
ក្នុងឆ្នាំ១៧៩៦ ណាប៉ូឡេអ៊ុងមានអាយុ២៦ឆ្នាំ បានរៀបការជាមួយស្រ្តីត្រកូលអភិជនដ៍ស្រស់ស្អាតម្នាក់ នាងហ្សូសេហ្វីន ដឺ បូណាណេ ដែលជាស្រ្តីមេម៉ាយចាស់ជាងគាត់៦ឆ្នាំ ហើយថែមទាំងមានកូនស្រីម្នាក់អាយុ ១២ ឆ្នាំ និង កូនប្រុសម្នាក់អាយុ ១៤ ឆ្នាំ ស្រាប់ទៅហើយ។ ពីរថ្ងៃបន្ទាប់ពីពិធីមង្គលការគាត់បានចេញទៅសមរភូមិដោយត្រូវបាន គេតែងតាំងជាមេបញ្ជាការកងទព័នៅតាមព្រំដែនប្រទេសអ៊ីតាលី ដោយយល់ឃើញថាកងទព័របស់គាត់មានអាវុធ្ធមិនសូវទំនើប ហ្វឹកហាត់មិនបានល្អ និង មានស្បៀងមិនគ្រប់គ្រាន់ គាត់បានសន្យាចំពោះពួកគេទាំងនោះថា នឹងផ្ដល់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធប់ បើសិនជាពួកគេទទួលបានជ័យជំនះនៅក្នុងការប្រយុទ្ធ។

ដូចដែលគាត់ បានពោលថា” ក្នុងនាមជាទាហានអ្នកត្រូវតែមានសំលៀកបំពាក់ និង ស្បៀងអាហារបរិភោគគ្រប់់គ្រាន់។ ខេត្តមានៗ និង ទីក្រុងធំនិងស្ថិត ក្នុងអំណាចរបស់អ្នកជាក់ជាមិនខាន ហើយនៅទីនោះអ្នកនឹងទទួលបានកិត្តិយស ភាពរុងរឿង និង ទ្រព្យសម្បត្តិហូរហៀ។ តើអ្នកចង់បានដែររឺទេ? ” ទាំងនេះគឺជាពាក្យដែលណាប៉ូឡេអ៊ុងបានប្រកាសទៅនឹងកងទ័ពរបស់គាត់ក្នុងនាមគាត់ជាមេបញ្ជាការម្នាក់់។
កងទ័ពរបស់គាតនៅអ៊ីតាលី បានដណ្ដើមបានជ័យជំនះមួយហើយមួយទៀតនៅក្នុងសមរភូមិ។ ក្រោយមកដោយប្រឆាំងនិងបទបញ្ជាចេញពីទីក្រុង ប៉ារីស ណាប៉ូលេអុង បានវាយបកប្រឆាំងផ្ទាល់និងសត្រូវដ៍ខ្លាំងបំផុតរបស់បារាំងគឺ ប្រទេសអូទ្រីស។ នៅក្នុងដំណើរឆ្ពោះទៅមុខលឿនដូច ផ្លេកបន្ទោរ គាត់បានឆ្លងកាត់ជួរភ្នំអាល់ (Alps) ហើយបានធ្វើដំណើរចូលក្នុងទីក្រុងវីយ៉ែន របស់អូទ្រីសចំងាយ៩៦គីឡូម៉ែត្រ។ ពួកអូទ្រីសដែល ប្រឈមមុខនិងការពិត ដែលស្ទើតែបរាជយ័ក្នុងសមរភូមិ បានស្នើសុំអោយមានកិច្ចព្រមព្រៀងឈប់បាញ់មួយ ដើម្បីឈានដល់ការបញ្ចបសង្គ្រាម។ នៅក្នុង សន្ធិសញ្ញា Campo Formio ដែលតែងតាំងឡើងដោយណាប៉ូឡេអ៊ុង ពួកគេបានយល់ព្រមប្រគល់ទឹកដីប៉ែលហ្ស៊ីក រ៉ាញលែនដ៍ និង កោះមួយចំនួននៅឯ ឆ្នេរសមុទ្រក្រិច អោយមកស្ថិតក្រោមការត្រួតត្រារបស់បារាំង។ ណាប៉ូឡេអ៊ុងបានបញ្ជូនទ្រព្យសម្បត្តិ និង លុយដែលរឹបអូសបានមក ពីសង្រ្គាមទៅកាន់ទីក្រុងប៉ារីសយ៉ាងច្រើនសន្ធឹកសន្ធាប់។

ទន្ទឹមនិងពេលនោះ គាត់ក៍បានបង្កើតរដ្ផាភិបាលអ៊ីតាលីខាងជើង ដោយអនុវត្តិគំនិតសេរីភាពបដិវត្តន៍បារាំង។ តែអំឡុងពេលមួយរាត្រី សោះគាត់មានឈ្មោះបោះសំលេងពេញទ្វីបអឺរ៉ុប និងសូម្បីតែនៅអាមេរិកក៍ល្បីឈ្មោះ ណាប៉ូឡេអុងដែរ។ មានតែប្រទេសអង់គ្លេស ប៉ុណ្ណោះដែលនៅតែប្រឆាំងជំទាស់និងអំណាចបារាំងនៅទ្វីបនេះ។ ដំបូងណាប៉ូឡេអុងគិតចង់ឈ្លានពានដៃសមុទ្រ Channel របស់អង់គ្លេស់ ប៉ុន្តែពិនិត្យដោយផ្ទាល់ទៅលើតំបន់ឆ្នេរសមុទ្រ Channel នោះគាត់ក៍បោះបង់គំនិតព្រោះយល់ឃើញថា កងនាវាអង់គ្លេស់មានកំលាំងខ្លាំងណាស់មិនអាចឈ្លានពានបានឡើយ។ ផ្ទុយទៅ វិញគាត់បានបើកយុទ្ធនាការមួយនៅប្រទេសអេហ្ស៊ីបនៅទីនោះគាត់អាចបង្កើតមូលដ្ផានគ្រឹះសំរាប់អំណាចបារាំងនៅសមុទ្រមេឌីទែរ៉ាណេ។ហើយទន្ទឹមពេលជាមួយគ្នានេះបានកាត់ផ្តាច់ផ្លូវដ៍សំខាន់របស់អង់គ្លេស់ទៅកាន់ប្រទេសឥណ្ឌាបានថែមទៀតផង។ នៅនិទាឃៈរដូវនៅឆ្នាំ១៧៩៨ ណាប៉ូឡេអ៊ុងក៏បានឈ្លានពានប្រទេសអេហ្ស៊ីបជាផ្លូវការ។
.jpg)
មេដឹកនាំបារាំងមួយចំនួនដែលនៅក្នុងនោះក៍មាន តាល់ឡឺរ៉ង់ដ៍ ផងដែរបានលួចសប្បាយក្នុងចិត្តដោយបានឃើញណាប៉ូឡេអ៊ុង ដ៍មានប្រជាប្រិយភាព និង មហិច្ចតាខ្ពស់ចាកចេញឆ្ងាយពីប៉ារីស ព្រោះពួកគេខ្លាចណាប៉ូឡេអ៊ុង ដណ្ដើមអំណាចរបស់ខ្លួន។ ភ្លាមៗនោះគាត់ក៍បានដណ្ដើមកាន់កាប់កោះ ម៉ាល់ត៍ នៅសមុទ្រមេឌីទែរ៉ាណេ។
ក្រោយមកគាត់ដណ្តើមបានអាឡិចហ្សង់ឌ្រី ដែលជាទីក្រុងចាស់របស់ប្រទេសអេហ្ស៊ីប។ ទីបញ្ចប់នៅក្នុងសមរភូមិពីរ៉ាមីត គាត់បានវាយរុញច្រាណអ្នកការពារក្រុងឡឺគ័រ អោយត្រឡប់ទៅកាន់ វាលខ្សាច់ ហើយក៍បានដណ្ដើមកាន់កាប់ទាំងស្រុងភាគខាងជើងនៃប្រទេសអេហ្ស៊ីប។ នៅពេលដែលការប្រយុទ្ធគ្នាបានបញ្ចប់ គាត់បានរួសរាន់សង់សាលា និង មន្ទីពេទ្យ សំរាប់ប្រជាជនអេហ្ស៊ីប និង បានដាក់ផែនការកសាងព្រែកជីក ស៊ុយអេដ៍ធំ ដែលភ្ជាប់សមុទ្រមេឌីទែរ៉ាណេ ទៅកាន់សមុទ្រក្រហម និង មហាសមុទ្រឥណ្ឌាដ៍ធំល្វឹងល្វើយ ព្រមទាំងមហាសារគរ ប៉ាស៊ីហ្វិច។

តែទោះជាយ៉ាងណាក្ដីការបរាជ័យដ៍ធំមួយតាមមកពីក្រោយស្រមោលនូវយុទ្ធនាការលើទឹកដីអេហ្ស៊ីបរបស់ណាប៉ូឡេអ៊ុង។ ដោយកងនាវាអង់គ្លេស់ដែលដឹកនាំដោយ ឧត្ដមសេនីយ៍ឯក អូរ៉ាត្យូ ណែលសុន បានវាយកំទិចកងទព័ជើងទឹកបារាំងដែលឈរជើងនៅ អាប៊ូកៀរបៃ ជិតមាត់ទន្លេរនីល។ ដោយគ្មាននាវាដើម្បើជួយសង្រ្គោះកងទព័របស់ណាប៉ូឡេអ៊ុងឡើយ។ ទោះជាមានឧត្តភាពជាងកងទព័អង់គ្លេស់ក៏ដោយ ក៍មិនអាចគេចខ្លួនចេញពីអេហ្ស៊ីប រឺក៍ទទួលកំលាំងជំនួយបានឡើយ។ ណាប៉ូឡេអ៊ុង បានចាប់ធ្វើការវាយប្រហារលើប្រទេសស៊ីរីទៀត ដោយសង្ឃឹមនឹងអាចអោយគាត់វាយបើកច្រកទៅទិសខាងជើង តែជាអកុសល់គឺត្រូវបានកងទ័ពប្រទេសអង់គ្លេស់ធ្វើការរារាំង។
ក្នុងពេលដែលណាប៉ូឡេអ៊ុង ជួបការលំបាកបែបនេះប្រទេសទួរគី រួមជាមួយ អង់គ្លេស់ រុស្ស៊ី និង អូទ្រីស បានបង្កើតសម្ពន្ធ័មិត្ត ប្រឆាំងការឈ្លានពានរបស់បារាំង។អ៊ីតាលីក៍បានងាកចេញពីការគ្រប់គ្រង របស់បារាំងដែរ។ ណាប៉ូឡេអ៊ុងក៍បានស្ថិតនៅក្នុងស្ថានភាពឯកកោដ៍ធ្ងន់ធ្ងរបំផុតមួយ។ គាត់ក៍បានសំរេចចិត្តធ្វើការងារជាបន្ទាន់មួយ ដោយទុកចោលកងទព័របស់គាត់នៅក្នុងប្រទេសអេហ្ស៊ីប ណាប៉ូឡេអ៊ុងបានលួចរត់មកកាន់ទីក្រុងប៉ារីស ដោយកិច្ចខ្លួនរួចទាំងប្រផិតប្រផើយពីការតាមចាប់របស់នាវាអង់គ្លេស់ពីរគ្រឿង៕
