អាជីវកម្ម

មកដឹងពីចំណុចសំខាន់នៃយុទ្ធសាស្ត្រទាំង១៤យ៉ាងរបស់បិតាស្ថាបនិកក្រុមហ៊ុន Apple

និយាយពីយុទ្ធសាស្ត្រដែលធ្វើអោយស្ទីវ ចប ដែលធ្វើអោយគាត់អាចស្ដារក្រុមហ៊ុនApple ដែលរៀបនឹងដួលរលំអោយងើបឡើងវិញបាន ហើយបានក្លាយជាក្រុមហ៊ុនដែលមានគុណភាពល្អបំផុតមួយនៅក្នុងពិភពលោក។​ ប្រការទាំងនេះ គឺបានមកពីការវិភាគទានរបស់បណ្ដារអ្នកជំនាញដែលមានដូចជា អតិតមិត្តរួមការងាររបស់លោក ស្ទីវ ចប ដៃគូនៅក្នុងការងារចរចារធ្វើពានិជ្ជកម្ម អ្នកគូរប្លង់ដ៏ល្បីល្បាញ និង អ្នកវិភាគទៅលើសង្គមដើម្បចងក្រងឡើងជាសៀវភៅអោយអ្នកអានបានដឹង។ គ្រប់មិត្តអ្នកអានពិតជាធ្លាប់បានដឹងពីបទពិសោធន៍ពីភាពជាកំពូលដែលបានបង្កើតរបស់ថ្មីៗ របស់លោក ស្ទីវ ចប តាមរយះជំនាញរបស់គាត់ដែលបានបង្កើតអោយមានភាពល្បីល្បាញរន្ទឺរ តាមរយះអច្ឆរិយខាងផ្នែកទីផ្សារ ដោយមានការព្យាយាម របស់គាត់ក្នុងការបង្កើតក្រុមហ៊ុន Apple អោយក្លាយទៅជាក្រុមហ៊ុនដលមានការស្រេកឃ្លាន និង​ប្រកបទោដោយភាពល្ងង់ខ្លៅ វាគឺជាស្នាដៃដ៌វិសេសវិសាលមួយដែលគេត្រូវចារចូលក្នុងប្រវត្តិសាស្ត្រ ហើយបច្ចុប្បន្ននេះគាត់បានលាចាកលោកបាត់ទៅហើយ។

ជំនាញដ៏កំពូល និង យុទ្ធសាស្ត្រទាំង១៤យ៉ាងដលគួរអោយចាប់អារម្មណ៍របស់ស្ទីវ ចប មានដូចជា៖

១. កុំមើលពេលបច្ចុប្បន្ន

មូលហេតុមួយដែលធ្វើអោយមហាជនមានការគាំទ្រក្រុមហ៊ុន Apple ជាជាងក្រុមហ៊ុនដ៏ទៃទៀតគឺដោយសារវាជាក្រុមហ៊ុនដែលមានការផ្លាស់ប្ដូរ និង មានការបង្កើតថ្មីៗ ស្របពេលជាមួយគ្នានោះដែរ អ្វីដែលក្រុមហ៊ុនទូទៅធ្វើ គឺការផ្លាស់ប្ដូរវាអោយនៅមានលក្ខណះដូចដើម ហើយវាមានតែចំណុចប្រសើរបន្តិចបន្ដូចប៉ុណ្ណោះ។ ប៉ុន្តែក្រុមហ៊ុន Apple បានបង្កើតអ្វីដែលជាតម្រូវការដែលយើងមិនធ្លាប់បានស្គាល់ដឹងពីមុនមក នៅពេលដែលយើងមានហើយវាធ្វើអោយយើងមានអារម្មណ៍ថា យើងត្រូវការអ្វីម្យ៉ាង ប្រសិនបើជាយើងចង់មានសេក្ដីសុខ។

លោក ស្ទីវ ចប ជាអ្នកគ្រប់គ្រងដ៏ល្អប្រសើរមួយនៅក្នុងចំណោមអ្នកគ្រប់គ្រងទាំងឡាយ ពីព្រោះគាត់យល់ថា ផលិតផលដែលពុំទាន់មានអ្នកណាបង្កើតឡើង វាគ្រាន់តែជាការឆ្លុះបញ្ចាំងពីភាពខិតខំប្រឹងប្រែង និង ភាពខ្វះការស្រមើស្រម៉ៃប៉ុណ្ណោះ ដោយគាត់បានយល់ឃើញនូវភាពដែលអាចធ្វើទៅបាន​និង នូវអ្វីដែលអ្នកដ៏ទៃបានយល់ឃើញថា វាមិនអាចទៅរួច។ គាត់អាចក្ដាប់បានភាពមិនពេញចិត្ត និង ការខិតខំស្វែងរករបស់មនុស្សអោយផ្លាស់ប្ដូរមកជាផលិតផលវិញ។

See the source image

២. អតិថិជនហ៊ានចំណាយក្នុងតម្លៃ បើសិនជាមានគុណភាពល្អនោះ

គេស្គាល់បានយ៉ាងច្បាស់ថា ស្ទីវ ចប ជាមនុស្សចូលចិត្តសោភ័ណ្ឌភាពអ្វីដែលស្អាត និង​ មានភាពហ្មត់ចត់ច្បាស់លាស់ ទាំងវត្ថុធាតុដើម និង ការរចនាម៉ូតដែលធ្វើតម្រូវចិត្តដល់អតិថិជន ហើយគាត់ក៏ជាមនុស្សនិយមបន្ថែមសោភ័ណ្ឌភាពជីវិត និង​ជាមនុសន្សបញចូលទៅក្នុងវត្ថុដែលគាត់ផលិត។ ការទទួលបានកំពូលរចនាម៉ុតដូចជាលោក Jonathan Ive អញ្ជើញមកចូលរួមនៅក្នុងកម្មវិធីបុណ្យនៅឆ្នាំ១៩៩៧ ហើយកម្មវិធីនេះធ្វើអោយគាត់ទាំងពីរបានដឹងការពិតយ៉ាងងាយស្រួល គឺចាប់ផ្ដើមគិតនូវអ្វីដែលយើងស្រឡាញ់ បន្ទាប់មកគិតអំពីរឿងបច្ចេកវិទ្យានៅពលក្រោយ។​ដោយផលិតផលគ្រប់ធុនរបស់ Apple ដែលផលិតឡើងមកនេះ គឺប្រកបទៅដោយបច្ចេកវិទ្យាទំនើបដែលមានលក្ខណះសាំញ៉ាំ ប៉ុន្តែវាបែរជាមានភាពងាយស្រួលក្នុងការប្រើប្រាស់ទៅវិញ គឺហាក់ដូចជាឧបករណ៍ដែើអាចប្រៀបធៀបគំនិតរបស់លោក ស្ទីវ ចប គឺកុំអួតអតិថិជនថា​តើពួកគេត្រូវការអ្វី? ពីព្រោះពួកគេផ្ទាល់ក៏មិនដឹងដែរថាពួកគាត់ត្រូវការអ្វីនោះ។

See the source image

៣. ផ្ដល់ឳកាសអោយបុគ្គលិកបានជួបសំណេះសំណាលគ្នា

ស្ទីវ ចប បានទិញក្រុមហ៊ុន Pixar Animation Studio ពីចាងហ្វាងផលិតកម្មហូលីវីដ ដ៏ល្បីល្បាញដែលមានឺ្មោះថា George Lucas នៅក្នុងឆ្នាំ១៩៨៦។ ការទិញក្រុមហ៊ុននេះ គឺគាត់មិនមានការចាប់អារម្មណ៍ការផលិតខ្សែរភាពយន្តគំនូរេជិវចលនោះទេ សូម្បីតែបន្តិច ប៉ុន្តែអ្វីដែលគាត់ចាប់អារម្មណ៍លើក្រុមហ៊ុន Pixar គឺម៉ាស៊ីនកុំព្យូទ័រ Pixar Image ដែលមានតម្លៃ ១៣៥.០០០ដុល្លារ។ វាអាចបង្កើតរូបភាពក្រាហ្វិចដែលមានលក្ខណះសាំញ៉ាំបាន ប៉ុន្តែដោយសារវាមានតម្លៃថ្លៃ ធ្វើអោយម៉ាស៊ីនកុំព្យូទ័រនេះលក់មិនចេញ។ ដូច្នេះស្ទីវ​ ចប ក៏នាំម៉ាស៊ីនមួយគ្រឿងនេះមកប្រើប្រាស់ក្នុងការបង្កើតខ្សែរភាពយន្តគំនូរជីវចលតាមកុំព្យូទ័រ ហើយលទ្ធផលបានអោយដឹងថា គាត់បានធ្វើអោយក្រុមហ៊ុន Pixar បានក្លាយជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនជាច្រើនដែលផលិតខ្សែរភាពយន្តគំនូរជីវចល ដែលទទួលបានភាពជោគជ័យច្រើនគ្រប់ពេលវេលា ជាមួយនឹងការទទួលបានលុយយ៉ាងច្រើនសន្ធឹកសន្ធាប់។

ទីបំផុតនោះ ស្ទីវ ចប អាចក្រុមហ៊ុនPixar ទៅអោយក្រុមហ៊ុន Walt Disney នៅក្នុងតម្លៃសល់ទៅ ៧៤០០លានដុល្លារ ដែលក្រុមហ៊ុនPixar នេះគាត់បានទិញមកក្នុងតម្លៃត្រឹមតែ៥លានដុល្លារតែប៉ុណ្ណោះ។ ហេតុផលដ៏សំខាន់ ក្រោយពីការសម្រេចបានជោគជ័យដ៏ត្រចហត្រចង់របស់ក្រុមហ៊ុន Pixar គឺការរៀបចំប្លង់កន្លែងការងាររបស់ស្ទីវ ចប ដោយដំបូងនោះ ក្រុមហ៊ុន Pixar Studio នឹងចែកចេញជា៣អាគារ ដែលមានអាគារមួយដែលធំជាងគេ មានបន្ទប់ធំមួយនៅកណ្ដាល ព្រមទាំងអ្វីៗគ្រប់យ៉ាងស្ថិតនៅក្នុងអាគារធំនោះ និង មានទាំងបន្ទប់ទឹកថែមទៀតផង។

គំនិតគិតឃើញបន្ទាប់ពីការរៀបចំប្លង់កន្លែងការងាររបស់ស្ទីវ ចប គឺជាផ្នែកមួយនៃការងារយ៉ាងមានភាពសំខាន់បំផុត។ ការិយាល័យរបស់គាត់ត្រូវដាក់កណ្ដាលអាគារ និង ចំណែកការងារដ៏សំខាន់បំផុតរបស់ក្រុមហ៊ុន Pixar គឺបុគ្គល់បានជួបជុំសំណេះសំណាលគ្នា។ លោក ស្ទីវ ចប ជឿថាការជួបជុំសំណេះសំណាលគ្នាដ៏ល្អប្រសើរនោះ គឺភាគច្រើនកើនឡើងដោយចៃដន្យ​ ដោយបុគ្កលិកក្រុមហ៊ុន Pixar រកឃើញថាគំនិតល្អៗច្រើនតែកើតឡើងនៅពេលដែលពួកគេអង្គុយលេង ជជែកគ្នាកំឡុងពេលសម្រាកការងារ​ឬ បានជួបគ្នាជាចៃដន្យក្នុងបន្ទប់ទឹកផងដែរ។

See the source image

៤. ដឹងយ៉ាងច្បាស់ខាងផ្នែកពានិជ្ជកម្ម

គោលការណ៍របស់ ស្ទីវ ចប គឺគោរពធម្មជាតិ ពីព្រោះតែយើងជាផ្នែកមួយនៃធម្មជាតិ កុំរើបម្រាស់ពីធម្មជាតិ អោយចេះទទួលយក ដោយធម្មជាតិមានចម្លើយផ្ដល់អ្វីៗគ្រប់យ៉ាង។ ផ្កាឈូករ័ត្ន គឺជាកម្លាំងជម្រុញទឹកចិត្តក្នុងការរចនាម៉ូតកុំព្យូទ័រ IMac បន្ថែមពណ៌សោភ័ណ្ឌភាព ចិត្ត និង ភាពជាមនុស្សបញ្ចូលទៅក្នុងអ្វីដែលគាត់បានបង្កើតឡើង និង​បង្កើតទីផ្សារលក់ដូរទៀតផង។

  • យកចិត្តទុកដាក់លើពត៌មានសម្អិត ដោយហ៊ានដោះស្រាយបញ្ហាដែលគូរប្រកួតប្រជែងមិនទាន់ដឹងថាមាន ហ៊ានលូកដៃចូលក្នុងបញ្ហាដែលគ្មានអ្នកណាហ៊ានលូកដៃ​ ហើយគាត់ហ៊ានរិះរកវិធីដោះស្រាយបញ្ហាដែលអាចធ្វើការផ្លាស់ប្ដូរអារម្មណ៍របស់អតិថិជន ប្រកបដោយវិធីសាស្ត្រក្នុងការប្រើផលិតផលទៀតផង។
  • ធ្វើខ្លួនឯងអោយមានតម្លៃ បើមិនអញ្ចឹង ដើរចេញ ដោយនៅពេលដែល ស្ទីវ ចប ត្រឡប់មកវិញដើម្បីស្ដារក្រុមហ៊ុន Apple វិញ ក្នុងឆ្នាំ១៩៩៧នោះ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនធ្លាក់ចុះទាបបំផុតក្នុងកំឡុងពេល១២ឆ្នាំមកនេះ ដោយរឿងដំបូងដែលគាត់ធ្វើនោះគឺ កាត់ផ្ដាច់ទាំងអស់នូវអ្វីដែលពុំចាំបាច់ចោល រួមទាំបុគ្គលិកដែលគ្មានតម្លៃ។
  • កុំបញ្ឈប់ធ្វើអ្វីគ្រប់យ៉ាងអោយមានភាពប្រសើរឡើង ដោយ Snow Leopard ជាប្រព័ន្ធធ្វើការដ៏ល្អប្រសើរ ប៉ុន្តែ ស្ទីវ ចប មិនដែលបញ្ឈប់ជួសជុលវាទេ ទោះបីបើក្នុងចំណុចមួយដែលគ្មានអ្នកណាមើលឃើញថា ជាបញ្ហាក៏ដោយ ប៉ុន្តែបើមានកែតម្រូវនោះនឹងធ្វើអោយវាមានដំណើរការបានឆាប់រហ័ស មានសុវត្ថិភាព និង មានប្រសិទ្ធភាពកើនឡើងទ្វេរផងដែរ។
  • កុំឈរខ្ពស់ហួសនិស្ស័យរបស់មនុស្ស ដោយស្ទីវ ចប ក៏ដូចជានាយកប្រត្តិបត្តិមួយចំនួននៅលើពិភពលោកផងដែរ ដែលធ្វើការឆ្លើយតម Email របស់អតិថិជនដោយខ្លួនផងដែរ។ គាត់បានផ្ដល់សារសំខាន់ និបទពិសោធរបស់អតិថិជន ហើយគាត់ពុំធ្លាប់អោយក្រុមមនុស្សមួយចំនួនមកកំណត់អ្វីគ្រប់យ៉ាងឡើយ ពីព្រោះគាត់យល់ថាច្បាស់ពីសកម្មភាពរបស់អតិថិជន។
  • កុំខ្ជះខ្ជាយពេលវេលាជាមួយគោលការណ៍ស្អាតតែនៅលើក្រដាស់ ហើយគ្មានន័យអ្វីទាំងអស់ ដោយចូរកែប្រែគំនិតរបស់អ្នកអោយក្លាយទីជាទង្វើវិញ ទើបវាប្រសើរជាជាង។
  • ធ្វើសន្សឹមឺកុំបំបោះរ ក្រែងមិនដល់ដូចប្រាថ្នា គឺវាចាំបាច់ត្រូវតែជាមនុស្សដំបូងនៅលើទីផ្សារទេ ដោយដរាបណា ដែលផលិតផលរបស់អ្នកមានភាពអស្ចារ្យជាងផលិតផលរបស់អ្នកដ៏ទៃ ដែលមានពីមុនមកទាំងអស់ ទើបជាភាពសំខាន់។ តិចគឺជាច្រើនគឺជាគោលការណ៍ Less is More ដែលឈ្នះគ្រប់មជ្ឈដ្ឋានដោយផលិតផលខាងក្រុមហ៊ុន Apple ប្រើប្លាស្ទិក និង ក្រដាសតិចបំផុត។ ហើយក្រៅតែពីក្រុមហ៊ុននេះជួយកាត់បន្ថយផលប៉ះពាល់លើបរិស្ថានហើយនោះ វាជួយកាត់បន្ថយប្រាក់ចំណាយក្នុងការដឹកជញ្ជូនទៀតផង និង ធ្វើអោយអតិថិជនមានភាពនូវងាយស្រួល ព្រមទាំងមានសេចក្ដីសុខ ទាំងចំណេញប្រាក់កម្រៃកាន់តែច្រើនឡើងផងដែរ។
  • លុកលុយកាយមជ្ឈដ្ឋានខាងក្នុង ដោយអ្នកគ្រប់គ្រងត្រូវតែចេះលុកលុយមជ្ឈដ្ឋានខាងក្នុង និង យកចិត្តទុកដាក់លើពត៌មានផ្សេងៗ​ហើយត្រូវតែដឹងអោយច្បាស់ពីអ្វីៗទាំងអស់របស់ក្រុមហ៊ុនទៀតផង។
See the source image

៥. ចាប់ផ្ដើមពីចំណុចសូន្យ

លោក ស្ទីវ ចប មានទេពកោសល្យក្នុងការស្រមើស្រម៉ៃបង្កើតអ្វីថ្មីៗ ដោយគាត់មិនចាំបាច់ចាប់ផ្ដើមពីអ្វីដែលមាននាពេលបច្ចុប្បន្នទេ ប៉ុន្តែគាត់បង្កើតអ្វីផ្សេងៗឡើងមកដោយចាប់ផ្ដើមពីចំណុចសូន្យ ហើយលទ្ធផលគឺគាត់បានធ្វើអោយវត្ថុដែលគ្មានជីវិតក្លាយទៅជាវត្ថុមួយដែលស្ទើរតែមានជីវិត។ ជាតួរយ៉ាងមួយដែលជារឿងមិនគួរអោយជឿទាល់តែសោះនោះគឺ ការដែលស្ទីវ ចប គិតផលិតគ្រឿងម៉ាស៊ីន Ipod ឡើងមក គឺនៅអំឡុងពេលដែលក្រុមហ៊ុន SONY កំពុងគ្របដណ្ដប់លើទីផ្សារដលមានគ្រឿង ឧបករណ៍ Walkman ដែលស្ទើរតែគ្មានគូប្រកួតប្រជែង ហើយមាន CBS ជាអ្នកបង្កើត និង រៀបចំចាត់ចែងគ្រប់បែបយ៉ាង។

ការយកឈ្នះគូរប្រជែងបែបនេះ វាស្ទើរតែមិនអាចទៅរួច ប៉ុន្តែស្ទីវ ចប អាចឈ្នះបាន បីព្រោះតែគត់ចាប់ផ្ដើមដោយគំនិតថា គ្រឿងឧបករណ៍ភ្លេងដែលគួរនឹងអាចទៅរួច តើវាមានលក្ខណះដូចម្ដេច? ហើយបន្ទាប់មកក៏បង្កើតអ្វីៗផ្សេងៗបន្ថែម ចូលទៅក្នុងគ្រឿងឧបករណ៍ភ្លេងរបស់គាត់។

See the source image

៦. ត្រាប់តាម តែមិនចម្លង

តើអ្នកជាមនុស្សម្នាក់ដែលចង់ក្លាយជា The Next Jobs ឬទេ? ដោយបន្តពីនេះគឺមាន ៤ប្រការ ដែលជាចំណុចសម្រាប់មនុស្សដែលមានបំណងប្រាថ្នាចង់ក្លាយទៅជា ស្ទីវ ចបទី២៖

  • កុំត្រាប់តាមស្ទីវ ចប តែសំបកក្រៅ ដោយអ្នកគ្រាន់តែតែងខ្លួនអោយដូច ស្ទីវ ចប ​ដែលចូលចិត្តពាក់អាវមូល ពណ៍ខ្មៅ និង ស្លៀកខោខូវប៊យ វាមិនមែនធ្វើអោយអ្នកក្លាយខ្លួនទៅជា ស្ទីវ ចបទី២ បានទេ តែប់សិនជាអ្នកអ្នកយកគំរូតាម ស្ទីវ ចប ដែលគាត់ចូលចិត្តស្លាយបញ្ចាំរូបភាព និង មានសេចក្ដីបន្តិចបន្តួចក្នុងការស្នើរជូនក្នុងកម្មវិធី គឺអ្នកអាចមានឳកាសអភិវឌ្ឈន៍ខ្លួនឯងអោយក្លាយជាវាគ្មិនដ៏កំពូលដូចលោក ស្ទីវ ចប បាន។
  • អ្វីដែលក្រុមហ៊ុនធ្វើបន្ទាប់ពីទទួលបានភាពជោគជ័យនោះ វាមិនមែនជាអ្វីមួយប៉ុណ្ណោះទេ ដែលធ្លាប់ធ្វើអោយក្រុមហ៊ុនសម្រេចបានជោគជ័យ គឺក្រុមហ៊ុន Apple បានគ្រប់គ្រងកម្មវិធីប្រើប្រាស់ផ្សេងៗនៅលើ iPhone និង Ipod យ៉ាងហ្មត់ចត់ ហើយឧបករណ៍ទាំងពីរនេះ បានផ្ដល់កម្រៃយ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយការដាក់លក់នៅតាមហាង iTunes Store ហើយវាបានផ្ទុយគ្នាដែលក្រុមហ៊ុន Apple ធ្លាប់ធ្វើទៅលើកុំព្យូទ័រ Macintosh កាលពីទស្សវត្សទី៨០ កំឡុងពេលក្រុមហ៊ុន Apple បើកចំហរប្រព័ន្ធទិន្នន័យ ពីព្រោះនៅពលនោះក្រុមហ៊ុន Apple កំពុងត្រូវការអោយអ្នកដ៏ទៃមកជួយកែប្រែ Software អោយកាន់តមានភាពប្រសើរឡើង។
  • មធ្យោបាយដលសម្រេចភាពជោគជ័យមានច្រើនយ៉ាង ដោយមធ្យោបាយដែលធ្លាប់ធ្វើអោយ ស្ទីវ ចប ទទួលបានភាពជោគជ័យមិនចាំបាច់ថា វានិងអាចមានប្រសិទ្ធភាពចំពោះអ្នកនោះទេ ពីព្រោះតាមការពិត ក្រុមហ៊ុន Apple ធ្វើបានជាច្រើនយ៉ាងដែលអ្នកដ៏ទៃមិនយល់ ឬ ដល់ថ្នាក៉គ្រវីក្បាល ដូចជាមិនស្ដាប់អតិថិជន មិនមានទំនាក់ទំនងជាមួយបណ្ដាញពត៌មានដោយបើកចំហរ ឬ មិត្តភាព ពុំចាំបាច់ចូលដល់អតិថិជនតាមរយះបណ្ដាញសង្គម ហើយមិនបានគ្រប់គ្រងបុគ្គលិកតាមបែបលក្ខណះប្រជាធិបតេយ្យ​ ឬ មានចំណែកចូលរួម ប៉ុន្តែក្រុមហ៊ុន Apple នៅតែជាក្រុមហ៊ុនដែលទទួលបានភាពជោគជ័យខ្ពស់បំផុតដដែល។​
  • ជួនកាលសំណាងអាចប្រសើរជាងពូកែ ទម្រាំដល់ថ្ងៃដែលអ្នកអាចយល់នូវអ្វីដែលធ្វើអោយក្រុមហ៊ុន Apple សម្រេចបានផលជោគជ័យទាំងអស់នោះ គឺវាប្រហែលជាយឺតបេលបាត់ទៅហើយ​។ ហើយក៏មាន៣ចំណុចទៀត ដែលជាមេរៀនគួរអោយអ្នកត្រាប់តាមដូច ស្ទីវ ចប គឺ ផ្ដល់នូវអ្វីដែលអតិថិជនចង់បាន មុនអតិថិជនហាស្ដី។ ទី២ ផ្ដល់សារសំខាន់ជាច្រើន រួមការប្រើប្រាស់ដ៏ងាយស្រួល និង ការរចនាដ៏ស្រស់ស្អាត។ ទី៣ រៀបចំកន្លែងការងារដើម្បីធ្វើអោយអ្នកធ្វើការបានប្រសើរឡើង។
See the source image

៧. ភាពសំខាន់បំផុតគឺការរចនាម៉ូត

លោក ស្ទីវ ចប អោយតម្លៃទៅលើការរចនាម៉ូតខ្ពសបំផុតលំដាប់ថ្នាក់ទី១ ក្នុងការបង្កើតផលិតផលថ្មីៗ ដែលធ្វើអោយអតិថិជនចង់ទិញ។ ការរចនាម៉ូតថ្មីៗ គឺជាផ្នែកមួយរបស់ក្រុមហ៊ុន Apple ចាប់តាំងពីបង្កើតក្រុមហ៊ុននេះឡើងមកម្លេះ ដោយស្លាកសញ្ញា Logo ផ្លែប៉ោម ពណ៌ឥន្ធនូ ដែលដាច់អស់មួយចំណិត គឺជាការងារក្នុងការរចនាម៉ូតដំបូងបង្អស់។ ក្រុមហ៊ុនApple អាចចាប់ផ្ដើមក្លាយេះាក្រុមហ៊ុនកុំប្យូទ័រដែលមានអតិថិជនប្រភេទងប់ងល់នឹងគ្រឿងបច្ចេកវិទ្យា ប៉ន្តែអ្វីដែលធ្វើអោយក្រុមហ៊ុន Apple ទទួលភាពជោគជ៧យ វាបែរជាការផ្លាស់ប្ដូរខ្លួនឯងដូចជាផលិតផលទំនើបដែលស្ទើរតេមិនមានអ្វីខុសប្លែកពី Prada ឬ Paul smith ហើយពាក្យថាក្រុមហ៊ុនកុំព្យូទ័រក៏បានបាត់ឈ្មោះក្រុមហ៊ុនទៅ។

ការរចនាធ្វើអោយអ្វីៗផ្សេងៗរបស់ក្រុមហ៊ុន Apple ក្លាយទៅជាវត្ថុដលមានមន្តស្នេហ៍អាចអូទាញចិត្តរបស់អតិថិជនបាន ហើយវាអាចនឹងនាំយើងឈានទៅរកពិភពថ្មី គឺជាពិភពដែលសំខាន់មិនមែនមានមុខមាត់ដូចរូបរាងរបស់វត្ថុបន្តទៅទៀតទេ ប៉ុន្តែវាគឺជាអារម្មណ៍ដែលម្ចាស់របស់មានចំពោះវត្ថុនោះ និង ការប្រើប្រាស់វា​ដូចជា ផលិផលផ្សេងៗរបស់ក្រុមហ៊ុន Apple បានផ្លាស់ប្ដូរវិធីសាស្ត្រដែលយើងអាចភ្ជាប់ទំនាក់ទំនងដល់គ្នាបាន ដោយជាចុងបញ្ចប់នេះ ការប្រែប្រួលដ៏ធំបំផុតនោះគឺ ក្រុមហ៊ុន Apple បានផ្លាស់ប្ដូរវិធីក្នុងការមើលពិភពលោក និង ការយល់ពីពិភពលោក។

See the source image

៨. ធ្វើអោយអ្នកស្ដាប់មានភាពរំជើបរំជួលក្នុងអារម្មណ៍

វិធីសាស្ត្រទាំងបីដែលធ្វើអោយ ស្ទីវ ចប​​ ក្លាយជាវាគ្មិនដ៏ពូកែ គឺ៖

  • ធ្វើការអធិប្បាយភាពអស្ចារ្យរបស់ផលិតផលតែមួយឃ្លា ដោយ ស្ទីវ ចប បាននិយាយថា “iPod អាចផ្ទុកបទភ្លេងបាន១០០០បទ។ MacBook Air គឺជាកុំព្យូទ័រយូរដៃដលស្ដើងបំផុតនៅលើពិភពលោក ហើយឧបករណ៍ iPad គឺជាមហាអស្ចារ្យនៃការវិវឌ្ឈន៍កុំព្យូទ័រ”។ គោលការណ័របស់ ស្ទីវ ចប គឺបង្ហាញរូបភាពធំមុនគេ ហើយធ្វើការអធិប្បាយអំពីផលិផលតែមួយប្រយោគដែលមានតួរអក្សរមិនលើសពី១៤០តូរ ឬ តិចជាងនេះ។
  • ធ្វើការអធិប្បាយទៅតាមរូបភាព ដោយ ស្ទីវ ចប ចូលចិត្តប្រើស្លាយបញ្ចាំងដែលមានរូបភាព និង សរសេរសេចក្ដីពន្យល់បន្តិចបន្តួចមិនលើស៤០ពាក្យ ពីព្រោះគាត់គិតថារូបភាពសំខាន់ជាង ហើយស្លាយបញ្ចាំងរបស់ ស្ទិវ ចប គ្មានសេចក្ដីបកស្រាយជាចំណុចៗទេ។ វិធីសាស្ត្រដែល ស្ទីវ ចប ប្រើនោះ គេហៅថាឧត្តមភាពនៃរូបភាព មានន័យថា អ្នកនឹងទទួលបានទិន្នន័យដ៏ល្អប្រសើរជាង បើសិនជាអ្នកមានទាំងរូបភាព អមជាមួយនឹងការបកស្រាយផងនោះ។ វាគួរណាតែការបកស្រាយទៅតាមគោលការណ៍ក្នុងប្រព័ន្ធប្រត្តិបត្តិការណ៍ខួរក្បាលរបស់មនុស្ស ដែលជាទូទៅមនុស្សអាចចង់ចាមទិន្នន័យដែលមានតែពាក្យសម្ដីបានត្រឹមត១០ភាគរយតែប៉ុណ្ណោះ បន្ទាប់ពីកន្លងផុតទៅ៣ថ្ងៃ ប៉ុន្តែមនុស្សនឹងចងចាំបានច្រើនដល់ទៅ៦៥ភាគរយ ប្រសិនបើទិន្នន័យនោះអមជាមួយរូបភាពផងនោះ។
  • ការមានវីន័យមិនលើសពី៣ ដោយស្ទី ចប បាននិយាយថា iPad2 ស្ដើងជាង ស្រាលជាង និង លឿនជាងiPad1។ តាមរយៈគោលការណ៍នសចិត្តវិទ្យាបានអោយដឹងថា ការចង់ចាំរយៈពេលខ្លី នឹងភាពប្រសើរឡើង ប្រសិនជាទិន្នន័យដែលទទួលបានមិនលើសពី៣ ហើយបន្ទាបើមក ចំពង្រីកន័យរបស់ផ្នែកនីមួយៗ តែរូបភាពទំហំធំ គឺមិនត្រូវលើសពី៣ទេ។
See the source image

៩. ទីផ្សារគឺស្ថិតនៅលើថ្មីមាត់របស់ ស្ទីវ ចប

សមត្ថភាពគិតច្នៃប្រឌិតអ្វីដែលថ្មីៗ គឺមិនបានទាក់ទងនឹងការចំណាយថវិកាទៅលើការសិក្សាស្រាវជ្រាវ និង ការអភិវឌ្ឈអោយបានច្រើនទេ ដោយនៅក្នុងក្រុមហ៊ុន Apple គិតពីការផលិតកុំព្យួទ័រម៉ាក់ Mac នោះ ក្រុមហ៊ុន IBM បានចំណាយថវិកាទៅលើ R&D ច្រើនជាងដោយវាមិនទាប់ជាង១០០ដងទេ ប៉ុន្តែវាមិនទាក់ទងនឹងថវិកាឡើយ តែវាទាក់ទងនឹងមនុស្សដែឡយើងកំពុងមាន តើយើងមានអ្នកដឹកនាំបែបណា និងយល់ដឹងពីគំនិតច្នៃប្រឌិតបានច្រើនប៉ុណ្ណា?។

  • «Fortune នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ​១៩៩៩ វាជារឿងលំបាកណាស់ក្នុងការរចនាផលិផលមួយដោយពឹងផ្អែកទៅលើតែក្រុមគំរូមួយ​ព្រោះអតិថិជនច្រើនតែមិនសូវដឹងពីអ្វីដែលពួកគេត្រូវការរហូតមក ទាល់តផលិតផលវាចេញមកអោយពួកគេបានឃើញ។ ការបង្កើតថ្មីរបស់ក្រុមAppple កើតមកពីការបដិសេធចំនួន១០០០យ៉ាង ដើម្បីអោយប្រាកដចិត្ត យើងមិនបានដើរក្នុងផ្លូវខុស ឬ មានការព្យាយាមជ្រុលពេក»។
  • «គ្មានអ្នកណាអាចលេបត្របាក់ពួកយើងបានទេ ដរាបណាមានខ្ញុំនៅទីនេះ ខ្ញុំគិតពួកគេប្រហែលជាភ័យខ្លាចរស់ជាតិហើយ» ដែលនេះជាពាក្យដែលស្ទីវ ចប បាននិយាយនៅក្នុងអង្គប្រជុំអ្នកកាន់ភាគហ៊ុនរបស់ក្រុមហ៊ុន Apple នៅថ្ងៃទី២២ ខែមេសា ឆ្នាំ១៩៩៨។
  • «Fortune នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០០៣ ខ្ញុំធ្វើជាម្ចាស់ហើយ ហើយធ្វើជាអ្នកគ្រប់គ្រងបច្ចេកវិទ្យាដែលសំខាន់បំផុតនូវរាល់អ្វីៗគ្រប់យ៉ាងដែលយើងធ្វើ។ »Business Week Online ថ្ងៃទី១២ ខែតុលា​​ ឆ្នាំ២០០៤ ដោយពេលនោះ Android ចង់សម្លាប់ iPhone ប៉ុន្តែយើងមិនព្រមអោយAndroind មកសម្លាប់យើងបានជាដាច់ខាត។
  • «ការធ្វើជាអ្នកដលមានទ្រព្យសម្បត្តិស្ដុកស្ដមបំផុតដែលដេកនៅក្នុងមជ្ឈូស វាគ្មានន័យអ្វីចំពោះខ្ញុំនោះទេ ប៉ុន្តែបើសិនជាយើងចូលគេងដោយមានអារម្មណ៍ថា យើងបានធ្វើអ្វីមួយដែលវិសេសវិសាលនោះ ទើបវាមានតម្លៃបំផុត។ នៅពេលអ្នកគិតអ្វីថ្មីៗ អ្នកតែងតែធ្វើខុស ហើយអ្នកត្រូវប្រញ៉ាប់ប្រញ៉ាល់សារភាពកំហុសរបស់ខ្លួនឯងជាបន្ទាន់ និង កែតម្រូវវាអោយបានល្អនៅពេលក្រោយ។»
See the source image

១០. ហ៊ានប្រកួតប្រជែងជាមួយគំនិតរបស់អ្នកដ៏ទៃ

និយាយពីក្រុមហ៊ុន Apple មិនមែនជាក្រុមហ៊ុនផលិតកុំព្យូទ័រ មិនមែនជាក្រុមហ៊ុនផលិតទូរស័ព្ទ មិនមែនជាក្រុមហ៊ុនផលិតកម្មវិធី Software ហើយក៏មិនមែនជាក្រុមហ៊ុនរចនាម៉ូតទំនើបដែរ។ បើសិនជាយ៉ាងដូច្នោះមែន តើក្រុមហ៊ុនAppleគឺជាអ្វីទៅ? និងភាពអច្ឆរិយរបស់ស្ទីវ ចប ស្ថិតនៅត្រង់ណាទៅវិញនោះ?

ចម្លើយគឺនៅតាំApple Store ដែលជាហាងលក់ទំនិញរបស់ក្រុមហ៊ុន Apple មានការលក់ចេញនូវទំនិញយ៉ាងច្រើនកប់ពពក រហូតដល់ថ្នាក់បំបែកឯកត្តកម្មបានសម្រេចដោយអតិថិជនអាចឈានចូលមកលំហែកាយនៅឯWi-Fi House បានគ្រប់ពេលវេលា។ ស្របពេលជាមួយគ្នានោះឧស្សាហកម្មភ្លេងលក់មិនដាច់ ប៉ុន្តែស្ទិវ ចប​ បែរជាលក់ដាច់ទៅវិញ ដោយគាត់ថែមទាំងលក់សៀវភៅ និង កម្មវិធីSoftware ទៀតផង។ ហើយមានតែព្រះជាម្ចាស់តែប៉ុណ្ណោះដែលដឹងថាគាត់នឹងលក់អ្វីបន្ដទៀត ដោយគាត់ប្រហែលជាលក់ផ្ទះ លក់រថយន្ត ដែលមានស្លាកយីហោ ឬ ម៉ាក់ ផ្លែប៉ោម ព្រមទាំងគួរអោយជឿទៀតថា​ មានមនុស្សជាច្រើនហូរហែរដែលពេញចិត្តរង់ចាំទំនិញរបស់គាត់។ បទពិសោធន៍ដឡបាន ស្ទីវ ចប ក្នុងពេលនោះគឺកុំទទួលស្គាល់ចំពោះការរំពឹងទុករបស់អ្នកដ៏ទៃដលមានចំពោះអ្នក ដោយគេមានគមនិតចង់អ្នកធ្វើយ៉ាងនេះ ឬ យ៉ាងន ចូរកុំយល់ព្រមអោយអ្នកដ៏ទៃមកសម្រេចចិត្តចំពោះតម្លៃរបស់អ្នក។

See the source image

១១. តស៊ូជំនះលើចិត្តខ្លួនឯង

លោក ស្ទីវ ចប មានភាពជឿជាកតាំងពីដំបូងថា ក្រុមហ៊ុន Apple អាចទទួលបាននូវភាពជោគជ៧យទៅលើឧបក្រណ៍ទំនាក់ទំនងដលដាក់ជាប់ខ្លួនបាន ដោយសារតែ Apple ជាក្រុមហ៊ុនSoftware តែមួយគាត់​ហើយស្របពេលដែលក្រុមហ៊ុនដៃគូប្រកួតប្រជែងទាំងអស់សុទ្ធតែជាក្រុមហ៊ុនHardware ហើយក្រុមហ៊ុនដែលទើបតែមានភាពលេចធ្លោនៅក្នុងឧស្សាហកម្មឧបករណ៍ទំនាក់ទំនងនេះ ដូចជាក្រុមហ៊ុន Apple ធ្វើជាគ្រូបង្ហាត់ ហើយអាចផ្ដល់មេរៀនក្នុងថ្នាក់អនុបណ្ឌិតទៅដល់ក្រុមហ៊ុនមុនៗ ដែលប្រឡូកក្នុងទីផ្សារឧស្សាហកម្មបាន អំពីវិធីសាស្ត្រដែលអាចធ្វើអោយអតិថិជនទទួលបានទិន្នន័យលើឧបករណ័៍ទំនាក់ទំនង ដែលប្រកបដោយភាពហ្មត់ចត់របស់ផលិតផលម៉ាក់យីហោ ដ៏ស្រសស្អាត និង បទពិសោធន៍របស់អ្នកប្រើប្រាស់ ដែលធ្លាប់ប្រើប្រាស់ពីមុនមក។

ដោយវាស័ក្កសមណាស់ ដែលស្ទីវ ចប ជាអច្ឆរិយបុគ្គលខាងផ្នែកពានិជ្ជកម្មដ៏ល្បីល្បាញបំផុតនាសម័យថ្មីនេះ គឺគាត់អាចបង្កើតពីភាពខុសប្លែកគ្នាបានប្រកបទៅដោយគំនិតឆ្លាតវ៉ៃទៅផលិផលដលមើលទៅមានភាពដូចគ្នាទាំងអស់ ហើយគាត់ថែមទាំងនាំយកភាពអស្ចារ្យរបស់បច្ចេកវិទ្យាសម័យទំនើប បញ្ចូលជាផ្នែកមួយនៃជីវិតរបស់យើងបានថែមទៀតផង។

នៅក្នុងគំរូមួយដែលយើងងាយស្រួលចូលទៅដល់ អាចពឹងពាក់បាន និង ផ្ដល់នូវកម្លាំងចិត្តដោយស្ទីវ ចប មានសមត្ថភាពក្នុងការច្នៃប្រឌិតអ្វីមួយដែលយើងត្រូវការ មុនឹងយើងដឹងដោយខ្លួនឯងថា យើងត្រូវការវា ហើយគាត់បង្កើតឧបករណ៍នោះអោយងាយស្រួលក្នុងការប្រើប្រាស់ផងដែរ។

See the source image

១២. បិទហើយបើកសារជាថ្មី ដោយធ្វើអោយខ្លាំងជាងមុន

លោក ស្ទីវ ចប បាននាំយកវិធីសាស្ត្រតាមបែបហូលីវូដ មកប្រើប្រាស់ជាមួយនឹង Silicon Valley ដោយទទួលបានយ៉ាងមានប្រសិទ្ធភាព ដោយកំពូលអ្នកខ្លាំងរបស់ហូលីវូដនៅក្នុងសម័យមុន។ គាត់បានធ្វើបដិវត្តន៍ឧស្សាហកម្មខ្សែភាពយន្ដ ដលសង្កត់ធ្ងន់ទៅលើរឿងបច្ចេកវិទ្យា និង ផាភាពហ្មតចត់ប្រាកដប្រជា ក្នុងទស្សវត្សឆ្នាំ១៩១០ ដល់ឆ្នាំ១៩២០ អោយក្លាយទៅជាឧស្សាហកម្មកំសាន្ត។ ស្ទីវ ចប ក៏ធ្វើបែបនេះផងដែរ ដោយគាត់កំពុងធ្វើឧស្សាហកម្មកុំព្យូទ័រ និង ទូរគមនាគមន៍អោយក្លាយទៅជាឧស្សាហកម្មខាងបច្ចេកវិទ្យា ដែលមានវិធីសាស្ត្រ៣យ៉ាងដូចគ្នាទៅនឹងហូលីវូដផងដែរ។

  • ទី១ ស្ទីវ ចប យល់ពីអតិថិជន​ដោយដឹងច្បាស់ថា អតិថិជនជាច្រើនចូលចិត្តខ្លឹមសារបកស្រាយច្រើនជាងបង្កើតខ្លឹមសារ ដូច្នេះឧបករណ៍ប្រើប្រាស់ iPad, iPhone, iPod គឺត្រូវបានគេបង្កើតឡើងយ៉ាងផ្ចឹតផ្ចង់ ដើម្បីផ្ដល់នូវកតម្រូវការដល់អតិថិជន អោយកាន់តែងាយស្រួលជាទីបំផុត។
  • ទី២ ស្ទីវ ចប ជាអ្នកជំនាញខាងផ្នែកសោភ័ណ្ឌភាព ដោយគាត់ដឹងយ៉ាងច្បាស់ដែរថា អ្វីដែលត្រូវកាត់ចេញ វាសំខាន់ជាងអ្វីដែលបញ្ចូល ដោយគាត់មិនបន្ថែបអ្វីៗទេ សូម្បីតែមួយនោះ ព្រោះខ្លាចក្រឺងវាបំផ្លាញសោភ័ណ្ឌភាពផលិតផលរបស់គាត់។
  • ទី៣ ស្ទីវ ចប បានយល់ច្បាស់អំពីឥទ្ធិពលរបស់តារាសំដែង គឺជាការអូសទាញមនុស្សម្នាអោយចូលចិត្តទៅទស្សនាខ្សែភាពយន្ត គ្រាន់តែមើលតារាសំដែងដែលខ្លួនពេញចិត្តប៉ុណ្ណោះ។ ទាំងអស់នេះ ស្ទីវ ចប បានផលិតផលគ្រប់ប្រភេទ របស់គាត់ប្រ់ៀបបានដូចជា តារាសំដែងនោះផងដែរ។
See the source image

១៣. ភាពអាថ៌កំបាំង គឺជាការផ្សព្វផ្សាយដ៏ល្អប្រសើរបំផុត

លោក ស្ទីវ ចប បានដឹងច្បាស់ជាយូរមកហើយថា ការឃោសនា ឬ ផ្សព្វផ្សាយដ័ល្អបំផុតមិនអាចដើររកទិញបានឡើយដោយវាគឺជារឿងថ្មី។ ស្ទីវ ចប បានបើកសម្ភោធផលិតផលទាំងអស់របស់គាត់ ដែលប្រៀបប្រដូចទៅនឹងពត៌មានថ្មីៗ ដោយវិធិសាស្ត្ររបស់គាត់សម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់ ហើយគាត់ទទួលបានការផ្សព្វផ្សាយដោយឥតគិតថ្លៃនៅលើប្រព័ន្ធផ្សព្វផ្សាយ ដែលគេបានយកចេញពីពិធីសម្ភោធរបស់គាត់។ ក្នុងនាមជាអ្នកយកពត៌មានធ្លាប់មានវាយតម្លៃថា លោក ស្ទីវ ចប ទទយលបានការឃោសនាដោយឥតគិតថ្លៃ​ដែលគេអាចសរុបជាទឹកបានដល់ទៅ៤០០លានដុល្លារ នៅក្នុងពិធីសម្ភោធទូរស័ព្ទ iPhone តាមរយះប្រព័ន្ធឃោសនាផ្សេងៗនៅទូទាំងពិភពលោក ហើយពួកគេបាននាំគ្នាកត់ត្រាយកពត៌មានទាំងនោះ។

See the source image

ដោយតាមការពិតវិធីសាស្ត្ររបស់លោក ស្ទីវ ចប ជាគោលការណ៍ខាងផ្នែកចិត្តវិទ្យាងាយៗ ប៉ុន្តែមានភាពឈ្លាសវៃ ដោយគាត់គ្រាន់តែនិយាយថា គាត់មានអាថ៌កំបាំងប៉ុណ្ណោះ។

មុនមួយសប្ដាហ៍នឹងមានការបើកសម្ភោធផលិតផលថ្មីរបស់លោក ស្ទីវ ចប ត្រូវបានគេអញ្ជើញអោយទៅចូលរួមកម្មវិធីប្លែកៗដែលមានអាថ៌កំបាំង ហើយកម្មវិធីនេះធ្វើអោយអតិថិជនចង់ដឹង ចង់ឃើញជាខ្លាំង ដោយមានអតិថិជនជាច្រើនធ្វើការសន្និដ្ឋាន និង​ បានផ្សព្វផ្សាយពត៌មាន ហើយអ្នកយកពត៌មានក៏បានចូលរួមលេងល្បែងស្វែងរកអាថ៌កំបាំងទៀតផង ប៉ុន្តែ ស្ទីវ ចប បានលាក់អាថ៌កំបាំងរឿងនោះយ៉ាងជិតរហូតទាល់តែថ្ងៃចុងក្រោយ ទើបគាត់ទម្លាយវាចេញមក។ ហើយវិធីសាស្ត្របែបនេះ ស្ទីវ ចប បានប្រើប្រាស់យ៉ាងមានប្រសិទ្ធភាពអស់រយះពេលជាង២០ឆ្នាំ តាំងតែពីថ្ងៃដែលគាត់បានបើកសម្ភោធផលិតផលថ្មីៗរបស់ក្រុមហ៊ុន Apple មកម្លេះ។

១៤. ចូរធ្វើជាមនុស្សស្រេកឃ្លាន និង ជាមនុស្សល្ងង់

ពាក្យទូន្មានដ៏ល្បីល្បាញរបស់លោក ស្ទីវ ចប ដែលគាត់មិនធា្លប់រៀនចប់ថ្នាកបរិញ្ញាប័ត្រផងនោះ គាត់បាននិយាយទៅកាន់បណ្ឌិតដែលទើបតែបញ្ចប់ការសិក្សាថ្មីៗនៅមហាវិទ្យាល័យ Standford នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០០៥ ចំនួន ៣រឿង។ រឿងដំបូងដែលគាត់និយាយទាក់ទងអំពីការសិក្សារបស់គាត់ បន្ទាប់មកនិយាយពីគាត់ចូលរៀននៅមហាវិទ្យាល័យ Reed ក្នុងទីក្រុង Portland រដ្ឋ Oregon បានរយៈពេលត្រឹមតែ៦ខែប៉ុណ្ណោះ ហើយគាត់បានរកឃើញថា វាគ្មានប្រយោជន៍អ្វីឡើយ ដូច្នេះគាត់បានសម្រេចចិត្តចាកចេញពីមហាវិទ្យាល័យ ដោយការលាឈប់នេះធ្វើអោយគាត់ក៏អាចទៅរៀនមុខវិជ្ជាដលគាត់ចូលចិត្ត ដោយមិនចាំចាប់បង្ខំរៀននៅមុខវិជ្ជាដែលខ្លួនមិនពេញចិត្តដែរ។ មុខវិជ្ជាដែលគាត់ចូលចិត្តនោះគឺ ការរចនា អក្សរ សោភ័ណ្ឌភាព។

See the source image

ទោះបីជាក្នុងពេលនោះ គាត់មិនទាន់គិតឃើញនៅឡើយថា តើមុខវិជ្ជានេះនិងមានប្រយោជន៍សម្រាប់ជីវិតរបស់បែបណានោះទេ ប៉ុន្តែ១០ឆ្នាំក្រោយមកពេលដែលគាត់កំពុងរចនាគ្រឿងកុំព្យូទ័រ Macintosh ដំបូងបង្អស់ ដោយមុខវិជ្ជានេះបែរជាមានប្រយោជន័ដ៏មហាសាល​ហើយបានធ្វើអោយកុំព្យូទ័រmacintosh បានក្លាយទៅជាកុំព្យូទ័រដំបូងបង្អស់នៅលើពិភពលោកដែលមានតួរអក្សរស្អាត សូម្បីតែក្រុមហ៊ុន Window ក៏លួចចម្លងទៅធ្វើតាមផងដែរ។

ស្ទីវ ចប បានប្រាប់ទទៅបណ្ឌិតដែលទើបតែរៀនចប់នាពេលនោះថា «អស់លោកអ្នកមិនដឹងទេថា ចំណុចផ្សេងៗក្នុងជីវិតរបស់អ្នកទាំងឡាយ នឹងភ្ជាប់គ្នាបានដូចម្ដេចនាថ្ងៃអនាគត ពីព្រោះអ្នកអាចអូសខ្សែពីចំណុចមួយ ទៅចំណុចមួយមកភ្ជាប់ជាមួយខ្សែទាំងអស់នោះបាន ហើយអ្នកអាចធ្វើបានល្អ លុះត្រាតែអ្នកបានមើលទៅខាងក្រោយវិញផងដែរ។»

ដូច្នេះអ្នកត្រូវតែមានភាពជឿជាក់លើចំណុចផ្សេងៗទាំងនោះដែលវានឹងតភ្ជាប់គ្នាបានដោយឯកឯងនាថ្ងៃអនាគត ដោយមនុស្សយើងត្រូវតែមានជមនឿជឿជាក់លើអ្វីមួយ ទោះបីជាក៏ដោយនោះ ដូចជា សេចក្ដីក្លហានរបស់អ្នក ជោគវាសនា ឬ កម្មជាដើម ព្រោះការមានជំនឿជឿជាក់លើចំណុចទាំងនោះនឹងធ្វើអោយអ្នកមានចិត្តរឹងមាំ ហើយទោះបីជាអ្នកដើរចេញពីផ្លូវដែលអ្នកធ្លាប់ដើរក៏ដោយចុះ ប៉ុន្តៃអ្នកនឹងរកឃើញអ្វីដែលខុសប្លែកជាងនោះ។

រឿងទី២ គឺជារឿងដលគេបណ្ដេញគាត់ចេញពីក្រុមហ៊ុន Apple ដែលគាតជាអ្នកបង្កើតឡើងដោយខ្លួនឯង ប៉ុន្តែលោក បាននិយាយថា ត្រង់នេះហើយ គឺជាចំណុចដ៏ល្អប្រសើរ ដែលវាមិនធ្លាប់កើតមានឡើងនៅក្នុងជីវិតរបស់គាត់ពីមុនមក។ សេចក្ដីលំបាកយ៉ាងធ្ងន់ធ្ងរនៃភាពជោគជ័យ ត្រូវបានជំនួសដោយភាពធូរស្បើយជាថ្មីម្ដងទៀត ដោយប្រការនេះបានដោះលែងគាត់អោយមានសេរីភាព រហូតគាត់ក៏អាចបង្កើតក្រុមហ៊ុន Next នឹងក្រុមហ៊ុន Pixar។

រឿងចុងក្រោយរបស់គាត់ទាក់ទងនឹងការស្លាប់របស់គាត់ នៅពេលដែលគាត់មានជម្ងឺមហារីក គាត់បាននិយាយថា «ការដឹងថាខ្លួនឯងកំពុងតែស្លាប់ វាគឺជាឧបករណ៍ប្រើប្រាស់ដ៏ល្អប្រសើរ ដែលគាត់មិនធ្លាប់ជួបពីមុនមក ក្នុងមួយជីវិតរបស់គាត់ ហើយវាក៏ជួយអោយគាត់សម្រេចចិត្តចំពោះបញ្ហាលំបាកៗបំផុតក្នុងជីវិតបានផងដែរ។»

ការដឹងខ្លួនថាជិតស្លាប់នោះ បានធ្វើអោយអ្វីៗគ្រប់យ៉ាងដែលគាត់ធ្លាប់គិតថាសំខាន់ ដូចជាសចក្ដីសង្ឃឹម ភាពអំនួត ភាពភ័យខ្លាច និង ភាពអាម៉ាស និង ភាពបរាជ័យជាដើមនោះ ប្រែក្លាយជាគ្មានន័យអ្វីទាំងអស់។ គាត់ប្រហែលជាបន្សលទុកនូវអ្វីដែលសំខាន់បំផុតប៉ុណ្ណោះ ហើយធ្វើអោយគាត់រួចផុតពីទុក្ខអន្ទាក់កំនិតថា តើគាត់អ្វីដលត្រូវបាត់បង់ទៀត? ដោយមនុស្សយើងកើតនៅលើផែនដីយើងនេះ គឺមានតែខ្លួនទទេ ដូច្នេះវាគ្មានហេតុផលអ្វីដែលមិនតាមចិត្តរបស់ខ្លូនឯងនោះឡើយ។ លោក ស្ទីវ ចប បានបន្សល់ទុកនូវដំន្មានចុងក្រោយ ដែលបានដកស្រង់ចេញពីទស្សនាវដ្ដី Whole Earth Catalog ជាច្បាប់ចុងក្រោយ មុននឹងទស្សនាវដ្ដីនោះលែងធ្វ់ការបោះពុម្ភផ្សាយបន្តទៅទៀត។ គាត់បានអានទស្សនាវដ្ដីនេះ នៅអំឡុងអាយុប្រហែលនិងបណ្ឌិតដែលបានទើបតែបញ្ចប់ការសិក្សានាពេលនោះ ដោយវាជាឃ្លាមួយដែលគាត់សង្ឃឹមថាខ្លនឯងអាចធ្វើបានជានិច្ច ហើយឃ្លានោះគឺ«ចូរធ្វើជាមនុស្សស្រេកឃ្លាន និង ជាមនុស្សល្ង់ខ្លៅជានិច្ចផងដែរ»។

ទាំងនេះគឺជាគោលការណ៍ទាំង១៤របស់បិតាស្ថាបនិកក្រុមហ៊ុនApple ដែលនេះជាគោលគំនិតដ៏កំពូលរបស់អច្ឆរិយបុគ្កល់រូបនេះ ដែលបានធ្វើអោយជំនួញខាងផ្នែកបច្ចេកវិទ្យាបទ៌មានវិទ្យា និង ខាងទីផ្សារដែលអាចធ្វើអោយក្រុមហ៊ុនApple ដែលបានដាំក្បាលចុះ អោយត្រឡប់ក្រោយវិញយ៉ាងជោគជ័យបំផុត ហើយបានក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេមួយនៅលើពិភពលោក។

បទពិសោធន៍ និង មរៀនល្អៗរបស់ស្ទីវ ចប សុទ្ធតែជាមេរៀនដែលឆ្លុះបញ្ចាំងពីការសិក្សារៀនសូត្ររហូតទាល់តែក្លាយទៅជាគំរូដ៏ប្រសើរខាងផ្នែកពានិជ្ជកម្ម ដែលមានមនុស្សនៅជុំវិញពិភពលោកស្ងើចសរសើរ ដែលស្ទើរតែមិនគួរអោយជឿ នឹង មានអ្នកខ្លះក៏ចង់ដើរតាមពីជីវិតនៃភាពជោគជ័យរបស់គាត់ថែមទៀតផង។

Related posts
អាជីវកម្ម

វិធីរក្សាកម្លាំងចិត្តនៅកន្លែងធ្វើការខណៈពេលធ្វើការពីផ្ទះ

អាជីវកម្ម

មហាសេដ្ឋីលំដាប់កំពូលប្រទេសថៃទាំង៥រូប ដែលមានទ្រព្យរាប់ពាន់លានដុល្លារ

អាជីវកម្ម

តើសេដ្ឋីភាគច្រើនគិតយ៉ាងណានៅក្នុងជីវិត និង ការងារ?

អាជីវកម្ម

ហេតុផល៥យ៉ាងដែលអ្នកគួរអនុវត្តន៍ដើម្បីទទួលភាពជោគជ័យក្នុងអាជីព

Leave a Reply

Your email address will not be published.