
ចាប់តាំងពីផ្ដើមជីវិតរៀបការដំបូងមកម្ល៉េះ ដែលមានរបាយការណ៍ថា កំពូលបុរសដ៏មានអំណាច លោក វ្លាឌីមៀ ពូទីននិងរដ្ឋបាលរបស់លោកបានតស៊ូយ៉ាងខ្លាំងក្លា ក្នុងការរារាំងប្រព័ន្ធផ្សព្វផ្សាយពិភពលោកនានា មិនឲ្យបានដឹងពីជីវិតផ្ទាល់ខ្លួន និងកូនស្រីទាំងពីរ។
ប្រធានាធិបតី វ្លាឌីមៀពូទីន បានខិតខំប្រឹងប្រែងការពារកូនៗ ពីការចាប់អារម្មណ៍នានា រហូតធ្វើឲ្យមនុស្សជាច្រើនឆ្ងល់ថា តើពូទីនពិតជាគ្មានកូនទាល់តែសោះ?

ទោះយ៉ាងណា ពាក្យចចាមអារ៉ាមបានរត់រសឹបពេញរុស្សីថា លោកពូទីនមានកូនស្រីពីរនាក់ជាមួយអតីតភរិយា ។
ក្នុងជីវិតអាពាហ៍ពិពាហ៍ដំបូងជាមួយអតីតអ្នកបម្រើតាមយន្តហោះ គឺលោកស្រី Lyudmila Shkrebneva រយៈពេល ៣ ទសវត្ស មុនពេលលែងលះគ្នាក្នុងឆ្នាំ ២០១៣ ពួកគេមានចំណងដៃ ជាកូនស្រី២នាក់ គឺ Maria និង Katerina ។
កូនច្បងនាង Maria កើតនៅ Leningrad ក្នុងឆ្នាំ ១៩៨៥ និងនាង Katerina កើតនៅអាល្លឺម៉ង់ក្នុងឆ្នាំ ១៩៨៦ពេលដែលក្រុមគ្រួសារបានត្រូវរស់នៅទីនោះកំឡុងពេលដែលឪពុកនាងធ្វើការនៅ KGB។
ទោះយ៉ាងណា ក្មេងស្រីទាំងពីរត្រូវបានដាក់ឈ្មោះតាមជីដូនដោយមាន ឈ្មោះហៅក្រៅរបស់ Maria គឺ Masha និងឈ្មោះហៅក្រៅរបស់ Katerina គឺ Katya។
នៅពេលក្រុមគ្រួសារផ្លាស់ទៅទីក្រុងមូស្គូវិញក្នុងឆ្នាំ ១៩៩៦ ក្មេងស្រីទាំងទ្វេបានចូលរៀនភាសាអាល្លឺម៉ង់ ហើយគេរាយការណ៍ថា ក្រោយមកក៏ត្រូវដកចេញពីសាលារៀនភ្លាមៗ នៅពេលដែលពូទីនក្លាយជាប្រធានស្ដីទី។
លោក Lyudmila បាននិយាយនៅក្នុងសម្រង់សម្ដីនៅលើគេហទំព័ររដ្ឋាភិបាលរបស់ពូទីនថា ” គ្មានឪពុកណាស្រឡាញ់កូនដូចលោកប្រធានាធិបតី វ្លាឌីមៀពូទីនទេ ដោយតែងតែនាំកូនស្រីឲ្យខូច ខណៈពេលដែលខ្លួនគឺជាអ្នកដែលមានតួនាទីដាក់វិន័យអប់រំពួកគេក្រោយឪពុកចេញផុត ” ។

Maria បានសិក្សាជីវវិទ្យានៅមហាវិទ្យាល័យ ហើយបានបន្តទៅសាលាពេទ្យនៅទីក្រុងមូស្គូ ចំណែកឯ Katerina មានមុខជំនាញសិល្បៈ។ កូនស្រីទាំងពីរនាក់បានចូលរៀននៅសាកលវិទ្យាល័យក្រោមអត្តសញ្ញាណមិនពិត។

បច្ចុប្បន្ន កូនស្រីច្បង គឺ នាង Maria មានអាយុ ៣៥ ឆ្នាំ ជាអ្នកស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រ ហើយរស់នៅទីក្រុងមូស្គូជាមួយស្វាមីជនជាតិហូឡង់ ឈ្មោះ Jorrit Faassen ដោយមានកូនម្នាក់ដែលបណ្ដាញព័ត៌មានសរសេររថា មានជីតាដែលមិនសូវបានស្និទ្ធស្នាលជាមួយចៅ។

ទន្ទឹមនឹងនេះដែរ Katerina ត្រូវបានគេរាយការណ៍ថា មានជីវិតរបៀបហៃសូជាអ្នករាំរបាំកាយវិការដែលទទួលបានជោគជ័យខ្លាំងជាមួយមុខតំណែងជាន់ខ្ពស់នៅឯសាកលវិទ្យាល័យ al-mater ។ ពីឆ្នាំ២០១៣នាង Katerina បានរៀបការជាមួយមហាសេដ្ឋីរុស្ស៊ីឈ្មោះ Kirill Shamalov ប៉ុន្តែបានលែងលះគ្នាវិញនៅឆ្នាំ ២០១៨ ដោយមានទ្រព្យសរុបតម្លៃប៉ាន់ប្រមាណជា ២ ពាន់លានដុល្លារអាមេរិក។
មកទល់បច្ចុប្បន្ននេះមានការជជែកវែកញែកខ្លះៗអំពីឈ្មោះពិតប្រាកដរបស់កូនស្រីរបស់លោក ប្រធានាធិបតីដ៏មានអំណាច ព្រោះតែពូទីនតែងតែការពារកូនស្រីដោយវិធីបន្លំឈ្មោះតាំងពីពួកគេនៅតូចៗ។
ពូទីនបានព្យាយាមទាញកូនៗ ចេញពីប្រព័ន្ធផ្សព្វផ្សាយ ដោយមិនឲ្យពួកគេមានជីវិត ជាមួយឆាកនយោបាយ ដើម្បីឲ្យកូនស្រី អាចរស់នៅក្នុងជីវភាពមួយ សាមញ្ញដូចគេឯង។
ទោះបីជាមានអាថ៌កំបាំងនិងរៀបចំជីវិតបុគ្គល យ៉ាងប្រុងប្រយ័ត្នក៏ដោយ Katerina បានបង្ហាញខ្លួនជាលើកដំបូងនៅទូរទស្សន៍រដ្ឋរបស់រុស្ស៊ី ក្នុងនាមជាអ្នកជំនាញជីវវិទ្យានៅខែ ធ្នូ ឆ្នាំ ២០១៨ ។ ការបង្ហាញមុខរបស់នាងមិនបានរាប់បញ្ចូលការអត្ថាធិប្បាយដែលថា នាងទាក់ទងអ្វីនឹងលោកប្រធានាធិបតីពូទីននោះទេ រហូតដល់មួយឆ្នាំបន្ទាប់មក ទើបមាន អ្នកប្រកួតប្រជែងខាងរាំម្នាក់ ដែលបានលាតបញ្ជាក់ពីអត្តសញ្ញាណរបស់នាងថា ជាកូនស្រីរបស់ពូទីន។
ទោះយ៉ាងណា រឿងរ៉ាវលំអិតនៃជីវិតរបស់កូនស្រីទាំងពីរនៃបុរសមហាអំណាច នៅតែស្ថិតក្នុងអាថ៌កំបាំង ដែលលោកពូទីនមិនដែលមានចំណងណាមួយក្នុងការបង្ហើបដល់អ្នកណាឡើយ៕
ប្រភព៖ Businessinsider