
សង្រ្គាម រវាង ព្រះបាទច័ន្ទរាជា និងព្រះស្ដេចកន បានប្រើពេលដល់ ៩ឆ្នាំទើបដល់ទីបញ្ចប់។ អ្នកឈ្នះសង្រ្គាម គឺព្រះបាទច័ន្ទរាជា។ សង្រ្គាម ដើមសតវត្សទី១៦នោះ គឺ ជាសង្រ្គាម ដណ្ដើមរាជ ឬសង្រ្គាមសងសឹក ដោយសារតែ ហ្លួងស្ដេចកន បានធ្វើគត់ ព្រះស្រីសុគុន្ធបទហើយឡើងសោយរាជ្យ។ ព្រះស្រីសុគុន្ធបទសុគត់ក្នុងភ្លក់ភ្លើងសង្រ្គាម ក្រោមការដឹកនាំប្រយុទ្ធដោយផ្ទាល់របស់ ហ្លួងស្ដេចកន ។
សៀវភៅប្រវត្តិសាស្ត្រ របស់អ្នកនិពន្ធអាដេម៉ាឡឺក្លេ អតីតរ៉េស៊ីដង់បារាំង ប្រចាំនៅកម្ពុជា បានហៅស្ដេចកនថាជាស្ដេចជ្រៀករាជ្យ។ តែយ៉ាងណា ព្រះស្ដេចកននេះ គឺជាអ្នកមានឬទិ្ធបារមីខ្លាំងណាស់ទើបឈ្នះសង្រ្គាមនឹងព្រះស្រីសុគន្ធបទ។បែបនេះក្ដី ស្ដេចកនចាញ់សង្រ្គាមនឹងព្រះបាទច័ន្ទរាជាក៏កើតឡើងដោយអស់ឬទិ្ធបារមីដែរ។
យើងសូមលើកយកជ្រុងមួយនៃ សាច់រឿងក្នុងសង្រ្គាម រវាងព្រះបាទច័ន្ទរាជា និងហ្លួងព្រះស្ដេចកន ។ ជ្រុងមួយនៃរឿងនេះ គឺសុបិន ក្លាយជាពិត។ ក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ អ្នកនិពន្ធអាដេម៉ាឡឺក្លេ គឺទំព័រទី២២២ រៀបរាប់អំពី ស្ដេចកន លង់លក់ហើយ សុបិនឃើញមានភ្លើងឆេះ រាជវាំង ហើយ ឆេះទាំងព្រះកាយរបស់ព្រះអង្គទៀតផង។ សេចក្ដីរៀបរាបដើមរបស់សៀវភៅនេះ មានដូចតទៅ៖
បើតាម សៀវភៅ ប្រវត្តិសាស្ត្រមួយទៀត គឺមហាបុរសខ្មែរ ស្ដេចកន បានសុបិន ឃើញភ្លើងក្ដៅរោរាលផែនដីរបស់ព្រះអង្គគឺមកពីទិសខាងលិច គឺដូច ជាព្រះអាទិត្យរះពីទិសខាងលិចមកវិញ។
សុបិននេះ បាននាំឱ្យហ្លួងស្ដេចកន ចាប់ផ្ដើមព្រួយបារម្ភអំពីរាជបល្ល័ងរបស់អង្គនឹងគ្រោះថ្នាក់ ថ្បិតអី ព្រះបាទចន្ទរាជា ភៀសព្រះកាយនៅទិសខាងលិច នឹងចេញមកធ្វើសង្រ្គាម ដើម្បីដណ្ដើមរាជពីស្ដេចកនវិញ។ មិនយូរឡើយ ស្រាប់តែដណឹងនេះ បានលាន់លឺដល់ស្ដេចកន ថាព្រះបាទច័ន្ទរាជាដែល ឧបរាជ របស់ព្រះសុគុន្ធបទ នឹងកែណ្ឌទ័ព ធ្វើសង្រ្គាមប្រឆាំងរាជបល្ល័ង្ករបស់ព្រះអង្គ។
ស្ដេចកន បានប្រាប់មន្ត្រីរបស់ខ្លួនថា សប្បាយចិត្តណាស់ ដែល ចៅពញ្ញាច័ន្ទរាជា គេចព្រះកាយទៅនៅសៀម ។ យ៉ាងណា មុននឹង សង្រ្គាមវគ្គ ដំបូង ក៏បានចាប់ផ្ដើមមែន គឺដូចសុបិនថាភ្លើងឆេះពីទិសខាងលិច។
សង្រ្គាម ឆេះពេញបន្ទុក
សង្រ្គាមចាប់ផ្ដើមដំបូងគឺទ័ពហ្លួងសេចកនមានទ័ព ដល់ទៅ១០ម៉ឺននាក់ ហើយ ចំណែកព្រះបាទច័ន្ទរាជាមាន ពីរពាន់នាក់ឡើងទៅ ១០ម៉ឺននាក់ដូចគ្នា។ គ្រប់សមរភូមិមានឈ្នះ មានចាញ់ដូចគ្នា។តែ ក្រោយមកឥទិ្ធពល ព្រះបាទច័ន្ទរាជាកាន់តែរីកធំឡើងៗ ហើយ ចេះតែឈ្នះលើស្ដេចកន ពីខេត្តទៅខេត្ត រហូត ដេញចាប់ស្ដេចកន ដល់បន្ទាយស្រឡប់ពិជ័យ ព្រៃនគរតែម្ដង។
សង្រ្គាម រយៈពេល៩ឆ្នាំ បានបិទបញ្ចប់ ជាសា្ថពរ បន្ទាប់ពីទ័ពនិងព្រះបាទច័ន្ទរាជាបានឡោមព័ន្ធ និង វាយកំទេច បន្ទាយ ក្រុងស្រឡប់ពិជ័យព្រៃនគរ ចាប់ខ្លួនស្ដេចកន និង សម្លាប់មេទ័ពជាច្រើននាក់ ក្នុងនោះមានលោកចៅហ្វាកៅ ឪពុកមា ហ្លួងស្ដេចកន ជាកំពូលមេទ័ព។ ចំណែកស្ដេចកន រងរបួសដោយគ្រាប់ព្រួយបាញ់ត្រូវ ហើយចាប់បានទាំងរស់ុំ
ជារួមទៅ គឺសូម្បីព្រះសុគ្ធបទ សុគត ក្នុងភ្លក់ភ្លើងសង្គ្រាម ជាមួយព្រះស្ដេចកន ក៏កើតចេញពីសុបិនផងដែរ គឺព្រះអង្គបានឃើញនាគរាជដេញខាំព្រះអង្គហើយខាំពាំស្វេតច្ឆ័ត្រទៅបាត់។ ដូចគ្នានេះ ដែរ ចំពោះហ្លួងស្ដេចកន ក៏បានឃើញសុបិនអាក្រក់ខ្លាំងណាស់ គឺមានភ្លើងឆេះរាជវាំងនិងឆេះសុសខ្លួន។ សុបិនទាំងនេះ បានក្លាយជាការពិតនៃអតីតស្ដេចខ្មែរពីរអង្គនេះបាននាំអោយកើតមានសង្រ្គាមវិនាសដូចគ្នា ៕