អាជីវកម្ម

អ្នករៀនបាន​ខ្ពស់​មិន​ប្រាកដ​ថា​ជា​អ្នក​មាន អ្នក​មាន​មិន​ប្រាកដ​ថា​ជា​អ្នក​រៀន​បាន​ខ្ពស់

ពាក្យមួយឃ្លាដែល​គេ​លើក​ឡើង​ថា “អ្នក​រៀន​បាន​ខ្ពស់​មិន​ប្រាកដ​ថា​នឹង​ក្លាយ​ជា​អ្នក​មាន ហើយ​អ្នក​ក្លាយ​ជា​អ្នក​មាន​មិន​ប្រាកដ​ថា​ជា​អ្នក​រៀន​បាន​ខ្ពស់” ពិត​ជា​មិន​ខុស​នោះ​ទេ ពោល​គឺ​ក្រៅ​ពី​ការ​អប់រំ ឬ​ចំណេះ​ដឹង នៅ​មាន​កត្តា​រួម​ផ្សំ​ជា​ច្រើន​ទៀត​ដែល​អាច​ឱ្យ​យើង​ក្លាយ​ជា​អ្នក​មាន​បាន​។

ជាក់​ស្តែង មាន​បុគ្គល​ល្បីៗ​ជា​ច្រើន​ដែល​មិន​បាន​រៀន​ឱ្យ​ចប់​ថ្នាក់​ត្រឹម​ត្រូវ តែ​ពួក​គាត់​បែរ​ជា​អាច​ក្លាយ​ជា​អ្នក​មាន និង​ល្បី​បាន។ ខាង​ក្រោម​នេះ​សុទ្ធ​តែ​ជា​អ្នក​ដែល​មិន​បាន​រៀន​ចប់​ថ្នាក់ តែ​បាន​ក្លាយ​ខ្លួន​ជា​អ្នក​មាន​ និង​ល្បី​ល្បាញ​៖

១៥. Charlize Theron

See the source image

តារាសម្តែងស្រីម្នាក់នេះ​បាន​សម្រេច​ចិត្ត​បោះ​បង់​ការ​សិក្សា ហើយ​មក​ចាប់​យក​អាជីព​ជា​តារា​សម្តែង​តាំ​ង​តែ​ពី​នៅ​រៀន​ម្ល៉េះ។ ក្រៅ​ពី​មាន​ឈ្មោះ​បោះ​សម្លេង​ក្នុង​អាជីព​សម្តែង​ Charlize Theron ក៏​ជាប់​ជា​តារា​ស្រី​ដែល​មាន​​ភ្នែក​ស្រស់​ស្អាត​ជាង​គេ​ផង​ដែរ។

១៤. Arnold Schwarzenegger

See the source image

គ្រប់គ្នាពិត​ជា​ធ្លាប់​ស្គាល់​តារា​សាច់​ដុំ​ដែល​ធ្លាប់​គ្រង​មេដាយ​អូឡាំ​ពិក​ជា​ច្រើន​លើក​ និង​ជា​បុរស​រដ្ឋ​កាលីហ្វ័រញ៉ា​របស់​សហ​រដ្ឋ​អាមេរិក។ Arnold បាន​សម្រេច​ចិត្ត​បោះ​បង់​ការ​សិក្សា​ចោល ដោយ​ទៅ​ឈោង​ចាប់​យក​ការ​ហ្វឹក​ហាត់​សាច់​ដុំ​។

១៣. Gisele Bundchen

See the source image

តារាបង្ហញម៉ូតជាតិ​ប្រេស៊ីល​ម្នាក់​នេះ​បាន​បោះ​បង់​ការ​សិក្សា​តាំង​តែ​ពី​នៅ​អាយុ​១៤ ឆ្នាំ​ម្ល៉េះ ព្រោះ​នាង​បាន​សម្រេច​ចិត្ត​បន្ត​ដំណើរ​ក្នុង​ពិភព​បង្ហាញ​ម៉ូត​របស់​នាង ហើយ​ក៏​ប្រទះ​ភាព​ជោគ​ជ័យ​រហូត​មក។

១២. Marlon Brando

See the source image

តារាសម្តែងអាមេរិក​ចូល​និវត្តិ​ដែល​បាន​ស្លាប់​កាល​ពី​ឆ្នាំ​២០០៤ ម្នាក់​នេះ​រៀន​មិន​បាន​ចប់​ថ្នាក់​វិទ្យា​ល័យ​ទេ។ តែ​គាត់​មិន​ខ្វល់​ច្រើ​ន​នឹង​រឿង​នេះ ហើយ​ក៏​គូស​វាស​ផ្លូវ​ដើរ​ក្នុង​វិថី​ជំនួញ​​មួយ​​ប្រកប​ដោយ​ជោគ​ជ័យ។

១១. Nicolas Cage

See the source image

រៀនមិនបានចប់​ថ្នាក់​វិទ្យាល័យ​នឹង​គេ​ទេ តែ​បែរ​ជា​មាន​ភាព​ជោគ​ជ័យ​យ៉ាង​ខ្លាំង​ក្នុង​អាជីព​សម្តែង​របស់​ខ្លួន។

១០. Tom Cruise

See the source image

រៀនមិនចប់ថ្នាក់ទី​៦ ផង តែ Tom Cruise បាន​​ត្រួស​​ត្រាយ​ផ្លូវ​រហូត​ដល់​បាន​ក្លាយ​ជា​តារា​សម្តែង និង​ផលិត​ករ​ដ៏​ល្បី និង​ត្រូវ​គេ​ទទួល​ស្គាល់​នៅ​ជុំវិញ​ពិភព​លោក។ ក្រៅ​ពី​នេះ គាត់​ក៏​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​តារា​ហូលីវូដ​ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេ​បំផុត​ផង​ដែរ។

៩. Cameron Diaz

See the source image

ទោះមិនមាន​ប្រវត្តិ​នៃ​ការ​សិក្សា​ល្អ​ដូ​ច​គេ​ក៏​ពិត​មែន តែ Cameron Diaz ជា​តារា​បង្ហាញ​ម៉ូត ជា​ផលិត​ករ និង​ជា​តារា​សម្តែង​ស្រី​ដ៏​មាន​ប្រជា​ប្រិយ​ភាព និង​លេច​ធ្លោ​ម្នាក់​នៅ​អាមេរិក។

៨. Jim Carrey

See the source image

ទទួលស្គាល់ខ្លួនឯង​ថា​ជា​អ្នក​ដែល​មិន​បាន​រៀន​សូត្រ​ច្រើន​ដូច​គេ តែ Jim Carrey ម្នាក់​នេះ​ពោរ​ពេញ​ដោយ​ទេព​កោសល្យ។ ក្រៅ​ពី​ជា​តារា​សម្តែង​ម្នាក់ លោក​ក៏​ជា​ផលិត​ករ អ្នក​អារម្មណ៍​និ​យម និង​ក៏​ជា​អ្នក​សរសេរ​ប្លង់​សម្តែង​ផង​ដែរ។

៧. Johnny Depp

See the source image

ម្ចាស់ពាន Golden Globe Award រូប​នេះ​មិន​ដែល​ចូល​សាលា​ទេ តែ​ពេល​នេះ​គាត់​ជា​តារា​ហូលីវូដ​ដ៏​ជោគ​ជ័យ​ម្នាក់។

៦. Katy Perry

See the source image

ស្រីស្រស់ម្នាក់នេះរៀន​មិន​បាន​ចប់​ថ្នាក់​វិទ្យា​ល័យ​នោះ​ទេ តែ​ពេល​នេះ​បាន​ក្លាយ​ខ្លួន​ជា​តារា​ចម្រៀង ហើយ​ក៏​ជា​អ្នក​និពន្ធ​បទ​ចម្រៀង​ដ៏​ជោគ​ជ័យ​ម្នាក់​ផង​ដែរ។ នាង​ថែម​ទាំង​ត្រូវ​បាន​ជ្រើស​ជា​ឯក​អគ្គ​រាជ​ទូត​សុឆន្ទៈ​របស់​អង្គការ UNICEFF ថែម​ទៀត​ផង។

៥. Jessica Simpson

See the source image

រៀនមិនចប់ថ្នាក់ តែ​បាន​វិវឌ្ឍ​ខ្លួន​ទៅ​ជា​តារា​សម្តែង​ស្រី​ដ៏​ល្បី ជា​តារា​ចម្រៀង និង​ជា​អ្នក​និពន្ធ​បទ​ចម្រៀង​ផង​ដែរ។ ក្រៅ​ពី​នេះ នាង​មាន​ទាំង​ក្រុម​បង្ហាញ​ម៉ូត និង​ផលិត​ផល​កែ​សម្ផស្ស​ផ្ទាល់​ខ្លួន​ថែម​ទៀត​ផង។

៤. Keanu Reeves

See the source image

រៀនមិនចប់ថ្នាក់ តែ​ជ្រើស​ផ្លូវ​ផ្សេង​មួយ​ដើរ​រហូត​ដល់​បាន​ក្លាយ​ខ្លួន​ជា​តារា​សម្តែង​ដ៏​ជោគ​ជ័យ ផលិត​ករ និង​ជា​តន្ត្រី​ករ​ដ៏​ល្បី​ម្នាក់​​របស់​កាណដា​។

៣. Mark Wahlberg

See the source image

រៀនមិនបានចប់​ថ្នាក់​ត្រឹម​ត្រូវ​មែន តែ​ពេល​នេះ​គាត់​ជា​អធិ​រាជ​របស់​ពិភព​កម្សាន្ត​អាមេរិក និង​ជា​ផលិត​ករ តារា​បង្ហាញ​ម៉ូត តារា​សម្តែង តារា​ចម្រៀង​រ៉ែប និង​មាន​នាទី​ជា​ច្រើន​ផ្សេង​ទៀត។

២. Simon Cowell

See the source image

ឈប់រៀនតាំងតែ​ពី​នៅ​ថ្នាក់​វិទ្យា​ល័យ តែ​បាន​ជ្រើស​យក​អាជីព​មួយ​ទៀត​រហូត​ដល់​ក្លាយ​​ខ្លួន​ជា​ប្រធាន​ក្រុម​ហ៊ុន​កម្សាន្ត​ដ៏​ធំ​មួយ​របស់​អង់គ្លេស។ ពេល​នេះ​នរណាៗ​ក៏​ស្គាល់​លោក​ចៅ​ក្រម Simon Cowell ក្នុង​កម្ម​វិធី​កម្សាន្ត​នានា​របស់​អង់គ្លេស​ដែរ។

១. Richard Branson

See the source image

ដោយសារតែរៀនមិន​ចេះ លោក Richard Branson ក៏​សម្រេច​ចិត្ត​ឈប់​រៀន​តែ​ម្តង។ ការ​ព្យាយាម និង​ការ​តាំង​ចិត្ត​ខ្ពស់​ធ្វើ​ឱ្យ​គាត់​រក​ឃើញ​ភាព​ជោគ​ជ័យ​យក​​ទៅ​​វេច​ខ្ចប់​ភាព​បរាជ័យ​កាល​ពី​វ័យ​ក្មេង​របស់​គាត់​បាន ដោយ​ពេល​នេះ​គាត់​មាន​ក្រុម​ហ៊ុន​រណប​ ៤០០ ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រុម​ហ៊ុន Virgin Group របស់​គាត់។

Related posts
អាជីវកម្ម

វិធីរក្សាកម្លាំងចិត្តនៅកន្លែងធ្វើការខណៈពេលធ្វើការពីផ្ទះ

អាជីវកម្ម

មហាសេដ្ឋីលំដាប់កំពូលប្រទេសថៃទាំង៥រូប ដែលមានទ្រព្យរាប់ពាន់លានដុល្លារ

អាជីវកម្ម

តើសេដ្ឋីភាគច្រើនគិតយ៉ាងណានៅក្នុងជីវិត និង ការងារ?

អាជីវកម្ម

ហេតុផល៥យ៉ាងដែលអ្នកគួរអនុវត្តន៍ដើម្បីទទួលភាពជោគជ័យក្នុងអាជីព

Leave a Reply

Your email address will not be published.