
៣. សេដ្ឋកិច្ចកំឡុងការត្រួតត្រារបស់អាណានិគមបារាំង
មិនយូរទេ បន្ទាប់ពីពួកបារាំងបានបង្កើតឡើងដំបូងនូវវត្តមានជាស្វយ័ត នៅកម្ពុជានៅឆ្នាំ ១៨៦៣ ពួកបារាំងបានយល់ថាសុបិនរបស់ពួកគេថាកម្ពុជានឹងអាចក្លាយជា សិង្ហបុរីនៅកូសាំងស៊ីន គឺជាការភាន់ច្រឡំមួយ ហើយថាកម្ពុជាគ្មានទ្រព្យសម្បត្តិដែលបានលាក់កំបាំងនោះទេ។[ត្រូវការអំណះអំណាង] ចាប់តាំងពីពេលនោះមក សេដ្ឋកិច្ចកម្ពុជាក៏មិនបានធ្វើទំនើបកម្មគួរអោយកត់សំគាល់នោះទេ។ បារាំងបានប្រមូលពន្ធដារដោយមានប្រសិទ្ធិភាព ក៏ប៉ុន្តែផ្សេងពីនោះ បាននាំមកវិញនូវការផ្លាស់ប្ដូរតិចតួចចំពោះសេដ្ឋកិច្ចក្នុងភូមិស្រុក របស់ខ្មែរ។
ការរើសអើងទល់នឹងជនជាតិមិនមែនយួនដោយពួកបារាំងបានបន្ត ជាពិសេស ទោះបីជាដឹងថាជនជាតិខ្មែរ បានបង់ពន្ធដារខ្ពស់បំផុតនៅកូសាំងស៊ីនក៏ដោយ។ នៅឆ្នាំ ១៩១៦ ការបះបោរពន្ធដារមួយបាននាំមក កសិករស្រុកស្រែចម្ការរាប់ម៉ឺននាក់មកដល់ភ្នំពេញដើម្បីធ្វើញត្តិអោយព្រះបាទស៊ីសុវត្ថិ-មុនីវង្ស ឱ្យមានការបន្ធូរបន្ថយពន្ធដារ។ ពួកបារាំង ពួកគេយល់ថាខ្មែរជាជនជាតិមួយស្ងៀមស្ងាត់ និងសោះអង្គើយដែលមិនអាចរៀបចំការតវ៉ាដែលគួរអោយតក់ស្លុត បាននោះទេ។
ទោះបីជាមានការតវ៉ាដូច្នោះមែន ក៏ព្រះបាទស៊ីសុវត្ថិ-មុនីវង្សមិនអាចដោះស្រាយអ្វីបានឡើយ។ នៅឆ្នាំ ១៩២៥ ពួកអ្នកស្រុកបានសម្លាប់ឯកាភិបាលបារាំងម្នាក់ (រេស៊ីដង់) ដែលបានគំរាមកំហែងចាប់ខ្លួនពួកអ្នកល្មើសច្បាប់ពន្ធដារ។
វិស័យសេដ្ឋកិច្ចមួយចំនួនត្រូវបានអភិវឌ្ឍក្រោមការគ្រប់គ្រងរបស់បារាំង។ ពួកបារាំងបានសាងផ្លូវថ្នល់និងផ្លូវដែកមួយចំនួនលើទឹកដីកម្ពុជា។ ហេដ្ឋារចនាសម្ព័ន្ធនិងកិច្ចការសាធារណៈក៏ត្រូវបានអភិវឌ្ឍក្រោមការដឹកនាំរបស់បារាំង ផ្លូវ និង ផ្លូវដែកត្រូវបានសាងសង់ឡើងនៅក្នុងទឹកដីកម្ពុជា។ គួរឱ្យកត់សំគាល់ខ្លាំងបំផុត ពេលនោះផ្លូវដែករាប់គីឡូមាត្រពីរបីខ្សែដែលទាក់ទងគ្នាបានដាក់អោយប្រើ ផ្លូវមួយខ្សែដ៏សំខាន់បានភ្ជាប់ភ្នំពេញទៅនឹងព្រំដែនថៃតាមរយៈខេត្តបាត់ដំបង។
ការដាំដុះកៅស៊ូ និងពោត ដែលជាដំណាំសំខាន់ខាងសេដ្ឋកិច្ច ហើយភ្លាមនោះដែរ ខេត្តបាត់ដំបងនិងសៀមរាបបានក្លាយជាចានបាយនៃកូសាំងស៊ីន។ កំឡុងទសវត្សឆ្នាំ ១៩២០ កម្ពុជាបានចំណេញនៅពេលដែលកៅស៊ូ និងពោតមានតម្រូវការច្រើន ក៏ប៉ុន្តែបន្ទាប់ពីសេដ្ឋកិច្ចធ្លាក់ចុះដ៏គំហុកនៅឆ្នាំ ១៩២៩ កម្ពុជាក៏បានរងគ្រោះ ជាពិសេសក្នុងចំណោមអ្នកដាំដំណាំស្រូវ ដែលប្រាក់ចំណូលរបស់ពួកគេធ្លាក់ចុះ ដែលធ្វើអោយពួកគេកាន់តែឆាប់ក្លាយជាជនរងគ្រោះ នៃពួកអ្នកចងកាប្រាក់ជារៀងរហូត។
ឧស្សាហកម្មបានរៀបចំជាដំបូងដើម្បី ដំណើរការវត្ថុធាតុដើមសម្រាប់ ការប្រើប្រាស់ក្នុងស្រុក រឺ សម្រាប់នាំចេញ។ អន្តោប្រវេសន៍បានទៅដល់កម្ពុជាដ៏ច្រើនសន្ធឹកសន្ធាប់ ហើយកម្ពុជាក៏ប្រែជាមានជនជាតិចម្រុះជាច្រើន។ ពេលនោះនៅភូមា និង ម៉ាឡេស៊ី ដែលប្រទេសទាំងពីរស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប៊្រីតថេន ជនបរទេសបានគ្រប់គ្រងកម្លាំងដំណើរការនៃសេដ្ឋកិច្ច។ ជនជាតិយួន ថ្វីត្បិតថាតួនាទីបុព្វសិទ្ធិរបស់ពួកគេ គ្រាន់តែជាពួកពលករខាងដាំដុះកៅស៊ូក៏ដោយ។ យ៉ាងឆាប់រហ័ស ជនអន្តោប្រវេសន៍យួនក៏បានចាប់ផ្ដើមដើរតួនាទីសំខាន់ នៅក្នុងសេដ្ឋកិច្ចអាណានិគមជាអ្នកនេសាទ និង អ្នកជំនួញ។
ចិនបានកំពុងតែរស់នៅកម្ពុជាអស់រយៈពេលជាច្រើនសតវត្ស ហើយពួកគេបានគ្រប់គ្រងពាណិជ្ជកម្ម តាំងពីមុនការមកដល់របស់បារាំងទៅទៀត។ ក្រោមការគ្រប់គ្រងរបស់បារាំង ស្ថានភាពនេះនៅដដែល ក៏ប៉ុន្តែពួកបារាំងបានដាក់កំហិតលើពួកចិន។ យ៉ាងណាក៏ដោយ ពួកឈ្មួញ និងធនាគារិកចិននៅកម្ពុជាបានអភិវឌ្ឍបណ្ដាញពាណិជ្ជកម្មជាច្រើន ដែលលាតសន្ធឹងទូទាំងឥណ្ឌូចិនរហូតដល់ប្រទេសចិនផងដែរ ប៉ុន្តែតំណែងជាន់ខ្ពស់ៗត្រូវបានប្រគល់ទៅឱ្យពួកបារាំង។
កម្ពុជាដើមឡើយត្រូវបានគេប្រើជាទឹកដីទ្រនាប់របស់បារាំងនៅចន្លោះដែនដីអាណានិគមយួនសំខាន់ៗ និងសៀម កម្ពុជាដើមឡើយត្រូវបានចាត់ទុកថាជាតំបន់សំខាន់ខាងសេដ្ឋកិច្ចមួយនោះទេ។ ថវិការដ្ឋាភិបាលអាណានិគមដើមឡើយត្រូវពឹងផ្អែកយ៉ាងខ្លាំងលើការប្រមូលពន្ធនៅកម្ពុជាជាប្រភពសំខាន់នៃប្រតិលាភ និងប្រជាជនកម្ពុជាបានបង់ពន្ធខ្ពស់បំផុតក្នុងម្នាក់ៗចំណោមដែនដីអាណានិគមបារាំងនៅឥណ្ឌូចិន។ រដ្ឋបាលអន់ខ្សោយ និង ជួនកាលមិនរឹងមាំនៅដើមប៉ុន្មានឆ្នាំនៃការគ្រប់គ្រងបារាំងនៅកម្ពុជាមានន័យថាហេដ្ឋារចនាសម្ព័ន្ធ និងនគរូបនីយកម្មបានធំឡើងក្នុងអត្រាតិចជាងវៀតណាម និង រចនាសម្ព័ន្ធសង្គមកាលពីសម័យមុននៅក្នុងភូមិនៅតែមានសេសសល់។
យ៉ាងណាមិញ ដូចគ្នាការគ្រប់គ្រងរបស់បារាំងបានតម្រែតម្រង់បន្ទាប់ពីសង្គ្រាមបារាំង-សៀម ការអភិវឌ្ឍបានចាប់ផ្ដើមយឺតៗនៅកម្ពុជា ដែលដំណាំស្រូវនិងម្រេចបានអនុញ្ញាតឱ្យសេដ្ឋកិច្ចលូតលាស់ជឿនលឿនឡើង។ គ្រានោះដែរឧស្សាហកម្មរថយន្តបារាំងបានលូតលាស់ ចម្ការកៅស៊ូដូចមានខ្លះរួចទៅហើយនៅកូសាំងស៊ីន និង អណ្ណាមត្រូវបានកសាងឡើង និង ដំណើរការដោយពួកវិនិយោគិនបារាំង។ ពិពិធកម្មសេដ្ឋកិច្ចបានបន្តពេញមួយទសវត្សឆ្នាំ ១៩២០ នៅពេលនោះដំណាំពោត និងកប្បាសក៏ត្រូវបានគេដាំដុះហើយដែរ។ ទោះបីជា ការពង្រីក និងការវិនិយោគខាងសេដ្ឋកិច្ច ប្រជាជនកម្ពុជានៅតែបន្តបង់ពន្ធខ្ពស់និងនៅឆ្នាំ ១៩១៦ ពួកបាតុករបានផ្ទុះការទាមទារឱ្យបន្ធូរបន្ថយការបង់ពន្ធដារ។
៤. ដំណាក់កាលសង្គ្រាមលោកលើកទី២ នៅកម្ពុជា
បន្ទាប់ពីការធ្លាក់បារាំងនៅឆ្នាំ ១៩៤០ កម្ពុជានិងឥណ្ឌូចិនដែលជាកម្មសិទ្ធិរបស់បារាំងទាំងមូលត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលវិចឈីបារាំងដែលជាអាយ៉ងមហាអំណាចអ័ក្ស ហើយបើទោះជាបានលុកលុយក៏ដោយ ក៏ជប៉ុនបានអនុញ្ញាតពួកមន្ត្រីរដ្ឋការអាណានិគមបារាំងឱ្យបន្តមាននៅក្នុងដែនអាណានិគមដដែលប៉ុន្តែត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យឃ្លាំមើលរបស់ជប៉ុន។ នៅខែធ្នូ ១៩៤០ សង្គ្រាមបារាំង-សៀម បានផ្ទុះឡើង និងត្បិតមានការតបតរបស់បារាំងប្រឆាំងនឹងកងកម្លាំងសៀមដែលមានជប៉ុននៅពីក្រោយខ្នងក៏ដោយ ជប៉ុនក៏នៅតែបង្ខំអាជ្ញាធរបារាំងបន្ថែមទៀតឱ្យប្រគល់ ខេត្តបាត់ដំបង សិរីសោភ័ណ សៀមរាប (លើកលែងតែ ក្រុងសៀមរាបចេញ) និង ព្រះវិហារទៅឱ្យសៀមវិញ។
ជប៉ុនលើកឡើងថា អាស៊ីជារបស់ជនជាតិអាស៊ី បានដាស់អារម្មណ៍ដល់ពួកអ្នកជាតិនិយមខ្មែរ ទោះបីយ៉ាងណាគោលនយោបាយរបស់តូក្យូនៅឥណ្ឌូចិនបានទុកឱ្យមានរដ្ឋាភិបាលអាណានិគមមានភារកិច្ចមានតែឈ្មោះប៉ុណ្ណោះ។ នៅពេលនោះ មានព្រះសង្ឃសកម្មខាងនយោបាយដ៏លេចធ្លោមួយអង្គ គឺព្រះអាចារ្យហែម-ចៀវ ត្រូវបានគេចាប់ខ្លួន និងចាប់ផ្សឹកដោយរដ្ឋអំណាចបារាំងនៅខែ កក្កដា ១៩៤២ ពួកអ្នករៀបរៀងសារព័ត៌មាន នគរវត្ត បានដឹកនាំបាតុកម្មទាមទារឱ្យដោះលែងលោកអាចារ្យ។
ពួកគេ ក៏ដូចជាពួកអ្នកជាតិនិយមផ្សេងទៀតដែរ បានប៉ាន់ស្មានហួសហេតុពេកដែលថាពួកជប៉ុននឹងនាំពួកគេចេញមកវិញ ចំពោះអាជ្ញាធរវិចឈីបានចាប់ខ្លួនពួកបាតុករភ្លាមៗនិង បានដាក់ទោសប៉ាច-ឈឿន អ្នករៀបរៀងសារព័ត៌មាន នគរវត្ត ម្នាក់ ឱ្យមានទោសប្រហារជីវិត។ អ្នករៀបរៀងម្នាក់ទៀត លោកសឺន-ង៉ុកថាញ់ បានរត់គេចខ្លួនពីភ្នំពេញចាកចេញទៅតូក្យូ។
ក្នុងកិច្ចប្រឹងប្រែងផ្ដល់ជំនួយក្នុងតំបន់នៅប៉ុន្មានខែចុងក្រោយនៃសង្គ្រាម ជប៉ុនបានរំលាយរដ្ឋបាលអាណានិគមបារាំងនៅថ្ងៃ ៩ មីនា ១៩៤៥ និងបានជម្រុញឱ្យកម្ពុជាប្រកាសឯករាជ្យក្នុងមណ្ឌលសហវិបុលភាពមហាអាស៊ីខាងកើត។ បួនថ្ងៃក្រោយមក ព្រះបាទសីហនុបានចេញរាជក្រឹត្យកម្ពុជាទទួលបានឯករាជ្យ។ សឺន-ង៉ុកថាញ់បានត្រឡប់មកពីតូក្យូវិញនៅខែ ឧសភា និងត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេស។ នៅថ្ងៃ ១៥ សីហា ១៩៤៥ ថ្ងៃដែលជប៉ុនបានចុះចាញ់ រដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើងដែលមានលោកសឺន-ង៉ុកថាញ់ធ្វើជានាយករដ្ឋមន្ត្រី។
នៅពេលកងកម្លាំងសម្ព័ន្ធមិត្តបានកាន់កាប់បានភ្នំពេញនៅខែ តុលា លោកថាញ់ត្រូវបានចាប់ខ្លួនដោយសារការចូលដៃចូលជើងគ្នាជាមួយពួកជប៉ុននិងត្រូវនិរទេសទៅបារាំងឱ្យជាប់ឃុំឃាំងក្នុងផ្ទះ។ អ្នកខ្លះក្នុងចំណោមអ្នកគាំទ្រលោកបានធ្វើដំណើរទៅភាគពាយព្យកម្ពុជា ដែលនៅពេលនោះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ថៃនៅឡើយ ជាកន្លែងដែលពួកគេបានចងបាច់រួមគ្នាជាបក្សពួកមួយស្ថិតក្នុងចលនាខ្មែរឥស្សរៈ។
បារាំងបានជំរិតទារពន្ធដារយ៉ាងធ្ងន់ធ្ងរ។ មានតាំងពីពន្ធមនុស្ស ពន្ធដីពន្ធលំនៅ ពន្ធសត្វពាហនៈ ពន្ធយានជំនិះ ពន្ធរបរអាជីវកម្ម -ល-។ ដើម្បីបង់ពន្ធជាប្រាក់កាសឱ្យបារាំង កសិករបានខិតខំពង្រីកដំណាំឧស្សាហកម្មមានកៅស៊ូជាដើម ព្រមទាំងពង្រីកដំណាំដទៃទៀតមាន ស្រូវ ពោត សណ្ដែក -ល-។ ប៉ុន្តែទិន្នផលដំណាំមិនសូវល្អទេ។ ផលស្រូវក្នុងមួយហិចតាបានត្រឹមតែពី ១ តោន ដល់ ១,២ តោនប៉ុណ្ណោះ។ ដូចនេះហើយកសិករក្រីក្រ ក៏ក្លាយទៅជាអ្នកជាប់បំណុលពួកឈ្មួញកណ្ដាល និងឈ្មួញបរទេស។ ចំណែកកាប្រាក់វិញមានកម្រិតខ្ពស់ណាស់គឺ ពី ១០០% ដល់ ១៥០% ជួនកាល ២០០% ក្នុងមួយឆ្នាំ។
ដើម្បីឱ្យងាយក្នុងការកសាងមនុស្សសម្រាប់បម្រើការឱ្យរដ្ឋការ អាណាព្យាបាលបារាំងបានបង្កើតឱ្យមានគ្រឹះស្ថានសិក្សាខ្លះៗដូចជា៖
- សាលាបឋមសិក្សា៖ ឆ្នាំ ១៩១១ មានសាលា ៣០ នៅឆ្នាំ ១៩៣៧ មាន ៨១៣។
- សាលាមធ្យមសិក្សា៖ នៅឆ្នាំ ១៩១១ មានអនុវិទ្យាល័យស៊ីសុវត្ថិមួយ។ នៅឆ្នាំ ១៩៣៥ អនុវិទ្យាល័យនេះត្រូវបានបង្កើតឱ្យទៅជាវិទ្យាល័យស៊ីសុវត្ថិ។
- សាលាបច្ចេកទេស៖ ឆ្នាំ ១៩១៧ មានសាលាអប់រំបច្ចេកទេស ខាងសិល្បៈ និងសិប្បកម្មមួយ គឺសាលារចនា។
៥. បញ្ហាដែនដីកូសាំងស៊ីន និងព្រំប្រទល់
តើបារាំងជាន់លើទឹកដីឥណ្ឌូចិនដោយរបៀបណា?
ដោយយកលេសថា ស្ដេចយួនធ្វើទុក្ខបុកម្នេញលើរូបអ្នកផ្សាយសាសនាជាតិបារាំង ពួកនេះក៏បានវាយយកកំពង់ផែយួន តួរ៉ាន នៅថ្ងៃទី ១ ខែ កញ្ញា ១៨៥៨។ បន្ទាប់មកបន្ទាយព្រៃនគរត្រូវបារាំងវាយយកបាននៅថ្ងៃទី ១៧ ខែ កុម្ភៈ ១៨៥៩ ទៀត។ តាមសន្ធិសញ្ញាចុះថ្ងៃទី ៥ កក្កដា ១៨៦២ ស្ដេចយួនទីឌឹកបានទទួលស្គាល់ជាកម្មសិទ្ធិរបស់បារាំងនូវ ខេត្តបៀនវ៉ា (កំពង់ស្រកាត្រី), យ៉ាឌិញ (ឧកញ៉ាឌិន), ឌិញទឿង(មេសរ) និង កោះត្រឡាច ដែលយួនបានប្រវ័ញ្ចយកពីខ្មែរពីមុនមក។
មកដល់គ.ស. ១៨៦៤ ព្រះបាទនរោត្តម អមដោយលោកឌូដាដឺឡាក្រេ (Doudart de lagrée)ផង បានយាងទៅ ជួបលោកទេសាភិបាលឡាក្រង់ឌីយ៊ែ (La Granduére) នៅព្រៃនគរ ហើយធ្វើសំណូមពរឲ្យបារាំងបង្វិលសងខេត្តទាំងបីមកវិញ គឺ លង់ហោរ មាត់ជ្រូក និងពាម។ ឯបារាំងបានទទួលពាក្យជាមួយព្រះអង្គពីរឿងនេះហើយ។ ប៉ុន្តែនៅគ.ស. ១៨៦៧ ដោយខេត្តទាំងបីជាកន្លែងដែលយួនធ្វើសកម្មភាពប្រឆាំងបារាំង ពួកគេបានបញ្ចូលខេត្តទាំងនេះជាអាណានិគមរបស់ខ្លួន ដោយភ្លេចគិតដល់ពាក្យសន្យាជាមួយព្រះបាទនរោត្តម។
ដូចនេះចាប់ពីឆ្នាំ ១៨៦៧ ទឹកដីកម្ពុជាក្រោមទាំងមូលក្លាយជាអាណានិគមរបស់បារាំង។ ឯកម្ពុជាលើតាមលក្ខន្តិកៈ ជាប្រទេសក្រោមអាណាព្យាបាល។ ម្ល៉ោះហើយអាជ្ញាធរបារាំងនៅកូសាំងស៊ីន តែងតែធ្វើការកែប្រែបន្ទាត់ព្រំដែនតាមទំនើងចិត្តដោយសំអាងលើបញ្ហានយោបាយ និងសេដ្ឋកិច្ច។ ហើយការកែប្រែសុទ្ធតែចំណេញទឹកដីទៅខាងកូសាំងស៊ីនជានិច្ច ដោយមិនអើពើដល់ការតវ៉ារបស់ព្រះរាជាខ្មែរ និងមិនស្នើសួរព្រះយោបល់ផងទេ។
ចាប់ពីឆ្នាំ ១៨៩៣ ដល់ ១៩១៤ ប្រទេសខ្មែរត្រូវបាត់បង់ទឹកដីថែមទៀតព្រមទាំងកោះ ដូចជាកោះត្រល់ជាដើម ដោយបារាំងប្រវ័ញ្ចយកទៅ បញ្ចូលក្នុងអាណានិគមកូសាំងស៊ីន ឬ ក្នុងប្រទេសអណ្ណាមទៅវិញ។
ភាគ០១, ភាគ០២ <<> សូមរង់ចាំអានភាគ០៣ ជាបន្តសូមអរគុណ…………………….