
លោកស្រី ត្សៃ អីងវិន គឺជាស្ត្រីខ្លាំងដ៏មានឥទ្ធិពលដែលហ៊ានងើបឡើងតវ៉ាប្រឆាំងនឹងចិន ក្នុងការការពារដែនដីកោះរបស់ខ្លួន ដែលចិនមានបហិច្ឆិតាយកទៅធ្វើការគ្រប់គ្រង បន្ទាប់ពីអាណានិគមអង៉គ្លេសបានផ្ដល់ឯករាជ្យអោយតៃវ៉ាន់។ លោកស្រី ត្សៃ អ៊ីងវិន ជាប្រធានាធិបតីស្រ្តីនៃរដ្ឋាភិបាលកោះតៃវ៉ាន់ ចំនួនពីរអាណត្តិជាប់ៗគ្នា តាំងពីឆ្នាំ២០១៦ រហូតមកដល់បច្ចុប្បន្ននេះ។
កេរិ៍ឈ្មោះរបស់លោកស្រីចាប់ផ្ដើមមានការល្បីល្បាញទូទាំងពិភពលោក បន្ទាប់ពីលោកស្រីហ៊ានប្រឈមមុខេជាមួយប្រទេសចិន ដើម្បីលទ្ធិប្រជាធិបតីនៅកោះតៃវ៉ាន់។ ប៉ុន្តែអាជីពអ្នកស្រី គ្រប់គ្នាប្រហែលជាគិតថា អ្នកស្រីកើតក្នុងត្រកូលអ្នកនយោបាយខ្ពង់ខ្ពស់ណាមួយហើយ តែតាមពិតអ្នកស្រីផ្ដើមអាជីពជាគ្រូបង្រៀនផ្នែកច្បាប់ ហើយលោកស្រីបានតស៊ូរហូតក្លាយជាអ្នកនយោបាយល្បីឈ្មោះ និង មានឥន្ធិពលរហូតដល់សព្វថ្ងៃនេះ។
ជីវប្រវត្តិអ្នកស្រី ត្សៃ អ៊ីងវិន
លោកស្រីត្សៃ អ៊ីងវិន បានកើតនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ១៩៥៦ នៅក្នុងទៅក្រុងតៃប៉ិ កោះតៃវ៉ាន់ ដែលបច្ចុប្បន្ននេះអ្នកស្រីមានវ៏យ៦៤ឆ្នាំទៅហើយ។ លោកស្រីជាកូនពៅនៅក្នុងចំណោមបងប្អូន១១នាក់ ដោយមានឪពុកឈ្មោះ ត្សៃ ឈូសឹង (Tsai Chieh sheng) ដែលជាអ្នកជំនូញម្នាក់គ្រប់គ្រងយាន្តដ្ឋានជួសជុលរថយន្ត និង មានម្ដាយឈ្មោះ ឆាង ឈិនហ្វូង (Chang Chin Fong) គឺជាស្ត្រីមេផ្ទះ។
គិតពីការសិក្សាវិញ អ្នកស្រីបានសិក្សាថ្នាក់វិទ្យាល័យ នៅវិទ្យាល័យក្នុងទីក្រុងតៃប៉ិ ហើយក្រោយមកបានចូលរៀបច្បាប់នៅមហាវិទ្យាល័យ ដែលជាការចង់បានរបស់ឪពុកអ្នកស្រី។ លោកស្រី បានបញ្ចប់ការសិក្សាមហាវិទ្យាច្បាប់ នៃសកលវិទ្យាល័យជាតិតៃវ៉ាន់ ក្នុងឆ្នាំ១៩៧៨។ លោកស្រីក៏បានបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកច្បាប់នៅសកលវិទ្យាល័យ Cormell នៅក្នុងទីក្រុងញ៉ូយ៉ក នៅឆ្នាំ១៩៨០។
បន្ទាប់មកទៀតអ្នកស្រីបានបន្តរៀននៅសាលាច្បាប់នៅទីក្រុងឡុងដ៏ ដោយបានសិក្សាបញ្ចប់ថ្នាក់បណ្ឌិតច្បាប់ពីសកលវិទ្យាល័យនៃទីក្រុងឡុងដ៏ នៅក្នុងឆ្នាំ១៩៨៤។
នៅពេលត្រឡប់មកតៃវ៉ាន់វិញ លោកស្រីត្សៃ អ៊ិងវិន បានបង្រៀនផ្នែកច្បាប់នៅសាលាច្បាប់សកលវិទ្យាល័យសូចូវ និង សាកលវិទ្យាល័យជាតិឆេងឈី សាកលវិទ្យាល័យទាំងពីរនេះស្ថិតនៅក្នុងទីក្រុងតៃប៉ិ។ លោកស្រីត្រូវបានតែងតាំងជាគណៈកម្មាការពានិជ្ជកម្មយុត្តិធម៌ និង គណៈកម្មាការរក្សាសិទ្ធ។
លោកស្រីបានបម្រើការជាអ្នកប្រឹក្សាសម្រាប់ក្រុមប្រឹក្សាកិច្ចការដីគោគ និង ក្រុមប្រឹក្សាសន្តិសុខជាតិផងដែរ។ ក្រៅពីនេះលោកស្រីបានដឹកនាំក្រុមធ្វើសេចក្ដីព្រាងមួយស្ដីពីការគ្រប់គ្រងបទបញ្ញាត្តិជាមួយហុងកុង និង ម៉ាកាវ។
ការលេចឡើងក្នុងឆាកនយោបាយ
នៅក្នុងឆ្នាំ២០០០ លោកស្រី ត្សៃ អ៊ិងវិន ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាកិច្ចការដីគោក ហើយក្នុងឆ្នាំ២០០៤ លោកស្រីបានចូលរួមក្នុងគណបក្សប្រជាធិបតេយ្យឆ្ពោះទៅមុខ (DPP)។ ក្រោយមកក៏ត្រូវបានគណបក្សតែងតាំងជាបេក្ខជននៅក្នុងការបោះឆ្នោតសភា ក្នុងឆ្នាំ២០០៤ ដែលត្រូវបានជ្រើសរើសជាសមាជិកសភា។
នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០០៦ លោកស្រីត្សៃ អ៊ិនវិន ត្រូវបានតែងតាំងជាអនុប្រធាន Executive Yuan ដែលជាផ្នែកមួយនៅក្នុងរដ្ឋាភិបាលតៃវ៉ាន់ ដែលតំណែងនេះជាទូទៅត្រូវបានគេស្គាល់ជាឧបនាយករដ្ឋមន្ត្រី។ ស្របពេលដំណាលគ្នានេះដែរ អ្នកស្រីបានបម្រើការជា ប្រធាន គណៈកម្មាការការពារផលប្រយោជន៍អ្នកប្រើប្រាស់បន្ថែមទៀត។
នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០០៨ លោកស្រីត្សៃ អ៊ិងវិន បានយកឈ្នះក្នុងការបោះឆ្នោតជ្រើសរើសប្រធានគណបក្សប្រជាធិបតេយ្យឆ្ពោះទៅមុខ ដោយបានផ្ដួលគូប្រជែងលោក កូ ខ្វាងមីង បន្តកាន់តំណែងគណបក្សបន្ទាប់ពីលោក ហ្វ្រែង ស៊េ ធ្វើជាប្រធានគណបក្សទី១២ ហើយលោកស្រីក៏បានក្លាយជាស្ត្រីដំបូងគេដែលបានកាន់តំណែងជាប្រធានគណបក្សនយោបាយនៅតៃវ៉ាន់។
លោកស្រីបានចូលកាន់តំណែងជាប្រធានគណបក្សប្រជាធិបតេយ្យឆ្ពោះទៅមុខ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០០៨ ចំថ្ងៃដែលលោកប្រធានាធិបតី ម៉ា យីងចូ ស្បត់ចូលកាន់តំណែងជាប្រធានាធិបតីតៃវ៉ាន់។ នៅក្នុងតំណែងជាប្រធានគណបក្សអាណត្តិទី១ ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១២ លោកស្រីបានប្ដេជ្ញាដឹកនាំតៃវ៉ាន់ អោយរីកចម្រើន ការពារយុត្តិធម៌សង្គម ប្រឆាំងនឹងអំពើរពុករលួយ ការពារប្រជាធិបតេយ្យ អធិបតេយ្យភាព និង សន្ដិសុខជាតិ។ លោកស្រីក៏ធ្លាប់បានជំទាស់ក៏ដូចជាវិះគន់មន្ត្រីក្នុងជួររដ្ឋាភិបាល រួមទាំងប្រធានាធិបតីផង ចំពោះកិច្ចការដែលលោកស្រីចាត់ទុកថាមានផលប៉ះពាល់ដល់តៃវ៉ាន់។
ស្ថិតក្រោមការដឹកនាំរបស់លោកស្រីត្សៃ រូមជាមួយនឹងគោលនយោបាយដែលគ្មានប្រជានប្រិយភាពមួយចំនួនរបស់គណបក្សគួមីនតាង គណបក្សប្រជាធិបតេយ្យឆ្ពោះទៅមុខរបស់លោកស្រី បានធ្វើអោយមានសន្ទុះកើនឡើងនៅក្នុងការគាំទ្រការបោះឆ្នោត ឆ្នាម២០០៩ បន្ទាប់ពីបរាជ័យដ៏ធំក្នុងឆ្នាំ២០០៦ ដល់ឆ្នាំ ២០០៨។ លោកស្រីក៏ត្រូវបានបោះឆ្នោតអោយធ្វើជាប្រធានគណបក្សជាបន្តបន្ទាប់មកដល់នាពេលបច្ចប្បន្ននេះ។
ចំពោះការប្រជែងយកតំណែងប្រធានាធិបតីតៃវ៉ាន នៅថ្ងៃទី១១ ខែមិនា ឆ្នាំ២០១១ លោកស្រីណត្សៃ អ៊ិនវិន បានប្រកាសជាផ្លូវការនឹងឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីតៃវ៉ាន់ ដែលតំណាងអោយគណបក្សប្រជាធិបតីឆ្ពោះទៅមុខ។ លោកស្រីបានចូលរូមការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១២ ហើយអ្នកស្រីទទួលបាន៤៥ភាគរយ ខណៈដែលប្រធានាធិបតី ដែលកំពុងតែកាន់អំណាច គឺគណបក្ស កូមីនតាង លោក ម៉ា យីងចូ ជាអ្នកទទួលបានសំឡេងគាំទ្រច្រើនជាងរហូងដល់៥១ភាគរយ ដូច្នេះលោកស្រីក៏បានទទួលស្គាល់ពីការបរាជ័យរបស់លោកស្រីក្នុងការបោះឆ្នោតនាពេលនោះ។
ក្រោយពីការបរាជ័យក្នុងការបោះឆ្នោតឆ្នាំ២០១២ នៅឆ្នាំ២០១២ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥ លោកស្រី ត្សៃ អ៊ិនវិន ក៏បានឈរឈ្មោម្ដងទៀត ជាបេក្ខភាពប្រធានាធិបតី តំណាងគណបក្សប្រជាធិបតីឆ្ពោះទៅមុខ។
នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ លោកស្រី ត្សៃ អ៊ីនវិនក៏បានឈ្នះក្នុងការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់ ទទួលបានសំឡេងគាំទ្រ៥៦ភាគរយ ខណៈគណបក្សគួមិនតាង ទទួលបានសំលេងគាំទ្រតែ៣១ភាគរយតែប៉ុណ្ណោះ។
លោកស្រីត្សៃ អ៊ិនវិន បានក្លាយជាប្រធានាធិបតីស្ត្រីដំបូងគេរបស់តៃវ៉ាន់ ដោយបានស្បត់ចូលកាន់តំណែងនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦។ ក្រោយជាប់ជាប្រធានាធិបតីលោកស្រីបានជាប់ឈ្មោះក្នុងបញ្ជីបុគ្គល់មានឥទ្ធិពលបំផុតទាំ១០០នាក់ នៅក្នុងទស្សនាវដ្ដី TIME ដែលបានចេញផ្សាយនៅថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០១៦។
ក្នុងការបោះឆ្នោតថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦នេះ លោកស្រី ត្សៃ អ៊ិនវិន បានបន្តជាប់ឆ្នោតជាប្រធានាធិបតី នៅអាណត្តិទី២ ជាបន្តទៀត ដោយបានទទួលសំឡេងឆ្នោតគាំទ្ររហូតដល់៥៧ភាគរយ។
គោលជំហរនយោបាយ
ចំពោះគោលជំហរនយោបាយ តៃវ៉ាន់ ស្ថិតក្រោមការដឹកនាំរបស់លោកស្រី ត្សៃ អ៊ិនវិន បានបង្ហាញអោយឃើញពីភាពរឹងមាំកាន់តែខ្លាំងនូវលទ្ធិប្រជាធិបតេយ្យ ដូចដែលលោកស្រីធ្លាប់បានសន្សា។ មិនតិចដងទេ ដែលលោកស្រីបានធ្វើអោយរដ្ឋបាលក្រុងប៉េកាំង ខឹង តាមរយៈការប្រកាសបង្កើតសមត្ថភាពទាំងទំនាក់ទំនងការបរទេស នយោបាយ ពីសេសគឺសមត្ថភាពយោធា។
លោកស្រីធ្លាប់ប្រកាសថា តៃវ៉ាន់ត្រូវតែរឹងមាំ ដើម្បីការពារសត្រូវឈ្លានពាន ដែលសម្ដីមួយម៉ាត់នេះដែលបានសំដៅនេះ បើទោះបីជាមិនបានបញ្ជាក់ថាជាប្រទេសណាក៏ពិតមែន តែយើងអាចដឹងថាជាប្រទេសចិនតែម្ដង ដែលមិនព្រមអោយតៃវ៉ាន់ចាកឆ្ងាយពីខ្លូនឡើង ដោយនៅតែមានចិត្តចង់យកតៃវ៉ាន់មកធ្វើការគ្រប់គ្រងទាំងស្រុងវិញុ។
កន្លងមកលោកស្រីត្សៃ ធ្លាប់បាននិយាយថា លោកស្រីគ្មានបំណងចង់ប្រឆាំងនឹងចិន ទេ ហើយក៏គ្មានចេតនាណាមួយចង់ផ្ដាច់ខ្លូនជារដ្ឋឯករាជ្យអ្វីដែរ គ្រាន់តែចង់អោយតៃវ៉ាន់មានរបៀបដឹកនាំតាមបែបប្រជាធិបតេយ្យដូចជាការចង់បានរបស់ប្រជាជន។ ការនិយាយថាមិនចង់ផ្ដាច់ខ្លូនជារដ្ឋឯករាជ្យ ត្រូវបានអ្នកជំនាញយល់ឃើញថាគ្រាន់តែជាការនិយាយកុំអោយចិនមានប្រតិកម្មតែប៉ុណ្ណោះ ប៉ុន្តែជាការពិតក្នុងចិត្តលោកស្រីត្សៃ អ៊ិនវិន ចង់អោយតៃវ៉ាន់ក្លាយជារដ្ឋឯករាជ្យគឺកាន់តែប្រសើរ ខណៈតៃវ៉ាន់ស្ទើរតែត្រូវអន្តរជាតិចាត់ទុកជាប្រទេសមូយទៅហើយនោះ។
យ៉ាងណាក៏ដោយសម្រាប់ទីក្រុងប៉េកាំ ទោះបីជាលោកស្រីត្សៃ ថាមិនចង់ផ្ដាច់ខ្លូន ឬ មិនចង់ប្រឆាំង ចិន នៅតែឃ្នើសចិត្តនឹងតៃវ៉ាន់ជាញយដង តាមរយៈសកម្មភាពមួយចំនូន។ ក្នុងរឿងដែលចិនស្អប់បំផុតគឺការបង្កើតចំណងមិត្តភាពជាមូយអាមេរិក និង ការបន្តទិញសព្វាវុធឥតខ្លាចរអាពីប្រទេសអាមេរិក។
ព្រោះតែការចាត់ទុកជាដែនដីស្មើរនឹងខេត្តមួយរបស់ខ្លូន ចិនបានប្រកាសអោយប្រទេសជាច្រើនផ្ដាច់ទំនាក់ទំនងជាមូយតៃវ៉ាន់ ហើយបែរជាមករឹតចំណងមិត្តភាពជាមូយប្រទេសចិនវិញ។ លោកស៊ីជិនពីង ប្រធានាធិបតីចិន កាលពីខែមករា ឆ្នាំ២០១៩ បានប្រកាសក្នុងលិខិតចំហរ អាចប្រើគោលការណ៏ប្រទេសមូយប្រព័ន្ធពីរសម្រាប់កោះតៃវ៉ាន់ ក្នុងបុព្វហេតុបង្រូបបង្រូមជាតិ៊។ តៃវ៉ាន់មិនព្រម ហើយនៅតែបន្តមានទំនាក់ទំនងល្អូកល្អិនជាមូយនឹងបរទេស ទាំងចិនបានហាមឃាត់ ជាក់ស្ដែងការរីករាលដាលនឹងទំនាក់ទំនងជាមួយអាមេរិកជាដើម។
ពាក់ព័ន្ធគោលនយោបាយក្នុងស្រុក លោកស្រីត្សៃបានជួយដល់ក្រុមជួបការលំបាក រួមមានក្រុមអ្នកក្រីក្រ ស្ត្រីនិង កុមារជនជនជាតិដើមតៃវ់ាន់ និង ក្រុមអ្នកស្រឡាញ់ភេទដូចគ្នាជាដើម។ លោកស្រីពេញចិត្តនិងសកម្មភាពរបស់រដ្ឋាភិបាលក្នុងការកាត់បន្ថយភាពអត់ការងារធ្វើ ការណែនាំនិងលើកទឹកចិត្តសម្រាប់ភាពជាហគ្រិន ក្នុងចំណោមយុវជន ការពង្រីកលំនៅឋានសាធារណៈ និង គាំទ្រការមើលថែកុមារតាមតម្រូវការរបស់រដ្ឋ។
លោកស្រីក៏គាំទ្រតម្លាភាពរបស់រដ្ឋាភិបាល និង ការគ្រប់់គ្រងហិរញ្ញវត្ថុប្រកបដោយការប្រុងប្រយ័ត្ន និង មានវីន័យបំផុត។ បន្ថែមលើនេះលោកស្រីបានតស៊ូមតិសម្រាប់ការមិនប្រកាន់បក្សពួក អំពាវនាវកុំអោយខ្វែងគំនិតគ្នា នាំទៅប៉ះពាល់ផលប្រយោជន៍ជាតិ។ លោកស្រីត្សៃ ក៏ប្ដេជ្ញារក្សាសិទ្ធនៅច្រលសមុទ្រតៃវ៉ាន់ ដលចិនធ្លាប់បានបញ្ជូនយន្តហោះនិង នាវាចម្បាំងទៅក្រវែលជាច្រើមលើកច្រើនសារក្នុងមួយឆ្នាំៗ។
ចំពោះគោលនយោបាយការពារជាតិវិញ ការចំណាយលើវិស័យយោធាបានកើនឡើងជាបន្តបន្ទាប់ ដោយឆ្នាំ២០១៨ កញ្ចប់ថវិកាការពារជាតិមាន៣២៧ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៩ មាន៣៤២ពាន់លានដុល្លារ ហើយក្នុងឆ្នាំ២០២០បានកំណត់ដល់ទៅ៤១១លានដុល្លារ ដែលគេប៉ាន់ស្មានថាស្មើរនិង២.៣ភាគរយនៃផលិតផលក្នុងស្រុកសរុប និង កើនឡើងសរុប៨.៣ភាគរយនៃការចំណាយលើវិស័យការពារជាតិក្នុងឆ្នាំកន្លងមក។
ជារួមនៅមានកិច្ចការជាច្រើនទៀតដែលលោកស្រីត្សៃ អ៊ិនវិន បានធ្វើតាំងពីលោកស្រីបានចូលកាន់តំណែងជាប្រធានាធិបតីតៃវ៉ាន់មកម្លេះ។
ជីវិតគ្រួសារ
លោកស្រីត្សៃ អ៊ិនវិន មិនទាន់រៀបការទេ ហើយក៏គ្មានកូនដែរ លោកស្រីជាមនុស្សស្រឡាញ់សត្វឆ្មា និង ឆ្កែ ដោយឆ្មា ពីរក្បាកបានបង្ហាញខ្លូនយ៉ាងអស្ចារ្យនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់់លោកស្រី ហើយកាលពីឆ្នាំ២០១៦ លោកស្រីក៏បានសុំសត្វឆ្កែហិតក្លិនបីក្បាលដែលចូលនិវត្តន៍មកចិញ្ចឹមផងដែរ។