ប្រវត្តិសាស្រ្តពិភពលោក

តើវរជនល្បីៗប្រចាំតំបន់អាស៊ីមានទស្សនៈបែបណាចំណោះជនបដិវត្តន៍​អហិង្សាអាហ្រិចខាងត្បូង Nelson Mandela

បន្ទាប់ពីការទទួលមរណភាពរបស់បិតាបដិវដ្ដអហឹង្សាប្រទេសអាហ្រិកខាងត្បូង លោក ណែលសុន ម៉ាណែលឡា កាលពីឆ្នាំ២០១៣ គឺមានមេដឹកនាំពិភពលោកជាច្រើនបានអញ្ជើញចូលក្នុងពិធីបុណ្យសពរបស់លោក ដែលបានសំដែងពីការសោកស្ដាយនៅការបាត់បង់វរជនដ៏ឆ្នើមសម្រាប់ពិភពលោក។

ហើយក៏មានការផ្ញើរសោកស្ដាយចំពោះជនបដឹវដ្ដអហឹង្សាររូប មិនតែប៉ុណ្ណោះក៏មានមេដឹកនាំនៅ​ក្នុង​តំបន់​អាស៊ីក៏បានបញ្ចេញនូវទស្សនៈចំពោះលោក ណែលសុន ​គឺ​មេត្តាធម៌​និង​សេចក្តី​ក្លាហាន​របស់​លោក ​Nelson Mandela នេះ​ហើយ ​ដែល​ជា​ប្រភព​នៃ​ការបំផុស​គំនិត​នៅ​ក្នុង​ទីកន្លែង​នានា​ដែល​ពលរដ្ឋ​នៅតែ​ប្រឈមនឹង​ការរឹត​បន្តឹង​យ៉ាងខ្លាំង​លើ​សេរីភាព​មូលដ្ឋាន។

ចាប់ពី​ពលរដ្ឋ​សាមញ្ញ​រហូត​ដល់​ជ័យលាភី​រង្វាន់ណូបែល ​មនុស្ស​ជាច្រើន​បាន​ចំណាយ​ពេល​ប្រារព្ធ​អបអរ​ដល់​បុរស​មួយ​រូប​ដែល​ក្លាយជា​និមិត្តរូប​សម្រាប់​ជំហរ​របស់​លោក​ក្នុង​ការទាមទារ​សេរីភាព​ដោយ​អហិង្សា។

លោកស្រី ​អោង សាន សូជី

អ្នក​នយោបាយ​ភូមា​ដែលជា​មេដឹកនាំ​គណបក្ស​ប្រឆាំង​និង​ជា​ជ័យ​លាភី​រង្វាន់​ណូបែល​សន្តិភាព ​លោកស្រី​អោង សាន សូជី​ បាន​និយាយ​ថា ប្រធានាធិបតី​ទីមួយ​របស់​អាហ្វិ្រក​ដែល​ត្រូវ​បាន​ជ្រើសរើស​តាម​បែប​លទ្ធិ​ប្រជាធិបតេយ្យ​របស់​ប្រទេស​អាហ្វ្រិក​ខាងត្បូង​រូប​នេះ បាន​ជួយ​ពិភពលោក​ទាំងមូល​ឲ្យ​យល់​ថា​ គ្មាន​មនុស្ស​ណា​ម្នាក់​គួរ​ត្រូវ​ទទួល​ទណ្ឌកម្ម​ដោយសារ​តែ​សម្បុរ​ស្បែក​និង​ដោយសារ​តែ​គេ​កើត​ចំ​កាលៈទេសៈ​ណា​មួយ​នោះ​ទេ។

See the source image

«លោក​ក៏​បាន​ឲ្យ​យើង​យល់​ផង​ដែរ​ថា យើង​អាច​ផ្លាស់ប្តូរ​ពិភពលោក​បាន។ យើង​អាច​ផ្លាស់ប្តូរ​ពិភពលោក​បាន តាម​រយៈ​ការផ្លាស់ប្តូរ​ឥរិយាបទ និង​ទស្សនៈ​របស់​យើង។ ដោយសារ​ហេតុផល​នេះ ខ្ញុំ​សូម​សម្តែង​ការគោរព​ដល់​លោក​ថា ជា​បុរស​ដ៏​អស្ចារ្យ​មួយ​រូប ដែល​បាន​លើក​បទដ្ឋាន​មនុស្សធម៌​ឲ្យ​ខ្ពស់​ឡើង»។

សម្តេច​សង្ឃ​ដាឡៃ ឡាម៉ា

សម្តេច​សង្ឃ​ដាឡៃ ឡាម៉ា ដែល​ជា​មេដឹកនាំ​សាសនា​ភៀស​ខ្លួន​នៃ​ដែន​ដី​ទីបេ និង​ជា​ជ័យ​លាភី​រង្វាន់​ណូបែល​សន្តិភាព មាន​សង្ឃ​ដីកា​ថា ព្រះអង្គ​បាន​ចាត់​ទុក​លោក​Nelson Mandelaជា​បងប្រុស​ជា​ទីគោរព​របស់​ព្រះអង្គ។ សម្តេច​សង្ឃ ដាឡៃ​ ឡាម៉ា ក៏​មាន​សង្ឃ​ដីកា​ផងដែរ​ថា ព្រះអង្គ​សង្ឃឹម​ថា ការកាន់​មរណៈ​ទុក្ខ​ចំពោះ​ការស្លាប់​របស់​លោកMandela​នេះ នឹង​ត្រូវ​បាន​គេ​ប្រើ​ជា​ការបំផុស​គំនិត។

See the source image

«នេះ​ជា​ពេល​វេលា​ដ៏​ក្រៀមក្រំ​សម្រាប់​អ្នកទាំងឡាយ​រួម​ទាំងរូប​ខ្ញុំ​ផង ដែល​សរសើរ​ដល់​មនុស្ស​ដ៏​អស្ចារ្យ​នេះ។ ភាពក្រៀមក្រំ គឺ​គ្រាន់តែ​ជា​ភាពក្រៀមក្រំ​ហើយ​យើង​បួងសួង តែ​វា​គ្មាន​ន័យ​ច្រើន​ទេ។ តែ​របៀប​ដែល​យើង​អភិវឌ្ឍន៍​ការប្តេជ្ញា​ចិត្ត ឬ​ សន្ទុះ​ចិត្ត​ដើម្បី​បន្ត​ស្មារតី​របស់​លោក​នោះ គឺ​ពិតជា​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​ពីព្រោះ ជួនកាល ភាពក្រៀមក្រំ អាច​ក្លាយ​ទៅ​ជា កម្លាំង​ចិត្ត​ដ៏​មុតមាំ​ជាង​មុន»។

លោក​អតិតប្រធានាធិបតីឥណ្ឌា Pranab Mukherjee

See the source image

ចំណែកអតិត​ប្រធានាធិបតី​ឥណ្ឌា​វិញ​បាន​មាន​ប្រសាសន៍​ថា ពិភពលោក​បាន​បាត់បង់​ជន​ជា​និមិត្តរូប​នៃ​មនុស្សធម៌ ឬ​ដូច​ដែល​លោក​បាន​ហៅ​លោក​Nelson Mandela​ ថា អ្នកតស៊ូ ​អ្នកប្រយុទ្ធ ​អ្នកប្រឆាំង​នឹង​ភាព​អយុត្តិធម៌​ទាំង​អស់។ លោកអតិត​ប្រធានាធិបតី​បាន​ប្រៀបធៀប​លោក Mandela ​ទៅ​នឹង​បិតា​ជាតិ​របស់​ខ្លួនគឺ​ Mahatma Gandhi។

លោក​ប្រធានាធិបតី​ចិន Xi Jinping ​

លោក​ប្រធានាធិបតី​ចិន Xi Jinping ​បាន​សរសើរ​លោក​ Mandela ​ថា​ជា​បុរស​ជាតិ​មួយ​រូប​ដែល​គេ​ស្គាល់​ពេញ​ពិភពលោក ​ហើយ​បាន​លើក​ឡើង​អំពី​ការដឹកនាំ​ពលរដ្ឋ​អាហ្វ្រិក​ខាងត្បូង​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​របបរើស​អើង​ជាតិ​សាសន៍អាប៉ាថេត (apartheid)។

See the source image

លោក​ Xi ​ក៏​បាន​លើក​ឡើង​អំពី​ការចូលរួម​ចំណែក​របស់​លោក ​Mandela ​ជាមួយ​ប្រទេស​ចិនផង​ដែរ ​ហើយ​ថា ​លោក ​Mandela ​ជាស្ថាបនិក​មួយ​រូប​នៃ​ទំនាក់​ទំនង​ទ្វេ​ភាគី​របស់​ក្រុងប៉េកាំង​ជាមួយ​ទីក្រុង ​Pretoria ​នៃ​ប្រទេស​អាហ្វ្រិក​ខាងត្បូង។ នៅ​ឆ្នាំ១៩៩៨ ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ បានផ្លាស់ប្តូរ​ការទទួល​ស្គាល់​ផ្នែក​ការទូត​របស់​ខ្លួន​ពី​កោះ​តៃវ៉ាន់ ទៅ​ជាមួយ​ចិន​វិញ។

អ្នក​ដទៃ​ទៀត​ដាក់​ជា​ចម្ងល់​ថា​តើ​ប្រទេស​ចិន​អាច​នឹង​មាន​បុគ្គល​ណា​ស្រដៀង​នឹង​រដ្ឋ​បុរស​អាហ្វ្រិក​ខាង​ត្បូង​ម្នាក់​នេះ​ឬ​ទេ។ អ្នកប្រវត្តិសាស្រ្ត​ ហ្សាង លីហ្វាន់ និយាយ​ថា​ប្រហែលជា​មិន​អាច​ធ្វើ​ទៅ បាន​ទេ។​

លោក​ហ្សាង​មាន​ប្រសាសន៍​ថា​មាន​មនុស្ស​ជាច្រើន​បាន​សាកសួរ​តាម​បណ្តាញ​អ៊ីនធឺណិត ថា​តើ​ប្រទេស​ចិន​អាច​នឹង​មាន​មនុស្ស​ណាម្នាក់​ស្រដៀង​ទៅ​នឹង​លោក​នែលសិន ម៉ាន់ឌែលឡា​ឬ​ទេ ហើយ​អ្នកខ្លះ​និយាយ​ថា​នោះ​គឺ​ជា​រឿង​វប្បធម៌។ លោក​និយាយ​ថា​លោក​យល់​ស្រប​និង​កត់​សម្គាល់​ថា​វប្បធម៌​និង​គណបក្ស​កំម្មុយនិស្ត​ដែល​បាន​បង្កើត​ក្នុង​សង្គម​ចិនធ្វើ​ឱ្យ​ពិបាក​នឹង​មាន​មនុស្សណាម្នាក់​ដូច​ជា​លោក​ម៉ាន់ឌែលឡា។

Related posts
ប្រវត្តិសាស្រ្តពិភពលោក

ការឡើងកាន់អំណាចរបស់អ៊ីត្លែ និង វិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ១៩២៩ (The Great Depression)

ប្រវត្តិសាស្រ្តពិភពលោក

តើក្រុមឧទ្ទាមតាលីបង់ជាអ្នកណា នឹងមានប្រភពមកពីណា?

ប្រវត្តិសាស្រ្តពិភពលោក

ព្រុយណេ៖ ដំណើរក្នុងការទទួលឯករាជ្យពីអង់គ្លេស

ប្រវត្តិសាស្រ្តពិភពលោក

តើវីរុសកូរ៉ូណា អាចធ្វើអោយអស្ថេរភាពនៅក្នុងប្រទេសកូរ៉េខាងជើងបានដែរឬទេ?

Leave a Reply

Your email address will not be published.