ប្រវត្តិបុគ្គលល្បីៗ

ជីវប្រវត្តិ និង ទស្សនៈរបស់អតិតប្រធានាធិបតីអាមេរិក លោក James Madison

លោក JamesMadisoជារដ្ឋបុរសជាទស្សនវិទូនយោបាយនិងត្រូវបានគេទទួលស្គាល់ថាជា«បិតារដ្ឋធម្មនុញ្ញ» ​របស់សហរដ្ឋអាមេរិក ។​ លោកមានជំនឿជឿជាក់លើសេរីភាព របស់សាធារណរដ្ឋនិយម ។

លោក James Madison កើតនៅថ្ងៃទី ១៦ ខែមិនា ឆ្នាំ ១៧៥១ នៅផតខនវ៉េ រដ្ឋវឺជីនា សហរដ្ឋអាមេរិ​ ។ ហើយបានទទួលមរណកាលនៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ១៨៣៦ ក្នុងជន្មាយុ ៨៥ ឆ្នាំ នៅមន់ផិល្លឺ ក្នុងរដ្ឋវឺជីនា សហរដ្ឋអាមេរិក ។​ នៅក្នុងកំឡុងឆ្នាំ ១៨០៩-១៨១៧ (គឺនៅថ្ងៃទី ៤ ខែមិនា ឆ្នាំ ១៨០៩ ដល់ថ្ងៃទី៤ ខែមិនា ឆ្នាំ ១៨១៧)គាត់ក៏ត្រូវបានគេជ្រើសតាំងជាប្រធានាធិបតីទី ៤ របស់សហរដ្ឋអាមេរិកផងដែរ ។

See the source image

ទស្សនៈរបស់ James Madison ប្រកាន់ខ្ជាប់នូវទស្សនៈថា «ប្រជាជន ជាប្រភពតែមួយគត់ នៃអំណាចនយោបាយ ហើយចំណែកការបោះឆ្នោតវិញ ជាលក្ខណៈពិសេស របស់ការដឹកនាំ បែបសាធារណរដ្ឋនិយម» ។ ប៉ុន្តែ លោក Madison មានការចង្អៀតចង្អល់ចិត្ត ចំពោះភាគី ដែលមានការគាំទ្រភាគច្រើន គឺនៅពេលដែលភាគីនេះ នៅក្នុងអំណាច ក្នុងករណីនេះ លោកគិតថា ជៀសមិនរួចឡើយ នូវការសង្កត់សង្កិន ទៅលើផលប្រយោជន៍ របស់ភាគីភាគតិច ។ ការចង់បំបាត់ភាគច្រើន ដែលមានមហិច្ឆិតា ហើយផលប្រយោជន៍ និងលទ្ធភាព ធ្វើសកម្មភាព តែម្យ៉ាងគត់ គឺគំនិតបោកប្រាស់ របស់អ្នកដឹកនាំផ្តាច់ការ ដើម្បីធានានូវសិទ្ធិ សេរីភាព របស់មនុស្ស ភាគតិច ។

ដើម្បីកុំឲ្យមានការរំលោភ ពីសំណាក់ភាគីភាគច្រើន បើតាមយោបល់របស់លោកMadison អាចធ្វើទៅបាន មានតែសាធារណរដ្ឋ ដែលខុសពីរាជាធិបតេយ្យ ។​

លោកMadison បានគិតអំពីកត្តាចាំបាច់ ក្នុងការបែងចែកអំណាច ជាពិសេស គឺការបែងចែកស្ថាប័នអំណាចនិតិបញ្ញត្តិ ជាពីរថ្នាក់ ។ អ្នកនយោបាយ អាមេរិច បានឈរលើគោលការណ៍ នៃការបែងចែកអំណាចរបស់លោក Montesquieu ដែលបង្កើត​ នូវប្រព័ន្ធបែងចែកអំណាច ឲ្យមានតុល្យភាព នឹងគ្នា ហើយអំណាចទាំងបី ត្រូវមានអំណាចប្រហាក់ប្រហែលគ្នា ។

យន្តការ នៃការបែងចែកអំណាចរដ្ឋនេះ នៅតែបន្តអត្ថិភាព និងប្រសិទ្ធិភាពនៅក្នុងប្រព័ន្ធនយោបាយ របស់សហរដ្ឋអាមេរិច ក្នុងពេលបច្ចុប្បន្ន ។ តាមទស្សនៈរបស់លោក អំណាចទាំង ៣ ត្រូវឈរនៅលើទំនាក់ទំនង សមភាព ។ យន្តការនេះ ត្រូវបានប្រើនៅក្នុងសហរដ្ឋអាមេរិច រហូតមកដល់សព្វថ្ងៃនេះ ។

ទ្រឹស្តី និងសកម្មភាព នយោបាយរបស់Madison មានតួនាទីសំខាន់ នៅក្នុងការបង្កើត រចនាសម្ព័ន្ធរដ្ឋ របស់សហរដ្ឋអាមេរិច ។ តែការបង្វែរទិស ពីទ្រឹស្តីសុទ្ធសាធ ឲ្យងាកទៅរកការអនុវត្តន៍ជាក់ស្តែង ត្រូវបានធ្វើឡើង ដោយ Madison នៅលើផែនដីសហរដ្ឋអាមេរិច ។

នោះគឺនៅក្នុងឱកាស ដែលសហរដ្ឋអាមេរិច ត្រូវបានបង្កើតឡើង ក្នុងតំណាក់កាលដំបូង ។ អាមេរិច បានធ្វើឲ្យទ្រឹស្តីនេះ ក្លាយទៅជា ការអនុវត្តន៍ ប្រកបដោយប្រសិទ្ធិភាពមុនគេ ។របបសាធារណរដ្ឋ ដែលពួកគេ បានបង្កើតឡើងនាពេលនោះ គឺជារដ្ឋ ដែលក្នុងនោះ អំណាចរដ្ឋ ត្រូវបានកំណត់ព្រំដែន ផ្ទុយគ្នា ទៅនឹងរបបរាជានិយមផ្តាច់ការ ដែលគ្មានព្រំដែននោះ ។

See the source image

សហរដ្ឋអាមេរិច បានដើរមុនគេ នៅក្នុងទ្រឹស្តីនេះ ដោយតំរូវឲ្យប្រជាពលរដ្ឋ ទទួលបាននូវអ្វី ដែលជាបំណងប្រាថ្នា របស់ប្រជាពលរដ្ឋ ផ្តល់ឲ្យនូវសិទ្ធិនយោបាយ និងសិទ្ធិផ្សេងៗ ទៀត ជាពិសេសគឺ លទ្ធិប្រជាធិបតេយ្យ គ្រប់ៗ គ្នា និងទាំងអស់គ្នា ទទួលបាននូវវឌ្ឍនភាព និងពុំសូវមានវិសមភាព ក្នុងសង្គម។

សាធារណរដ្ឋ ដែលលោកលើកឡើង មានប្រជាពលរដ្ឋ ចូលរួមយ៉ាងសកម្ម នៅក្នុងកិច្ចការនយោបាយ ។ ប្រជាពលរដ្ឋ ជាម្ចាស់នៃវាសនាប្រទេស របស់គេយ៉ាងពិតប្រាកដ ។សិទ្ធិនយោបាយ ត្រូវបានធ្វើឡើង តាមរយៈ ការឈរឈ្មោះឲ្យគេបោះឆ្នោត និងការបោះឆ្នោត ជ្រើសរើសអ្នកតំណាងរបស់ខ្លួន។

យើងអាចនិយាយបានថា James Madison គឺជាអ្នកទីមួយ ដែលធ្វើឲ្យទ្រឹស្តីនយោបាយរបស់គាត់ ឈានទៅដល់ការអនុវត្តន៍ ក្នុងសង្គមពិតៗ ។ ខ្លឹមសារសំខាន់ នៅទីនេះ​ គឺតួនាទី ដ៏ចម្បងរបស់ប្រជាពលរដ្ឋ ក្នុងការបង្កើត អំណាចរដ្ឋ ក្នុងការកំណត់វាសនារបស់ខ្លួន ដោយខ្លួនឯង ដោយមិនពឹងផ្អែកទៅលើកម្លាំង ខាងក្រៅអ្វីឡើយ គឺជាសមត្ថភាពពិតៗ របស់ពលរដ្ឋតែម្តង។

See the source image
Related posts
ប្រវត្តិបុគ្គលល្បីៗ

មកដឹងពីប្រវត្តិបុរស់ខ្លាំងរុស្សី លោក វ្លាឌីមៀរ ពូទីន​

ប្រវត្តិបុគ្គលល្បីៗ

ប្រវត្តិក្រុមហ៊ុនរថយន្តតូយូតាដ៏ល្បីល្បាញ ក្រោមការដឹកនាំ លោក អីជី តូយូដា(Eiji Toyoda)

ប្រវត្តិបុគ្គលល្បីៗ

ពីក្មេងដែលយាយីដោយជំងឺតស៊ូរហូតក្លាយជាប្រធានាធិបតីអាមេរិកទី២៨

ប្រវត្តិបុគ្គលល្បីៗ

តើអ្នកណាដែលជាអ្នកបង្កើតមុខងារ Copy Paste និង ​Cut ងាយស្រួលប្រើដល់សព្វថ្ងៃ?

Leave a Reply

Your email address will not be published.