
សម័យនេះស្ត្រីមិនមែនដូចពាក្យថាបង្វិលចង្ក្រានមិនជុំទៀតឡើយ។ ស្ត្រីអាចធ្វើកិច្ចការមួយចំនួនដូចបុរស ហើយឡើងកាន់តំណែងដោយបានបង្ហាញពីឥទ្ធិពលរបស់ខ្លួនជូនពិភពលោក។ ខាងក្រោមនេះជាស្ត្រីទាំង ៥ រូប គ្រប់ជាតិសាសន៍ដែលតស៊ូក្រាញននៀល បង្ហាញគំរូដល់ស្ត្រីដទៃ ទោះបីអ្នកខ្លះកើតក្នុងគ្រួសារធូរធារក្ដី៖
១. អ្នកស្រី Lorraine Belo-Cincochan

អាយុ ៣៩ ឆ្នាំនាយកប្រតិបត្តិនិងជាប្រធានក្រុមហ៊ុន Wilcon Depot ហ្វីលីពីន។ ចាប់តាំងពីការលក់រាយផលិតផលកែលំអគេហដ្ឋាននិងផលិតផលអគារឈានមុខគេ បានបង្ហាញខ្លួនជាសាធារណៈ នៅខែ មិនា ឆ្នាំ ២០១៧ ក្រុមហ៊ុន Belo-Cincochan បានដឹកនាំអាជីវកម្មគ្រួសាររីកចម្រើនយ៉ាងខ្លាំងបំផុត។
គាត់ក៏បានបង្កើតប្រព័ន្ធសៀវភៅដៃ Wilcon និងដឹកនាំហាងរបស់ខ្លួនរហូតដល់ទ្រង់ទ្រាយធំ ក៏ដូចជាធ្វើឲ្យអតិថិជនកាន់តែងាយស្រួលក្នុងការបង់ប្រាក់តាមកាតឥណទាន។ ក្រុមហ៊ុន Wilcon បានបង្ហាញពីប្រាក់ចំណូលកើនឡើង ១១ % សម្រាប់ឆ្នាំ ២០១៧។ ចាប់តាំងពី IPO របស់ខ្លួន ភាគហ៊ុនបានកើនឡើងទ្វេដងដោយផ្ដល់ឲ្យនូវមូលធននីយកម្មទីផ្សារ ៨៨៧ លានដុល្លារ។
២. Minh Phuong
ស្ថាបនិកនិងជាប្រធានក្រុមហ៊ុនដឹកជញ្ជូន Minh Phuong វៀតណាម។ លោកស្រីជាអ្នកជំនួញអៀនប្រៀនម្នាក់នៅក្នុងទីផ្សារដែលកំពុងអភិវឌ្ឍ ប៉ុន្តែបែរជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ លោកស្រីបានបង្កើតក្រុមហ៊ុន MP Logistics ក្នុងឆ្នាំ ១៩៩៥ ដែលដែលមានទឹកប្រាក់ប្រហែល ១ ម៉ឺនដុល្លារ និងយានយន្តជាង ១ ០០០ គ្រឿង ផ្ដល់សេវាបញ្ជូនបន្ត ហើយភាគច្រើនគឺដឹកជញ្ជូនតាមក្រុមហ៊ុនជប៉ុន ក៏ដូចជាការដឹកជញ្ជូនតាមផ្លូវអាកាសនិងមហាសមុទ្រ ឃ្លាំងស្តុកទំនិញ និងគម្រោងដឹកទំនិញផ្សេងទៀត។
៣. Estina Ang

អាយុ ៦៤ ឆ្នាំ ជាស្ថាបនិកនិងជាប្រធាននាយកប្រតិបត្តិ Ghim Li Group សិង្ហបុរី។ អ្នកស្រីបានចាប់ផ្ដើមអាជីវកម្មផលិតសំលៀកបំពាក់នៅទសវត្សរ៍ឆ្នាំ ១៩៧០ ក្នុងនាមជាអ្នកម៉ៅការបន្តដោយមានប្រាក់ត្រឹមតែ ៣ ០០០ ដុល្លារនិងម៉ាស៊ីនដេរ ៦ ។
សព្វថ្ងៃនេះការផ្គត់ផ្គង់វាយនភណ្ឌនិងសំលៀកបំពាក់គឺជាផលិតផលធំជាងគេមួយនៅអាស៊ី ដែលដឹកជញ្ជូនប្រមាណ ៦០ លានដុំជារៀងរាល់ឆ្នាំ ដោយភាគច្រើននៃការបញ្ជាទិញគឺបានមកពីអ្នកលក់រាយធំ ៗ នៅអាមេរិកខាងជើង រួមទាំងហាងលក់ទំនិញWalmartនិងហាង Chain។
៤. Jyoti Deshpande

អាយុ ៤៧ ឆ្នាំ ជាប្រធានការិយាល័យនៃប្រព័ន្ធផ្សព្វផ្សាយនិងការកម្សាន្តឧស្សាហកម្មពឹងផ្អែក ឥណ្ឌា។ Deshpande បានផ្លាស់ប្ដូរមុខតំណែងថ្មីរបស់គាត់នៅឯក្រុមហ៊ុន Reliance Industries កាលពីខែមេសា ដោយបានដើរតួយ៉ាងសំខាន់នៅក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយនិងការកម្សាន្តចំនួន ២០ ពាន់លានដុល្លាររបស់ឥណ្ឌា។
គាត់ទទួលបានអតិថិជន ១៦០ លាននាក់ក្នុងក្រុមហ៊ុន Reliance ដោយប្រើសេវាកម្មអ៊ីនធឺណិតល្បឿនលឿន និងបង្កើតមាតិកាពិសេសក្នុងទម្រង់ជាតន្ត្រីភាពយន្ត និងស៊េរីដើមចំនួន ១១ ភាសា។
៥. Miwako Date

អាយុ ៤៦ ឆ្នាំ ជាប្រធាន Mori Trust ជប៉ុន។ កូនស្រីរបស់លោក Akira Mori និងជាចៅរបស់លោក Taikichiro Mori ដែលជាស្ថាបនិកនៃអាណាចក្រអចលនទ្រព្យ Mori បានក្លាយជាប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំមួយកាលពី ២ ឆ្នាំមុន។
ចាប់តាំងពីឆ្នាំ ២០០៨ លោកស្រីបានដឹកនាំការពង្រីកអាជីវកម្មរបស់ក្រុមហ៊ុននៅក្នុងអាជីវកម្មសណ្ឋាគារ ដោយធ្វើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនធំ ៗ ដូចជា Marriott អន្តរជាតិនិងជាអ្នកត្រួសត្រាយហាងសណ្ឋាគារ Schrager ។