ប្រវត្តិបុគ្គលល្បីៗ

ប្រវត្តិរបស់ Corazon Aquino ប្រធានាធិបតីស្ត្រីដំបូងគេ នៃប្រទេសហ្វីលីពីន

លោកស្រី Corazon Aquino គឺជាប្រធានាធិបតីទី ១១ (និងជាប្រធានាធិបតីស្ត្រីដំបូង) របស់ប្រទេសហ្វីលីពីន។ លោកស្រីបានស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញបន្ទាប់ពីរបបផ្តាច់ការដ៏យូរលង់របស់លោក Ferdinand Marcos។ លោកស្រីជាភរិយារបស់មេដឹកនាំប្រឆាំងហ្វីលីពីន លោក Benigno “Ninoy” Aquino ហើយលោកស្រីបានចាប់ផ្តើមអាជីពជាអ្នកនយោបាយរបស់លោកស្រីក្នុងឆ្នាំ ១៩៨៣ បន្ទាប់ពីមេដឹកនាំផ្តាច់ការ Ferdinand Marcos បានធ្វើឃាតប្តីរបស់លោកស្រី។

See the source image

ប្តីរបស់លោកស្រី Corazon Aquino ធ្លាប់ជាគូប្រជែងរបស់មេដឹកនាំផ្ដាច់ការលោក Ferdinand Marcos ហើយត្រូវបានគេធ្វើឃាតពេលត្រឡប់មកពីនិរទេសវិញ។ នៅពេលដែលលោក ម៉ាកូស បានទទួលលទ្ធផលនៃការបោះឆ្នោតដោយមិននឹកស្មានដល់នៅឆ្នាំ ១៩៨៦ ដោយលោកស្រី Corazon Aquino បានក្លាយជាបេក្ខជនប្រធានាធិបតីរបស់ក្រុមប្រឆាំង។ លោកស្រីបានចូលកាន់តំណែងបន្ទាប់ពីម៉ាកូសបានភៀសខ្លួនចេញពីប្រទេសហើយបានបម្រើជាប្រធានាធិបតីដោយមានលទ្ធផលចម្រុះ រហូតដល់ឆ្នាំ ១៩៩២។

ជីវិតមុនពេលប្រឡូកចូលនយោបាយ

អ្នកស្រី Maria Corazon Sumulong Cojuangco កើតនៅថ្ងៃទី ២៥ ខែមករាឆ្នាំ ១៩៣៣ នៅខេត្ត Tarlac ដោយមានគ្រួសារជាអ្នកនយោបាយ និង ម្ចាស់ធនាគារមួយក្នុងប្រទេសហ្វីលីពីន ដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ នៅក្នុងប្រទេស។

នាងបានចូលរៀននៅសាលាបឋមសិក្សា និង អនុវិទ្យាល័យ នៅទីក្រុងម៉ានីល រហូតដល់អាយុ ១៣ឆ្នាំ បន្ទាប់មកគ្រួសាររបស់នាងបានបញ្ជូននាងអោយទៅបន្តថ្នាក់វិទ្យាល័យ និង បានបញ្ចប់ការសិក្សានៅសហរដ្ឋអាមេរិកដែលដំបូងគេនៅទីក្រុង Philadelphia និង ក្រោយមកនៅទីក្រុងញូវយ៉ក។

នាងបានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ Mount St. Vincent ក្នុងទីក្រុងញូវយ៉កក្នុងឆ្នាំ ១៩៥៣ ដោយទទួលបានបរិញ្ញាបត្រទាំងផ្នែកភាសាបារាំង និង គណិតវិទ្យាថែមទៀតផង។

See the source image

ពេលត្រឡប់មកប្រទេសហ្វីលីពីនវិញ នាងបានចុះឈ្មោះចូលរៀនសាលាច្បាប់នៅទីក្រុងម៉ានីល ជាកន្លែងដែលនាងបានជួបជាមួយលោក Benigno Aquino, Jr ដែលជាអ្នកកាសែតវ័យក្មេងមានមហិច្ឆតាម្នាក់ដែលមកពីគ្រួសារមួយដែលមានទ្រព្យសម្បត្តិច្រើនផងដែរ។ ប្តីប្រពន្ធនេះបានរៀបការនៅឆ្នាំ ១៩៥៤ ហើយនឹងបន្តមានកូនប្រាំនាក់ជាមួយគ្នាគឺ កូនប្រុសម្នាក់ និង កូនស្រី ៤ នាក់។

មិនយូរប៉ុន្មានលោក Benigno បានបោះបង់ចោលអាជីពជាអ្នកកាសែតផ្នែកនយោបាយ។ ដោយការនៅជាមួយអ្នកស្រី Corazon នៅក្បែរគាត់ គាត់បានបង្កើតខ្លួនគាត់ឱ្យក្លាយជាមេដឹកនាំវ័យក្មេងភ្លឺស្វាងរបស់ប្រទេសហ្វីលីពីន។

ក្នុងរយៈពេលតែពីរទស្សវត្សប៉ុណ្ណោះ លោក Beningno ត្រូវបានគេបោះឆ្នោតជ្រើសរើសជាអភិបាល បន្ទាប់មកជាសមាជិកព្រឹទ្ធសភា។ នៅក្នុងដំណើរនៃការកាន់តំណែងរបស់លោក គាត់បានជំទាស់ ប្រឆាំងទៅនឹងការគ្រប់គ្រងរបស់លោកប្រធានាធិបតី Ferdinand Marcos។

ការជាប់ឆ្នោតជាប្រធានាធិបតីនៅឆ្នាំ ១៩៦៥ រដ្ឋបាលរបស់លោក ម៉ាកូស ត្រូវបានបំផ្លាញដោយសារតែមានអំពើពុករលួយ ការរំលោភសិទ្ធិមនុស្ស និង ការបង្ក្រាបនយោបាយ។

See the source image

ក្នុងឆ្នាំ ១៩៧២ លោកប្រធានាធិបតី ម៉ាកូស បានប្រកាសច្បាប់អាជ្ញាសឹកដោយដកហូតសិទ្ធិប្រជាធិបតេយ្យរបស់ខ្លួន និង ចាប់មេដឹកនាំក្រុមប្រឆាំងសំខាន់ៗរួមមានលោក Benigno Aquino ដែលបានជាប់ពន្ធនាគារ ៧ ឆ្នាំមុននឹងត្រូវបានអនុញ្ញាតឱ្យផ្លាស់ទីលំនៅជាមួយគ្រួសាររបស់គាត់ទៅសហរដ្ឋអាមេរិកនៅឆ្នាំ ១៩៨០។

អ្នកស្រី Corazon Aquino បានឈរនៅក្បែរប្តីរបស់នាងដោយដើរតួជាភរិយាដែលរងចាំគាំទ្ ស្វាម៉ីរបស់នាងគ្រប់ពេល។ ក្នុងកំឡុងពេលដែលស្វាម៉ីរបស់អ្នកស្រីនៅក្នុងពន្ធធនាគារ អ្នកស្រី អាគីណូ បានដើរតួរនាទីធ្វើជាស្ពានរវាងលោក បេនីញ៉ូ ទៅនិងពិភពខាងក្រៅដោយរក្សាប្រវត្តិរូបរបស់គាត់ឱ្យនៅរស់ និង បញ្ជូនកំណត់ចំណាំរបស់គាត់ទៅក្នុងប្រភពនៃសារព័ត៌មាន។

ភាពុមិនគួរអោយជឿក្នុងការងារជាអ្នកនយោបាយ​

បន្ទាប់ពីការធ្វើនិរទេសខ្លួនអស់រយៈពេល ៣ឆ្នាំ លោកបេនីញ៉ូ អាគីណូ បានវិលត្រឡប់ទៅចូលក្នុងប្រទេសហ្វីលីពីនវិញនៅថ្ងៃទី ២១ ខែសីហា ឆ្នាំ១៩៨៣ នៅពេលដែលគាត់ត្រូវបានគេសម្លាប់ដោយទាហានហ្វីលីពីនពីរនាក់ភ្លាមៗ បន្ទាប់ពីបានមកដល់ប្រទេស។ ក្នុងករណីឃាតកម្មនេះ លោកប្រធានាធិបតី ម៉ាកូស ត្រូវបានគេសន្មតថាជាអ្នកនៅពីក្រោយនៃការសម្លាប់នេះ ហើយការធ្វើឃាតលោកបេនីញ៉ូ បានធ្វើឱ្យមានការតវ៉ាប្រឆាំងនឹងរដ្ឋបាលរបស់ម៉ាកូសជាខ្លាំង។

See the source image

ក្រុមប្រឆាំងបានប្រមូលផ្ដុំគ្នានៅជុំវិញអ្នកស្រី Corazon Aquino ។ ខណៈពេលដែលលោកស្រីបានដោះស្រាយបញ្ហានៃមរណភាពរបស់ស្វាមីរបស់លោកស្រី។ ចំពោះការស្លាប់របស់លោក អាគីណូ បានវិវត្តទៅជានិមិត្តរូបជាតិនៃការកំណែទម្រង់ប្រទេសមួយ។

ជាមួយនឹងសម្ពាធពីសំណាក់អន្តរជាតិដែលបណ្តាលឱ្យរដ្ឋបាលរបស់លោក ម៉ាកូស មិនបានរំពឹងទុកសម្រាប់ការបោះឆ្នោតប្រធានាធិបតីនៅខែកុម្ភៈ ឆ្នាំ១៩៨៦។ ដោយក្រុមប្រឆាំងទៅនឹងរបបលោក ម៉ាកូស បានជ្រើសរើសលោកស្រី អាគីណូ ជាបេក្ខជនប្រធានាធិបតី ក្នុងការដឹកនាំរបស់ពួកគេ។

នៅពេលដែលលោកស្រីបានចាញ់ការបោះឆ្នោតយ៉ាងប្រកៀកប្រកិតគ្នានោះជាមួយលោក ម៉ាកូស លោកស្រីអាគីណូ និង អ្នកគាំទ្ររបស់លោកស្រីបានជំទាស់នឹងលទ្ធផលនៃការបោះឆ្នោតមួយនេះ ដែលសំណាងរបស់លោក ម៉ាកូ បានចាប់ផ្តើមប្រែជាអាក្រក់វិញ ដោយសារកងទ័ព ហើយបន្ទាប់មក រដ្ឋមន្ត្រីការពារជាតិបានប្រកាសគាំទ្រលោកអាគីណូភ្លាមៗដែលជំរុញឱ្យម៉ាកូសស្វែងរកសិទ្ធជ្រក់កោន និង ការនិរទេសខ្លួននៅកោះហាវ៉ៃ។

See the source image

លោកស្រី អាគីណូ បានស្បថចូលកាន់តំណែងនៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ១៩៨៦ ដោយក្លាយជាប្រធានាធិបតីស្ត្រីដំបូងបង្អស់របស់ប្រទេសហ្វីលីពីន។ ដោយនៅឆ្នាំដដែលនោះលោកស្រី ត្រូវបានគេដាក់ឈ្មោះថាជា «ស្ត្រីឆ្នើមប្រចាំឆ្នាំ» របស់ទស្សនាវដ្តី TIME ថែមទៀតផង។

ក្នុងអំឡុងពេល ៦ ឆ្នាំរបស់លោកស្រី ក្នុងនាមជាប្រធានាធិបតីនៃប្រទេស លោកស្រី អាគីណូ បានប្រឆាំងនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហាររបស់អ្នកគាំទ្រលោក ម៉ាកូសហើយបានព្យាយាមដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់ប្រទេសបានល្អថែមទៀតផង។ ក្នុងឆ្នាំ ១៩៩២ លោកស្រីបានចាកចេញពីតំណែងហើយត្រូវបានទទួលជោគជ័យក្នុងនាមជាប្រធានាធិបតីដោយអតីតរដ្ឋមន្រ្តីការពារជាតិ ក្នុងអណត្តិរបស់លោកស្រីគឺ លោក Fidel Ramos។

ជីវិតចុងក្រោយ និង មរណភាព

បន្ទាប់បានបញ្ចប់ក្នុងតំណែងជាប្រធានាធិបតីរបស់ប្រទេសហ្វីលីពីន លោកស្រី អាគីណូ មិនបានទៅរស់នៅដោយស្ងៀមស្ងាត់ ឬ ក៏ចូលនិវត្តន៍ទេ។ ផ្ទុយទៅវិញលោកស្រីបានគ្រប់គ្រងក្រុមអ្នកប្រឆាំងអំពើហឹង្សា ហើយជាប្រចាំបានលោកស្រីជួយដឹកនាំបាតុកម្មតាមដងផ្លូវប្រឆាំងនឹងគោលនយោបាយដែលទទួលបានការគាំទ្រពីអ្នកស្នងតំណែងរបស់លោកស្រីផងដែរ។

នៅក្នុងឆ្នាំ ២០០៨ លោកស្រីបានដឹងថា អ្នកស្រីមានជំងឺមហារីកពោះវៀនធំ ហើយក៏បានធ្វើការព្យាបាលផងដែរ។ ដោយហេតុជំងឹនេះមិនមានវិធីសាស្ត្រសម្រាប់ព្យាបាល គឺមានតែការពន្យាបានតែរយៈពេលខ្លីតែប៉ុណ្ណោះ ជាហេតុធ្វើលោកស្រីបានទទួលមរណភាពនៅថ្ងៃទី ១ ខែសីហា ឆ្នាំ២០០៩។

Related posts
ប្រវត្តិបុគ្គលល្បីៗ

មកដឹងពីប្រវត្តិបុរស់ខ្លាំងរុស្សី លោក វ្លាឌីមៀរ ពូទីន​

ប្រវត្តិបុគ្គលល្បីៗ

ប្រវត្តិក្រុមហ៊ុនរថយន្តតូយូតាដ៏ល្បីល្បាញ ក្រោមការដឹកនាំ លោក អីជី តូយូដា(Eiji Toyoda)

ប្រវត្តិបុគ្គលល្បីៗ

ពីក្មេងដែលយាយីដោយជំងឺតស៊ូរហូតក្លាយជាប្រធានាធិបតីអាមេរិកទី២៨

ប្រវត្តិបុគ្គលល្បីៗ

តើអ្នកណាដែលជាអ្នកបង្កើតមុខងារ Copy Paste និង ​Cut ងាយស្រួលប្រើដល់សព្វថ្ងៃ?

Leave a Reply

Your email address will not be published.