អាជីវកម្ម

អ្នកមានជាច្រើនតែងតែអនុវត្តនូវទម្លាប់ ៣យ៉ាង​នេះជាប្រចាំ ដើម្បីជោគជ័យ

មានមនុស្សជាច្រើនតែងតែមានបំណងចង់បាននូវភាពជោគជ័យ ដោយមានអ្នកខ្លះបានផ្ដោតតែលើចំណុចផ្សេងៗ ដែលមានភាពពិបាក និង ត្រូវការតស៊ូច្រើន ដោយបានភ្លេចពីចំណុចតូចៗ ដែលមនុស្សជោគជ័យជាច្រើនបានធ្វើដែលចាត់ទុកថាគ្រប់គ្នាសុទ្ធតែអាចធ្វើបាន។

តើ​ធ្លាប់​នឹក​ឆ្ងល់​ដែរឬទេ​ថាមនុស្ស​ដែល​ជួបនឹង​ភាពជោគជ័យ​យ៉ាងច្រើន​នាបច្ចុប្បន្ន​នេះ តើ​ពួកគេ​មាន​ផ្នត់គំនិត និង​ ទស្សនៈ​ជីវិត​យ៉ាងណាខ្លះ ទើប​ធ្វើឱ្យ​អាចធ្វើ​ដំណើរ​ទៅដល់​ចំណុច​ជោគជ័យ​នោះបាន​ដូច​បំណង​បែបនេះ?។ តាមរយៈ​ការដែល​យើង​បាន​រៀន​យល់ដឹង​ពី​បណ្ដា​អ្នកមាន និង​មានកេរ្តិ៍ឈ្មោះល្បីៗជាច្រើន ដែល​ធ្លាប់​ឆ្លងកាត់​ជីវិត និង​ ឧបសគ្គ​ដ៏​ច្រើន​ទម្រាំ​នឹង​អាច​ងើប​ត្រដែត​ឡើង​ក្លាយជា​មនុស្ស​ដែល​ទទួលបាន​ជោគជ័យ​ទាំងនោះ​រួចមក ធ្វើឱ្យ​យើង​បានដឹងថា ពួកគេ​មាន​ទម្លាប់​មួយចំនួន​ដែល​មិនសូវ​ជា​ខុសប្លែក​ពីគ្នា​ប៉ុន្មាន​ឡើយ។

នោះ​គឺ កិច្ចការងារ​ប្រចាំថ្ងៃ​ដែល​យើង​អាច​ប្រទះឃើញ​ជា​ញឹកញាប់ គឺ​ការគ្រប់គ្រង​ចាត់ចែង​ពេលវេលា​ក្នុង​តម្លៃថោក​ឱ្យទទួល​បាន​ប្រយោជន៍​យ៉ាងច្រើន និង​ដែល​សំខាន់​គឺ មិនចាំបាច់​យកលុយ​ទៅ​ទិញ​មកទៀត​ផង។ បើ​អ្នកណា​ចង់​សាកល្បង​ធ្វើជា​មនុស្ស​ម្នាក់​ក្នុងចំណោម​ពួក​អ្នកទទួលបាន​ជោគជ័យ​ទាំងនោះ​ឱ្យបាន​ម្ដងនោះ សាកល្បង​នាំយក​គន្លឹះ​សំខាន់ 3 យ៉ាង​ខាងក្រោម​នេះ​ទៅ​សាកល្បង​កែច្នៃ​ប្រើ​ជាមួយ​ជីវិត​ប្រចាំថ្ងៃ​ល​មើល​ក៏បាន។

ខាងក្រោយនេះជាវិធីសាស្ត្រងាយៗ ដែលមនុស្សមួយចំនួនធំដែលជោគជ័យបានប្រព្រឹត្តិ និង អនុវត្តជាប្រចាំ៖

១. ការ​ភ្ញាក់​ពី​ព្រឹក​ព្រលឹម

Silhouette of Man Standing on Beach during Sunrise

ភ្ញាក់​មុន បាន​លុយ​មុន មាន​មុន…ពាក្យ​នេះ​ច្រើនតែ​ត្រូវបាន​និយាយ​នៅក្នុង​ក្រុម​អ្នកមាន ឬ​ក្រុម​អ្នក​ជោគជ័យ។ អ្នក​ដែល​ភ្ញាក់​ឡើងមក​ធ្វើការ​តាំងពីព្រឹក​ព្រលឹម ច្បាស់​ជាមាន​ពេលវេលា​ច្រើន​ក្នុង​ការធ្វើការងារ តាំងពី​ការរៀបចំ​ផែនការ​យ៉ាងសន្សឹមៗយ៉ាង​ហ្មត់ចត់ មាន​ពេលវេលា​ច្រើន​គ្រប់គ្រាន់​ក្នុងការ​ធ្វើ​អ្វីផ្សេងៗឱ្យ​សម្រេច​ទៅបាន​ច្រើនជាង​អ្នក​ដែល​គេង​ដល់​ថ្ងៃ​បាន​ភ្ញាក់។

ការ​ភ្ញាក់ឡើង​នៅពេល​ព្រឹក​ថែមទាំង​ជួយ​ឱ្យ​ពួកគេ​បាន​ជួប​ជាមួយនឹង​អំឡុងពេល​ដ៏​សែន​វិសេស រីក​ស្រស់ស្រាយ​ដោយ​ធាតុអាកាស​ដ៏​សែន​បរិសុទ្ធ ជួយ​ឱ្យ​ខួរក្បាល​ត្រូវបាន​ជំរុញ និង​ធ្វើការ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ សាកល្បង​នាំគ្នា​សង្កេតមើលងាយៗថា អ្នក​ដែល​គេង​ដល់​ថ្ងៃ​ទើប​ភ្ញាក់ និង​មិន​ចង់​ងើប​ចេញពី​គ្រែ​នោះ ដល់​ពេលវេលា​ធ្វើការ ពួកគេ​ច្រើនតែ​ច្របូកច្របល់​ជ្រួលច្រាល និង​ចាប់ផ្ដើម​ចាប់​ការងារ​ដែល​ត្រូវធ្វើ​មិនសូវ​ជា​ត្រូវ​ប៉ុន្មាន​ឡើយ ព្រោះ​រវល់​តែ​បារម្ភ​ថា ពេលវេលា​ធ្វើការ​ក្នុង​មួយថ្ងៃ​នោះ​នឹងត្រូវ​ប្រើប្រាស់​អស់​ជាមុន។

២. ការ​ហ្វឹក​សមាធិ

Photo of Man in Gray T-shirt and Black Jeans on Sitting on Wooden Floor Meditating

ជា​រឿង​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​មួយ​ក្នុង​ក្រុមមនុស្ស​ដែល​ជោគជ័យ​យ៉ាង​មហាសាល​ទាំងនោះ។ ការដាក់​ចិត្ត​ឱ្យ​ស្ងប់​នឹង និង​អាច​ប្រឈម​ជាមួយ​គ្រប់​ស្ថានការណ៍​បាន​គឺជា​ការ​សាង​ថាមពល​ផ្លូវចិត្ត​ឱ្យ​ខ្លួនឯង​ក្លាយជា​មនុស្ស​ដែលមាន​ភាពក្លាហាន និង ​មាន​សតិបញ្ញា​ស្មារតី​ច្រើន​គ្រប់គ្រាន់​ក្នុងការ​សម្រេចចិត្ត​ជាមួយ​ការងារធំៗនៅ​ចំពោះមុខ​ឱ្យ​ត្រង់ចំៗគោលដៅ​ខ្លាំង​បំផុត។

ដូច្នេះហើយ​ទើប​ការ​ហ្វឹក​សមាធិ​បាន​ក្លាយជា​អ្នក​ជួយ​លើកកម្ពស់​ថាមពល​ខួរក្បាល និង​ភាព​ស្ងប់​ខាង​ផ្លូវចិត្ត មិន​ថា​ប្រឈម​ជាមួយ​បញ្ហា​បែបណាក៏ដោយ។ បើសិន​សាកល្បង​ហ្វឹកហាត់​អង្គុយ​តាំងសមាធិ​ជាប្រចាំ យើង​នឹង​អាចមាន​ឱកាស​ឈានទៅ​មុខ​ក្នុងតួនាទី​មុខតំណែង​ការងារ និង​ទទួលបាន​ជោគជ័យ​កាន់តែ​ងាយស្រួល​ឡើង។

៣. ចេះ​និយាយ​បដិសេធ​ដោយ​ពាក្យ​ថា “ទេ” យ៉ាង​សមរម្យ

Entrepreneur rejecting offering from man with outstretched hand

ការនិយាយ​បដិសេធ​ដោយ​ពាក្យ​មួយ​ម៉ាត់​នេះ​សម្រាប់​រឿង​ខ្លះ​ដែល​មិនមាន​តម្លៃ​គ្រប់គ្រាន់​ជាមួយ​ការរស់នៅ គ្រប់យ៉ាង​អាច​នឹងមាន 2 ជម្រើស​ឱ្យ​យើង​ជ្រើសរើស។ នៅពេល​បាន​អ្វីមួយ​មក អ្វីមួយ​ទៀត​ក៏​នឹង​បាត់បង់​ទៅ ដូច្នេះ​ការបដិសេធ​យ៉ាង​ឆ្លាត​វៃ​គឺជា​ការ​នៅតែ​គ្រប់គ្រង​ត្រឹមតែ​រឿង​ណាមួយ​ដែលមាន​តម្លៃ។

សម្លឹងមើល​ឱ្យ​ធ្លុះ​ថា តើ​រឿង​ណា​ដែល​គួរ​រក្សាទុក និង​រឿង​ណា​ដែល​គួរតែ​លែង​ចោល ទោះជា​វា​នៅមាន​ប្រយោជន៍​ខ្លះ​ក៏ដោយ តែ​នៅពេល​ប្រៀបធៀប​ជាមួយ​អនាគត​ហើយ​នោះ យើង​អាច​នឹងត្រូវ​ជ្រើសរើស​ត្រឹមតែ​រឿង​មួយ​ដែល​ល្អ​បំផុត​តែមួយគត់​ប៉ុណ្ណោះ ទោះជា​នៅ​ស្ដាយ​រឿង​មួយទៀត​នោះ​ក៏ដោយ។

ឱកាស និង​ភាព​សំណាងល្អ​មិនដែល​បានមក​ដោយសារ​ជោគវាសនា ឬ​ព្រហ្ម​លិខិត​នោះទេ ទោះជា​យើង​ដើរចេញ​មកពី​ផ្លូវ​នៃ​ជីវិត​ផ្សេងគ្នា​ក៏ដោយ តែ​ការឈាន​ឆ្ពោះទៅរក​ភាពជោគជ័យ​អាច​កើតឡើង​បាន​តាមរយៈ​ការព្យាយាម មិនមែន​ដោយ​ការ​គូស​ដំណើរ​ផ្លូវ​ឱ្យ​របស់​ព្រះ​ជា​ម្ចាស់ ឬ​ពីអ្វី​ម្យ៉ាង​ដែល​មើលមិនឃើញ​នោះទេ ដូច្នេះ​ចូរ​ក្រោក​ឡើងមក​ផ្លាស់ប្ដូរ​ខ្លួនឯង សាង​ថាមពល​វិជ្ជមាន និង​ធ្វើ​អ្វីដែល​ល្អ​បំផុត​ក្នុង​រៀងរាល់ថ្ងៃ​ដើម្បី​គោលដៅ​របស់​ខ្លួនឯង។

Related posts
អាជីវកម្ម

មហាសេដ្ឋីលំដាប់កំពូលប្រទេសថៃទាំង៥រូប ដែលមានទ្រព្យពាន់លានដុល្លារ

អាជីវកម្ម

អ្នកមិនត្រូវធ្វើការអោយគេរហូតនោះទេ តែអ្នកត្រូវចាប់ផ្ដើមសិក្សាពីការរកស៊ីនាពេលនេះទៅ

អាជីវកម្ម

ផលប្រយោជន៍ការសន្សំលុយដើម្បីជាទុនសម្រាប់វិនិយោគខ្លួនអ្នក

អាជីវកម្ម

រឿងសំខាន់ៗដែលអ្នកត្រូវបន្ទាប់ពីការសម្ភាសន៍ជាប់

Leave a Reply

Your email address will not be published. Required fields are marked *