
បើនិយាយពីភេសជ្ជៈPEPSI ឬ Coca-Cola មនុស្សជាច្រើនប្រាកដជាស្គាល់ទូទាំងពិភពលោក ដោយលោកអ្នកអាចរកទិញបានគ្រប់ទីកន្លែងពាសពេញពិភពលោក និង ក៏ជាផលិតផលដែលមានអត្ថន័យចំពោះយុវជន ដែលជាមនុស្សមានអាកប្បកិរិយាមិនសូវខ្វល់ និង ភាពស្រស់ស្រាយចំពោះជីវិត។
តែនៅក្រោយការផលិតភេសជ្ជៈនេះគឺមានបុគ្កលដ៏ល្បីម្នាក់ដែលបង្កើតនូវភាពល្បីល្បាញនេះគឺលោក ប្រេដហាម ដោយលោកបានកើតនៅឆ្នាម១៨៦៧ ក្នុង Chinquapin ហើយបានចូលរៀននៅសាលាពេទ្យ MarryLand ដោយក្ដីសង្ឃឹមនិង សុបិនរបស់គាត់ចង់ក្លាយជាគ្រូពេទ្យ តទោះជាយ៉ាងណាក្ដី គាត់មិនអាចបន្តការសិក្សាបានទេ ព្រោះជំនួញរបស់ឪពុករបស់គាត់ បានដួលរលំ៊ ឪពុករបស់ខាលេប មិនអាចបន្តការឧបត្ថម្ភការសិក្សារបស់គាត់បានទៀតទេ ដូច្នេះគាត់បានបោះបង់ចោលការសិក្សាវិជ្ជាពេទ្យនោះ ដោយគាត់បានធ្វើការងារក្រៅម៉ោងក្នុងហាងថ្នាំមួយកន្លែង ដើម្បីផ្គត់ផ្គង់គ្រួសាររបស់ាគាត់។
ដោយគាត់ជាមនុស្សដែលមានភាពវៃឆ្លាតម្នាក់ ងាយស៊ាំក្នុងកិច្ចការជំនួញ ទើបសម្រេចចិត្តបើកហាងថ្នាំផ្ទាល់ខ្លួន របស់គាត់។ ហាងរបស់ខាលេប ស្ថិតនៅក្នុង Middle and Pollick Streets ក្នុងទីក្រុង New Bern ភាគខាងជើង ដែលក្លាយជាកន្លែងបង្កើត PEPSI Cola ដំបូងគបង្គស់។

ខាលេប មានវ័យក្មេង និង មានកម្លាំង ហើយគាត់មានមហិច្ឆិតាចង់រកប្រាក់អោយបានច្រើន ក្នុងរយះពេលខ្លី ដោយគាត់បានបង្កើតនៅភសជ្ជៈមួយដែលមានរស់ជាតិធ្វើអោយរង្គើរដល់អ្នកដ៏ទៃ ហើយចាប់ផ្ដើមធ្វើការបង្កើតទីផ្សារ។
នៅក្នុងឆ្នាំឆ៨៩៣ គាត់បានបង្កើតភេសជ្ជៈថ្មីមួយទៀតដែលមានឈ្មោះថា Brand’s Drink ដែលគាត់បានអះអាងថា អាចជួយសម្រួលដល់ការរំលាយអាហារ ដោយមាសារធាតុពិសេស ដែលផ្សំចម្រាញ់ចេញពីគ្រាបធញ្ញជាតិកូឡា វ៉ានីឡា និង ប្រេងកម្រ ដែលទទួលបានភាពជោគជ័យតាំងពីដំណើរការដំបូងមកម្លេះ។ នេះក៏ព្រោះតែអាកាសធាតុនៅ New Bern ក្ដៅស្ងួត ដែលធ្វើអោយការផឹក Brands’s Drink មានអារម្មណ៍ស្រស់ស្រាយ ពិតប្រាកដ ដោយខាលេប បានធ្វើការលើសម៉ោង ដើម្បីបំពេញតម្រូវការរបស់អ្នកផឹក ហើយភេសជ្ជៈនះត្រូវបានលក់តាមរយៈ Sosa Fountain ដែលមាននៅក្នុងហាង។
ខាលេបបានដឹងពីប្រជាប្រិយភាពនៃភេសជ្ជៈស្រដៀងគ្នានេះផ្សេងទៀតលើទីផ្សារគឺ កូកា កូឡា ហើយគាត់ចង់អោយផលិតផលរបស់គាត់មានការប្រកួតប្រជែងជាមួយ Coke នេះ។ ដោយនៅឆ្នាំ១៨៩៨ ខាលេប បានទិញឈ្មោះPEP Cola ក្នុងតម្លៃ១០០ដុល្លារ ពីក្រុមហ៊ុន នៅNewwark ទីក្រុង New Jersey ដែលបានដួលរលំ។ បន្ទាប់មកគាត់បានផ្លាស់ប្ដូរឈ្មោះភេសជ្ជៈរបស់គាត់ពីBrand’s Cola ទៅជា PEPSI Cola ដលការពិតភេសជ្ជៈនេះអាចជាឳសថសម្រាប់ព្យាបាលក្រពះផងដែរ។
ក្នុងឆ្នាំ១៩០២ ខាលេប បានសម្រេចចិត្តប្រកាសនីយត្រដោយចំហរនូវផលិតផលរបស់គាត់ ដើម្បីកុំអោយមានការលួចចម្លង ដែលបានទទួលស្គាល់ពីការិយាល័យនីយតបត្រសហរដ្ឋអាមេរិក ដែលធ្វើអោយភេសជ្ជៈ PEPSI Cola ត្រូវបានគេទទួលស្គាល់ជាផ្លុវការនាពេលនោះ។ គាតក៏បានប្រកាសចំណែក៩៧ភាគហ៊ុន សម្រាប់ក្រុមហ៊ុនថ្មី ហើយក៏ត្រៀមខ្លួនជាស្រេចសម្រាប់ផ្គត់ផ្គងPEPSI អោយក្លាយជាភេសជ្ជៈដែលមនុស្សគ្រប់គ្នាទទួលទាននៅទូទាំងពិភពលោក។

នៅក្នុងឆ្នាំដំបូង ខាលេប បានផ្សំលក់ប្រភេទទឹកស្ករ PEPSI Cola ប្រមាណ៣០២៨០លីត្រ ដោយមានការអបអរ និង ទទួលស្គាល់ក្នុងការផ្សាយពានិជ្ជកម្ម ហើយគាត់បានវិនិយោគប្រាក់ប្រមាណជា១៩០០ដុល្លារ នៃប្រាក់ចំណេដំបូងរបស់គាត់ក្នុងការបង្ហាញលក់ភេសជ្ជៈថ្មីរបស់គាត់។ គាត់បានបង្កើតស្លាកសញ្ញាដំបូងសម្រាប់PEPSI Cola ហើយចាប់ផ្ដើមរកទីផ្សាររ ដោយបង្កើតស្លាក និង បិទផ្ទាំងប្រកាសនានា ដែលអាចបន្ថែមនូវប្រជាប្រិយភាពអោយកាន់តែខ្លាំងជាងនេះទៅទៀត។
ហើយក្រោយមក ខាលេប អាចទិញរោងចក្រឧស្សាហកម្មផ្ទាល់ខ្លួនរបស់គាត់ដែលមានឈ្មោះថា Bishops Factory នៅ New Bern។ ហើយ PEPSI Cola ត្រូវបានគេដាក់លក់ដប ហើយខាលេប បានក្លាយជាមនុស្សដំបូងគេដលបានផលិតភេសជ្ជដាក់ក្នុងដប ដើម្បីរក្សាតម្រូវការទីផ្សារ ដោយគាត់បានចាប់ផ្ដើមផ្ដល់សិទ្ធលក់ដូរដបភេសជ្ជៈ PEPSI ទៅអ្នកវិនិយោគឯករាជ្យទាំងឡាយផងដែរ។

នៅឆ្នាំ១៩០៧ រោងចក្រផលិតចំនួន៤០កន្លែងបានផលិតPEPSI Cola ហើយលក់ដាច់ចំនូន៣៧៨៥០០លីត្រនៅឆ្នាំនោះ។ ហើយនៅឆ្នាំ១៩០៨ ការិយាល័យ និង រោងចក្រថ្មីៗ ផុសឡើងបន្ថែមទៀតនៅក្នុងរោងចក្រនៅ New Bern ហើយចំនូនអ្នកផលិតបានកើនឡើងយ៉ាងលឿនរហូតដល់៩៣នាក់។ នៅឆ្នាំ១៩១១ តម្រូវការសម្រាប់PEPSI Cola បានកើនឡើងយ៉ាងច្រើនដែរ ខាលេប មានក្រុមចំនួនន២៨០នាក់សម្រាប់ផលិតភេសជ្ជៈ ប្រភេទទឹកស្ករដែលល្បីល្បាញ និង មានសក្ដានុពល។
ហេតុផលចម្បងក្នុងការភាពជោគជ័យដែលគួអោយភ្ញាក់ផ្អើលរបស់ ខាលេប គឺថាគាត់បានបង្កើតប្រព័ន្ធផ្ដល់សិទ្ធិជួញដូររឹងមាំតាមរយៈអ្នកផលិត និង កម្មកររបស់គាត់។ ដោយអ្នកផលិតក្នុងស្រុកដែលពោរពេញដោយឆន្ទះ និង បញ្ជាក់ពីភាពជោគជ័យផលិតផលនេះ បានផ្ដល់មូលនិធិនេះរឹងមាំមួយបំផុត គឺពួកគេជាសសរគោលចំពោះសហគ្រាស PEPSI Cola។

ឆ្នាំ១៩០៩ លោកខាលេប បានឡើងធ្វើជាចៅហ្វាយក្រុង New Bern ដ៏អស្ចារ្យណាស់ដលបានគេបានគូររូបរបស់គាត់ដាក់នៅលើលិខិត្តប័ណ្ណ។ ការអបអរចំពោះការមកដល់ថ្មីនៃភេសជ្ជៈ PEPSI Cola ត្រូវបានធ្វើឡើងដោយអ្នកបើកឡានប្រណាំងដ៏ល្បីល្បាញម្នាក់ឈ្មោះថា Berry Oldfield ក្នុង កាសែតជាច្រើនច្បាប់ ហើយពាក្យដែលគេតែងតែនិយាយចំពោះភេសជ្ជនេះគឺ អបអរភេសជ្ជៈ PEPSI Cola ”ផឹកហើយមានអារម្មណ៍ស្រស់ស្រាយ មានកម្លាំងមាំ សម្រាប់ការប្រកួតប្រជែងនានា” ដំណើរឆ្ពោះទៅមុខរបស់ ខាលេប ទៅរកភាពសម្បូរហូហៀរ និង ប្រជាប្រិយភាពនោះមិនចេះចប់ឡើយ។បន្ទាប់ពីសង្គ្រាមលោកលើកទី១បានបញ្ចប់ តម្លៃស្ករបានប្រប្រួលគ្រប់ពេល ដោយឡើងចុះៗដែលជាហេតុធ្វើអោយប៉ះពាល់ដល់តម្លៃផលិតផល ព្រោះស្ករជាគ្រឿងផ្សំសំខាន់ក្នុងរូបមន្ត PEPSI Cola។ នៅពេលមួយស្ករវាបានឡើងថ្លៃពី៥សេនក្នុងមួយផោន ទៅដល់ ២២សេននៅក្នុង១ផោន ហើយត្រូវគេទស្សន៍ទាយថា តម្លៃនេះនឹងឡើងខ្ពស់ជាងនេះទៅទៀត។ ដោយសារតែគិតបែបនេះ ខាលេប បានទិញស្ករជាច្រើនស្តុកទុកក្នុងស្តុក ដោយគាត់រំពឹងថានឹងអាចរក្សាតម្លៃផលិតនៃPEPSI Cola ដើម្បីទប់ទល់នៃតម្លៃឡើងថ្លៃនៃស្ករបាន។

ទោះបីជាយ៉ាងណាក៏ដោយក្នុងឆ្នាំ១៩២២ មានហេតុអាក្រក់កើតឡើងមួយទៀតគឺ តម្លៃស្ករធ្លាក់ចុះទៅដល់៣សេនក្នុងមួយផោន ដោយ ខាលេប បានស្តុកស្ករយ៉ាងច្រើនដលមានតម្លៃលើស៨ដង ក្នុងទីផ្សារ។ ជាសំណាងអាក្រក់នេះ បានក្ដោបយកសំណាង ខាលេប យ៉ាងច្រើនឆ្ពោះទៅរកភាពបរាជ័យ ដោយគាត់បានប្រកាសបំណុលរបស់ខ្លួននៅឆ្នាំ១៩២៣ ហើយបានទៅរកជំនួញខាងថ្មាំវិញម្ដង។
កន្លែងផលិតភេសជ្ជៈដែល ខាលេប បានបង្កើតនៅបន្ទប់ខាងក្រោយនៃហាងថ្នាំបច្ចុប្បន្ន ជាយីហោដែលពិបាករក និង ជាកន្លែងប្រមូលផ្ដុំមនុស្សដ៏ច្រើនបំផុតក្នុងពិភពលោក។ តារាភាពយន្តល្បីៗនៅក្នុងពិភពលោក បានស្រឡាញ់ពេញចិត្តយីហោរបស់ PEPSI មានដូចជា Madonna, David Backham, Michael Jackson, Amitabh Bachchan និង Sachin Tendulkar នេះគ្រាន់តែមនុស្សមនុស្សមួយចំនួនប៉ណ្ណោះ។
អ្នកដែលបង្កើតយីហោ ដែលគួរអោយចាប់អារម្មណ៍នេះគឺ Caleb Bradham ដែលបានចំណាយពេល១១ឆ្នាំចុងក្រោយនៃជីវិតរបស់គាត់ចាកចញពីភាពចេញមុខចេញមាត់ នឹងទទួលមរណភាពនៅថ្ងៃទី ១៩ ខែគុម្ភៈ ឆ្នាំ១៩៣៤ ដែលបានបន្សល់ទុកនូវកេរ្តិ៍ដំណែលមិនអាចកាត់ថ្លៃបាន។