ប្រវត្តិសាស្រ្តខ្មែរ

មូលហេតុនៃការត្រួតត្រារបស់ជប៉ុននៅលើទឹកដីកម្ពុជា

ការត្រួតត្រារបស់ជប៉ុននៅកម្ពុជា គឺជាសម័យកាលនៃប្រវត្តិសាស្ត្រកម្ពុជា​កំឡុងសង្គ្រាមលោកលើកទី២​នៅពេលនោះចក្រពត្តិជប៉ុនបានបង្កើតរដ្ឋអំណាចរបស់ខ្លួនមកលើប្រទេសកម្ពុជា។

ការត្រួតត្រារបស់ជប៉ុននៅកម្ពុជាបានផ្ដើមនៅចន្លោះឆ្នាំ ១៩៤១ និង ១៩៤៥ ហើយជាទូទៅប្រជាជនខ្មែរបានរត់គេចចេញពីអំពើព្រៃផ្សៃ​ដែលបានធ្វើទារុណលើប្រជាពលរដ្ឋដូចដែលពួកអ្នកកាន់កាប់ជាតិជប៉ុនធ្លាប់ធ្វើ​នៅប្រទេសផ្សេងៗ នៅអាស៊ី អាគ្នេយ៍ដូចគ្នា។

ទោះបីជាពេលដំបូងអនុញ្ញាតអោយរដ្ឋាភិបាលអាណានិគមឥណ្ឌូចិនបារាំងវិចឈីនៅមានភារកិច្ចខ្លះ យ៉ាងណាក្ដី ក៏នៅឆ្នាំ ១៩៤៥ រដ្ឋអំណាចជប៉ុននៅកម្ពុជា បានបង្កើតរដ្ឋអាយ៉ងនិយមតូក្យូនៅទីបំផុតដដែលជាដដែល។

សាវតារប្រវត្តិសាស្ត្រ

សង្គ្រាមបារាំង-សៀមឆ្នាំ ១៩៤០-១៩៤១ បានបន្សល់ទុកនូវរដ្ឋអំណាចអាណានិគមសហភាពឥណ្ឌូចិន​នៅក្នុងទីតាំងមួយប្រកបដោយភាពទន់ខ្សោយ។ រដ្ឋាភិបាលវិចឈីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ​ជាមួយជប៉ុនដើម្បអនុញ្ញាតអោយយោធាជប៉ុនឆ្លងកាត់តាមសហភាពឥណ្ឌូចិន និង ដាក់ពង្រាយកងទ័ពជាច្រើននៅវៀតណាមខាងជើង រហូតដល់កំណត់នៃទ័ព ២៥ ០០០ នាក់។

ក្នុងគ្រានោះដែរ រដ្ឋាភិបាលថៃ បានពង្រឹងខ្លួនអាស្រ័យតាមសន្ធិសញ្ញាមិត្តភាពរបស់ខ្លួនជាមួយជប៉ុន ដោយឆ្លៀតឱកាសបានលើមុខនាទីរបស់ខ្លួន ថៃក៏បានលុកលុយខែត្រភាគខាងលិចរបស់កម្ពុជា។ បន្តបន្ទាប់ពីការលុកលុយនេះ តូក្យូបានទទួលស្វាគមន៍ហត្ថលេខាលើសន្ធិសញ្ញាមួយនៅខែ មីនា ឆ្នាំ ១៩៤១ ដែលបានបង្ខំអោយពួកបារាំងបោះបង់ ខែត្របាត់ដំបង សៀមរាប ដូចគ្នានេះដែរ ក៏បានបង្រួញដីរវាងខ្សែស្របទី១៥ និងភ្នំដងរែក[៣] នៅឯខែត្រស្ទឹងត្រែងផងដែរ។

បន្ទាប់ពីរដ្ឋថៃក្រោមមគ្គុទេសនិយមជប៉ុននៃលោកសេនាប្រមុខ (ចមពល) ប្លែកវិបុលសង្គ្រាម បានកាន់កាប់ទឹកដីទាំងនោះ កម្ពុជាក៏បានបាត់បង់ប្រជាពលរដ្ឋស្ទើរតែកន្លះលាននាក់ និងមួយភាគបីនៃអតីតផ្ទៃដីរបស់ប្រទេសខ្លួន។

ការត្រួតត្រារបស់ជប៉ុន

នៅខែ សីហា​ ឆ្នាំ​ ១៩៤១ កងទ័ពជប៉ុនបានចូលមករដ្ឋដែនអាណាព្យាបាលបារាំងនៅកម្ពុជា ហើយបានបង្កើតយោធភូមិដែលមានចំនួនកងទ័ព ៨ ០០០ នាក់។ ទោះបីជាមានវត្តមានកងទ័ពរបស់ខ្លួនក៏ដោយ ក៏រដ្ឋអំណាចជប៉ុនបានអនុញ្ញាតអោយពួកមន្ត្រីអាណានិគមបារាំងវិចឈី​បន្សល់ទុកទីតាំងរដ្ឋបាលរបស់ខ្លួនអោយនៅមានដដែល។

នៅថ្ងៃទី ២០ កក្កដា ឆ្នាំ ១៩៤២ មានបាតុកម្មប្រឆាំងបារាំងដ៏ធំមួយនៅភ្នំពេញ បន្ទាប់ពីព្រះសង្ឃលេចធ្លោមួយអង្គ ព្រះអាចារ្យហែម-ចៀវត្រូវបានចាប់ខ្លួនដោយសារការធ្វើធម្មទេសនាបំបះបំបោរ​ប្រឆាំងនឹងពួកកងជីវពលអាណានិគមដោយត្រង់ៗ។ រដ្ឋអំណាចបារាំងបានចាប់ខ្លួនមេបាតុកម្ម លោកប៉ាច-ឈឿន និងបាននិរទេសលោកទៅកាន់កោះកុងសឺន (កោះត្រឡាច) កោះឃុំឃាំងមនុស្សរបស់បារាំង។

រដ្ឋអាយ៉ងនិយមតូក្យូ

នៅឆ្នាំ ១៩៤៥ ជប៉ុនបានធ្វើ ពលប្រហារ ដែលបានធ្វើអោយការគ្រប់គ្រងរបស់បារាំងលែង​មានលើឥណ្ឌូចិនជាបណ្ដោះអាសន្ន។ ឥណ្ឌូចិនទាំងស្រុងបានប្រែក្លាយជារបស់ជប៉ុនដោយសារការផ្ដួលរំលំរដ្ឋបាលអាណានិគមបារាំង និងការដកហូតអាវុធពីកងទ័ពបារាំង។ បំណងរបស់ពួកគេគឺជួយជ្រោងទង់​ប្រជាជនក្នុងស្រុកឡើងវិញដែលជាកិច្ចប្រឹងប្រែងនៃសង្គ្រាមរបស់តូក្យូ​ដោយការជំរុញឱ្យមេដឹកនាំក្នុងស្រុកប្រកាសឯករាជ្យ។

នៅថ្ងៃ ៩ មីនា ឆ្នាំ ១៩៤៥ ព្រះមហាក្សត្រវ័យក្មេង ព្រះបាទនរោត្តម-សីហនុ បានប្រកាសព្រះរាជាណាចក្រកម្ពុជាឯករាជ្យ បន្តបន្ទាប់ពីសំនើជាផ្លូវការដោយពួកជប៉ុន។ ក្នុងរយៈពេលដ៏ខ្លី បន្ទាប់មកទៀតរដ្ឋាភិបាលជប៉ុនបានអនុម័តឱ្យឯករាជ្យកម្ពុជាមានត្រឹមតែឈ្មោះប៉ុណ្ណោះ ហើយក៏បានបង្កើតស្ថានកុងស៊ុលនៅភ្នំពេញ។

ថ្ងៃ ១៣ មីនា ព្រះបាទសីហនុបានផ្លាស់ប្ដូរឈ្មោះផ្លូវការនៃប្រទេសជាភាសាបារាំងពី Cambodge ទៅ កម្ពុជា ។ រដ្ឋាភិបាលថ្មីបានលុបបំបាត់ចោលឡាតាំងយានកម្មនៃភាសាខ្មែរដែលរដ្ឋបាលអាណានិគមបារាំង​បានកំពុងចាប់ផ្ដើមបង្ខំ ហើយបានជំនួសមកវិញដោយអក្សរខ្មែរជាផ្លូវការ។

វិធានការនេះបាននាំយកមកដោយរដ្ឋអំណាចរដ្ឋាភិបាល​ដែលមានជីវិតខ្លីប្រហែលជាមានប្រជាប្រិយភាព និង បន្តតៗមកទៀត ចាប់ពីពេលនោះមកគ្មានរដ្ឋាភិបាលមួយណានៅកម្ពុជា​ព្យាយាមធ្វើឡាតាំងយានកម្មភាសាខ្មែរម្ដងទៀតទេ។

លោកសឺន-ង៉ុកថាញ់បានវិលត្រឡប់មកកម្ពុជាវិញ។ លោកដំបូងឡើយត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេស ហើយនឹងបានក្លាយជានាយករដ្ឋមន្ត្រី ពីរខែបន្ទាប់មកទៀត។ រដ្ឋអាយ៉ងកម្ពុជាជប៉ុនបានបន្តពីខែ មីនា ដល់ តុលា ឆ្នាំ ១៩៤៥។

ការកាន់កាប់របស់ជប៉ុននៅកម្ពុជាបានបញ្ចប់​ជាមួយ និង ការចុះចាញ់ជាផ្លូវការរបស់ជប៉ុននៅខែ សីហា ឆ្នាំ ១៩៤៥។ បន្ទាប់ពីក្រុមកងទ័ពសម្ព័ន្ធមិត្តបានចូលមកកាន់កម្ពុជា កម្លាំងទ័ពរបស់ជប៉ុនដែលមានវត្តមាន​នៅក្នុងប្រទេសនេះត្រូវបានគេដកហូតអាវុធ និង ធ្វើបិតុភូមិនិវត្តន៍។

ពួកបារាំងអាចដាក់រដ្ឋបាលអាណានិគមនៅភ្នំពេញឡើងវិញនៅខែ តុលា ឆ្នាំដដែល។ បន្ទាប់ពីការចាប់លោកសឺន-ង៉ុកថាញ់ដោយសារការចូលដៃចូលជើងគ្នាជាមួយពួកជប៉ុន រដ្ឋអំណាចអាណានិគមបារាំងបាននិរទេសលោកទៅកាន់បារាំង ដែលជាកន្លែងដែលលោករស់នៅដោយការឃុំខ្លួនក្នុងផ្ទះ។

ពួកអ្នកគាំទ្រលោកខ្លះបានលួចលាក់ខ្លួន និង បានរត់គេចខ្លួនទៅកាន់កម្ពុជាភាគពាយព្យដែលគ្រប់គ្រងដោយថៃ ដែលពួកគេជាចុងក្រោយបានចូលរួមកម្លាំង​នៅក្នុងក្រុមទាមទារឯករាជ្យដំបូងគេមួយ គឺខ្មែរឥស្សរៈ។ ចលនាជាតិនិយមដែលមាននិន្នាការនយោបាយផ្សេងៗប្រឆាំង​នឹងបារាំងត្រូវបានរៀបចំឡើងដោយការគាំទ្ររបស់ថៃ ក៏ប៉ុន្តែក្រោយមកទៀតក៏បានបែកបាក់គ្នាជាបក្សជាពួកជាច្រើនដោយអន្លើៗ។

Related posts
ប្រវត្តិសាស្រ្តខ្មែរ

បើ​តាមកំណត់ត្រា​លោក ជីវ តាក្វាន់ ខ្មែរ​ប្រារព្ធពិធីចូលឆ្នាំយ៉ាង​ដូចម្ដេច?​

ប្រវត្តិសាស្រ្តខ្មែរ

មកដឹងពីប្រវត្តិរបាំព្រះរាជទ្រព្យដែលជាបេតិកភ័ណ្ឌមរតជាតិខ្មែរ

ប្រវត្តិសាស្រ្តខ្មែរ

រឿងដំណាលនៃរឿង «កូរសមុទ្រទឹកដោះ» ដែលជាទីពេញនិយមឆ្លាក់នៅលើជញ្ជាំងប្រសាទបុរាណខ្មែរ

ប្រវត្តិសាស្រ្តខ្មែរ

ហេតុអ្វីបានជាបញ្ហាព្រំដែន បានក្លាយជាទំនាស់ជាតិសាសន៍?

Leave a Reply

Your email address will not be published.