
ភ្នាក់ងារ Viet Cong ២ នាក់បន្លំខ្លួនជាទាហានវៀតណាមខាងត្បូងទុកឡានមួយដែលផ្ទុកទៅដោយគ្រឿងផ្ទុះចតនៅសណ្ឋាគារ Brinks ក្នុងទីក្រុងសាយហ្គន។ សណ្ឋាគារនេះជាកន្លែងស្នាក់នៅរបស់មន្រ្តីសហរដ្ឋអាមេរិក។
នៅក្នុងការវាយប្រហារនេះមានបានបង្ករអោយមាន ជនជាតិអាមេរិកពីរនាក់ត្រូវបានសម្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែកនេះ ហើយជនជាតិអាមេរិក ៦៥ នាក់ និង ជនជាតិវៀតណាមផ្សេងទៀតត្រូវបានរងរបួស។
ឯកអគ្គរដ្ឋទូត Maxwell Taylor, ឧត្តមសេនីយ៍ William Westmoreland និងមន្រ្តីជាន់ខ្ពស់សហរដ្ឋអាមេរិកដទៃទៀតបានព្យាយាមបញ្ចុះបញ្ចូលប្រធានាធិបតី Lyndon B. Johnson ឱ្យឆ្លើយតបជាមួយនឹងការវាយឆ្មក់សងសឹកលើវៀតណាមខាងជើង ប៉ុន្តែលោក Johnson បានបដិសេធ។
នៅក្នុងសារទូរលេខរបស់គាត់ជាមួយ លោក Taylor ពន្យល់អំពីការសម្រេចចិត្តរបស់គាត់ ហើយគាត់បានបង្ហាញជាលើកដំបូងថាគាត់កំពុងពិចារណាការប្តេជ្ញាចិត្តរបស់កងទ័ពប្រយុទ្ធរបស់សហរដ្ឋអាមេរិក។