
ប្រធានាធិបតី Franklin D. Roosevelt និង នាយករដ្ឋមន្រ្តីអង់គ្លេសលោក Winston Churchill ចេញសេចក្តីប្រកាសមួយដែលចុះហត្ថលេខាដោយអ្នកតំណាងនៃប្រទេសចំនួន ២៦ ដោយបង្កើតអង្កការមួយដែលហៅថា“ អង្គការសហប្រជាជាតិ” ។ ប្រទេសហត្ថលេខីនៃសេចក្តីប្រកាសបានប្តេជ្ញាបង្កើតអង្គការថែរក្សាសន្តិភាពក្រោយសង្គ្រាមអន្តរជាតិ។
នៅថ្ងៃទី ២២ ខែធ្នូឆ្នាំ ១៩៤១ លោកនាយករដ្ឋមន្ត្រីអង់គ្លេសលោក Churchill បានទៅដល់ទីក្រុង Washington, D.C. , សំរាប់សន្និសីទ Arcadia ដែលជាការពិភាក្សាជាមួយប្រធានាធិបតី Franklin D. Roosevelt អំពីយុទ្ធសាស្រ្តសង្គ្រាមអង់គ្លេស – អាមេរិករួមគ្នា និង យុទ្ធសាស្ត្រក្នុងការរក្សាសន្តិភាពនាពេលអនាគត។
ការវាយប្រហារលើកំពង់ផែPearl Harbor មានន័យថាសហរដ្ឋអាមេរិកបានចូលរួមក្នុងសង្គ្រាមហើយវាមានសារៈសំខាន់សម្រាប់ចក្រភពអង់គ្លេសនិងអាមេរិកក្នុងការបង្កើតនិងរៀបចំគម្រោងរណសិរ្សបង្រួបបង្រួមមួយប្រឆាំងនឹងមហាអំណាចអាកស៊ីដែលមានជប៉ុន និង អាឡឺម៉ងជាដើម។
ឆ្ពោះទៅកាន់ទីបញ្ចប់នៃការពិភាក្សា លោក Churchill និង លោក Franklin បានបង្កើតកងទ័ពរួមបញ្ចូលគ្នាមួយដើម្បីសម្របសម្រួលយុទ្ធសាស្ត្រយោធាប្រឆាំងទៅនឹងប្រទេសអាល្លឺម៉ង់ និង ជប៉ុន ដើម្បីរៀបចំផែនការផែនការសម្រាប់ការលុកលុយរួមគ្នាដើម្បីបញ្ចប់សង្គ្រាមនៅក្នុងទ្វីប និង ពិភពលោកទាំងមូល។
ក្នុងចំណោមសមិទ្ធិផលដែលទទួលបានក្រោយពីការពិភាក្សាយ៉ាងយូរនៃសន្និសីទ Arcadia គឺកិច្ចព្រមព្រៀងក្នុងការបង្កើតរបស់អង្គការសហប្រជាជាតិ។ ក្រោមការដឹកនាំដោយ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និង សហភាពសូវៀត ប្រទេសហត្ថលេខីបានយល់ព្រមប្រើប្រាស់ធនធានដែលមានទាំងអស់ដើម្បីកម្ចាត់អំណាចរបស់ ប្លុកឆ្វេងនិយម មានអាល្លឺម៉ង ជប៉ុន អ៊ីតាលី។ អ្វីដែលសំខាន់បំផុតនោះប្រទេសហត្ថលេខីបានសន្យាថានឹងបន្តបង្កើតអង្គការថែរក្សាសន្តិភាពអន្តរជាតិនាពេលអនាគតដែលផ្តោតលើការធានា“ ជីវិតសេរីភាព ឯករាជ្យ សេរីភាពសាសនា និង ដើម្បីការពារសិទ្ធិរបស់មនុស្ស និង យុត្តិធម៌” ។