
ក្នុងចំណោមរឿងទាំងអស់ដែលអ្នកដឹកនាំអាជីវកម្ម បានរៀនក្នុងកំឡុងពេលនៃរោគរាតត្បាតនេះ គឺការប្រាស្រ័យទាក់ទង។ ក្នុងនាមជាអ្នកដឹកនាំអាជីវកម្ម ក៏អាស្រ័យលើការកំណត់សំឡេងសម្រាប់ការប្រាស្រ័យទាក់ទងជាមួយបុគ្គលិក និងអ្នកគ្រប់គ្រងរបស់យើងដែរ។ នេះគឺជាកូនសោដឹកនាំចំនួនបី ដើម្បីជួយគាំទ្រក្រុមរបស់យើងក្នុងពេលមានវិបត្តិ៖
១. បង្កើតបណ្ដាញទំនាក់ទំនងទៀងទាត់

ក្នុងកំឡុងពេលមានវិបត្តិ ការប្រាស្រ័យទាក់ទងគឺជាអ្វីគ្រប់យ៉ាងទាំងអស់។ នៅក្នុងអាជីវកម្មធំៗឬស្ថាប័ន សូមព្យាយាមធ្វើការជាមួយក្រុមតូចៗឬតាមផ្នែកនីមួយៗ។ លើកទឹកចិត្តនិយោជិកឲ្យសួរសំណួរ និងបង្ហាញពីការព្រួយបារម្ភ តម្រូវការ ភាពមិនច្បាស់លាស់ និងសម្ពាធគ្រួសារឬការងារ។
ចូរបង្ហាញពីភាពបត់បែននិងឆន្ទៈរបស់យើង ក្នុងការសម្របខ្លួនជាមួយពួកគេឲ្យមែនទែន។
២. ពឹងផ្អែកលើភាពជាអ្នកដឹកនាំក្រុមហ៊ុន

យើងមិនអាចធ្វើបានទាំងអស់ទេ ដូច្នេះត្រូវមានការសន្ទនាច្បាស់លាស់ជាមួយថ្នាក់ដឹកនាំរបស់យើង ដែលអាចជួយលើកទឹកចិត្តពួកគេឲ្យបោះជំហានទៅមុខ និងប្រឈមនឹងបញ្ហាដែលក្រុមហ៊ុនកំពុងប្រឈមមុខ ក្នុងពេលមានវិបត្តិនេះ។
វិធីសាស្ត្រក្រុមនេះនឹងធានាថា បុគ្គលិកទាំងអស់មានអារម្មណ៍ ថាពួកគេគឺជាផ្នែកមួយនៃអនាគតរបស់ក្រុមហ៊ុនមិនខានឡើយ។
៣. បង្ហាញបុគ្គលិកគ្រប់គ្នាពីរឿងត្រូវយកចិត្តទុកដាក់

និយោជិកភាគច្រើនតែងតែចង់មានអារម្មណ៍ថា ត្រូវបានគេឲ្យតម្លៃដោយចៅហ្វាយរបស់ពួកគេ។ នេះជារឿងមួយដែលមានសារៈសំខាន់សម្រាប់និយោជិក ជាងប្រាក់ឈ្នួលរបស់ពួកគេ ទៅទៀត។
ដូច្នេះក្នុងកំឡុងពេលមានវិបត្តិ ដើម្បីឲ្យបុគ្គលិកដឹងថាប្រធានបានយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់ពួកគេ ដូចជាគ្រួសារតែមួយ។ សូមឲ្យបុគ្គលិកបានដឹងថា អាជីវកម្មរបស់យើងក៏ចង់ឲ្យពួកគេមានអារម្មណ៍ថាមានសុវត្ថិភាព ហើយមានសុខភាពល្អពេលបំពេញការងារ។
និយោជិករបស់យើងគ្រប់គ្នាតែងចង់ឲ្យអាជីវកម្មឬស្ថាប័នដែលគេធ្វើការទទួលបានជោគជ័យ ។ សូមចែករំលែកជាមួយពួកគេនូវផែនការ ស្តាឡើងវិញរបស់យើង និងជំហានដែលយើងកំពុងធ្វើដើម្បីការលូតលាស់ឡើងវិញទាំងអស់គ្នា។
ការទទួលបានព័ត៌មានជាក់លាក់ នឹងជួយនិយោជិករបស់គ្រប់គ្នាមានអារម្មណ៍ថា ពួកគេគឺជាផ្នែកមួយនៃភាពជោគជ័យរបស់ក្រុមហ៊ុន៕