ប្រវត្តិសាស្រ្តពិភពលោក

ផលពិបាករបស់ប្រជាជនលីប៊ី ក្រោយការស្លាប់របស់ លោក ហ្គាដាហ្វី

ការស្លាប់របស់លោក ហ្គាដាហ្វី គឺជាការបាត់បង់មេដឹកនាំឆ្នើមម្នាក់ ដែលគ្មានមេដឹកនាំណាក្នុងពិភពលោក ធ្វើបានដូចរូបលោកឡើយ។ តែដោយសារតែសារពត៌មានធំៗក្នុងពិភពលោកបានចោទប្រកាន់លោកថាជា មេដឹកនាំផ្ដាច់ការ។

ឆ្នាំ ១៩៩២ បណ្តាប្រទេសផ្សេងៗនៅក្នុងទ្វីបអាហ្វ្រិក និង មជ្ឈិមបូព៌ាចំនួន ៤៥ ប្រទេស បានសម្រេចចិត្ត ដំឡើងផ្កាយរណបជារបស់ខ្លួន ដោយប្រទេសចិន និង រុស្ស៊ី ជាអ្នកជួយ បម្រើសេវាទំនាក់ទំនង ទូរគមនាគមន៍ ដែលគ្រោងការនេះចំណាយថវិកាប្រមាណ ៤,៥ ពាន់លានដុល្លារ តែត្រូវការចាំបាច់ជាង ៣ ពាន់លានដុល្លារជាមុន ដើម្បីឱ្យគម្រោង ការនេះកើតឡើង ដែលចាត់ទុកថាចំនួនច្រើនមហាសាល នាសម័យកាលពី ២៩ ឆ្នាំមុន ។

ដើមឡើយប្រទេសចំនួន ៤៥ បានសម្រេចចិត្តទៅរកប្រាក់កម្ចី ពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលមានក្រុម អ៊ីលលូមីណាទី (Illuminati) ជាអ្នកគ្រប់គ្រង នៅក្រោមឆាករបស់ អធិរាជលទ្ធិប្រជាធិបតេយ្យ ។

ឧត្តមសេនីយ៍ឯក កាដាហ្វី មេដឹកនាំប្រទេសលីប៊ីក្នុងសម័យនោះ ដែលពិភពលោកខាងកើត មិនសូវស្គាល់គាត់ គាត់បានសាងឱកាស និង ផ្តល់សំណាង ឱ្យប្រជាជនលីប៊ីច្រើនមិនតិចទេ ។ ក្នុងពេលគាត់ជាអ្នកគ្រប់គ្រងប្រទេស ប្រទេសលីប៊ីគ្មានបំណុលក្រៅប្រទេសបន្តិចណាឡើយ ថវិកាបម្រុងរបស់លីប៊ីមានជាង ១ លានលានដុល្លារ ($1,000,000,000,000) ឯណោះ ។

ប្រជាជនលីប៊ីទាំងអស់នៅក្នុងប្រទេសលីប៊ីត្រូវបានរដ្ឋាភិបាលនៅក្នុងរបបរបស់លោកឧត្តមសេនីយ៍ ហ្គាដាហ្វី ធ្វើការដឹកនាំផ្ដល់ជូនដូចជា៖

  • ប្រជាជនបានប្រើអគ្គិសនី ដោយមិនគិតថ្លៃ ដោយសាររដ្ឋាភិបាលមិនប្រមូលថ្លៃអគ្គិសនី
  • នៅក្នុងប្រទេសលីប៊ី ធនាគារគ្រប់កន្លែងជារបស់រដ្ឋ ច្បាប់លីប៊ីកំណត់ឱ្យប្រជាជនមានប្រាក់កម្ចី ដោយគ្មានការប្រាក់
  • ការមានផ្ទះជារបស់ខ្លួនឯងចាត់ទុកជាសិទ្ធិមនុស្ស
  • គូររៀបការថ្មី នឹងបានទទួលកញ្ចប់ប្រាក់រង្វាន់ពីរដ្ឋាភិបាលចំនួន ៤៥.០០០ ដុល្លារ ដើម្បីទិញផ្ទះមួយខ្នងលើកដំបូង សម្រាប់កសាងគ្រួសារថ្មី ។
  • មុនសម័យឧត្តមសេនីយ៍ឯក កាដាហ្វី គ្រប់គ្រង មានអ្នកអានត្រឹម ២៥% ប៉ុណ្ណោះ តែគាត់មាននយោបាយ ឱ្យប្រជាជនបានទទួលការសិក្សា រហូតបានទទួលលទ្ធផល អ្នកសរសេរ និង អ្នកអាន កើនឡើង ៨៣%
  • និង ការព្យាបាលដោយឥតគិតថ្លៃ
  • រដ្ឋាភិបាលបានចំណាយប្រាក់ ២.០០០ ដុល្លារ សម្រាប់ការស្នាក់នៅ និង ការដឹកជញ្ជូនទៅសិក្សា
  • ប្រជាជនលីប៊ីចំនួន ២៥% រៀនបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ
  • ស្ត្រីលីប៊ីផ្តល់កំណើតកូន បានប្រាក់ចំនួន ៤.៥០០ ដុល្លារ
  • នំបុ័ង ៤០ នំ មានតម្លៃត្រឹម ០,១៥ ដុល្លារប៉ុណ្ណោះ
  • ប្រសិនជនជាតិ លីប៊ីណាបានបញ្ចប់ការសិក្សាហើយ មិនអាចស្វែងរកការងារធ្វើបាន រដ្ឋាភិបាលនឹងចំណាយប្រាក់ ខែឱ្យ រហូតដល់ពួកគេរកការងារធ្វើបាន ។
  • បន្ថែមពីនេះ ជនជាតិលីប៊ីដែលចង់ប្រកបរបរកសិកម្ម រដ្ឋាភិ បាល នឹងឱ្យដី ផ្តល់ឧបករណ៍ ធ្វើកសិកម្ម គ្រាប់ពូជ ពូជសត្វចិញ្ចឹមមិនគិតប្រាក់ ។
  • ពលរដ្ឋលីប៊ីណាទិញរថយន្ត រដ្ឋាភិបាលនឹងចេញពាក់កណ្តាលឱ្យ តម្លៃប្រេងនៅលីប៊ីពីមុន មួយលីត្រ ០,១៥-០,២ ដុល្លារ (៦០០-៨០០ រៀល) ប៉ុណ្ណោះ ប្រាក់មួយចំណែកដែល បានពីការលក់ប្រេងរបស់រដ្ឋាភិបាល នឹងត្រូវដាក់ចូលគណនី របស់ពលរដ្ឋលីប៊ីផ្ទាល់ ។

លោក កាដាហ្វី ដឹកនាំប្រទេសលីប៊ីអស់រយៈពេល ៤២ ឆ្នាំ ដោយគ្មានពលរដ្ឋលីប៊ីណា ក្រោកឈរតវ៉ាប្រឆាំងថា គាត់ជា«ជនផ្តាច់ការ»ឡើយ ព្រោះប្រជាជនមានសេចក្តីសុខ សុខដុមរមនា សុភមង្គលគ្រប់ពេលវេលា ។

នៅឆ្នាំ ២០០៧ ឧត្តមសេនីយ៍ ហ្គាដាហ្វី បានស្ម័គ្រចិត្តចូលមកជួយគម្រោង ការផ្កាយរណបទ្វីបអាហ្រ្វិក និង មជ្ឈិមបូព៌ា ដោយចំណាយប្រាក់ប្រមាណ ២,៦ ពាន់លានដុល្លារ ធ្វើឱ្យ IFM បាត់បង់ផលប្រយោជន៍ពីកម្ចីការប្រាក់ និង មានឥទ្ធិពលនៅមជ្ឈិមបូព៌ា ។ មិនតែប៉ុណ្ណោះ លោកឧត្តមសេនីយ៍ឯក ហ្គាដាហ្វី នៅជួយបង្កើតភាពរឹងមាំឱ្យអាហ្វ្រិក និង មជ្ឈិមបូព៌ាទៀត ដោយការបង្កើតស្ថាប័នហិរញ្ញវត្ថុ ៣ កន្លែង គឺ៖

១. មូលនិធិរូបិយវត្ថុអាហ្វ្រិក (African Monetary Fund) ដោយមានការិយាល័យធំនៅក្នុងប្រទេសកាមេរូន ។ ពេលណាមូលនិធិនេះកើតឡើងហើយ គឺបណ្តាប្រទេសនៅអាហ្រ្វិក និង មជ្ឈិមបូព៌ា មិនត្រូវការពឹងលើ IMF របស់ Illuminati បន្តទៀតឡើយ មាននន័យថា បារាំងនឹងខូចប្រយោជន៍មហាសាលក្នុងអនាគត ។

២. ធនាគារកណ្តាលអាហ្វ្រិក (Central African Bank) ដែលមានការិយាល័យធំក្នុងទីក្រុងបូយ៉ា ប្រទេសនីហ្សេរីយ៉ា នឹងធ្វើឱ្យជាតិអាហ្វ្រិក ឈប់ចាយប្រាក់ដុល្លាររបស់អាមេរិក ឬ ប្រាក់អឺរ៉ូ ហើយផ្លាស់មកចាយរូបិយប័ណ្ណកណ្តាលរបស់ខ្លួនវិញ ។

៣. ធនាគារវិនិយោគ (Bank of Investment) នឹងបើកឡើងក្នុងប្រទេសលីប៊ី ធនាគារនេះគ្រប់គ្រងការបណ្តាក់ទុនក្នុងអាហ្វ្រិក និង មជ្ឈិមបូព៌ា ពីព្រោះជនជាតិស្បែកស មើលងាយមើលថោក និង កេងប្រវ័ញ្ចទៅលើជនជាតិស្បែកខ្មៅ ដែលភាគច្រើនជាជនជាតិអាហ្រ្វិក ទើបឧត្តមសេនីយ៍ឯក ហ្គាដាហ្វី រំដោះជនជាតិអាហ្វ្រិកឱ្យផុតពីទាសកររបស់លោកខាងលិច ។

មេដឹកនាំប្រទេសផ្សេងៗនៅក្នុងទ្វីបអាហ្រ្វិក និង មជ្ឈិមបូព៌ា យល់ស្របរួមគ្នា ក្នុងគម្រោងការខាងលើ ប៉ុន្តែមហាអំណាច ប្រជាធិបតេយ្យ និង ប្រទេសអឺរ៉ុប មិនយល់ស្របតាមឡើយបែរជាជំទាស់ ព្រោះខ្លួននឹងបាត់បង់ផលប្រយោជន៍ច្រើនលើសលុប ។

ឧត្តមសេនីយ៍ ហ្គាដាហ្វី បានផ្ចុងផ្តើមឱ្យប្រទេសផ្សេងៗ ក្នុងអាហ្វ្រិក ក្លាយទៅជា «សហរដ្ឋអាហ្វ្រិក (United States of Africa)» ប្រសិនបើបណ្តាប្រទេសអាហ្វ្រិកបង្រួមចូលគ្នាពេលណា គឺជាប្រទេសដែលមានអំណាចទ្វេឡើង ។

លីប៊ីជាប្រទេសផលិតប្រេងឆៅ គុណភាពខ្ពស់ ។ នៅក្នុងប្រទេសរបស់ខ្លួន មួយបារ៉ែល មានតម្លៃត្រឹម ១ ដុល្លារប៉ុណ្ណោះ ប៉ុន្តែប្រទេសលោកខាងលិច ទិញពីលីប៊ីទៅលក់ ក្នុងតម្លៃប្រមាណពី ៤០ ទៅ ១០០ ដុល្លារ ក្នុងមួយបារ៉ែល ហើយសហភាពអឺរ៉ុប និង អាមេរិក ជំពាក់បំណុលប្រទេសលីប៊ីប្រមាណ ១,៨ លានលានដុល្លារ។

ផែនការ «បង្កសង្គ្រាមលាងបំណុល អាចជារឿងពិត ឬ យ៉ាងណា?» ដែលហេតុការណ៍បានកើតឡើងយ៉ាងទាន់ហន់ ដោយមានការ ប្រើប្រព័ន្ធផ្សព្វផ្សាយធំៗរបស់ពិភពលោកបំប៉ោងព័ត៌មានថា ហ្គាដាហ្វី «សម្លាប់ប្រជាជនខ្លួនឯង» ។ មានតែប្រជាជនលីប៊ីប៉ុណ្ណោះ ដែលដឹងការពិតហើយបកសំណួរមកវិញថា គាត់សម្លាប់ ប្រជាជនធ្វើអ្វី បើគាត់ផ្តល់ការសិក្សា និង ការព្យាបាលឥតគិតថ្លៃឱ្យគ្រប់រូបដូច្នេះ?

ប្រព័ន្ធផ្សព្វផ្សាយធំៗរបស់ពិភពលោកបំប៉ោងព័ត៌មានថា ហ្គាដាហ្វី «សម្លាប់ប្រជាជនខ្លួនឯង» ។ មានតែប្រជាជនលីប៊ីប៉ុណ្ណោះ ដែលដឹងការពិតហើយបកសំណួរមកវិញថា គាត់សម្លាប់ប្រជាជនធ្វើអ្វី បើគាត់ផ្តល់ការសិក្សា និង ការព្យាបាលឥតគិតថ្លៃឱ្យគ្រប់រូបដូច្នេះ?!? ។

ថ្ងៃទី ១ កក្កដា ដល់ចុងខែសីហា ២០១១ មុនប្រទេសលោកខាងលិច អស់សម្បទានប្រេងពីលីប៊ី និង មុនបង្កើតមូលនិធិរូបិយវត្ថុអាហ្វ្រិក ខាង NATO បានបើកការវាយប្រហារប្រទេសលីប៊ី ដោយស្រែកថា «ដើម្បីការពារសិទ្ធិមនុស្ស???»
ពេលនោះប្រជាជនលីប៊ីចំនួន ១,៧ លាននាក់បាន បាតុកម្មគាំទ្ររដ្ឋាភិបាលរបស់ខ្លួន ប្រឆាំងនឹងលោកខាងលិច ។ ប្រព័ន្ធផ្សព្វផ្សាយរបស់លោកខាងលិច បានផ្សាយផ្ទុយទៅលើពិភពអនឡាញថា «ឧត្តមសេនីយ៍ ហ្គាដាហ្វី ជាជនផ្តាច់ការ» ដែលពេលនោះហើយ ពួកគេចាប់ផ្តើម «លាបពណ៌» និង «ធ្វើបដិវត្តផ្ការីក» ។

ប្រទេសលីប៊ីមិនមានកម្លាំងអានុភាពកងទ័ព ទៅទប់ទល់ជាមួយ អាមេរិក និង NATO បានទេ បើធ្វើសង្គ្រាមជាមួយ មានតែស្លាប់ប្រជាជនច្រើនមហាសាល ដូច្នេះហើយ ទើបលោក ហ្គាដាហ្វី ចេះតែគេចខ្លួន ដើម្បីជីវិតប្រជាជនដែលចេញការពារខ្លួន ។

ទាហានដែលបណ្តេញលោក ហ្គាដាហ្វី គឺជាទាហានស៊ីឈ្នួលដែលអាមេរិកជួលពីសហរដ្ឋអារ៉ាប់ អេមីរ៉ាត់ និង កាតារ ប្រហាក់ប្រហែលនឹងកម្លាំង IS CIA ដែលអាមេរិក និង NATO បញ្ជូនទៅផ្តួលលោក អាសាត ប្រធានាធិបតីស៊ីរី ។

ពេលនោះហើយ បំណុលដែលបណ្តាប្រទេសជំពាក់លីប៊ី ត្រូវរលាយ គ្មានបានសងអ្វីមួយសេនឡើយ ហើយប្រទេសលីប៊ីសព្វថ្ងៃ ពេញទៅដោយក្រុមភេរវកម្ម គ្រោះទុភិក្ស គ្មានមេដឹកនាំច្បាស់លាស់ ប្រជាជនរស់នៅក្នុងភាពវេទនា មានភាពសោកស្ដាយចំពោះការស្លាប់របស់ហ្គាដាហ្វី អសន្តិសុខក្នុងប្រទេស សេដ្ឋកិច្ចមានការធ្លាក់ចុះ ដែលនេះជារឿងហេតុដែលប្រជាជនលើពិភពលោក គួរយល់ដឹង និង ទុកជាមេរៀន។

សូមរំឭកថា លោក មូអាម៉ា អាល់ ហ្គាដាហ្វី បានឡើងគ្រប់គ្រងប្រទេសលីប៊ីតាំងពីឆ្នាំ១៩៦៩ តាមរយៈការធ្វើរដ្ឋប្រហារមួយ។ លោកបានក្តោបក្តាប់ប្រទេសមជ្ឈិមបូព៌ាមួយនេះអស់រយៈពេលជាងបួនទសវត្សរ៍ មុនពេលត្រូវបានសម្លាប់ដោយប្រជាជនប្រឆាំងនៅឆ្នាំ២០១១ ដែលមានសហរដ្ឋអាមេរិកនៅពីក្រោយ។

ទោះបីជា ហ្គាដាហ្វី បានស្លាប់តាមបំណងពិតមែន ប៉ុន្តែតំបន់អឺរ៉ុបស្ទើរទាំងមូលត្រូវបានរងគ្រោះ ដោយសារវិបត្តិជនភៀសខ្លួនពីតំបន់អាហ្វ្រិកខាងជើង និងប្រទេសស៊ីរីនៅពេលក្រោយមកទៀត ខណៈភាពជាក់ស្តែងនៅលីប៊ីផ្ទាល់ គឺពិភពលោកបានឃើញហើយថា ទឹកដីប្រទេសនេះ ត្រូវបានហែកជាពីរ នោះគឺលីប៊ីខាងលិច និងលីប៊ីខាងកើត ដែលមានរដ្ឋាភិបាលរៀងៗខ្លួន និងកំពុងប្រយុទ្ធបង្ហូរឈាមគ្នាឯងថែមទៀត។

ប្រជាជនលីប៊ីជាច្រើន ដែលពីដំបូងឡើយធ្លាប់បានអបអរក្នុងការកម្ទេចរបបដឹកនាំ ៤២ឆ្នាំរបស់ មួអាម៉ា ហ្គាដាហ្វី ក្រោយមកទៀតបែរជាបានបង្ហាញការសោកស្តាយទៅវិញ ចំពោះការបំផ្លាញប្រទេសខ្លួនឯងពីប្រទេសសេដ្ឋីប្រេងក្នុងតំបន់ ក្លាយទៅជាទីវាលសង្គ្រាម និងការហិនហោចសេដ្ឋកិច្ចដែលពិបាកស្រោចស្រង់បំផុត។ ជាពិសេសលទ្ធិលប្រជាធិបតេយ្យ ដែលលោកខាងលិចចង់សាបព្រួសលើលីប៊ីនោះ ក៏បានត្រឹមតែឈ្មោះប៉ុណ្ណោះ៕

ទោះបីនៅក្នុងតំណែងរបស់ ហ្គាដាហ្វី ប្រទេសលីប៊ីមានការរីកចម្រើនជាងនេះក្ដី ក៏លោកត្រូវបានពិភពលោកចាត់ទុកថាជាជនផ្ដាច់ការ និងក្រាញអំណាចបំផុតនាយុគសម័យថ្មីនេះ។

See the source image
See the source image
See the source image
See the source image
See the source image
See the source image
Related posts
ប្រវត្តិសាស្រ្តពិភពលោក

ការឡើងកាន់អំណាចរបស់អ៊ីត្លែ និង វិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ១៩២៩ (The Great Depression)

ប្រវត្តិសាស្រ្តពិភពលោក

តើក្រុមឧទ្ទាមតាលីបង់ជាអ្នកណា នឹងមានប្រភពមកពីណា?

ប្រវត្តិសាស្រ្តពិភពលោក

ព្រុយណេ៖ ដំណើរក្នុងការទទួលឯករាជ្យពីអង់គ្លេស

ប្រវត្តិសាស្រ្តពិភពលោក

តើវីរុសកូរ៉ូណា អាចធ្វើអោយអស្ថេរភាពនៅក្នុងប្រទេសកូរ៉េខាងជើងបានដែរឬទេ?

Leave a Reply

Your email address will not be published.