យនោះគេហៅថាខោអៀមត្រឹមចង្កេះ។ បន្ទាបមកក្រណាត់តង់ ត្រូវបានជំនួសដោអំបោះ និង ស្លាកស្ពាន់ ត្រូវបានគេបន្ថែមលើថ្នេរនៃហោប៉ាវ ហើយដើម្បីភាពរឹងមាំគេបានបន្ថែមឡេវ។
ដូច្នេះខោអៀមពណ៍ខៀវធ្វើអំពីអំបោះពណ៍ខៀវនោះត្រូវបានជាទីពេញនិយម ដែលវាជាក្រណាត់ដលប្រើបានយូរ និង មានភាពមាំ ដែលមានសរសៃអំបោះពណ៍ខៀវ និង សរសៃអំបោះពណ៍ស។ សា់ច់ក្រណាត់ពណ៍ខៀវកាន់តែពេញនិយមខ្លាំង និង មានតម្រូវការកាន់តែច្រើន សម្រាប់ការបង្កើតថ្មីទៅជាខោប៊យ។

លីវ៉ាយ បានដឹងពីតម្រូវការខោខៅប៊យកាន់តែច្រើន ដោយបូកផ្សំជាមួយយុទ្ធសាស្ត្រអាជីវកម្មដ៏អស្ចារ្យ គាត់បានប្រឹងប្រែងធ្វើការ ដើម្បីអាចផ្ដល់អ្វីដែលអតិថិជនចង់បាន។ ហើយគាត់តែតែផ្អែកលើការពិតថា ការយល់ចិត្តកើតមានដោយការស្ដាប់ការយកចិត្តទុកដាក់ខ្លាំងលើអ្វីអ្វីៗដែលនៅជុំវិញខ្លួនយើង។
ដើម្បីទាក់ទាញផលប្រយោជន៍ពីការកាន់កាប់ផ្ដាច់មុខ លីវ៉ាយ បានបំបែកគំនិតទៅផលិតខោខូវប៊យសម្រាប់ស្ត្រី និង កូនក្មេង។ នៅឆ្នាំ១៨៩០ ត្រូវបានប្រើប្រាសើលើកដំបូង ដើម្បីសម្គាល់ខោខូវប៊យក្រណាត់អំបោះ ដោយស្លាកសញ្ញានះមានប្រជាប្រិយភាពណាស់ និង ដូចសម្លៀកបំពាក់លីវ៉ាយសព្វថ្ងៃនះអញ្ចឹងដែរ។
នៅប្រហែលឆ្នាំ១៨៩៦ លីវ៉ាយបានរកប្រាក់បានគ្រប់គ្រាន់និង បានសម្រេចចិត្តដកខ្លួនចេញពីការរកស៊ី នៅពលនោះគាត់មានអាយុ ៦៧ឆ្នាំ។ ផលិតផលរបស់កាត់ជាច្រើនដែលបានប្រកាសនីយបត្រកម្ម គឺខោចូវប៊យខៀវ ជាច្រើនត្រូវបានផលិត ហើយតម្រូវការកំពុងតកើនឡើងយ៉ាងខ្លាំងក្លាដែរ។
កូនប្រុសរបស់លោក គឺ David Stem បានចូលរួមក្នុងអាជីវកម្ម ហើយមានសម្ថភាពអាចគ្រប់គ្រងបានដោយក្រុមហ៊ុនរីកធំពេក ដូច្នេះលោកលី វ៉ាយបានសម្រេចដាក់បញ្ចូលក្រុមហ៊ុននោះជាសាជីវកម្មផ្លូវការ ដែលមាននៅលើទីផ្សារភាពហ៊ុនសម្រាប់សាធារណះជន។ បន្ទាប់មកទៀត លោក លីវ៉ាយបានដកខ្លួនចេញពីសកម្មភាប្រចាំថ្ងរបស់ក្រុមហ៊ុនណដោយគាត់ ដោយគាត់ជនម្នាក់ដែលមានមុខតំណែងជាច្រើន ហើយក្នុងរយះពេលគម្រោងប៉ុន្មានមកនេះ គាត់បានចូលរួមជាមួយក្រុមហ៊ុនអាជីវកម្មផ្សេងៗទៀតជាច្រើន។

លោក Walter A. Haas បានកើតថ្ងៃទី ១១ ឧសភា ឆ្នាំ១៨៨៩ នៅសានហ្វ្រានស៊ីស្កូ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក និង បានទទួលមរណភាពនៅថ្ងៃទី ៧ ខែធ្នូ ឆ្នាំ១៩៧៩ នៅទីក្រុងសានហ្វ្រានស៊ីស្កូ។ លោកក៏ជានាយកប្រតិបត្តិអាជីវកម្មជនជាតិអាមេរិចបានទទួលស្គាល់ថាបានជួយបង្កើតក្រុមហ៊ុន Levi Strauss & Co ដែលជាក្រុមហ៊ុនផលិតខោខូវប៊យពណ៌ខៀវ ដែលផលិតអំពីអំបោះ។
កិច្ចខិតខំប្រឹងប្រែងរបស់លោក Walter បន្ទាប់ពីសង្គ្រាមលោកលើកទី ២ ដោយលោកបានដាក់មូលដ្ឋានគ្រឹះសម្រាប់ការរីកចម្រើនយ៉ាងខ្លាំងរបស់ក្រុមហ៊ុនក្នុងអំឡុងពេលនៃការពេញនិយមនូវខោពណ៌ខៀវនៅទសវត្សឆ្នាំ ១៩៦០ និង ៧០។
ការចូលរូមរបស់លោក Water A. Haas ជាមួយក្រុមហ៊ុន Levi Strauss & Co ត្រូវបានចាប់ផ្តើមក្នុងឆ្នាំ ១៩១៤ នឹងបានរៀបអាពាហ៍ពិពាហ៍របស់គាត់ ជាមួយអ្នកស្រី Elise Stern ដែលមានឪពុកឈ្មោះ Jacob ដែលត្រូវជាក្មួយប្រុសម្នាក់ក្នុងចំណោមបងប្អូន ៤ នាក់ដែលបានទទួលមរតកក្រុមហ៊ុនពីឪពុកមារបស់លោកគឺលោក Levi Strauss ដែលជាស្ថាបនិកក្រុមហ៊ុន។
ក្រុមហ៊ុនបានធ្វើមិនសូវល្អ ហើយក្មួយៗ របស់លោក Levi Strauss កំពុងពិចារណាលើការរំលាយក្រុមហ៊ុន ប៉ុន្តែលោក Hass មិនបានគិតដូច្នេះទេហើយក្នុងរយៈពេលពីរឆ្នាំបន្ទាប់ពីគាត់បានចូលរួមជាមួយក្រុមហ៊ុននេះ ក្នុងឆ្នាំ ១៩១៩ ក្រុមហ៊ុននេះអាចគ្រប់គ្រងទ្រព្យសម្បត្តិរបស់ខ្លួនវិញ។ ឆ្នាំ១៩២៨ គាត់បានក្លាយជាប្រធានក្រុមហ៊ុន ដែលជាតំណែងដែលគាត់ត្រូវរក្សារហូតដល់ឆ្នាំ១៩៥៥។