ប្រវត្តិបុគ្គលល្បីៗ

ប្រវត្តិមេដឹកនាំលោក អូសាម៉ា ប៊ីឡាដិន ដែលធ្លាប់ជាវរបុរស់ក្លាយទៅជាមេភេរវករពិភពលោក

និយាយពីមេដឹកនាំភរករពីភពលោក លោក អូសាម៉ា ប៊ីនឡាដិន មនុស្សគ្រប់គ្នាប្រាកដជាបានស្គាល់ថាជាមេដឹកនាំភេរវករអាល់កៃដា ដែលបានធ្វើការវាយប្រហារដ៏ល្បីរន្ទឺរទូទាំងសកលលោក តែលោកអ្នកប្រហែលជាមិនបានដឹងនោះទេថា គាត់ធ្លាប់ជាវរបុរស់នៃប្រទេសកំណើតរបស់់គាត់។

លោកអ្នកច្បាស់ណាស់ប្រហែលជាមិនភ្លេចនោះទេ នៅព្រឹត្តិការថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ដែលជាការាយប្រហារដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រក្រោមការបញ្ជារដោយផ្ទាល់់របស់លោក ដោយការវាយប្រហារដោយប្រើយន្តហោះបុកកំទេចទៅលើអាគារពានិជ្ជកម្មភ្លោះរបស់សហរដ្ឋអាមេរិក នៅទីក្រុងញ៉ូយ៉ក់។ប៉ុន្តែគាត់ត្រូវបានបាញ់សម្លាប់នៅក្នុងឆ្នាំ២០១១ ដោយក្រុងកងកម្លាំងកុម្មងដូរពិសេសអាមេរិក នៅក្នុងវ័យ៥៤ឆ្នាំ។

ជិវប្រវត្តិរបស់លោក ប៊ីនឡាដិន

លោក អូសាម៉ា ប៊ីនឡាដិន បានកើតនៅថ្ងៃទិ១០ ខែមិនា ឆ្នាំ១៩៥៧ ស្ថិតនៅក្នុងទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។ លោកបានកើតក្នុងត្រកូលដែលមានឪពុកជាមហាសេដ្ឋីផ្នែកសំណង់ មានឈ្មោះថា មូហាម៉េដ អារ៉ាដ ប៊ីនឡាដិន និង ម្ដាយឈ្មោះ អាលៀ ហ្គាណេមសញ្ជាតិដើមស៊ីរ៉ី ដែលជាប្រពន្ធទី១០របស់លោក ម៉ូហាម៉េដ។

ហើយលោក អូសាម៉ា ប៊ីនឡាដិន គឺជាកូនទី៧ ក្នុងចំណោមកូនទាំង៥០នាក់របស់លោក មហាម៉េដ ប៉ុន្តែជាកូនតែម្នាក់គត់់របសលោក មហាសេដ្ឋី មហាម៉េដ ជាមួយនឹងលោកស្រី អាលៀ។

ចាប់អារម្មណ៍បន្តិចពីការងាររបស់ឪពុកលោក អូសាម៉ា ប៊ីនឡាដិន មុនពេលដែលលោកបានក្លាយជាអ្នកមានស្ដុកស្ដម្ភម្នាក់។ លោកបានចាប់ផ្ដើមការងារដំបូងធ្វើការងារជាកម្មករលីសែងដំបូងក្នុងទស្សវត្សឆ្នាំ១៩៣០ នៅក្នុងទីក្រុងជេដាស ប្រទេសអារ៉ាប៊ីសាអូឌីត។

ក្នុងពេលធ្វើការជាកម្មករវ័យក្មេង មហាម៉េដ បានធ្វើអោយគ្រួសាររាជវង្សកោតសរសើរយ៉ាងខ្លាំងនូវស្នាដៃការងាររបស់លោក គឺនៅលើវិមានដែលលោកបានសាងសង់។ លោកបានយកឈ្នួលសាងសង់ថោកជាងអ្នកផ្សេង ប៉ុន្តែយកចិត្តទុកដាក់ខ្ពស់ទៅលើការងារ។

នៅទស្សវត្សឆ្នាំ១៩៦០ លោកបានទទួលកិច្ចសន្សាធំៗមួយចំនួនពីរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ក្នុងគម្រោងសាងសង់។ មិនយូរប៉ុន្មាន លោកបានក្លាយជាឥស្សរជនដ៏មានឥទ្ធិពលម្នាក់នៅក្នុងទីក្រុងជេដាស ព្រមទាំងមានទ្រព្យសម្បត្តិយ៉ាងច្រើនផងដែរ។ ហើយលោកក៏បានបរិច្ចាកទ្រព្យសម្បត្តិរបស់លោកជួយបើកប្រាក់ខែដលើមន្ត្រីរាជការក្នុងរយះពេល៦ខែ ហើយជាលទ្ធផលមហាម៉េដ ប៊ីនឡាដិន ក៏ត្រូវបានគេគោរពយ៉ាងខ្លាំងនៅក្នុងសហគមន៍។

ឥឡូវនេះយើងមកនិយាយពីលោក អូសាម៉ា ប៊ីនឡាដិន វិញម្ដង គឺស្ទើរតែមិនស្គាល់ឪពុករបស់លោក ដោយសារតែម្ដាយ និង ឪពុករបស់លោកបានចែកផ្លូវគ្នាទាំងតែពីលោកនៅក្មេងមកម្លេះ។ ​ម្ដាយ ប៊ីនឡាដិន បាននាំរូបគេទៅរស់នៅជាមួយស្វាម៉ីថ្មីរបស់គាត់ ដោយអ្នកទាំងពីរមានកូន៤នាក់ទៀត។ ប៊ីនឡាដិន បានចំណាយពេលកុមារភាពរបស់គេភាគច្រើនរស់នៅជាមួយប្អូនៗ ឪពុកផ្សេងគ្នា។ លោកបានចូលរៀននៅសាលា Al Thagher Model ដែលកាលនោះវាជាសាលាដែលមានកេរិ៍ឈ្មោះល្បីបំផុតនៅក្នុងទីក្រុងជេដាស។

See the source image

នៅវ័យ៤០ឆ្នាំ​ លោក អូសាម៉ា ប៊ីនឡាដិន ត្រូវបានគេស្គាល់ថាជាសិស្សរៀនពូកែនៅសាលា Al Thagher ប៉ុន្តែគាត់ជាមនុស្សខ្មាស់អៀនច្រើនបន្តិច។ គេបានទទួលាការអញ្ជើញអោយចូលរូមជាមូយសិស្សអ៊ីស្លាមមួយក្រុម ដើម្បីទទួលចំណេះដឹងបន្ថែម។ អូសាម៉ា ប៊ីនឡាដិន ជាមួយកូនប្រុសគ្រួសារអ្នកមានៗ មូយចំនូនក្នុងទីក្រុងជេដាស បានទទួលការណែនាំត្រូវទន្ទេញអោយចាំទាំងអស់នូវគម្ពីរកូរ៉ាន់់ ដើម្បីទុកជាស្នាដៃដ៏ពិសេសនៅពេលបញ្ចប់ការសិក្សា។ ប៉ុន្តែក្រុមរបស់លោកបានបាត់បង់ការយកចិត្តទុកដាក់ ហើយក្នុងអំឡុងពេលនោះ លោក ប៊ីនឡាដិន ក៏ចាប់ផ្ដើមទទួលបានការអបរំតាមគោលការណ៏មួយចំនួននៃក្រុមហឹង្សាជីហាដ។

គ្រូបង្រៀនដែលអបរំក្មេងឺ ទទួលឥទ្ធិពលមួយផ្នែកពីក្រុមអ៊ីស្លាមដែលគេស្គាល់ថាបងប្អូនអ៊ីស្លាម ក៏បានចាប់ផ្ដើមណែនាំកូនសិស្សពីសារសំខាន់នៃការបង្កើតច្បាប់អ៊ីស្លាមបរិសុទ្ធ ដែលនៅជុំវិញពីភពអារ៉ាប់។ ជាមួយនឹងការអធិដ្ឋានដែលជាញឹកញាប់បញ្ចប់ដោយអំពើហឹង្សា គ្រូបង្រៀនរបស់ប៊ីនឡាដិន បានពន្យល់ដល់ប៊ីនឡាដិន និង ក្រុមរបស់ពួកគេថា អ្នកប្រកាន់ខ្ជាប់ឥរិយាបថស្មោះត្រង់ចំពោះអ៊ីស្លាម គឺអ្នកដែលបង្កើតពាក្យបរិសុទ្ធ ទោះបីមានន័យគាំទ្រសេចក្ដីស្លាប់ និង ការបំផ្លិចបំផ្លាញក៏ដោយ។

នៅឆ្នាំទី២នៃការសិក្សារបស់ប៊ីនឡាដិន រូបគេ និង​មិត្តភក្តិស្ថិតក្នុងវ័យជំទង់ បានប្រកាន់ខ្ជាប់ឥរិយាបថ និង របៀបរបបរបស់សកម្មជនអ៊ីស្លាម។ ពួកគេបានផ្សព្វផ្សាយពីសារសំខាន់នៃការបង្កើតច្បាប់អ៊ីស្លាមបរិសុទ្ធនៅក្នុងសាលា។

អូសាមា​ប៊ីនឡាដិន​បានធំធាត់យ៉ាងឆាប់រហ័សនៅក្នុងអំឡុងពេលសិក្សានៅសាលា Al Thagher ហើយនៅអាយុ១៨ឆ្នាំ ប៊ូនឡាដិន បានរៀបការជាមួយប្អូនជីដូនមួយរបស់គាត់ម្នាក់ឈ្មោះ ណាច្វា ហ្គាណេម ដែលមានអាយុត្រឹមតែ១៤ឆ្នាំតែប៉ុណ្ណោះ។ ប៊ីនឡាដិន បានបន្តការសិក្សាក្រោយបញ្ចប់ពីសាលា Al Thagher ទៅសកលវិទ្យាល័យ King Abdul Aziz នៅក្នុងទីក្រុង ជេដាស។

អូសាមា ប៊ីនឡាដិន បានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យនេះនៅឆ្នាំ១៩៨១ ដោយពត៌មានខ្លះថាជំនាញរដ្ឋបាលសាធារណៈ និង មានខ្លះទៀតថា ជំនាញវិស្វករស៊ីវិល ដើម្បីជួយមុខជំនួញគ្រូសារ។

ពីវីរបុរស់​ក្លាយជាជនត្រូវបានគេនិរទេសខ្លួន

ទោះបីជាបញ្ជប់បរិញ្ញាប័ត្រ តែប៊ីនឡាដិន មានឳកាសតិចតួចណាស់ក្នុងការប្រើប្រាស់នូវចំណេះដឹងជំនាញរបស់គាត់។ នៅពេលសហភាពសូវៀតចូលលុកលុយនៅអាហ្វហ្គានីស្ថានក្នុងឆ្នាំ១៩៧៩ ប៊ិនឡាដិន បានទៅចូលរួមជាមួយក្រុមតស៊ូនៅទីនោះ ដោយយល់ថាវាជាតួនាទិរបស់ជនមូស្លីម ក្នុងកិច្ចការប្រយុទ្ធប្រឆាំងនេះ។

លោកបានផ្លាស់ប្តូរទៅទីក្រុង Peshawar ប្រទេសអាហ្វហ្គានីស្ថាន ហើយប្រើប្រាសជំនួយពីអាមេរិក ស្ថិតក្រោមកម្មវិធីប្រតិបត្តិការCIA។ លោកក៏ចាប់ផ្ដើមហ្វឹកហាត់ជាមួយកងទ័ពព្រៃ ដែលជាក្រុមអ៊ីស្លាមជីហាដ។ បន្ទាប់ពីសហភាពសូវៀតបានដកកងទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថាន ក្នុងឆ្នាំ១៩៨៩ ប៊ិនឡាដិន បានត្រលប់ទៅអារ៉ាប៊ីសាអូឌីតវិញក្នុងនាមជាវរបុរស់ ហើយអាមេរិកបានចាត់ទុកលោក និង ក្រុមទាហានរបស់លោកជាក្រុមអ្នកប្រយុទ្ធដើម្បីសេរិភាព។

See the source image

យ៉ាងណាមិញ មិនយូរប៉ុន្មាន លោក អូសាមា ប៊ិនឡាដិន ក៏ខកចិត្តយ៉ាងខ្លាំង ចំពោះអ្វីដែលលោកជឿជាក់ថា រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ពុករលូយ ហើយនៅពេលអាមេរិកចូលមកកាន់កាប់នៅអារ៉ាប៊ីសាអូឌីត ក្នុងកំឡុងពេលសង្គ្រាមឈូងសមុទ្រពែក្ស បានធ្វើអោយប ប៊ិនឡាដិន បែកបាក់កាន់តែខ្លាំងជាមួយមេដឹកនាំប្រទេសខ្លួន។

ទីបំផុត ប៊ិនឡាដិន​ បានប្រកាសជាសាធារណៈ ចំពើការពឹងផ្អែករបស់អារ៉ាប៊ីសាអូឌី លើកងទ័ពអាមេរិក ដោយជឿជាក់ថា វត្តមានទ័ពអាមេរិកជាការបង្អាប់លើកិត្តិយស ប្រទេសអារ៉ាប៊ីសាអូឌីត។ បន្ទាប់ពីការប៉ុនប៉ងជាច្រើនលើកច្រើនសារ ដើម្បីបិទមាត់ ប៊ិនឡាដិន អារ៉ាប៊ីសាអួឌិត ក៏បានសម្រេចបណ្ដេញអតិតវិរបុរស់រូបនេះចេញពីប្រទេស។ ប៊ិនឡាដិន បានចាប់ផ្ដើមរស់នៅនិរទេសខ្លូនក្នុងឆ្នាំ១៩៩១ ដោយធ្វើដំណើរទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន ក្រោយមកផ្លាស់ប្ដូរទៅស៊ូដងនៅឆ្នាំ១៩៩២។

ការបង្កើតក្រុមភេរវកម្មអាល់ កៃដា

នៅឆ្នាំ១៩៩៣ ប៊ិនឡាដិន បានបង្កើតបណ្ដាញសម្ងាត់មួយ ដែលមានឈ្មោះថា «អាល់កៃដា,Al Qaeda» មានការចូលរួមពីក្រុមសកម្មប្រយុទ្ធមូស្លីម ដែលលោកបានជួបនៅអាហ្វហ្គានីស្ថាន។ ចំពោះទាហានដែលត្រូវជ្រើសរើសចូលរួមក្នុងក្រុមនេះ ត្រូវតែមានអាកប្បកិរិយាល្អ ស្ដាប់បញ្ជា គោរពប្រតិបត្តិ ​និង ប្ដេជ្ញាដើរតាមមេដឹកនាំ។

គោលដៅក្រុមអាលកៃដា គឺដើម្បីផ្សាភ្ជាប់បុព្វហេតុក្រុមជីហាដ​ជុំវិញពិភពលោក។ នៅឆ្នាំ១៩៩៤ បន្ទាប់ពីមានការតស៊ូជាបន្តបន្ទាប់ពីក្រុមជិហាដជ្រុលនិយម រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត បានលុបសញ្ជាតិប៊ីនឡាដិនជាមេដឹកនាំនៃក្រុមអាល់កៃដាចោល ហើយក្រុមគ្រួសាររបស់លោកក៏កាត់កាលលោកផងដែរ ព្រមទាំងផ្ដាច់ប្រាក់ឧបត្តម្ភប្រចាំឆ្នាំចំនួន៧លានដុល្លារអាមេរិកពីលោកថែមទៀតផង។

ទោះជាយ៉ាងណាប៊ិនឡាដិន នៅតែមិនអស់ផ្លូវ លោកបានចាប់ផ្ដើមអនុវត្តិផនការដ៏ឃោឃៅរបស់លោក ជាមួយនឹងគោលដៅទាញអាមេរិកអោយធ្លាក់ក្នុងសង្គ្រាម។ ក្ដីសង្ឃឹមរបស់លោកគឺចង់អោយប្រជាជនមូស្លីម បង្រួមបង្រួមគ្នា និង បង្កើតរដ្ឋអ៊ីស្លាមតែមួយពិតប្រាកដ។

នៅឆ្នាំ១៩៩៦ ដើម្បីសម្រេចគោលដៅ ក្រុមអាល់កៃដាបានវាយប្រហារដោយការបំផ្ទុះគ្រាប់បែកលើរថយន្ត ប្រឆាំងការកាន់កាប់របស់ទ័ពអាមេរិក នៅអារ៉ាប៊ីសាអូឌីត។ នៅឆ្នាំបន្ទាប់ពូគបានប្រកាសទទួលខុសត្រូវការសម្លាប់អ្នកទេសចរណ៍អេហ្សីប ហើយនៅក្នុងឆ្នាំ១៩៩៨ ពួកគេបានបំផ្ទុះគ្រាប់បែកនៅស្ថានទូតអាមរិក ប្រចាំទីក្រូណៃរ៉ូប៊ី ប្រទេសកេនយ៉ា និង នៅប្រទេសតង់ហ្សានីដោយបានសម្លាប់មនុស្សប្រមាណសរុមជិត៣០០នាក់។

សកម្មភាពរបស់ប៊ីនឡាដិន នៅបរទេស មិនត្រូវបានគេទទួលយកដោយរដ្ឋាភិបាលស៊ូដងនោះទេ ដែលទីបំផុតលោកក៏ត្រូវបាននិរទេសចេញពីប្រទេសស៊ូដង់នៅឆ្នាម១៩៩៦។ មិនអាចត្រឡប់ទៅអារ៉ាប៊ីសាអូឌីតវិញបាន ប៊ីនឡាដិនបានភៀសខ្លូនទៅកាន់ប្រទេសអាហ្វហ្គានីស្ថានជាថ្មី ជាកន្លងដលលោកទទូលបានការការពារពីក្រុមតាលីបង់ ដែលកំពុងតែមានអំណាចនៅអាហ្វហ្គានីស្ថាន។ ស្ថិតក្រោមការការពារពីក្រុមតាលីបង់ ប៊ីឡាដិនបានចែញសចក្ដីថ្លែងការណ៍សាសនាជាច្រើន ដោយប្រកាសសង្គ្រាមប្រឆាំងនឹងសហរដ្ឋអាមរិក។

នៅក្នុងឆ្នាំ២០០១​ ប៊ីឡាដិន បានទទួលជោគជ័យជារឿយៗក្នុងការវាយប្រហារនៅបណ្ដាប្រទេសមួយចំនូន ប្រើក្រុមភេរវករបណ្ដុះបណ្ដាលដោយក្រុមអាល់កៃដា និង ប្រើប្រាស់ធនធានហិរញ្ញវត្ថុដែលគ្មានមូលដ្ឋានច្បាស់លាស់។

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ប៊ីឡាដិន បានប្រើបំផ្លឹចបំផ្លាញដ៏ធំបំផុតសម្រាប់សហរដ្ឋអាមរិក គឺការវាយប្រហារអាគារពានិជ្ជកម្មភ្លោះ នៅទីក្រុងញ៉ូយ៉ក។ កាលនោះមានមនុស្សមួយក្រុមតួចទទួលបញ្ជាពីក្រុមជីហាដ​ អាកៃដា របស់ប៊ីឡាដិន ទៅលួចយន្តហោះដឹកអ្នកដំណើរអាមេរិកចំនូនបួនគ្រឿង។

See the source image

ដោយមានពីរគ្រឿងបើកហោះទៅបុកអាគារពានិជ្ជកម្មភ្លោះ ក្នុងទីក្រុងញ៉ូយ៉ក មួយគ្រឿងធ្លាក់នៅមន្ទីបញ្ចកោណ ហើយមួយគ្រឿងទៀតត្រូវបានដណ្ដើមមកវិញ ប៉ុន្ដែបានធ្លាក់នៅរដ្ឋ Pennsylvania។ គោលដៅយន្តហោះទីបួនគឺគ្រោងហោះទៅវិមានសភាអាមេរិក។ ក្នុងការវាយប្រហារដោយយន្តហោះទាំងនេះ បានសម្លាប់មនុស្សជិត៣០០០នាក់។

បន្ទាប់ពីការវាយប្រហារទៅលើអាគារពានិជ្ជកម្មអាមេរិក រដ្ឋាភិបាលអាមរិក ដែលកាលនោះដឹកនាំដោយលោកប្រធានាធិបតិ ចច ដាប់បិលយូ ប៊ូស បានបង្កើតក្រុមចម្រុះមួយដើម្បីទម្លាក់ក្រុមតាលីបងដោយជោគជ័យនៅប្រទេសអាហ្វហ្គានីស្ថាន។ ប៊ីនឡាដិនកីចាប់ផ្ដើមរត់គេចខ្លូន ព្រោះបាត់បង់អ្នកការពារដីរឹងមាំំ។

អស់រយះពេលជាង១០ឆ្នាំទើបអាមេរិកអាចរកទប៊ីឡាដិនឃើញ នៅតំបន់ព្រំដែនអាហ្វហ្គានីស្ថាន និង ប្រទេសប៉ាគីស្ថាន។ នៅឆ្នាំ២០០៤ បន្ទាប់ពីប្រធានាធិបតីប៊ូស ជាប់ឆ្នោតជាថ្មី ប៊ីឡាដិន បានបង្កាញវីដេអូមួយអះអាងទទួលខុសត្រូវការវាយប្រហារនៅអាគារពានិជ្ជកម្មអាមេរិក ក្នុងទីក្រុងញ៉ួយ៉ក។

មរណភាពរបស់ប៊ីឡាដិន

នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១១ ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានប្រកាសថា ប៊ីឡាដិន ត្រូវបានសម្លាប់នៅក្នុងប្រទេសប៉ាគីស្ថាន។ នៅក្នុងផែនការរយះពេល៨ខែ ដែលត្រូវបានអនុម័តដោយប្រធានាធិបតី ដឹកនាំដោយនាយកទីភ្នាក់ងារ CIA លោក លីអន ផាណេតថា និង កងកម្លាំងពិសេសអាមរិក ប៊ីឡាដិនត្រូវបានបាញ់ត្រូវជាច្រើនគ្រាប់ផងដែរ។ សាកសពរបស់ប៊ីឡាដិនត្រូវបានយកមកធ្វើជាភ័ស្តតាង ដើម្បីបញ្ជាក់កាន់តែច្បាស់ថា លោកពិតជាបានស្លាប់ពិតប្រាកដមែន ហយការធ្វើតេស្ត DNA ក៏បង្កាញថាពិតជាសាកសពរបស់គាត់ពិតមែន។

អស់រយះពេលជាងពីរទស្សវត្សប៊ីឡាដិនបានក្លាយជាមេដឹកនាំ និង ជានិមិត្តរូបរបស់ក្រុមអាល់កៃដា ហើយបានបន្តការវាយប្រហារប្រឆាំងអាមេរិក និង ប្រទេសសម្ព័ន្ធមិត្តអាមេរិកជាបន្តបន្ទាប់។ នេះជាការលើកឡើងរបស់លោក អូបាម៉ា គ្រាដែលលោកកំពុងតែកាន់តំណែងជាប្រធានាធិបតី អាមេរិក។ លោកក៏បានបន្ថែមទៀតថា ការស្លាប់របស់ ប៊ីឡាដិន គឺជាសមិទ្ធិផលដ៏សំខាន់បំផុត កើតចេញពីការដឹកនាំ និង ខិតខំប្រឹងប្រែងរបស់អាមេរិកក្នុងការកម្ចាត់ ក្រុមអាល់កៃដា។ ការស្លាប់របស់ប៊ីឡាដិន​ គួរតែត្រូវបានស្វាគមន៏ដោយមនុស្សទាំងអស់ដែលជឿលើសន្តិភាព និង ជឿលើសេចក្ដីថ្លៃថ្នូររបស់់មនុស្សជាតិ។

ទាក់ទងនឹងជីវិតអាពាហ៍ពិពាហ៍ អូសាម៉ា ប៊ីឡាដិន មានប្រពន្ធរហូតដល់ទៅ៥នាក់ និង មានកូនចន្លោះពី២០ ទៅ ២៦នាក់។ អ្វីដែលអស្ចារ្យមួយទៀត គឺ ប៊ីឡាដិនមានកម្ពស់រហូតដល់ទៅ ១.៩៥ម៉ែត្រ។ សរុបមក ប៊ីឡាដិនត្រូវបានគេចាត់ទុកថាជាមេដឹកនាំភេរវករដ៏សាហារវបំផុតមួយក្នុងពិភពលោក ប៉ុន្តែសម្រាប់ក្រុមអាលកៃដាជាអ្នកដើរតាម និង ជាក្រុមបង្កើតឡើងដោយ ប៊ីឡាដិនផ្ទាល់ គោរពស្រឡាញ់លោកយ៉ាងខ្លាំង ហើយថាការស្លាប់របស់លោកនិងមិនធ្វើអោយសាបរលាយសកម្មភាពអាល់កៃដាឡើយ៕

Related posts
ប្រវត្តិបុគ្គលល្បីៗ

មកដឹងពីប្រវត្តិបុរស់ខ្លាំងរុស្សី លោក វ្លាឌីមៀរ ពូទីន​

ប្រវត្តិបុគ្គលល្បីៗ

ប្រវត្តិក្រុមហ៊ុនរថយន្តតូយូតាដ៏ល្បីល្បាញ ក្រោមការដឹកនាំ លោក អីជី តូយូដា(Eiji Toyoda)

ប្រវត្តិបុគ្គលល្បីៗ

ពីក្មេងដែលយាយីដោយជំងឺតស៊ូរហូតក្លាយជាប្រធានាធិបតីអាមេរិកទី២៨

ប្រវត្តិបុគ្គលល្បីៗ

តើអ្នកណាដែលជាអ្នកបង្កើតមុខងារ Copy Paste និង ​Cut ងាយស្រួលប្រើដល់សព្វថ្ងៃ?

Leave a Reply

Your email address will not be published.