អាជីវកម្ម

មហាសេដ្ឋីទាំង ១០ ដែលមានកូនស្រីដែលមានរូបសម្រស់ដ៏ស្រស់ស្អាត

នៅពេលប្រធានាធិបតីប្រធានាធិបតីលោកដូណាល់ត្រាំកំពុងទទួលបានការចាប់អារម្មណ៍បន្ទាប់ពីការតែងតាំងលោកជាបេក្ខជនប្រធានាធិបតីអាមេរិក និង ពេលដែលលោកបានជាប់ឆ្នោតជាប្រធានាធិបតី ក្រុមគ្រួសាររបស់លោកបានទទួលការចាប់អារម្មណ៍ជាខ្លាំង។

យើងមិនអាចត្រូវបានបដិសេធថាមហាសេដ្ឋីដូណាល់ត្រាំមានកូនស្រីស្អាតៗទេឧទាហរណ៍ ដូចជា Ivanka ជាដើម។ ក្រៅតែពី Ivanka Trump ក៏នៅមានTiffany Trump ចាប់ផ្ដើមបង្ហាញទាំងព្រមជាមួយរូបរាងដ៏ស្រស់ស្អាត និង គួរអោយស្រឡាញ់ថែមទៀតផង។

រាល់មហាសេដ្ឋីជាច្រើនទៀត មិនមែនមានត្រឹមតែលោកដូណាល់ ត្រាំ ប៉ុណ្ណោះទេដែលមានកូនស្រីដែលមានសម្រស់ដ៏ស្រស់ស្អាត ក្នុងនោះមានមហាសេដ្ឋីផ្សេងៗទៀតដូចជា៖

១. លោក Richard Hilton និង Paris Hilton

លោក Richard Hilton គឺជាចៅប្រុសនៃបុរស់ម្នាក់បានចាប់ផ្ដើមជំនួញផ្នែកសណ្ឋាគារ Hilton។ ក្នុងនោះដែរគ្រប់គ្នាប្រហែលជាស្គាល់ច្បាស់អំពីស្រីស្អាតម្នាក់ គឺនាង Paris Hilton តើParis Hiltonគឺជាអ្នកណា?

ពិតណាស់ នាង Paris Hilton គឺជាកូនស្រីរបស់លោក Richard Hilton។ នាង Paris Hilton ពិតជាទទួលបានជោគជ័យក្នុងនាមជាតារាទូរទស្សន៍ ទោះបីជាមនុស្សទូទៅគិតថាគាត់មានភាពល្បីល្បាញដោយសារតែនាងកើតក្នុងត្រកូលមហាសេដ្ឋីមួយ ដែលត្រូវបានគេស្គាល់ច្បាស់រួចទៅហើយ។

See the source image

២. លោក Michael Bloomberg និង នាង Georgina Bloomberg

លោក Michael Bloomberg គឺជាម្ចាស់គ្រប់គ្រងជំនួញ ហើយលោកក៏ជាមហាសេដ្ឋីពាន់លានដុល្លារផងដែរ។ មិនត្រឹមតែប៉ុណ្ណោះលោក កឺធ្លាប់ធ្វើជាចៅហ្វាយក្រុងញ៉ូយ៉ក ផងដែរ កាលពីឆ្នាំ២០០២ ដល់ឆ្នាំ២០១៣​ ភ្លាមៗបន្ទាប់ពីការវាយប្រហារទៅលើអាគារពានិជ្ជកម្មពិភពលោកថ្ងៃទី ១១ ខែកញ្ញាគាត់ទទួលបានទ្រព្យសម្បត្តិហិរញ្ញវត្ថុ និង ទិន្នន័យសម្រាប់ប្រព័ន្ធផ្សព្វផ្សាយរបស់គាត់។

របៀបវារៈនៃអាណត្តិរបស់គាត់ពោរពេញទៅដោយតុល្យភាពរវាងគោលនយោបាយសង្គមជឿនលឿនជាមួយគោលនយោបាយអភិរក្សសារពើពន្ធ។

ទោះបីជាមើលទៅដូចធម្មតាកូនស្រីរបស់គាត់ Georgina Bloomberg គឺជាស្ត្រីដែលអាចក្លាយជាតារាម៉ូដែលជាមួយរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាង ប៉ុន្តែស្ត្រីកើតនៅឆ្នាំ ១៩៨៣ បានជ្រើសរើសអាជីពជាអ្នកជិះសេះទៅវិញ។

មិនតែប៉ុណ្ណោះលោក Michael Bloomberg គ៏មានភាពស្និទ្ធស្នាលជាមួយនិង នាង Ivanka Trump ហើយជាទូទៅគឺលោកតែងតែនិយាយល្អពីលោកអតិតប្រធានាធិបតី ដូណាល់ ត្រាំជានិច្ច។

៣.លោក Bill Gates និង Jennifer Kathrine Gates

សម្រាប់មនុស្សមួយចំនួន ប្រសិនបប់ពួកគាត់មិនស្គាល់ប្រហែលជាពួកគេគិតថា លោក Bill Gates មិនសម្យជាមហាសេដ្ឋីពាន់លានដុល្លារនោះទេ ដោយសារតែភាពសមញ្ញរបស់គាត់។ ទោះបីជាយ៉ាងណាគាត់បានធ្វើការផ្លាស់ប្ដូរដ៏អស្ចារ្យ ដែលវាជាសមិទ្ធិផលដែលល្អលើសពីភាពសប្បាយទៅទៀត ដោយគាត់បានបង្កើតកុំព្យូទ័រ ដែលជយយសម្រួលដល់ការងារជំនួសមនុស្ស។
បើយើងប្រៀបធៀបពីរូបភាពខាងក្រៅរបស់ លោក Bill Gates លោកអ្នកប្រហែលជាមិនអាចដឹងពីគ្រួសាររបស់គាត់ទេ ដែលមានកូនស្រីដ៏ស្រស់ស្អាតដែលមានសម្រស់មិនចាញ៉កំពូលតារាមួយចំនួននោះទេ គឺ កញ្ញា Jennifer Katharine Gate។ ប៉ុន្តែមនុស្សមួយចំនួនគិតថា សម្រស់ដ៏ស្រស់សោភារបស់ Jennifer Katharine Gates គឺកាត់ទៅម្ដាយរបស់នាងអ្នកស្រី Melinda ដែលជាប្រពន្ធរបស់លោក Bill Gates។

See the source image

៤.លោក Steve Jobs និង Eve Jobs

ក្នុងនាមជាអ្នកជំនួញ Steve Jobs គាត់មិនអាចធ្វើដូចបានទៅនឹងBill Gates ប៉ុន្តែគាត់ជាអ្នករចនាដ៏មានសមត្ថភាពម្នាក់ក្នុងលោក។ គាត់បានបញ្ជាក់ផងដែរថា គោលបំណងរបស់គាត់ គឺត្រូវបង្កើតវត្ថុដ៏ទាក់ទាញមួយ ដូច្នេះអ្នកប្រើប្រាស់iPhone តែងតែផ្ដល់តម្លៃទៅលើគុណភាពរបស់iPhone ដែលជាហេតុធ្វើអោយក្រុមហ៊ុន Apple របស់គាត់ទទួលបានចាប់អារម្មណ៍ពីអ្នកប្រើប្រាស់នូវជុំវិញពិភពលោក។
តែលូវយើងនិយាយអំពីរូបរបស់Steve Jobs ដែលគាត់មើលទៅលើរូបរាងដូចជាមិនសូវជាទីចាប់អារម្មណ៍ប៉ុន្មានទេ តែបើយើងក្រឡេកទៅមើលរូបសម្រស់កូនស្រីរបស់គាត់វិញ គឺពិតជាមិនធម្មតាដែលនាងប្រៀបបាននឹងសម្រស់តារាម៉ូដែលយ៉ាងដូច្នោះដែរ នោះគឺ Eve Jobs។

See the source image

៥.លោក Bernie Ecclestone និង កូនស្រី Petra Ecclestone, Tamara Ecclestone

មិនមានច្រើននោះទេនិយាយអំពីឈ្មោះ Bernie Ecclestone ប៉ុន្តែតាមការពិតបុរស់ម្នាកនេះគឺមានទ្រព្យសម្បត្តិប្រមាណជា១.៣ពាន់លានដុល្លារ ហើយលោកក៏ជាប្រធានក្រុមហ៊ុន Formula One Group ដែលជាក្រុមហ៊ុនគ្រប់គ្រងទៅលើ Formula One។
វាច្បាស់រូបសម្បត្តិរបស់គាត់គឺមើលទៅដូចជាគ្មានភាពសង្ហារណាសោះ ប៉ុន្តែគាត់មានកូនស្រីពីរនាក់ដ៏ស្រស់ស្អាតគឺ Petra Ecclestone និង Tamara Ecclestone ដែលអាចពួកគេទាំងពីរកាត់ទៅតាមម្ដាយរបស់នាងគឺ Ecclestone Stunt។
Petra Ecclestone គឺជានារីដែលមានសំណាងម្នាក់ ហើយនៅក្នុងការរៀបការរបស់នាង គឺត្រូវបានចំណាយអស់រហូតដល់ទៅ១៥លានដុល្លារ។ ហើយមានផ្ទះនៅទីក្រុង Los Angeles ក្នុងតម្លៃប្រមាណជា៨៥លានដុល្លារ និង មួយទៀតនៅទីក្រុងឡុងដ៏ ប្រទេសអង់គ្លេសក្នុងតម្លៃប្រហាក់ប្រហែលគ្នាដែរនោះគឺ៨៥លានដុល្លារសហរដ្ឋអាមេរិក។

See the source image

៦. លោក Walton នឹង Elizabeth Paige Laurie

គ្រួសារWalto គឺជាគ្រួសារមួយ ក្នុងចំណោមគ្រួសារ ដែលសម្បូរទៅដោយទ្រព្យធន់នៅក្នុងប្រទេសសហរដ្ឋអាមេរិក។ គាត់គឺជាម្ចាស់ចំការទំពាំងបាយជូរ ហើយក៏ជាអ្នកដែលលក់រាយក្នុងចំការសណ្ដែកដ៏ធំល្វឹងល្វើយ នៅក្នុង Bentoville នៃរដ្ឋ Arkansas។
នៅក្នុងសហរដ្ឋអាមេរិក នៃបញ្ជីរាយនាមឈ្មោះមហាសេដ្ឋីនៅក្នុងទស្សនាវដ្ដI Forbes ប្រហែលជាពាក់កណ្ដាលនៃឈ្មោះមហាសេដ្ឋីទាំងនោះគឺស្ថិតនៅក្នុងត្រកូលWelton នេះឯង បើទោះបីជាទ្រព្យសម្បត្តិត្រូវបានធ្វើការបែងចែករួចហើយក៏ដោយ។
ប៉ុន្តែនៅក្នុងការបង្ហាញខ្លួនជាមួយគ្នាជាញឹបញាប់ លោក Bud Walton មានកូនស្រី ដ៏ស្រស់ស្អាត Elizabeth Paige Laugrie។ តែទោះបីជាយ៉ាងណា នៅក្នុងឆ្នាំ២០០៥ គាត់បានស្នើរអោយប្រគល់វិញនៅសញ្ញាប័ត្រទៅសកលវិទ្យាល័យវិញ នៃ ភាពខាងត្បូងនៃរដ្ឋកាលីហ្វ័រញា បន្ទាប់ពីមាននិស្សតម្នាក បានចោទប្រកាន់Laurie ហើយបានបង់អោយគាត់ចំនួន២ម៉ឺនដុល្លារ ដើម្បីការចុះកម្មសិក្សា។

See the source image

៧. Davide Rocketeller និង​​ Ariana Rockefeller

លោក​ Rockefeller គឺជាចៅប្រុសរបស់ម្ចាស់ស្ដេចប្រេងសហរដ្ឋអាមេរិកលោក John D.Rockefeller។ លោក​David Rockefeller បានបម្រើនៅក្នុងប្រភេទមួយចំនួននៃ ក្រុម សមាគមន៍​​​ និង​ មូលនិធិ នៃគ្រួសារត្រកូល Rockefeller របស់លោកថែមទៀតផង។

គាត់ជាមនុស្សម្នាក់ដែលមានគំនិត និង ទស្សនវិស្ស័យវែងឆ្ងាយ ហើយគាត់ក៏ជាសមាជិកសំងាត់របស់ក្លឹប Bohemian និង ក្រុមប្រឹក្សាទំនាក់ទំនងអន្តរជាតិនៅ ទីក្រុងញ៉ូយ៉ក។ អ្វីដែពិសសជាងនេះទៅទៀតនោះគឺ លោក Rockefeller មានស្រីដ៏ស្រស់ឆើតឆោមម្នាក់នោះគឺ Arian Rockefellter។ វាគឺសំខាន់សម្រាប់ក្រុមគ្រួសារនៃត្រកូល​Rockefeller ជំនាន់ក្រោយ និង ជំនាន់មុន​ ដែលត្រូវពឹងផ្អែកច្រើនទៅលើ Ariana នឹង​សាច់ញតិផ្សេងទៀតរបស់នាងសម្រាប់បន្តវង្សត្រកូលបន្តទៀត។

See the source image

៨. Rechard Branson និង Holly Branson

លោក Rechard Branson គឺជាមហាសេដ្ឋីប្រាក់ពាន់លាន ដែលគាត់បានចាប់ផ្ដើមនៅមុខជំនួញរបស់គាត់ក្នុងទស្សវត្សឆ្នាំ១៩៧០ ដែលក្រុមហ៊ុនដំបូងដែលគាត់បានបង្កើតឡើងត្រូវបានគេស្គាល់ថា Virgin Record ហើយបន្ទាប់មកទៀតគាត់បានបោះទុនក្នុងការបម្រើសេវាកម្មផ្សេងៗជាច្រើនទៀតដូចជា ក្រុមហ៊ុន Virgin Airline ជាដើម។ បើនិយាយពីរូបសម្បតិរបស់គាត់វិញ លោក Rechard Branson មិនមែនជាបុរស់ដែលសង្ហារអ្វីនោះទេ។
គ្រប់គ្នាប្រហែលជាមានភាពស្រលាំងកាំង ប្រសិនបើឃើញរូបកូនស្រីរបស់គាត់ដោយអ្នកខ្លះអាចនឹងគិតថា ជាមិត្តស្រីរបស់គាត់ក៏ថាបាន។ តែតាមការពិតនារីរូបស្រស់ម្នាក់នោះគឺកូនស្រីរបស់គាត់ដែលមានឈ្មោះថា Holly Branson ដែលប្រៀបធៀបទៅនឹងកូនភ្លោះអញ្ចឹងជាមួយនឹងម្ដាយរបស់នាង។

See the source image

៩. លោក Ralph Lauren និង Dylan Lauren

លោក Ralph Lauren គឺជាមនុស្សដែលសម័យនិយមចំពោះការតុបតែងខ្លួន និង ម៉ូដសម្លៀកបំពាក់ ដែលគួរអោយទាក់ទាញបំផុតប្រចាំនៅទីក្រុង ញ៉ូយក ហើយឈ្មោះរបស់គាត់ត្រូវបានមនុស្សទូទៅស្គាល់ ដែលប្រៀបបាននិង ម៉ាក់ស្លាកយីហោផលិតផលមួយទៅហើយ។
ប៉ុន្តែវាមានភាពខុសប្លែងគ្នា ជាមួយនឹងកូនស្រីរបស់គាត់ អ្នកនាង Dylan Lauren ដែលបច្ចុប្បន្ននេះនាងមានអាយុ៤០ឆ្នាំទោះហើយ តែសម្រស់របស់នាងគឺពិតជាស្អាតណាស់។ ទោះបីជានាងកើតក្នុងត្រកូលដែលមានឪពុកជាមហាសេដ្ឋីប្រាក់ពាន់លានក៏ដោយ កីនាងមានជំនួញផ្ទាល់ខ្លួនដែរ ដោយនាងជាប្រធានក្រុមហ៊ុន Candey Stone ដែលមានមូលដ្ឋាននៅក្នុងទីក្រុងញ៉ូយក សហរដ្ឋអាមេរិក។ ហើយក្រុមហ៊ុនរបស់នាងត្រូវបានគេហៅថា Candy Stone ដែលធំជាងគេបំផុតនៅក្នុងពិភពលោក។ នេះបើយោងទៅតាមប្រវត្តិរបស់នាងមានចំណងចង់បើកហាងតាំងពីនាងទើបតែមានអាយុ៥ឆ្នាំមកម្លេះ បន្ទាប់ពីនាងបានទស្សនាការផលិតនៅក្នុងក្រុមហ៊ុន Willy Wonka និង ក្រុមហ៊ុន Chocolate។

See the source image

១០. លោក Standley Ho និង Josie Ho

លោក Stanley Ho គឺត្រូវបានគេស្គាល់ថាជាស្ដេចល្បែងនៃប្រទេសចិន ដែលមានទ្រព្យសម្បត្តិប្រមាណជា២ពាន់លានដុល្លារដែលមាននៅក្នុងអាណាចក្រល្បែងរបស់គាត់។ បុរស់ដែលមានវ័យ៩៥ឆ្នាំរូបនេះគឺមានប្រពន្ធរហូតដល់ទៅ៤នាក់ បន្ទាប់ពីក្រុងហុង កុង ដា់ក់បម្រាប់ទៅលើពហុពន្ធភាព (ការមានប្ដី ឬ ប្រពន្ធច្រើន)ជាផ្លូវការក្នុងឆ្នាំ១៩៧០។
ក្រៅតែពីជំនួញនៅក្នុងប្រភេទល្បែង លោក Stanley Ho ក៏មានជំនួញផ្សេងៗជាច្រើនទៀតដូចជា ការកំសាន្ត ការដឹកដំណើរ អចលទ្រព្យ ការសេវាបញ្ញើរជាដើម។ ជារឿយគេក៏ឃើញមានការបង្ហាញខ្លួនរបស់កូនស្រីពៅរបស់លោក Stanley Ho គឺ Josie Ho ដែលមុខរបស់នាងពិតជាគួរអោយស្រឡាញ់ខ្លាំងណាស់ ហើយនាងក៏បានក្លាយតារាចម្រៀង និង តារាសំដែងផងដែរ។

See the source image
Related posts
អាជីវកម្ម

វិធីរក្សាកម្លាំងចិត្តនៅកន្លែងធ្វើការខណៈពេលធ្វើការពីផ្ទះ

អាជីវកម្ម

មហាសេដ្ឋីលំដាប់កំពូលប្រទេសថៃទាំង៥រូប ដែលមានទ្រព្យរាប់ពាន់លានដុល្លារ

អាជីវកម្ម

តើសេដ្ឋីភាគច្រើនគិតយ៉ាងណានៅក្នុងជីវិត និង ការងារ?

អាជីវកម្ម

ហេតុផល៥យ៉ាងដែលអ្នកគួរអនុវត្តន៍ដើម្បីទទួលភាពជោគជ័យក្នុងអាជីព

Leave a Reply

Your email address will not be published.