
ប្រទេសចិនបានកកើតឡើងតាំងពីបុរេប្រវត្តិសាស្ត្រមក។ មកដល់ពេលនេះ ចិនមានប្រជាជនជាង១៤០០លាននាក់ ម្ល៉ោះហើយអ្នកប្រាជ្ញជនជាតិចិន ក៏មានចំនួនកាន់តែច្រើនផង ដែរ។ តាំងពីសម័យអតីតកាលមក មានអ្នកប្រាជ្ញចិនល្បីៗជាច្រើន បានបន្សល់ទ្រឹស្តីល្អៗ សម្រាប់កូនចៅចិនជំនាន់ក្រោយ។
១. ខុងជឺ
ខុងជឺ (Confucius) អ្នកប្រាជ្ញចិនឆ្នាំ ៥៥១ដល់ ៤៧៩ មុនគ្រឹស្តសករាជ។ ទ្រឹស្តីរបស់គាត់ មានតម្លៃតាំងពីសម័យបុរេប្រវត្តិ រហូតមកដល់បច្ចុប្បន្ន។ ទ្រឹស្តីទាំងនោះរួមមាន៖
- ការគ្រប់គ្រងដែលមានសណ្តាប់ធ្នាប់ គឺត្រូវប្រើទ្រឹស្តី «កែតម្រូវឲ្យត្រូវតាមឈ្មោះ» ពោល គឺមនុស្សត្រូវស្គាល់ឈ្មោះ និងគោរពតួនាទីរៀងៗខ្លួន។
- ក្នុងការគ្រប់គ្រងដែលល្អ គឺប្រើគុណធម៌ ល្អជាងប្រើច្បាប់។
- អំពើណាដែលអ្នកមិនចង់ឲ្យគេធ្វើមកលើរូបអ្នក ចូរអ្នកកុំធ្វើអំពើនោះទៅលើអ្នកដទៃ។
- ដើម្បីឲ្យមនុស្សមានគុណធម៌ គឺចាប់ផ្តើមពីឆន្ទៈ និងការអប់រំ។

២. ស៊ុនអ៊ូ
ស៊ុនអ៊ូ ដែលជាអ្នកប្រាជ្ញផ្នែកយុទ្ធសាស្ត្រសង្គ្រាមដ៏ល្បីល្បាញនៅក្នុងប្រវត្តិសាស្ត្រប្រទេសចិន៖
«បើយើងនៅជិត ត្រូវធ្វើឲ្យសត្រូវយល់ថា យើងនៅឆ្ងាយ តែបើយើងនៅឆ្ងាយត្រូវធ្វើឲ្យសត្រូវយល់ថាយើងនៅជិត…»។

៣. តេង ស៊ាវពីង
តេង ស៊ាវពីង គឺរដ្ឋបុរសរបស់ចិនសតវត្សទី២០ និងជាអ្នកធ្វើឲ្យសេដ្ឋកិច្ចចិនមានការរីកចម្រើនរហូតក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោក។
ទ្រឹស្តីដែលល្បីល្បាញរបស់គាត់ គឺ «មិនខ្វល់ថា ឆ្មាស ឬ ឆ្មាខ្មៅនោះទេ ឲ្យតែចាប់កណ្តុរបាន គឺប្រើទាំងអស់»។

៤. អ្នកប្រាជ្ញនៅក្នុងរឿងសាមកុក ឬ នគរទាំងបី
+ លាវប៉ី (អ្នកគ្រប់គ្រងនគរស៊ូ)៖
ក) ស៊ូឲ្យមនុស្សក្នុងលោកក្បត់ខ្ញុំ តែខ្ញុំមិនក្បត់មនុស្សក្នុងលោកដាច់ខាត។
ខ) ពេលជ្រកកោនកន្លែងគេ រឿងអ្វីក៏ត្រូវអត់ធ្មត់។
គ) គុណធម៌ គឺជាឬសគល់ឈរជើងរបស់ខ្ញុំ។

+ ឆាវឆាវ (អ្នកគ្រប់គ្រងនគរអ៊ូយ)៖
ក)ខ្ញុំសុខចិត្តក្បត់មនុស្សក្នុងលោក តែមិនឲ្យមនុស្សក្នុងលោកក្បត់ខ្ញុំនោះទេ។
ខ) តាំងពីដើមមក ប្រើមនុស្ស ទុកចិត្តទើបប្រើ បើសង្ស័យមិនប្រើ។
គ) បរាជ័យមានអ្វីគួរឲ្យខ្លាច តែអ្វីដែលគួរឲ្យនោះ គឺចិត្តបរាជ័យ។
+ ចូវអ៊ី (មេទ័ពធំរបស់នគរតុងអ៊ូ)៖
ក)បើចង់ឈ្នះសត្រូវយកសត្រូវធ្វើជាគ្រូ
ខ)បើចង់សួរគេ ត្រូវដឹងចម្លើយរបស់គេមុន ចាំសួរ!
+ ខុងមិញ(ទីប្រឹក្សារបស់លាវប៉ី)៖
ក) បើស្លាប់អាចដោះស្រាយបញ្ហាបាន មនុស្សខំរស់ដើម្បីអ្វី!
ខ) សន្សឹមៗ បើទោះបីមិនឆាប់ឈ្នះ ក៏មិនបរាជ័យដែរ។

+ លូស៊ូ (ទីប្រឹក្សានគរតុងអ៊ូ)៖
«សត្រូវស្រួលទប់ទល់ ហើយមិត្តភក្តិក៏ស្រួលទប់ទល់ដែរ តែមនុស្សដែលជាមិត្តផង និងសត្រូវផង គឺពិបាកទប់ទល់ខ្លាំងណាស់»។
+ ស៊ឺម៉ាអ៊ី៖
«ខ្ញុំដកដាវតែមួយលើក តែខ្ញុំសំលៀងវា១០ឆ្នាំហើយ»។ ស៊ុនឈាន(អ្នកគ្រប់គ្រងនគរតុងអ៊ូ)៖ «មានតែយើងខ្លាំងខ្លួនឯងទេ ទើបអ្នកដទៃព្រមជួយយើង»។

+ គួនអ៊ី(ប្អូនទី២របស់លីប៉ី)៖
«គុណធម៌ គឺមានសារសំខាន់ជាងជីវិតទៅទៀត»៕
