
មុនពេលដែលអាប់ឌុល ហ៊ីត្លែ ក្លាយជាមេដឹកនាំផ្ដាច់ការផាស៊ីស គាត់គឺជាកូនម្នាក់ដែលរស់នៅដោយភាពស្និទ្ធស្នាលជាមួយម្ដាយរបស់គាត់ គឺអ្នកស្រី Klara Pözl Hitler។ ចំណងនៃការទាក់ទងរបស់ពូកគេទាំងពីរក្នុងនាមជាម្ដាយ និង កូនមានភាពស្និទ្ធស្នាលខ្លាំងណាស់ ដោយហ៊ីត្លែតែងតែយករូបថតម្ដាយរបស់គាត់តាមខ្លួនជាប់ជានិច្ច ដោយសារតែលោកស្រី Klara Pölzl ជាម្តាយសំណប់ចិត្តរបស់អាដុល ហ៊ីត្លែ និង អ្នកស្រី Klara Pölzl ជាម្ដាយដ៏ល្អម្នាក់ ដែលតែងតែយកចិត្តទុកដាក់ចំពោះកូនរបស់ខ្លួន ដូច្នេះហើយហ៊ីត្លែពិតជាស្រលាញ់ម្ដាយរបស់ខ្លួនខ្លាំងណាស់។
ឪពុកម្តាយរបស់ហ៊ីត្លែរគឺជាបងប្អូនជីដូនមួយ
ឪពុករបស់ហ៊ីត្លែរ គឺបានកើតមកដោយមានឈ្មោះថា Alois Schicklgruber។ Alois ត្រូវបានដាក់ឈ្មោះនាមត្រកូលតាមម្ដាយដែលមិនបានរៀបការរបស់គាត់ឈ្មោះ Maria ហើយបន្ទាប់មក Alois ក៏អាចមានឈ្មោះនាមត្រកូលជាផ្លូវការ បន្ទាប់ពីម្ដាយរបស់គាត់បានរៀបការជាមួយបុរស់ម្នាក នឹង បានយកនាមត្រកូល ហ៊ីត្លែរ ជាផ្លូវការ ក្រោយពីគាត់បានកើត។ ហ៊ីត្លែរ បានក្លាយជានាមត្រកូល និង ជាសមាជិកផ្លូវការនៅក្នងគ្រួសារត្រកូលហ៊ីត្លែរ ដែលក្នុងនោះក៏មានអ្នកស្រី Klara Pözl ផងដែរ។

អ្នកស្រី Klara គឺជាបងប្អូនជាដូនមួយរបស់ លោក Alois ហើយវ័យរបស់នាងវិញគឺមានភាពក្មេង ដែលប្រៀបបាននិងកូនរបស់ Alois ដែលជាហតុ Klara តែងតែហៅលោក Alois ថា ពូ។ នាង Klara បានចូលមករស់នៅក្នុងផ្ទះរបស់ Alois ត្រឹមតែជាអ្នកបម្រើតែប៉ុណ្ណោះ ប៉ុន្តែនាង Klara បានចាកចេញពីផ្ទះរបស់ លោក Alois ក្រោយពីការរៀបការប្រពន្ធលើកទីពីររបស់លោក Alois។
ក្រោយពីប្រពន្ធទី២របស់ Alois បានធ្លាក់ខ្លូនឈឺ Klara បានវិលត្រឡប់ទៅមើលថែ កូនៗ និង ផ្ទះរបស់ Alois វិញ។ ប្រពន្ធរបស់ Alois បានស្លាប់ ហើយ គាត់បានក្លាយជាបុរស់ពោះម៉ាយម្នាក់ ដែលគាត់ចង់រៀបការជាមួយប្អូនជាដូនមូយរបស់គាត់ គឺ Klara តែមុននឹងធ្វើការរៀបការពួកគេ ត្រូវទៅព្រះវិហារជាមុនសិន ដើម្បីសុំការអនុញ្ញាតិរៀបការ។
ប៉ុន្មានខែក្រោយមកទីក្រុងរ៉ូមបានផ្តល់ការអនុញ្ញាតិ ដូច្នេះ លោក Alois និង Klara អាចរៀបអាពាហ៍ពិពាហ៍បាន នឹងបានប្រព្រឹត្តទៅនៅខែមករា ឆ្នាំ ១៨៨៥។ ប៉ុន្តែសូម្បីតែបន្ទាប់ពីអ្នកទាំងពីរបានរៀបការជាមួយគ្នាក៏ដោយ ក៏អ្នកស្រី Klara ពិបាកនឹងឈប់ហៅប្តីរបស់នាងថា “ ពូ”ណាស់។
ហ៊ីត្លែរប្រៀបបាននឹងភ្នែករបស់អ្នកស្រី ក្លារ៉ា
អាប់ឌុល ហ៊ីត្លែរ បានកើតនៅឆ្នាំ ១៨៨៩ ហើយហ៊ីត្លែរជាកូនទី ៤ របស់អ្នកស្រី ក្លារ៉ា ក្នុងចំណោមកូនទាំងអស់ដែលអ្នកស្រីបានផ្តល់កំណើត ប៉ុន្តែហ៊ីត្លែបានក្លាយជាកូនតែម្នាក់គត់របស់អ្នកស្រីដែលនៅរស់រានមានជីវិត។ បើទោះបីជាក្លារ៉ា មានកូនច្បងពីរនាក់ផ្សេងទៀត ដែលជាកូនរបស់ALois និង ប្រពន្ធទី២របស់គាត់ក៏ដោយ ក៏ក្លារ៉ា នៅមានចិត្តតែលើ ហ៊ីត្លែរ តែម្នាក់ប៉ុណ្ណោះ ដោយគិតថា ហ៊ីត្លែ ប្រៀបបានទៅពិភពលោករបស់អ្នកស្រី ហើយ អ្នកស្រីតែងតែបារម្មណ៍ និង ការយកចិត្តទុកដាក់ខ្លាំងចំពោះ ហ៊ីត្លែរ។

នៅពេលដែលហ៊ីត្លែរមានវ័យកាន់តែធំឡើងៗ គាតតែងតែខកខានទៅសាលាជារឿយៗ ជាហេតុដែលគាត់តែទទួលពិន័យពីសំណាក់ឪពុករបស់គាត់ គឺលោកស Alois។ ឪពុករបស់ហ៊ីត្លែរដែលជាមន្រ្តីគយចង់អោយកូនប្រុសរបស់គាត់ដើរតាមគន្លងរបស់ខ្លូន ហើយចូលបម្រើការងារជាមន្ត្រីស៊ីវិល ប៉ុន្តែហ៊ីត្លែរវិញគឺមិនមានទំនោរចិត្ដចង់ធ្វើការងារបែបនេះទេ។
អ្នកខ្លះបាននិយាយថា ហ៊ីត្លែរ ត្រូវបានគេវាយធ្វើបាបជាញឹកញាប់ ទោះបីជាឪពុកម្តាយរបស់គាត់ជាមន្រ្តីដែលមានសិទ្ធអំណាចនាពេលនោះក៏ដោយ។ ទោះជាយ៉ាងនេះក្តីការជួបប្រទះបានកើតឡើងជាក់ស្តែងជាញឹកញាប់ ម្តាយរបស់ហ៊ីត្លែរ បានប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីការពារកូនប្រុសរបស់គាត់ពីការវាយដំផ្សេងៗ។
បន្ទាប់ពីលោក Alois បានស្លាប់ នៅឆ្នាំ១៩០៣ ហ៊ីត្លែរហាក់ដូចជាមិនមានអារម្មណ៍នឹកនាដល់ឪពុករបស់គាត់ឡើយ ហើយចាប់ពីពេលនោះតទៅបំណងប្រាថ្នារបស់គាត់មានអាទិភាពក្នុងគ្រួសារនៅទីក្រុង លីន ប្រទេសអូទ្រីស។
នៅពេលហ៊ីត្លែងមិនបានទៅសាលារៀន ហើយបាននិយាយថាគាត់កំពុងមានជំងឺ ដូច្នេះម្តាយរបស់គាត់បានអោយគាត់ឈប់រៀននៅឆ្នាំ១៩០៥។ បន្ទាប់ពីនោះហ៊ីត្លែរ បានចំណាយលើការធ្វើដូចជា គូរ អាន និង ទៅរោងកុនជំនួសឱ្យការរៀនពាណិជ្ជកម្ម។ អ្នកស្រី ក្លារ៉ា ថែមទាំងបានទិញ ព្យាណូសំរាប់កូនប្រុសរបស់នាងទៀតផង។ នៅឆ្នាំ ១៩០៧ នាងបានផ្តល់ការយល់ព្រម និង ការគាំទ្រ នៅពេលហ៊ីត្លែរចង់ទៅទីក្រុងវីយែន ដើម្បីឱ្យគាត់អាចបន្តក្តីសុបិន្តរបស់គាត់ចង់ក្លាយជាអ្នកសិល្បៈ។
ការឈឺចាប់របស់ហ៊ីត្លែរ បន្ទាប់អ្នកស្រី ក្លារ៉ា បានស្លាប់
ហ៊ីត្លែរបានចាកចេញទៅទីក្រុងវីយែន ទោះបីជាម្តាយរបស់គាត់មានអាការៈមិនស្រួលខ្លួនក៏ដោយ ហើយខណៈពេលដែលនៅទីនោះគាត់បានបរាជ័យក្នុងការប្រឡងចូលបណ្ឌិត្យសភាវិចិត្រសិល្បៈ។ ប៉ុន្តែទីបំផុតហ៊ីត្លែរ បានត្រលប់មកផ្ទះវិញ ដើម្បីមើលថែទាំ អ្នកស្រី ក្លារ៉ា ដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកសុដន់។
ហ៊ីត្លែរតែងតែចម្អិនអាហារដែលម្ដាយគាត់ចូលចិត្ត ហើយថែមទាំងធ្វើការសំអាតខ្លួនម្ដាយរបស់គាត់ទៀងទាត់ថែមទៀតផង។ នៅពេលនោះគាត់ក៏ទប់កំហឹង និងមិនចេះអត់ធ្មត់ ពេលនៅជាមួយម្តាយរបស់ ដែលជាអាកប្បកិរិយាមិនធម្មតាសម្រាប់គាត់។
នៅពេលដែលអ្នកស្រី ក្លារ៉ា បានទទូលមរភាពនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ ១៩០៧ ទឹកចិត្តរបស់ ហ៊ីត្លែរត្រូវបានបាត់បង់ ហើយគាត់ចាប់ផ្ដើមប្រៀបបាននឹងមនុស្សគ្មានសតិ ដែលនេះលោក វេជ្ជបណ្ឌិតរបស់អ្នកស្រីក្លារ៉ា លោក Eduard Bloch បានសរសេរក្រោយមកថា គាត់មិនដែលឃើញមនុស្សដែលខូចចិត្ត ស្រោចសង្រែងខ្លាំងរហូតដល់ស្ទើរតែលែងម្ចាស់ការលើខ្លួនឯងដូច អាឌុល ហ៊ីត្លែរ ពីមុនមកណាស់។
បើតាមលោកវេជ្ជបណ្ឌិត Bloch ដែលជាវេជ្ជបណ្ឌិតប្រចាំគ្រួសាររបស់គ្រួសារ អាឌុល ហ៊ីត្លែរ ដែលជាជនជាតិជ្វីហ្វដែលជំរុញឱ្យគាត់មានការសង្ស័យខ្លះៗ ថាហ៊ីត្លែរប្រឆាំងនឹងពួកយ៉ាងឃោរឃៅបានកើតឡើងយ៉ាងហោចណាស់មួយផ្នែកដោយសារតែការស្លាប់របស់អ្នកស្រីក្លារ៉ា។ ទោះយ៉ាងណាប៉ុន្មានឆ្នាំក្រោយមកវេជ្ជបណ្ឌិតមានលក្ខណៈប្រសើរជាងជនជាតិជ្វីហ្វដទៃទៀតដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ហ៊ីត្លែរ។ ទោះយ៉ាងណាប៉ុន្មានឆ្នាំក្រោយមកវេជ្ជបណ្ឌិតរូបនេះថាគាត់មានលក្ខណៈប្រសើរជាងជនជាតិជ្វីហ្វដទៃទៀតដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ហ៊ីត្លែរ។

លោកវេជ្ជបណ្ឌិត Bloch អាចធ្វើអន្តោប្រវេសន៍ទៅអាមេរិករួមជាមួយប្រពន្ធ កូនស្រី និង កូនប្រសារ របស់គាត់ នៅពេលដែលមនុស្សជាច្រើនត្រូវបានគេហាមមិនអោយចាកចេញពីប្រទេស ប៉ុន្តែចំពោះលោក Bloch វិញអាចមានការអនុគ្រោះនេះទំនងជាលទ្ធផលនៃការយកចិត្តទុកដាក់របស់គាត់ចំពោះព្យាបាលអ្នកស្រី ក្លារ៉ា។
ហ៊ីត្លែតែងយករូបគំនូររបស់ម្ដាយជាប់ខ្លួនជានិច្ច
លោកស្រី Klara Pölzl ជាម្តាយសំណប់ចិត្តរបស់អាឌុល ហ៊ីត្លែ។ អ្នកស្រី Klara Pölzl ជាម្ដាយដ៏ល្អម្នាក់ ដែលតែងតែយកចិត្តទុកដាក់ចំពោះកូនរបស់ខ្លួន ដូច្នេះហើយហ៊ីត្លែពិតជាស្រលាញ់ម្ដាយរបស់ខ្លួនខ្លាំងណាស់ រហូតយករូបគំនូរម្តាយរបស់ខ្លួនជាប់ខ្លួនជានិច្ច។
រូបបញ្ឈររបស់អ្នកស្រីក្លារ៉ា ត្រូវបានគេដាក់នៅក្នុងបន្ទប់របស់ហ៊ីត្លែរ ហើយជាក់ស្តែងគឺជារូបភាពផ្ទាល់ខ្លួនតែមួយគត់ដែលត្រូវបានបង្ហាញ។ ហើយក្នុងអំឡុងពេលចុងក្រោយរបស់ហ៊ីត្លែរនៅក្នុងលេនដ្ឋានប៊ែរឡាំង ដែលគាត់បានធ្វើអត្តឃាតនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៤៥ រូបភាពរបស់អ្នកស្រី ក្លារ៉ា គឺនៅតែនៅជាមួយហ៊ីត្លែរជាប់ជានិច្ច។