
ភាពជោគជ័យ និងបរាជ័យ គឺនៅឆ្ងាយពីគ្នាត្រឹមតែ១សរសៃសក់ប៉ុណ្ណោះ តើពិតឬ? អ្នកប្រកបជំនួញ តែងមានសំណួរជានិច្ចថា « តើធ្វើដូចម្តេចនឹងអាចលក់ទំនិញ ឬឱ្យជំនួញទទួលបានជោគជ័យ » ។ ប៉ុន្តែជាការពិត រឿងដែលសួរទាំងអស់នោះ គឺស្ថិតនៅលើគំនិតរបស់អ្នក ។
មុននឹងចាប់ផ្តើមធ្វើជំនួញ មនុស្សជាច្រើនមានគំនិតតែម្យ៉ាងគត់ ហើយក៏អនុវត្តតែម្តង។ សំណាងល្អ ជំនួញនោះអាចទៅរួចបានរយៈពេលយូរបន្តិច ប៉ុន្តែសំណាងអាក្រក់ វាមិនអាចទៅរួចតាំងពីពេលចាប់ផ្តើមដំបូង ហើយក៏ត្រឡប់មកគិតទៀតថា នឹងធ្វើអ្វីល្អ ។ ការទៅជាបែបនេះ ព្រោះតែអ្នកគិតមិនចប់ ហើយត្រូវគិតអ្វីខ្លះទើបហៅថាចប់ សម្រាប់អ្នកប្រកបមុខជំនួញថ្មី ។
នេះជាការចាប់ផ្តើមអាជីវកម្ម ដោយយុទ្ធសាស្ត្រជាមូលដ្ឋានដែលអ្នកគូរតែគិតដល់៧ចំណុចខាងក្រោមនេះជាមុនសិនមុននឹងអ្នកចាប់ផ្ដើមដំណើរការអាជីវកម្ម។
១. ខ្លួនឯង
មានការចាប់អារម្មណ៍លើអ្វី និងចូលចិត្តអ្វីជាពិសេស ចូរធ្វើពីចំណង់ចំណូលចិត្ត ឬការចាប់អារម្មណ៍របស់អ្នក ។ ការចាប់អារម្មណ៍នឹងអាចធ្វើបានរយៈពេលយូរ ព្រមទាំងផ្តល់ពេលវេលាបានច្រើន ។ ដូច្នេះ គួរចាប់ផ្តើមពីគំនិតរបស់ខ្លួនជាមុន ។
២. អតិថិជន
ការលក់ទំនិញ គឺត្រូវគិតដល់អតិថិជន សំណួរគឺ អតិថិជនរបស់អ្នកជាមនុស្សក្រុមណា (រឿងនេះប្រាប់ពីការចូលចិត្ត ឬមិនចូលចិត្ត ដែលមានសារសំខាន់យ៉ាងខ្លាំងដល់ការសម្រេចចិត្តទិញ ឬមិនទិញ) ។ ពួកគេមានប្រាក់ចំណូលប៉ុន្មាន (គឺប្រាប់ពីអំណាចក្នុងការចាយ ដែលពាក់ព័ន្ធនឹងការកំណត់តម្លៃរបស់អ្នក) ។ អតិថិជនប្រើប្រាស់ជីវិតប្រចាំថ្ងៃនៅទីណាភាគច្រើន (ចំណុចនេះប្រាប់ពីផ្លូវនៃការចំណាយ និងលក់នៅកន្លែងណា ទើបជួបគ្នា) ។
៣. ផលិតផល ឬ សេវាកម្ម
អ្នកត្រូវគិតពីគុណភាពផលិតផល វិធីនៃការចំណាយ ហាងលក់ទំនិញ និងការចែកចាយផលិតផល ដែលទាំងអស់នេះទាក់ទងនឹងឥរិយាបថរបស់អតិថិជន ។
៤. គូប្រជែង
គ្មានមុខជំនួញណា ឬទំនិញណានៅលើទីផ្សារដែលជាទំនិញថ្មី រហូតដល់គ្មានគូប្រជែងនោះទេ។ អ្នកត្រូវគិតដល់គូប្រជែង និងចំណែកទីផ្សាររួមរបស់ទំនិញឬសេវាកម្ម ព្រមទាំងតម្លៃ និងគុណភាពទំនិញរបស់គូប្រជែងឱ្យបានច្រើន ព្រោះវានឹងប្រាប់ពីភាពខ្វះចន្លោះនៃទីផ្សារដល់អ្នក ។
៥. បច្ចេកវិទ្យា
បច្ចុប្បន្ន អតិថិជនស្ទើរតែទាំងអស់ប្រើប្រាស់បច្ចេកវិទ្យាដើម្បីជ្រើសរើសក្នុងការសម្រេចចិត្ត ។ ដូច្នេះ អ្នកគួរតែគិតដល់បច្ចេកវិទ្យាដែលបានគ្របដណ្តប់លើមុខជំនួញ ។
- ច្ចេកវិទ្យាផលិត នឹងបង្កើតចំណុចខ្លាំងដល់ទំនិញ ឬសេវាកម្ម ។
- បច្ចេកវិទ្យាចាត់ចែង នឹងធ្វើឱ្យជំនួញមានការចំណាយទាបជាងគូប្រជែង ។
- បច្ចេកវិទ្យាចំណាយ នឹងធ្វើឱ្យអ្នកចូលកៀកដល់អតិថិជនបានដោយងាយ ឆាប់រហ័ស និងទូលំទូលាយ ។
៦. មិត្តភក្តិ
មិត្តភក្តិ ក្លាយជារឿងសំខាន់ណាស់ក្នុងអាជីវកម្មបច្ចុប្បន្ននេះ ព្រោះសង្គមបានផ្លាស់ប្តូរជាសង្គមបែបបណ្តាញ (Social Network) ដែលធ្វើឱ្យអតិថិជននិយមស្វែងរកព័ត៌មានពី Social Media កាន់តែច្រើនឡើង ។ ការស្វែងរកព័ត៌មាន ឬសេវាកម្មដំបូង គឺមិត្តភក្តិនឹងក្លាយជាប្រភពព័ត៌មានដែលអតិថិជនផ្តល់ភាពជឿជាក់ ច្រើនបំផុត ខណៈដែលមិត្តភក្តិនៅក្នុងបណ្តាញសង្គម គឺជាអ្នកប្រាប់បន្ត (Viral Marketing) ធ្វើឱ្យព័ត៌មានអំពីទំនិញ ឬសេវាកម្ម សាយភាយនៅក្នុងបណ្តាញសង្គមបានយ៉ាងល្អបំផុត ។
៧. គោលដៅ
ការបង្កើតគោលដៅមានសារសំខាន់យ៉ាងខ្លាំងសម្រាប់អាជីវកម្ម ប៉ុន្តែមនុស្សជាច្រើនបង្កើតគោលដៅត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ។ ការគិតដល់គោលដៅ គឺក្នុងគោលបំណង «បង្កើតភាពស្ថិតស្ថេរនៃជំនួញ» ដែលមិនធ្វើឱ្យអ្នកវីវក់នឹងរឿងជំនួញ ដោយសារតែអ្នកមាន «គោលដៅ» ។ អ្នកគួរបង្កើតគោលដៅរយៈពេលវែងសម្រាប់ជំនួញផងដែរ។