ប្រវត្តិបុគ្គលល្បីៗ

តារាភាពយន្តចិនហុង កុង លោក ជែក គីចាន់ ធ្លាប់ជាអ្នកធ្វើសំណង់ មុនក្លាយជាតារាភាពយន្តល្បី

ប្រជាជនខ្មែរភាពច្រើនស្គាល់់ថាឈិន ឡុង ដោយមានឈ្មោះពិតថា ជេក គីចាន់ គឺជាតារាសម្ដែងភាពយន្តដ៏ល្បីល្បាញមូយរូបនៅលើពិភពលោក។ ដោយសារតែភាពប៉ិនប្រសព្វរបស់លោកក្នុងការសម្ដែង ឆ្លងកាត់ឈុតឆាកដ៏គ្រោះថ្នាក់ជាច្រើន បានធ្វើអោយលោកក្លាយជាតារាភាពយន្តក្បាច់គុនម្នាក់ដែលបានឆក់យកបេះដូងអ្នកគាំទ្រជាច្រើនលាននាក់។

លោក ឈិន ឡុង បានចាប់ផ្ដើមសិក្សាពីផ្នែកសិល្បៈក្បាច់គុន ការច្រៀង កីឡាកាយសម្ព័ន្ធ តាំងពីលោកមានអាយុ៧ឆ្នាំមកម្លេះ។ លោកក៏បានចូលសម្ដែងក្នុងភាពយន្តតាំងពីទស្សវត្សឆ្នាំ១៩៦០ ហើយបានបន្តរហូតដល់បច្ចុប្បន្ននេះ ហើយក៏នៅតែទទួលបានប្រជាប្រិយភាពដូចសព្វថ្ងៃនេះ។ ប៉ុន្តែអ្វីដែលលោកអ្នកពុំសូវបានដឹងនោះគឺលោកក៏ធ្លាប់ធ្វើជាកម្មករសំណង់ដែរ ដែលគាត់មានការតស៊ូជាច្រើនទម្រាំទទួលបាននូវភាពល្បីល្បាញដូចសព្វថ្ងៃនេះ។

ជីវប្រវត្តិ

លោក ឈីន ឡុង ជាតារាសម្ដែង ជាអ្នកដឹកនាំរឿង និង ជាអ្នកចម្រៀងផងនោះ លោក ជេក គីចាន់ ដែលមានឈ្មោះដើមថា ចាន់ កុងសាង បានកើតនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ១៩៥៤ នៅក្នុងទីក្រុងហុងកុង ដែនដីប្រទេសចិនបច្ចុប្បន្ននេះ ដោយមានវ័យ ៦៦ឆ្នាំ។ ដោយលោកមានឪពុកឈ្មោះ ឆាល ចាន់ (Charles Chan) និង ម្ដាយឈ្មោះ លីលី ចាន់ (Lee Lee Chan) ដែលជាអ្នកធ្វើការអោយអគ្គរដ្ឋទូតបារាំងប្រចាំនៅទីក្រុងហុងកុង ដូច្នេះលោកចាន់ចំណាយពេលជាច្រើនឆ្នាំរស់នៅក្នុងស្ថានកុងស៊ុល។

ជែកគី ចាន់ បានចូលរៀននៅក្នុងសាលាបឋមសិក្សាហុងកុង Nah-Hwa ប៉ុន្តែមិនបានឡើងថ្នាក់ទេ នៅឆ្នាំដំបូង ក្រោយមកឪពុកម្ដាយរបស់លោកបានផ្លាស់លោកចេញពីសាលានេះ។ នៅក្នុងឆ្នាំ១៩៦០ ឪពុកម្ដាយរបស់លោកបានផ្លាស់ប្តូរទៅរស់នៅទីក្រុង បេរ៉ា ប្រទេសអូស្ត្រាលី ធ្វ់ើជាមេចុងភៅនៅស្ថានទូតអាមេរិក ហើយ ជែកគី ចាន់ ក៏ត្រូវបានបញ្ជូនទៅកាន់សាលា Peking Opera ស្ថិតនៅក្នុងទីក្រុងហុងកុង ក្នុងវ៏យប្រមាណជិត៧ឆ្នាំតែប៉ុណ្ណោះ។

See the source image

នៅទីនោះជែក គីចាន់ ក៏បានចូលរៀនក្បាច់គុន កីឡាកាយសម្ព័ន្ធ និង រៀនច្រៀងផងដែរ ដោយលោកចេះក្បាច់គុនជាច្រើន មានតែខ្វាន់ដូ ហាប់គីដូ កុងហ្វូរជាដើម។

ជែកគី ចាន់ បានទៅរស់នៅជាមឪពុកម្ដាយមួយរយៈនៅទីក្រុងបេរ៉ា ប្រទេសអូស្ត្រាលី ក្នុងឆ្នាំ១៩៧៦ នៅពេលដែលលោកបរាជ័យនៅក្នុងការសម្ដែង។ ពេលនោះលោកក៏បានចុះឈ្មោះចូលរៀនបន្ថែមនៅមហាវីទ្យាល័យ Dickson ប៉ុន្តែលោកបានសិក្សាបានត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ។ ពេលនៅអូស្ត្រាលី លោកក៏ឆ្លៀតរកការងារធ្វើគឺជាកម្មករសំណង់។ អ្នកធ្វើការសំណង់ម្នាក់ឈ្មោះ ជែក បានយកជែក គីចាន់ ទភធ្វើការជមួយ ក្រោយជែក គីចាន់ ក៏ត្រូវបានគេដាក់ឈ្មោះក្រៅអោយថា ជែកតូច ហើយក្លាយជាជែកគី ធ្វើអោយគេហៅលោកថា ជែកគី តាំងពីពេលនោះមក។ នៅចុងទសវត្សឆ្នាំ ១៩៩០ លោក ជែកគីចាន់ បានប្ដូរឈ្មោះទៅជា ហ្វុង ស៊ីលុងវិញ តាមនាមត្រកូលដើមរបស់ឪពុកលោក។

ការប្រឡូកក្នុងវិស័យភាពយន្ត

លោក ជែក គីចាន់ ចាប់ផ្ដើមបង្ហាញខ្លូនក្នុងខ្សែរភាពយន្តដំបូងតាំងពីអាយុ៥ឆ្នាំ ដោយសម្ដែងជាតួកូន។ ក្នុងឆ្នាំ១៩៦២ ដែលកាលនោះមានអាយុ៨ឆ្នាំ លោកបានសម្ដែងក្នុងរឿងមូយផ្សេងទៀតបន្តដល់ឆ្នាំ១៩៦៣ និង ឆ្នាំ១៩៦៦។

នៅឆ្នាំ១៩៧១ លោកបានចុះកុងត្រាជាមួយក្រុមហ៊ុន Great Earth Film។ ក្នុងវ័យ១៧ឆ្នាំ លោក ជែកគី ចាន់ បានចូលសម្ដែងជាតួរបែបវាយតប ព្រមទាំងបានសម្ដែងជាមួយកំពូលតារាក្បាច់គុន លោក ប្រូសស្លី (Bruce Lee) ផងដែរនៅក្នុងរឿង «Fist of Fury» និង​រឿង «Enter the Dragon»។ ហើយលោកក៏បានសម្ដែងក្នុងរឿងមួយទៀតគឺ«Tiger of Canton» ដែលជារឿងត្រូវបានធ្វើការចាក់បញ្ចាំងក្នុងឆ្នាំ១៩៧៣។

ក្នុងឆ្នាំ១៩៧៦ លោកបានទទួលសារពីផលិតករភាពយន្តនៅហុងកុងឈ្មោះ Willie Chan។ ដោយលោក Willie Chan អោតជែក គីចាន់ ទៅសម្ដែងស្ថិតក្រោមការដឹកនាំរបស់លោក ឡូ វ៉ៃ (Lo Wei) ដោយចង់អោយលោកដើរតួរជាអ្នកក្បាច់គុនដូចជា ប្រូសស្លីដែរនៅក្នុងរឿង «New Fist of Fury»។ ប៉ុន្តែរឿងថ្មីនេះមិនទទួលបានជោគជ័យទេ ព្រោះតែជែកគី ចាន់ មិនធ្លាប់សម្ដែងជាតារាក្បាច់គុនដូច ប្រួសស្លី។ យ៉ាងណាក៏ដោយអ្នកដឹកនាំរឿង ឡូវ៉ៃ បន្តផលិតរឿងដែលមានឈុតឆាកស្រដៀងគ្នា ដោយទទួលលទ្ធផលប្រសើរជាងមុនតិចតូច។

ក្រោយជួបបទពិសោធន៍បរាជ័យ ជែកគី ចាន់ បានពិចារណាឡើងវិញចង់បំបែកកំណត់ត្រារបស់ព្រូសស្លី ហើយបានបង្កើតទស្សនីយភាពផ្ទាល់ខ្លួនវិញម្ដង។ លោកក៏បានគិតច្នៃប្រឌិតបន្ថែមសមត្ថភាព សិល្បៈក្បាច់គុនជាមួយនឹងភាពប៉ិនប្រសព្វរបស់លោកក្នុងការសម្ដែង មានទាំងការវាយតប់ បែបកម្លែងផង និង ទីបំផុតក៏រកឃើញអ្វីដែលជារបស់់ខ្លូនងឯងក្នុងវិស័យភាពយន្ត។

See the source image

ក្នុងឆ្នាំ១៩៧៨ លោក ជែកគី ចាន់ បានថតរឿងពីរដំណាលគ្នា គឺរឿង«Snake in the Eangle’s Shadow» និង រឿង «Kung Fu Comedy» ដែលបច្ចុប្បន្នស្គាល់ថា «Drunken Master» ដែលធ្វើអោយវិស័យភាពយន្តហុងកុង កាន់តែល្បីរន្ធឺក្នុងពិភពលោក។ លោក​ជែក គីចាន់ បានបន្តសម្ដែងជាបន្តបន្ទាប់ ហើយក៏បានក្លាយជាអ្នកដឹកនាំរឿងផងដែរ។

លោកមិនត្រឹមតែល្បីរន្ទឺនៅក្នុងភាពយន្តហុងកុងនោះទេ តែលោកបន្តបង្កើតកេរ្តិ៍ឈ្មោះនៅក្នុងពិភពហូលីវូដបន្ថែមទៀត ចាប់តាំងពីឆ្នាំ១៩៩៥ ដោយបានសម្ដែងជាមួយតារាហូលីវូដបរទេសជាច្រើន។ គិតមកដល់បច្ចុប្បន្នលោក ជែកគី ចាន់បានសម្ដែងខ្សែរភាពយន្តមិនក្រោម១៥០រឿងនោះទែ។

តាមការផ្ដល់បទសម្ភាសន៍ដល់កម្មវិធីទូរទស្សន៍ល្បីៗ ទម្រាំក្លាយជាតារាភាពយន្តល្បីដូចសព្វថ្ងៃ លោកក៏ប្រឈមគ្រោះថ្នាក់ស្ទើរតែបាត់បង់ជីវិតដែរ។ លោកធ្លាប់និយាយថាលោកបានរងរបួសបាកឆ្អឹងពេញខ្លូនតាំងពីក្បាលដល់ចុងជើង នៅក្នុងឈុតឆាកថតផ្ទាល់ពុំមានការកាត់ត។ តួរយ៉ាងមានការលោតផ្លោះជញ្ជាំងអាគារ និង ឈុតឆាកគ្រោះថ្នាក់ជាច្រើនទៀតសុទ្ធតែត្រូវសម្ដែងដោយផ្ទាល់។ បើយនិយាយពីអារម្មណ៍ពិត ទោះបីពេលខ្លះស្ទើរតែបាត់បងជីវិត ប៉ុន្តែលោក នៅតែពេញចិត្តនឹងអាជីពសម្ដែងមិនព្រមបោះបង់ឡើយ។

ងាកចេញពីវិស័យភាពយន្ត លោក ជែកគី ចាន់ ក៏ជាអ្នកចម្រៀងមួយរូបដែរ ដោយលោកធ្លាប់បានចូលរៀននៅសាលាអួប៉េរ៉ា កាលពីក្មេង។ លោកបានចាប់ផ្ដើមថតចម្រៀងក្នុងទស្សវត្សឆ្នា១៩៨០ ហើយក៏ជាអ្នកចម្រៀងដ៏ជោគជ័យនៅទីក្រុងហុងកុង និង អាស៊ីផងដែរ។ លោកបានបញ្ចេញបទចម្រៀងប្រមាណជា២០ អាល់ប៊ុម តាំងពីឆ្នាំ១៩៨៤។ បទចម្រៀងចាក់នៅចុងបញ្ចប់សាច់រឿងដែលលោកសម្ដែងជាច្រើន សុទ្ធតែលោកជាអ្នកច្រៀងទាំងអស់។

ជីវិតផ្ទាល់ខ្លួន និង គ្រួសារ

លោក ជែកគី ចាន់ បានរៀបការនៅឆ្នាំ១៩៨២ ជាមួយអ្នកស្រី Joan Lin តារាសម្ដែតៃវ៉ាន់។ ចំណងអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរមានកូនប្រុសម្នាក់ឈ្មោះ Jaycee ជាតារាសម្ដែង និង ជាអ្នកចម្រៀងផងដែរ។ មានពត៌មានបែកធ្លាយថាលោក មានកូនស្រីម្នាក់ទៀតឈ្មោះ Etta Ng Chok Lam ជាមួយតារាសម្ដែងហុងកុង អ្នកស្រី Elaine Ng ដែលករណីនេះក៏ធ្លាប់ផ្ទុះជារឿងអាស្រូវផងដែរនាពេលកន្លងមកនេះ។

See the source image

និយាយពីទ្រព្យសម្បត្តិរបស់លោក​ជែកគី ចាន់ តាមការប៉ាន់ស្មានប្រមាណក្នុងឆ្នាំ២០២០ លោកជែកគី ចាន់មានទ្រព្យសម្បត្តិចន្លោះពី៧០ ទៅ៤០០លានដុល្លារសហរដ្ឋអាមេរិក។ កាលពីឆ្នាំ២០១៦លោកជាប់ជាតារាសម្ដែងទីពីរដែលរកបានប្រាក់ចំណូលច្រើនបំផុតនៅក្នុងពិភពលោក។ ចំណែកឯភាសារវិញ លោក ជែកគី ចាន់ អាចនិយាយបានភាសារចិនកន្តាំង ចិនកុកងឺ អង់គ្លេស។ មិនតែប៉ុណ្ណោះលោកក៏អាចនិយាយបានខ្លះៗនៅភាសារអាឡឺម៉ង កូរ៉េ ជប៉ុន អេស្បាញ និង ភាសារថៃ។

កិច្ចការមនុស្សធម៌

ចំពោះកិច្ចការមនុស្សធម៌វិញ លោក ជែកគី ចាន់ក៏ជាសប្បុរសជនដោយធ្លាប់បានចូលរូមក្នុងការអភិរក្សសត្វ និង ជួយសង្គ្រោះពីគ្រោះមហន្តរាយនានា។

See the source image

នៅឆ្នាំ២០០៦ លោកបានប្រកាសនិងបរិច្ចាកទ្រព្យសម្បត្តិពាក់កណ្ដាលទៅអោយអង្គការសប្បុរសធម៌នៅពេលលោកស្លាប់។ លោកក៏បានបម្រើជាទូតសុឆន្ទៈរបស់អង្គការ UNICEF តាំងពីឆ្នាំ២០០៤ និង ត្រូវបានតែងតាំងជាអគ្គរដ្ឋទូតប្រឆាំងគ្រឿងញ៉ៀនលើកដំបូងនៅសឹង្ហបុរី។

ចំពោះពានរង្វាន់នៃវិស័យភាពយន្តលោកបានទទួលយ៉ាងច្រើនរាប់ទាំងពីពានរង្វាន់ក្នុងស្រុក និង ក្រៅស្រុកក៏ដូចជាពានរង្វាន់ហូលីវូដផងដែរ។ ពាក់ព័ន្ធនឹងរឿងនយោបាយវិញ លោកជែកគី ចាន់ ក៏ជាសមាជិកនៃក្រុមប្រឹក្សាពីគ្រោះ និង​ ផ្ដល់យោបល់នៃរដ្ឋាភិបាលប្រជាជនចិនផងដែរ។

Related posts
ប្រវត្តិបុគ្គលល្បីៗ

មកដឹងពីប្រវត្តិបុរស់ខ្លាំងរុស្សី លោក វ្លាឌីមៀរ ពូទីន​

ប្រវត្តិបុគ្គលល្បីៗ

ប្រវត្តិក្រុមហ៊ុនរថយន្តតូយូតាដ៏ល្បីល្បាញ ក្រោមការដឹកនាំ លោក អីជី តូយូដា(Eiji Toyoda)

ប្រវត្តិបុគ្គលល្បីៗ

ពីក្មេងដែលយាយីដោយជំងឺតស៊ូរហូតក្លាយជាប្រធានាធិបតីអាមេរិកទី២៨

ប្រវត្តិបុគ្គលល្បីៗ

តើអ្នកណាដែលជាអ្នកបង្កើតមុខងារ Copy Paste និង ​Cut ងាយស្រួលប្រើដល់សព្វថ្ងៃ?

Leave a Reply

Your email address will not be published.