អាជីវកម្ម

បណ្តាញ​សង្គម Tik Tok របស់​ចិន កំពុងតែវាយលុយទីផ្សារពិភពលោក

Tik Tok ជា​បណ្តាញ​សង្គម​សម្រាប់​អ្នកប្រើប្រាស់​ទូរ​សព្ទ​ដៃ​ក្នុងការ​បង្ហោះ​សារ​ជា​វីដេអូ​ខ្លីៗ​។ Tik Tok ដែល​គេ​ហៅ​ម្យ៉ាង​ទៀតថា Douying នេះ ត្រូវបាន​បង្កើត​នៅ​ខែកញ្ញា ឆ្នាំ​២០១៦ ដោយ​លោក Zhang Yiming វិស្វករ​សូ​ហ្វែ​រ និង​ជា​មហាសេដ្ឋី​ម្នាក់​របស់​ចិន​។​

មាន​អាយុកាល​ត្រឹមតែ​មួយឆ្នាំ​ប៉ុណ្ណោះ Tik Tok បាន​វាយលុក​យ៉ាងខ្លាំង​ក្នុងចំណោម​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​នៅ​តំបន់​អាស៊ី ក្នុងនោះ​មាន​កម្ពុជា​ផងដែរ​។ គិត​ត្រឹម​ខែមិថុនា ឆ្នាំ​២០១៨ Tik Tok មាន​អ្នកប្រើប្រាស់​ប្រមាណ​១៥០​លាន​នាក់ ដែល​សកម្ម​ជា​រៀងរាល់ថ្ងៃ​។

​យោងតាម​របាយការណ៍​របស់ Sensor Tower បណ្តាញ​សង្គម​របស់​ចិន​មួយ​នេះ មានការ​ចុះឈ្មោះ Download ប្រមាណ​៤៥,៨​លាន​ដង នៅ​ត្រីមាស​ទីមួយ​ឆ្នាំ​២០១៨ ពោល​គឺមាន​ចំនួន​ច្រើនជាង Youtube, WhatsApp, Messenger, Instagram, Facebook, WeChat, QQ, iQiYi និង Google Maps​។​

Tik Tok អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​បង្ហោះ​សារ​ជា​វីដេអូ​ខ្លីៗ ឬ​អាច​ធ្វើតាម​ជា​កាយវិការ​ទៅតាម​សំឡេង ឬ​ចម្រៀង​ដែលមាន​ស្រាប់​។ ក្រៅពី​មនុស្ស​ទូទៅ តារា​សំដែង និង​តារាចម្រៀង​ក៏​និយម​ប្រើប្រាស់​បណ្តាញ​សង្គម​នេះ ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ទៅកាន់​ក្រុម​អ្នកគាំទ្រ​របស់ខ្លួន​ផងដែរ​។​

ទោះបី​មានការ​វាយលុក​ពេញ​អាស៊ី​-​អាគេ្នយ៍​ក៏ដោយ ប៉ុន្តែ​បណ្តាញ​សង្គម​នេះ មិន​ទទួលបាន​ការស្វាគមន៍​ឡើយ​នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​។ លោក Rudiantara រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង និង​ព័ត៌មាន​របស់​ឥណ្ឌូនេស៊ី បាន​អះអាង​ប្រាប់​សារព័ត៌មាន​រ៉​យ​ទ័​រថា Tik Tok ជា​បណ្តាញ​សង្គម​ដែល​នាំ​ឲ្យ​ប៉ះពាល់​ផ្នែក​សីលធម៌​។ លោក​ថា នេះ​ជាការ​ហាមឃាត់​បណ្តោះអាសន្ន ហើយ​អាច​ដកចេញ​វិញ ក្នុងករណី​ដែល Tik Tok ពិចារណា​ទៅលើ​ខ្លឹមសារ​នានា​។

​មិន​ខុសពី​ការលើកឡើង​របស់លោក Rudiantara នោះឡើយ អ្នកប្រើប្រាស់ Tik Tok មួយចំនួន បាន​បញ្ចូល និង​ធ្វើ​ត្រាប់​កាយវិការ​តាម​សំឡេង​អាសអាភាស និង​គ្រោតគ្រាត រួមជាមួយ​នឹង​ការ​បង្ហោះ​រូបភាព​ស្រើបស្រាល​មួយចំនួន​ផងដែរ។

និយាយពីក្រុមហ៊ុនមេរបស់Tik Tok គឺក្រុមហ៊ុនBytedance គឺជា​​ក្រុមហ៊ុន​មេ​របស់​បណ្ដាញ​សង្គម TikTok ដែលជា​បណ្ដាញ​សង្គម​មួយ​ដ៏ពេញ​និយមបំផុត​ និងមាន​អ្នកប្រើប្រាស់​នៅទូទាំង​ពិភពលោក។ ថ្មីៗនេះ តាមការរាយ​ការណ៍ បាន​ឲ្យដឹងថា បណ្ដាញសង្គម​របស់ចិនមួយ​នេះមាន​តម្លៃ ជាទឹកប្រាក់ ប្រមាណ​៧៥ ពាន់លាន​ដុល្លារអាមេរិក។

TikTok ក៏ទទួលបាន​ជោគជ័យ​លើទីផ្សារ​សកលលោក​ខ្លាំងជាងគេ​បំផុត គឺនៅ​សហរដ្ឋអាមេរិក និង ឥណ្ឌា​ ដែលមានអ្នកពេញនិយម​ប្រើប្រាស់ខ្លាំងជាងគេ។ មិនតែ ប៉ុណ្ណោះ បណ្ដាញ​សង្គមយក្ស​របស់ចិន​មួយនេះ ក៏ត្រូវបាន​គេចាត់ទុកថា ជាដៃគូ​ប្រកួតប្រជែង​ដ៏ធំ​មួយ​របស់​ក្រុមហ៊ុន​បណ្ដាញសង្គមយក្ស​របស់​អាមេរិក គឺ Facebook ផងដែរ។

តាម​ការបែកធ្លាយ​នូវសំឡេង​ឆ្លើយឆ្លងសំណួរ​ជាមួយ​នឹង​លោក Mark Zuckerberg ស្ថាបនិក​ និងជា​នាយកប្រតិបត្តិ ក្រុមហ៊ុន Facebook បាន​បង្ហាញថា លោក Mark ចាត់ទុក​បណ្ដាញសង្គម TikTok គឺជា​ការគំរាម​កំហែង​ ហើយ​មាន​អ្នកនយោបាយអាមេរិក​ជាច្រើន បានសម្ដែង​ការព្រួយបារម្ភ​អំពីកម្មវិធី​បណ្ដាញសង្គម​មួយនេះ។
ក្រុមហ៊ុន​មេ​បណ្ដាញសង្គម TikTok ត្រូវបានរាយការណ៍ថា បាន​រកចំណូល​ពីកម្មវិធីបណ្ដាញសង្គមនេះ ចន្លោះពី ៧ពាន់លាន ទៅ ជាង៨ពាន់លាន​ដុល្លារអាមេរិក កាលពីពាក់កណ្ដាល​ឆ្នាំ២០១៩ កន្លងមកនេះ ដែលវា​គឺជា​ប្រាក់ចំណូល​ដែលមានខ្ពស់​លើសអ្វីដែលជា​ការរំពឹងទុក​របស់ក្រុមហ៊ុន។

ដោយសារតែ​ប្រាក់ចំណូល​បង្ហាញពី​កំណើន​ខ្ពស់ ក្រុមហ៊ុន​មេរបស់ TikTok រំពឹង​ប្រាក់ចំណូល​នៅឆ្នាំ២០១៩ ប្រមាណ ១៧ ពាន់លាន​ដុល្លារអាមេរិក ខណៈដែល​ការកំណត់​ដៅ កាលពីមុន​មានតែ​១៤ ពាន់លាន​ដុល្លារអាមេរិក​ប៉ុណ្ណោះ។

Related posts
អាជីវកម្ម

វិធីរក្សាកម្លាំងចិត្តនៅកន្លែងធ្វើការខណៈពេលធ្វើការពីផ្ទះ

អាជីវកម្ម

មហាសេដ្ឋីលំដាប់កំពូលប្រទេសថៃទាំង៥រូប ដែលមានទ្រព្យរាប់ពាន់លានដុល្លារ

អាជីវកម្ម

តើសេដ្ឋីភាគច្រើនគិតយ៉ាងណានៅក្នុងជីវិត និង ការងារ?

អាជីវកម្ម

ហេតុផល៥យ៉ាងដែលអ្នកគួរអនុវត្តន៍ដើម្បីទទួលភាពជោគជ័យក្នុងអាជីព

Leave a Reply

Your email address will not be published.