ប្រវត្តិបុគ្គលល្បីៗ

លោក កូហ្វី អាណាន់ ជាជនជាតិស្បែកខ្មៅអាហ្រ្វិកដំបូងគេ ដែលបានកាន់តំណែងអង្គការកំពូលពិភពលោក

តើលោក កូហ្វី អាណាន់ ជាអ្នកណា?

លោក កូហ្វី អាណាន់ គឺជា​ម្ចាស់​ពានរង្វាន់​ណូបែល​សន្តិភាព ឆ្នាំ​២០០១ ហើយ​បាន​បម្រើ​ការងារ​ជា​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ចំនួន​ពីរ​អាណត្តិ ពី​ឆ្នាំ​១៩៩៧ ដល់​ឆ្នាំ​២០០៦ មុននឹង​លោក​ចុះ​ចេញពី​តំណែង​ទៅ​បំពេញ​ការងារ ដោយ​មិន​ខ្លាច​នឿយហត់​ក្នុង​បុព្វហេតុ​សន្តិភាព ដោយ​ធ្វើជា​ប្រធាន​មូលនិធិ កូហ្វី អាណាន់។

អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក កូហ្វី អាណាន់ (Kofi Annan) បាន​ទទួល​មរណភាព ដោយ​រោគាពាធ​នៅ​ថ្ងៃ​ទី​១៨ ខែ​សីហា​ ឆ្នាំ២០១៨ ក្នុង​អាយុ ៨០​ឆ្នាំ។ លោក កូហ្វី អាណាន់ បានកើតក្នុងគ្រួសារអភិជន​ ទីក្រុង គុម៉ាស៊ី (Kumasi) នៅប្រទេសហ្គាណា ហើយគាត់បានចូលរៀននៅសាលា និង មហាវិទ្យាល័យមួយចំនួនដោយសិក្សាផ្នែកទំនាក់ទំនងអន្តរជាតិ នៅសហរដ្ឋអាមេរិក និង ស្វីស។

លោក កូហ្វី អាណាន់ បាន​ចូល​បម្រើ​ការងារ​នៅ​ក្នុង​ប្រព័ន្ធ​អង្គការសហប្រជាជាតិ ជា​លើកដំបូង​ក្នុង​ឆ្នាំ​១៩៦២ ដោយ​កាល​ពី​ដំបូង​ឡើយ លោក​ទទួលបន្ទុក​ផ្នែក​កិច្ចការ​បុគ្គលិក និង​ថវិកា។ លោក កូហ្វី អាណាន់ បាន​ក្លាយ​ជា​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ទី​៧ និង​ជា​ជនជាតិ​អាហ្វ្រិក​ដំបូង​គេ​បង្អស់ ដែល​បាន​ឡើង​កាន់​តំណែង​កំពូល​នៃ​អង្គការ​សហប្រជាជាតិ​នេះ។

ជីវិត និង ការសិក្សា

អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិលោក កូហ្វី អាតា អាណាន់ (Kofi Atta Annan) បានកើតនៅក្នុងរយៈពេលប៉ុន្មាននាទីនៃប្អូនស្រីភ្លោះរបស់គាត់ឈ្មោះ អេហ្វ អាតា (Efua Atta) នៅថ្ងៃទី ៨ ខែមេសា ឆ្នាំ១៩៣៨ នៅក្នុង​ទីក្រុង គុម៉ាស៊ី (Kumasi) ប្រទេស​ហ្កាណា។ លោកក្នុងត្រកូល ដែលត្រូវជាចៅ និង ក្មួយប្រុសរបស់កុលសម្ព័ន្ធទាំងបីនៅប្រទេសហ្គាណា ហើយលោក កូហ្វី អាណាន់ ត្រូវបានចិញ្ចឹមបីបាច់នៅក្នុងគ្រួសារអភិជនមួយរបស់ហ្គាណា។

ក្នុងវ័យពាក់កណ្តាលយុវវ័យ លោក អាណាន់ បានចូលរៀននៅសាលាប្រឹក្សាភិបាល Methodist ដែលមានឈ្មោះថា Mfantsipim ជាកន្លែងដែលគាត់បានដឹងថា“ ការរងទុក្ខវេទនា និង ការព្រួយបារម្មណ៍របស់ប្រជាជន មាននៅគ្រប់ទីកន្លែង។

នៅពេលលោក កូហ្វី អាណាន់ បានបញ្ចប់ការសិក្សាពីសាលានៅឆ្នាំ ១៩៥៧ នាពេលនោះហើយដែលប្រទេសហ្គាណា បានទទួលបានឯករាជ្យពីប្រទេសអង់គ្លេស ដែលវាជាអាណានិគមប្រទេសនៅអាហ្រ្វិកដំបូងគេរបស់អង់គ្លេស។ លោក កូហ្វី អាណាន់ ធ្លាប់បានប្រាប់កាសែតញូវយ៉កថែមស៍ថា៖ «វាជារយៈពេលដ៏រំភើបមួយ សម្រាប់ប្រជាជននៅជំនាន់ខ្ញុំបានឃើញការផ្លាស់ប្តូរ ដែលបានកើតឡើងនៅក្នុងប្រទេសហ្កាណា បានរីកចម្រើនឡើងហើយគិតថាអ្វីៗអាចទៅរួច»។

លោក កូហ្វី អាណាន់ បានបន្តការសិក្សានៅឧត្តមសិក្សាដោយចូលរៀននៅមហាវិទ្យាល័យចំនួន ៤ ផ្សេងគ្នា គឺមហាវិទ្យាល័យKumasi នៃវិទ្យាសាស្ត្រ និង បច្ចេកវិទ្យាដែលបច្ចុប្បន្នជាសាកលវិទ្យាល័យវិទ្យាសាស្ត្រ និង បច្ចេកវិទ្យា Kwame Nkrumah។ មហាវិទ្យាល័យ Macalester នៅ St. Paul, Minnesota បញ្ចប់ការសិក្សា នៃវិទ្យាស្ថានសិក្សាអន្តរជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស និង សាលាគ្រប់គ្រង MIT Sloan នៅខេមប្រ៊ីជ រដ្ឋម៉ាសាឈូសេត។

គាត់ទទួលបានសញ្ញាប័ត្រជាច្រើនរួមទាំង អនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រ និង សិក្សាទំនាក់ទំនងអន្តរជាតិ។ ហើយលោក កូហ្វី អាណាន់ ដែលនិយាយាភាសាកំណើតរបស់គាត់គឺ អាកាន (Akan) មិនតែប៉ុណ្ណោះគាត់ក៏បានស្ទាត់ជំនាញក្នុងការនិយាយភាសា អង់គ្លេស បារាំង ភាសាក្រូ (Kru)ខ្លះ និង ភាសារនៃជនជាតិអាហ្រ្វិកដទៃទៀតផងដែរ។

ការងារក្នុងអង្គការសហប្រជាជាតិ (UN)

លោក កូហ្វី អាណាន់ បាន​ចូល​បម្រើ​ការងារ​នៅ​ក្នុង​ប្រព័ន្ធ​អង្គការសហប្រជាជាតិ ជា​លើកដំបូង​ក្នុង​ឆ្នាំ​១៩៦២ ដោយ​កាល​ពី​ដំបូង​ឡើយ លោក​ទទួលបន្ទុក​ផ្នែក​កិច្ចការ​បុគ្គលិក និង​ ថវិកា របស់អង្គការសុខភាពពិភពលោក ក្រោមស្លាកជាភ្នាក់ងាររបស់អង្គការសហប្រជាជាតិ បន្ទាប់ពីលោកបានបញ្ចប់ការសិក្សាផ្នែកសេដ្ឋកិច្ច នៅទីក្រុងហ្សឺណែវ។

លោកក៏ធ្លាប់បានធ្វើការនៅតាមភ្នាក់ងារផ្សេងៗរបស់អង្គការសហប្រជាជាតិ មានជាអាទិ៍ភ្នាក់ងារឧត្តមស្នងការទទួលបន្ទុកជនភៀសខ្លួន HCR។ ជាអគ្គលេខាធិការរងអង្គការសហប្រជាជាតិ ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៦ ទទួលបន្ទុករក្សាសន្តិភាព លោក កូហ្វី អាណាន់បានក្លាយជាអគ្គលេខាធិការអង្គការសហប្រជាជាតិនៅថ្ងៃទី១ មករា ១៩៩៧ និង ជាប់ឆ្នោតជាថ្មីសម្រាប់អាណត្តិទីពីរ នៅឆ្នាំ២០០១ ដល់ឆ្នាំ២០០៦។ លោក កូហ្វី អាណាន់ អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិដែលលោកកាន់តំណែងពីឆ្នាំ ១៩៩៧ ដល់ ឆ្នាំ២០០៦។

តួនាទី ជាអគ្គលេខាធិការអង្គការសហប្រជាជាតិ

សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានផ្តល់អនុសាសន៍ឱ្យ លោក កូហ្វី អាណាន់ ឡើងកាន់តំណែងជំនួសអគ្គលេខាធិការមុនគឺលោកបណ្ឌិត Boutros Boutros-Ghali ដែលជនជាតិអេហ្ស៊ីប នៅឆ្នាំ១៩៩៦។ ដោយយោងទៅលើមហាសន្និបាតអង្គការសហប្រជាជាតិបានបោះឆ្នោតគាំទ្រលោក ហើយលោកបានចាប់ផ្តើមអាណត្តិដំបូងរបស់គាត់ជាអគ្គលេខាធិការនៅថ្ងៃទី ០១ ខែមករា ឆ្នាំ ១៩៩៧។

ក្នុងចំណោមសមិទ្ធិផលដែលគេស្គាល់ច្រើនជាងគេបំផុតរបស់លោក​ កូហ្វី អាណាន់ គឺការចេញសេចក្តីអំពាវនាវប្រាំចំណុចក្នុងខែមេសា ឆ្នាំ ២០០១ ដើម្បីដោះស្រាយការរីករាលដាលនៃមេរោគអេដស៏ និង ជំងឺអេដស៍ និង សំណើរបស់គាត់ក្នុងការបង្កើតមូលនិធិសកលជំងឺអេដស៍ និង បញ្ហាសុខភាព។

លោក កូហ្វី អាណាន់ និង រួមអង្គការសហប្រជាជាតិបានទទួលរង្វាន់ណូបែលសន្តិភាពនៅក្នុងខែធ្នូ ឆ្នាំ២០០១“ សម្រាប់ការងាររបស់ពួកគេសម្រាប់ពិភពលោកដែលមានការរៀបចំល្អ និង សន្តិភាពពិភពលោក”។

អគ្គលេខាធិការទី៧ របស់អង្គការសហប្រជាជាតិ ដែលជាជ័យលាភីណូបែលសន្តិភាពជាមួយអង្គការនៅឆ្នាំ២០០១ ត្រូវបានគេទទួលស្គាល់ជាឯកច្ឆន្ទជាមនុស្សសន្តិនិយម។ ជាប្រមុខដឹកនាំដែលមានចក្ខុវិស័យ និង ប្រជាធិបតេយ្យជាងគេបំផុតនៅលើលោក។

លោក កូហ្វី អាណាន់ បានទទួលការគោរព កោតក្រែង ពីសំណាក់អ្នកការទូតទូទាំងពិភពលោក មិនថា ចិន អាមេរិក អ៊ីស្លាម បស្ចឹមលោក ពិភពអារ៉ាប អ៊ីស្រាអែល ឬកូរ៉េខាងជើង កូរ៉េខាងត្បូងទេ រហូតអតីតអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិលោក Richard Holbrooke ចាត់ទុកលោកជា អគ្គលេខាធិការ ដ៏ល្អជាងគេបំផុត ក្នុងប្រវត្តិអង្គការសហប្រជាជាតិ។

លោក កូហ្វី អាណាន់ ក៏ត្រូវបានគេស្គាល់ផងដែរចំពោះការប្រឆាំងរបស់គាត់ ចំពោះការឈ្លានពានអ៊ីរ៉ាក់ឆ្នាំ ២០០៣ និង ការផលិតកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ លោកបានប្រាប់សារពត៌មាន BBC នៅខែកញ្ញា ឆ្នាំ ២០០៤ ថាសង្គ្រាមអ៊ីរ៉ាក់មិនស្របតាមរដ្ឋធម្មនុញ្ញ អង្គការសហប្រជាជាតិនោះទេ ហើយលោកក៏បានថហកោលទោសផងដែរថា ការឈ្លានពាននេះគឺជារឿងខុសច្បាប់។

ជីវិតក្រោយបញ្ចប់អាណត្តិជាអគ្គលេខាធិការអង្គការសហប្រជាជាតិ

លោក កូហ្វី អាណាន់​ បានចូលនិវត្តន៍នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០០៦ ហើយនៅរយះពេលប៉ុន្មានខែមុនពេលបញ្ចប់តំណែងរបស់លោក លោកបានថ្លែងសុន្ទរកថាទៅកាន់មេដឹកនាំពិភពលោកទាំងអស់ នៅស្នាក់ការកណ្ដាលរបស់អង្គការសហប្រជាជាតិ នៅទីក្រុង ញ៉ូយ៉ក់ សហរដ្ឋអាមេរិកថា បញ្ហាធំចំបងៗ​ដែលពិភពលោកកំពុងតែជួបប្រទះនោះ គឺបញ្ហាសេដ្ឋកិច្ច និង មួយទៀតគឺបញ្ហារំលោកសិទ្ធមនុស្ស។

លោកអាណាន់ ក៏បាននិយាយនៅក្នុងសុន្ទរកថារបស់លោកទៀតថា “ យើងមិនត្រឹមតែទទួលខុសត្រូវលើសន្តិសុខគ្នាប៉ុណ្ណោះទេ តែយើងក៏ទទួលខុសត្រូវចំពោះសុខុមាលភាពរបស់គ្នាទៅវិញទៅមកដែរ។ សាមគ្គីភាពសកល គឺជារឿងចាំបាច់ និង អាចធ្វើទៅបាន ដោយវាចាំបាច់ពីព្រោះបើគ្មានវិធានការណ៍នៃសាមគ្គីភាពទេគ្មានសង្គមណាអាចមានស្ថេរភាពពិតប្រាកដបានទេ ហើយភាពរុងរឿងរបស់ប្រទេសនោះក៏មិនមានសុវត្ថិភាពយូរអង្វែងបានដែរ” ។

បន្ទាប់ពីការចូលនិវត្តិន៍ជាអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក កូហ្វី អាណាន់ បានត្រឡប់ទៅប្រទេសកំណើតរបស់លោកវិញ នៅ ហ្គាណា ដោយបានចូលរូមជាមួយអង្គការជាច្រើនដែលផ្ដោតលើសកលលោកទាំងមូល។ ហើយគាត់ត្រូវបានគេជ្រើសរើសឱ្យដឹកនាំការបង្កើតសម្ព័ន្ធភាពសម្រាប់បដិវត្តបៃតងនៅទ្វីបអាហ្វ្រិកដោយបានក្លាយជាសមាជិកនៃ Global Elders ហើយត្រូវបានតែងតាំងជាប្រធានវេទិកាមនុស្សធម៌សកល នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសថែមទៀត។

ក្នុងឆ្នាំ ២០០៩ លោក កូហ្វី អាណាន់ បានចូលរួមកម្មវិធីសាកលវិទ្យាល័យកូឡុំបៀ នៅផ្នែកកិច្ចការអន្តរជាតិ និង កិច្ចការសាធារណៈរបស់សាកលវិទ្យាល័យ។ ហើយនៅខគុម្ភះ ឆ្នាំ២០១២ លោក ត្រូវបានតែងតាំងជាប្រេសិត នៃសម្ព័ន្ធអារ៉ាប់ ប្រចាំនៅអ៊ីរ៉ាក់ នៃក្របខ័ណ្ឌអង្គការសហប្រជាជាតិ ដើម្បីធ្វើការសម្របសម្រួល បញ្ចប់សង្គ្រាមនៅអ៊ីរ៉ាក់។

មរណភាពរបស់លោក អាណាន់

លោកបាន​ទទួល​មរណភាព នៅ​ថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០១៨ ក្នុង​អាយុ ៨០​ឆ្នាំ។ ​ លោក កូហ្វី អាណាន់ ជា​បុរស​ស្បែក​ខ្មៅ​ដំបូង​គេបង្អស់​ដែល​បាន​​ក្លាយ​ជា​មេដឹកនាំ​អង្គការ​សហប្រជាជាតិ​ និង ​ធ្វើ​ការ​ក្នុង​ស្ថាប័ន​កំពូល​មួយ​នេះ​ អស់​រយៈ​ពេល​ជាង​៤០​ឆ្នាំ។ នៅក្នុងឆ្នាំ​២០០១ លោក​បាន​ក្លាយ​ជា​ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​ ជា​មួយ​អង្គការ​សហប្រជាជាតិ ចំពោះ​ស្នាដៃ​ការងារ​​ស្រោច​ស្រង់​ពិភពលោក​ឱ្យ​មាន​សណ្តាប់ធ្នាប់ និង​ មាន​សន្តិភាព។

នៅ​ថ្ងៃ​ទី ១៨ សីហា ២០១៨ លោក​ កូហ្វី អាណាន់ បាន​លាចាក​លោក នៅបហ្កាណា​ ជាប្រទេស​កំណើត​ និងរដ្ឋាភិបាលបាន​ប្រកាស​​កាន់​ទុក្ខជាតិ​មួយ​សប្តាហ៍។ ប្រមុខ​រដ្ឋ​​ និង រដ្ឋាភិបាល ឥស្សរជន​នយោបាយ បាន​នាំគ្នា​​គោរព​វិញ្ញណក្ខន្ធ និង ​កោត​សរសើរ​វីរភាព​របស់​​លោក​កូហ្វី អាណាន់ ជា​បន្ត​បន្ទាប់។

ក្នុងកម្មវិធីគោរពវិញ្ញាណក្ខ័ន្ធនោះក៏មានការចូលរួមពីលោកប្រធានាធិបតីបារាំង លោកម៉ាត្រុង បានមានប្រសាសន៍ថាលោក​គ្មាន​ថ្ងៃ​បំភ្លេច​ស្នាដៃ និង​ ទឹក​ចិត្តតស៊ូ​​របស់​លោក កូហ្វី អាណាន់​ឡើយ។ ចំណែកលោកប្រធានាធិបតីរុស្សី ពូទីន ក៏បានលើកឡើងដែរថា លោក កូហ្វី​ អាណាន់​ នឹង​ដក់ជាប់​ក្នុង​បេះ​ដូងប្រជាពលរដ្ឋ​​រុស្ស៊ីគ្មានថ្ងៃបំភ្លេចបានឡើយ។

Related posts
ប្រវត្តិបុគ្គលល្បីៗ

មកដឹងពីប្រវត្តិបុរស់ខ្លាំងរុស្សី លោក វ្លាឌីមៀរ ពូទីន​

ប្រវត្តិបុគ្គលល្បីៗ

ប្រវត្តិក្រុមហ៊ុនរថយន្តតូយូតាដ៏ល្បីល្បាញ ក្រោមការដឹកនាំ លោក អីជី តូយូដា(Eiji Toyoda)

ប្រវត្តិបុគ្គលល្បីៗ

ពីក្មេងដែលយាយីដោយជំងឺតស៊ូរហូតក្លាយជាប្រធានាធិបតីអាមេរិកទី២៨

ប្រវត្តិបុគ្គលល្បីៗ

តើអ្នកណាដែលជាអ្នកបង្កើតមុខងារ Copy Paste និង ​Cut ងាយស្រួលប្រើដល់សព្វថ្ងៃ?

Leave a Reply

Your email address will not be published.