ប្រវត្តិបុគ្គលល្បីៗ

តើអ្នកណាគឺជាលោក Xie Qirun ដែលជាប្រធានក្រុមហ៊ុនឱសថចិនដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារ និង ជាសហស្ថាបនិកនៃសារមន្ទីរ X នៅទីក្រុងប៉េកាំង?

និស្សិតបញ្ចប់ការសិក្សានៅសាលា Wharton នៃសាកលវិទ្យាល័យ Pennsylvania នាងជាប្រធានឱសថជីវសាស្ត្រចិន និង បានបើកដំណើរការសារមន្ទីរ X ជាមួយអ្នកប្រមូលដ៏ល្បីល្បាញគឺលោក Michael Xufu Huang។

ពីរទសវត្សចុងក្រោយ ទៅក្នុងសតវត្សរ៍ទី ២១នេះ អាណាចក្រជំនួញរបស់អ្នកមាន និង មហាសេដ្ឋីមិនត្រូវបានធ្វើអាជីវកម្មដោយបុរស់ទាំងស្រុងនោះទេ ដោយក្នុងនោះគឺមានអ្នកជំនួញជាស្រ្តីច្រើនផងដែរហើយសូម្បីតែស្ត្រីមហាសេដ្ឋីក៏កាន់តែក្មេងដែរ។

See the source image

នាង Xie Qirun ក្នងអាយុត្រឹមតែ ២៨ ឆ្នាំដែលត្រូវបានគេស្គាល់ថាជា Theresa Tse ដោយនាងបានជាប់ចំណាត់ថ្នាក់ក្នុងចំណោមស្ត្រីមានបំផុតទាំង ១០ នៅប្រទេសចិនក្នុងឆ្នាំ ២០១៩ ។ ចាប់តាំងពីបានបង្ហាញពីសមត្ថភាពរបស់នាងនៅក្នុងអាជីវកម្ម។ ខាងក្រោមនេះយើងមើលពីរបៀបរស់នៅរបស់អ្នកមានមរតកពីគ្រួសារ និង ការអប់រំរហូតដល់សមិទ្ធិផល និង ការចូលរួមរបស់នាងនៅក្នុងសិល្បៈ៖

ប្រវត្តិគ្រួសារដ៏អស្ចារ្យរបស់នាង

ក្រុមគ្រួសាររបស់ Xie មិនត្រឹមតែជាអ្នកមានទ្រព្យស្តុកស្តម្ភមិនគួរឱ្យជឿប៉ុណ្ណោះទេ ប៉ុន្តែក៏មានប្រវត្តិសាស្រ្តដ៏អស្ចារ្យផងដែរ។ Xie ក៏មានការទាក់ទងជាមួយនឹងក្រុមហ៊ុន Charoen Pokphand (CP Group) ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសថៃក្នុងឆ្នាំ ១៩២១ ដែលជាក្រុមហ៊ុនផលិតពហុជាតិធំជាងគេបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្នដែលគ្រប់គ្រងក្រុមហ៊ុនជាង ៤០០ នៅក្នុងប្រទេសជាង ២០។

See the source image

ឪពុកមារបស់ Xie គឺលោក Dhanin Chearavanont ជាប្រធានជាន់ខ្ពស់នៃក្រុមហ៊ុន CP Group និងធ្លាប់ជាបុរសមានជាងគេបំផុតនៅប្រទេសថៃ។ ក្នុងឆ្នាំ ២០១៧ ក្រុមគ្រួសារ Chearavanont ត្រូវបាន Forbes Asia ចាត់ថ្នាក់ជាគ្រួសារមានជាងគេទី ៤ នៅអាស៊ីដែលមានទ្រព្យសម្បត្តិសរុប ៣៦,៦ ពាន់លានដុល្លារអាមេរិក។ ឪពុករបស់ Xie គឺលោក Xie Zhengmin ជាមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនដូចជាពូរបស់នាងគឺលោក Xi Guomin។

នាងឧស្សាហ៍ព្យាយាម និង មានមហិច្ឆតាខ្ពស់

នៅឆ្នាំ ២០១៥ Xie បានបញ្ចប់ការសិក្សានៅសាលា Wharton ដ៏ល្បីល្បាញនៃសាកលវិទ្យាល័យ Pennsylvania ជាមួយនឹងបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច។ ទោះយ៉ាងណានាងមិនពេញចិត្តទេ។

នៅក្នុងបទសម្ភាសន៍ជាមួយ Nebular ក្នុងឆ្នាំ ២០១៨ នាងបាននិយាយថា“ ខ្ញុំសោកស្តាយដែលមិនបានសិក្សាកម្រិតទីពីរ។ បន្ទាប់ពីធ្វើការខ្ញុំដឹងថាមានអ្វីច្រើនណាស់ដែលត្រូវរៀន។ ឧស្សាហកម្មឱសថមានតម្រូវការបច្ចេកទេសខ្លាំងណាស់។ បើគិតទៅវានឹងជួយដល់ការងាររបស់ខ្ញុំបានច្រើនប្រសិនបើខ្ញុំសិក្សាមុខវិជ្ជាដែលផ្តោតលើបច្ចេកទេស។”

See the source image

នាងបានបង្ហាញសមត្ថភាពផ្ទាល់ខ្លួន

នៅពេលនាងមានអាយុ ២៣ ឆ្នាំ នាងបានទទួលឋានៈពីឪពុករបស់នាង ហើយបានក្លាយជាប្រធានក្រុមហ៊ុនឱសថជីវសាស្រ្តចិន (Chinese Biological Pharmaceutical Co. Ltd)។

ទោះបីជាមានការមនុស្សមួយចំនួន ក៏ដូចគ្នាម្ចាស់ភាគហ៊ុនផ្សេងៗមានការសង្ស័យដំបូងអំពីសមត្ថភាពរបស់នាងទាំងវ័យក្មេង និង កង្វះបទពិសោធន៍ក៏ដោយ ក៏នាងអាចបង្កើនចំណូលក្រុមហ៊ុនដោយទទួលបានប្រាក់ចំណូល ១.៨៧ពាន់លានដុល្លារក្នុងការលក់ដំបូង ដោយចំណាយតែក្នុងរយៈពេល ៦ខែ បន្ទាប់ពីបានកាន់កាប់ជាប្រធានក្រុមហ៊ុន។ ក្នុងរយៈពេល ៥ ឆ្នាំលោក Xie បានបង្កើនតម្លៃទីផ្សាររបស់ក្រុមហ៊ុនដោយជោគជ័យពី ៥ ពាន់លានដុល្លារអាមេរិកដល់ជាង ១៨ ពាន់លានដុល្លារអាមេរិក។

នាងងប់ងល់ទៅនឹងសិល្បៈ

ចំណង់ចំណូលចិត្តរបស់សិល្បះ Xie បាននាំអោយនាងបង្កើតសារមន្ទីរ X នៅទីក្រុងប៉េកាំងរួមជាមួយអ្នកប្រមូលសិល្បៈនិងមិត្តភក្តិអន្តរជាតិឈ្មោះ Michael Xufu Huang កាលពីដើមឆ្នាំនេះ។ វាត្រូវបានគេប្រមើលឃើញថាជាសារមន្ទីរសិល្បៈសហសម័យមួយដែលផ្តល់នូវកន្លែងសម្រាប់ គំនិតច្នៃប្រឌិតថ្មីរបស់សិល្បករវ័យក្មេងដែលកំពុងលេចធ្លោ និង ទាក់ទាញអ្នកស្នេហាសិល្បៈរាប់ពាន់នាក់។ Xie នឹងទទួលបន្ទុកផ្នែកអភិវឌ្ឍន៍សារមន្ទីរនិងកិច្ចខិតខំប្រឹងប្រែងសប្បុរសធម៌។

យោងតាមសារពត៌មាន The Financial Times បានអោយដឹងថានាងមានការប្រមូលផ្តុំសិល្បៈផ្ទាល់ខ្លួនដែលបច្ចុប្បន្ននេះមានស្នាដៃប្រមាណ ៤០០ ស្នាដៃមកពី Nicolas Party, Liu Ye, Issy Wood, Chen Wei, Hans Hartung និង Pamela Rosenkranz។

See the source image
Xie Qirun is passionate about art. Photo: Sohu

ពាក្យចចាមអារ៉ាមទាក់ទងស្នេហារបស់នាង

មិនមានការលាក់បាំងបានទេក្នុងការនិយាយពីជីវិតស្នេហារបស់ Xie នោះទេដោយប្រព័ន្ធផ្សព្វផ្សាយចិនបានធ្វើការសន្និដ្ឋានចាប់តាំងពីឆ្នាំ ២០១៨ ថាមិត្តប្រុសរបស់នាងគឺលោក Zhang Kangyang កូនប្រុសរបស់ប្រធានក្រុមហ៊ុន Suning Holdings Group។ Xie និង Zhang ទាំងពីរនាក់ធ្លាប់បានសិក្សានៅសាកលវិទ្យាល័យ Pennsylvania ជាមួយគ្នា។ ពាក្យចចាមអារាមមានវាកាលពីដើមឆ្នាំនេះថាZhang បានស្នើសារភាពពីសេចក្ដីស្នេហាចំពោះ Xie ប៉ុន្ពពត៌មានទាំងនេះត្រូវបានខាងក្រុមហ៊ុន Suning Group បានធ្វើការបដិសេធចំពោះបញ្ហានេះ។

See the source image
See the source image

Related posts
ប្រវត្តិបុគ្គលល្បីៗ

មកដឹងពីប្រវត្តិបុរស់ខ្លាំងរុស្សី លោក វ្លាឌីមៀរ ពូទីន​

ប្រវត្តិបុគ្គលល្បីៗ

ប្រវត្តិក្រុមហ៊ុនរថយន្តតូយូតាដ៏ល្បីល្បាញ ក្រោមការដឹកនាំ លោក អីជី តូយូដា(Eiji Toyoda)

ប្រវត្តិបុគ្គលល្បីៗ

ពីក្មេងដែលយាយីដោយជំងឺតស៊ូរហូតក្លាយជាប្រធានាធិបតីអាមេរិកទី២៨

ប្រវត្តិបុគ្គលល្បីៗ

តើអ្នកណាដែលជាអ្នកបង្កើតមុខងារ Copy Paste និង ​Cut ងាយស្រួលប្រើដល់សព្វថ្ងៃ?

Leave a Reply

Your email address will not be published.